រដ្ឋបាល និង រដ្ឋបាលវិមជ្ឈការ

Administration and Decentralization Administration

គោលបំណងនៃមេរៀន (Lesson Objectives)

            មេរៀននេះ មានគោលបំណងអោយនិស្សិតយល់ពីប្រព័ន្ធនៃការគ្រប់គ្រងរដ្ឋបាលកម្ពុជា ជា ពិសេស នយោបាយវិមជ្ឈការ និង វិសហមជ្ឈការនៅក្នុងប្រទេសកម្ពុជាយើង ។ អោយនិស្សិតយល់ពី តួនាទីរបស់អំណាចកណ្តាល និង អំណាចមូលដ្ឋាន នៅក្នុងការគ្រប់គ្រងរដ្ឋបាល និង ការបម្រើីសេវាកម្ម សាធារណៈ ដល់ប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេសប្រយោជន៍ទុទៅរបស់ជាតិ ។

លក្ខន្តិកៈគតិយុត្ត ឬ ទំរង់របស់រដ្ឋ មានឥទ្ធិពលយ៉ាងខ្លាំង ទៅលើការរៀបចំអំណាចរដ្ឋបាល

(Administrative Power ) របស់រដ្ឋនីមួយៗ ។ ប្រទេសកម្ពុជាយើងជារដ្ឋទោល (Unilateral State/ Etat Unitaire) និង ជារាជាណាចក្រមួយែដលមិនអាចបំបែកបាន (មាត្រា ៣ នៃរដ្ឋធម្មនុញ្ញែខ្មរ ) ប្រការនេះ វាមានផល វិបាកលើការរៀបចំ អំណាចរដ្ឋបាល ។ ក្នុងប្រទេសយេងី ដែលជារដ្ឋទោលវាមានការ ខុសគ្នាជាមួយ រដ្ឋសហព័ន្ធនៅក្នុងរដ្ឋទោល រដ្ឋគ្មានដៃគូប្រជែងឡើយ គឺអំណាចទាំងអស់ ត្រូវស្ថិតក្នុង កណ្តាប់ដៃរបស់រដ្ឋ (អំណាចចេញបទបញ្ជាទូទៅ = General Regulation Power/ Pouvoir reglementaire general ជាអំណាចផ្តាច់មុខរបស់រដ្ឋបាលកណ្តាល ) ។

ក្នុងការគ្រប់គ្រងរដ្ឋបាល មិនតំរូវអោយគេត្រូវតែប្រកាន់យកប្រព័ន្ធ រដ្ឋបាលមជ្ឈការ (Centra lisation) ជាដាច់ខាតនោះទេ គេអាចធ្វើវិមជ្ឈការរដ្ឋបាល (decentralisation administratif) ដោយ មិនធ្វើអេយាប៉ះពាល់ដល់ឯកភាពនយោបាយរបស់រដ្ឋ។ ការបែងចែក អំណាចរដ្ឋបាល ( The separation of Administrative Power/ La repartition du pouvoir administratif ) អាចធ្វើឡើងក្រោមរូបភាព ដូចតទៅ ៖

–     មជ្ឈការ                      =  La centralisation/ The centralisation

–     វិសហមជ្ឈការ             = La deconcentration/ The deconcentration

–     វិមជ្ឈការ                    = La decentralisation/ The decentrilisation

សព្វថ្ងៃ ប្រទេសបារាំង អនុវត្តប្រពន្ធ័ទាំងបីនេះជាមួយគ្នាតែម្តង ។ រីឯប្រទេសខ្មែរយើងវិញ បើយោលទៅតាមកម្មវិធីនៃការកែទំរងប្រព័ន្ឋរដ្ឋបាល និង វិមជ្ឈការថ្នាក់ ឃុំ/សង្កាត់ដែលបានធ្វើនៅ ឆ្នាំ ២០០២ នេះទៅ ថ្ងៃអនាគត ប្រទេសយើងនិងអនុវត្តប្រព័ន្ធទាំងបីនេះជាមួយគ្នាដែរ ។

1>               អំពីមជ្ឈការ (Centralisation )

១ – មជ្ឈការ និង អំណាចកណ្តាល

មុនដំបូងយើងគូរយល់ន័យនូវអ្វីដែលគេហៅថា “អំណាចកណ្តាល”  (les autoirites centrales) “អំណាចកណ្តាល” គឺអំណាចរដ្ឋបលារបស់រដ្ឋាភិបាល ដែលកាន់កាប់ដោយនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រី  រដ្ឋលេខាធិការ ប្រធានស្ថាប័នរដ្ឋទាំងឡាយ ។

“មជ្ឈការ” ជាប្រព័ន្ធរដ្ឋបាលមួយដែលនៅក្នុងនោះ អំណាចសម្រេចសេចក្តី  និង បញ្ជា ចេញពី

“អំណាចកណ្តាល” ទាំងអស់ ហើយត្រូវអនុវត្តន៍ ដោយភ្នាក់ងាររដ្ឋគ្រប់ជាន់ថ្នាក់ដោយផ្ទាល់ ។

“អំណាចកណ្តាល” ជាតំណាងនៃរដ្ឋ ។

ប្រព័ន្ធមជ្ឈការមានគោលការណ៏ចំបងដូចតទៅ ៈ

–     នីតិបុគ្គលសាធារៈមានតែមួយ ។

–     អំណាចសំរេចសេចក្តី និង បញ្ជា ប្រមូលផ្តុំនៅរដ្ឋបាលកណ្តាល ។

–     រដ្ឋបាលទាំងអស់ត្រូវរៀបចំតាមគោលការណ៏ឋានានុក្រម ( Hierarchisation de l’ admini stration ) ដែលស្ថិតនៅក្រោមចំណុះ និង ការត្រួតពិនិត្យផ្ទាល់របស់អំណាចកណ្តាល ឬ រដ្ឋបាលកណ្តាល ។

ភ្នាក់ងារបស់រដ្ឋគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលមានទីតាំងនៅមូលដ្ឋាននានា  បំពេញនាទីជាអ្នក

ប្រើប្រាស់អំណាចរដ្ឋបាល ហើយត្រូវស្ថិតនៅក្រោមអំណាចឋានានុក្រមរបស់អំណាចកណ្តាល ។ ភ្នាក់ ងារទាំងនោះទទួលបញ្ជាផ្ទាល់ពីរដ្ឋបាលកណ្តាល និង ទទួលបន្ទុកអនុវត្តន៏បញ្ជាទាំងនេះ សិទ្ធិចំពោះ គំនិតផ្តួចផ្តើមរបស់វាក៏មានកម្រិតដែរ ។

ប្រវត្តិរដ្ឋបាលនៅប្រទេសកម្ពុជា បានបង្ហាញអោយឃើញពីការស្ថាបនាឡើងនូវរដ្ឋមជ្ឈការមួយ ។ តាំងពីយូរយារណាស់មកហើយ មជ្ឈការរដ្ឋបាលត្រូវបានគេចាត់ទុកថាជាសារធាតុ ដ៏សំខាន់របស់ មជ្ឈការនយោបាយ ។ ការអនុវត្តន៍ប្រព័ន្ធមជ្ឈការជាលក្ខណៈនៃរដ្ឋបាលប្រទេសខ្មែរដែលទទួលឥទ្ធិពល របស់ប្រព័ន្ធរដ្ឋបាលបារាំង  ។           ប្រព័ន្ធមជ្ឈការជាមូលដ្ឋានមួយសំរាប់ស្វែងយល់ពីសង្គមខ្មែរ យើងអាច ធ្វើការ កំនត់សំគាល់បានដោយងាយអំពីបញ្ហានេះ តាមរយៈសារះសំខាន់នៃរាជធានីភ្នំពេញប្រើប្រៀប ធៀប និង បណ្តាខេត្តនានាភ្នំពេញមិនមែនគ្រាន់ជាមជ្ឈមណ្ឌលរបស់រដ្ឋបាលប៉ុណ្ណោះទេ ។ តែវាជា ទីតាំងរបស់ស្ថាប័នរដ្ឋធំៗ សហគ្រាសធំៗ អង្គភាពអន្តរជាតិ នានា សមាគមផ្សេងៗ ប៉ុស្តឹ៍ទូរទស្សន៍ វិទ្យុជាតិ និង ឯកជនផងដែរ ។

២- គុណសម្បត្តិនៃមជ្ឈការ

– ធ្វើអោយរដ្ឋការសំរេចអ្វីមួយ ដូចៗគ្នាទូទាំងប្រទេស គឺនាំឱ្យមានឯកភាពទាំងខាងទស្សនៈ ទាំង ខាងអំពើរបស់រាជការផង ហើយម៉្យាងទៀត ឯកភាពនៃប្រទេសក៏មានភាពរឹងមាំល្អពីព្រោះរដ្ឋក្តាប់ ស្ថាន ការណ៏ទាំងអស់បាន ។

– ភ្នាក់ងារដែលត្រូវបានតែងតាំង សំរាប់ថ្នាក់ដឹកនាំរដ្ឋបាលមូលដ្ឋាន អាចជាអ្នកមានសមត្ថភាព ។

៣- គុណវិបត្តិនៃរបបមជ្ឈការ

        – ការធ្វើមជ្ឈការដែលប្រមូលផ្តុំរឿងទាំងអស់នេះ មកថ្នាក់លើតែមួយ បណ្តាលឱ្យអង្គការនៃ អំណាចកណ្តាលលិចលង់ទៅដោយសំនុំរឿងទាំងនោះ ។ កិច្ចការកកកុញស្ទះមិនចេញ នាំឱ្យមានការ យឺតយ៉ាវក្នុងការងារ និងមិនឆ្លើយតបតាមតំរូវការចាំបាច់ ។

– រដ្ឋការអាចមិនដឹងពីសេចក្តីត្រូវការពិតប្រាកដរបស់ប្រជារាស្ត្រ នៅតាមទីកន្លែងឱ្យបានសព្វ គ្រប់ឡើយប្រការនេះនាំអោយសេចក្តីសំរេច ឬ កម្មវិធីនយោបាយដែលចេញដោយអំណាចកណ្តាលពុំសូវ មានប្រសិទ្ធភាព និង មិនអាចឆ្លើយតបនឹងតំរូវការរបស់ប្រជារាស្ត្រនៅមូលដ្ឋាន ។

– ប្រជារាស្ត្រជួបការលំបាក ក្នុងជីវភាពប្រចាំថ្ងៃ ព្រោះពួកគេឡើងមករាជធានីដើម្បីធ្វើកិច្ចការ ចាប់តាំងពីការងារតូចតាចឡើងទៅ ។

ប្រព័ន្ធមួយមជ្ឈការខ្លាំងពេកមិនអាចយកមកអនុវត្តបានទេនៅក្នុងរដ្ឋសម័យទំនើប ។ ដូេច្នះគេ ត្រូវតែកែសម្រួលប្រព័ន្ធមជ្ឈការ េគច្រើនធ្វើការរំលែកអំណាចកណ្តាលខ្លះ (វិសហមជ្ឈការ = deconcen tration) ឱ្យទៅភ្នាក់ងាររដ្ឋជាន់ខ្ពស់ ដែលនៅនឹងទីកន្លែងផ្ទាល់ជាមួយរាស្ត្រ ។ នេះជាវិធានមួយដែល ធ្វើឱ្យរដ្ឋការបាននៅក្បែរជិតរាស្ត្រ ប៉ុន្តែរាស្ត្រគ្មានសិទ្ធិចូលរួមធ្វើសេចក្តីសំរេច ជាមួយរដ្ឋការទេរដ្ឋការជា អ្នកសំរេច ។

2>               វិសហមជ្ឈការ (Deconcentration)  

សញ្ញណ ៖ វិសហមជ្ឈការ ជាបច្ចេកទេសនៃការរៀប ចំរដ្ឋបាលមួយ ដែលត្រូវបង្កើតឡើង ដើម្បីកែសំរួលដល់ប្រព័ន្ធមជ្ឈការ ហើយដែលបានផ្តល់ទៅអោយអាជ្ញាធរដែនដីនូវអំណាច  សម្រេចសេចក្តីលើកិច្ចការខ្លះៗ ដែលជាធម្មតាអំណាចទាំងនេះ ជារបស់រដ្ឋបាលកណ្តាលភ្នាក់ ងារដែលទទួលបន្ទុកដឹកនាំអាជ្ញាធរដែនដីទាំងនេះ  ត្រូវស្ថិតនៅក្រោមអំណាចឋានានុក្រមនៃ រដ្ឋបាលកណ្តាលដដែលគេមិនត្រូវច្រឡំវិសហមជ្ឈការជាមួយការឡើយ ព្រោះវិសហមជ្ឈការ មិនបានធ្វើឱ្យមានការផ្លាស់ប្តូរប្រព័ន្ធរដ្ឋបាលឡើយ វាគ្រាន់តែសំរួលដល់ ប្រព័ន្ធមជ្ឈការ ប៉ុណ្ណោះ។

វិសហមជ្ឈការផ្តល់នូវភាពទន់ភ្លន់ដល់ដំណើរការរដ្ឋបាល និង ភាពធូរស្រាលដល់ អំណាចកណ្តាលព្រោះវាបានផ្តល់នូវការទទួលខុសត្រូវចំពោះកិច្ចការខ្លះៗ ដល់អាជ្ញាធរដែនដី ដើម្បីសំរេចកិច្ចការក្នុងនាមអំណាចកណ្តាល ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ នៅប្រទេសបារាំង ៖ វិសហមជ្ឈការត្រូវបានឱ្យតំលៃយ៉ាង ខ្ពស់លើប្រសិទ្ធភាពរបស់ វាក្លាយជាអាទិភាពមួយ ក្នុងចំណោមអាទិភាពនៃនយោបាយកំណែ ទម្រង់រដ្ឋ ។

នៅប្រទេសបារាំង មានអត្ថបទច្បាប់មួយួចំនួន ដែលជាមូលដ្ឋាននៃវិសហមជ្ឈការ    9ច្បាប់ចុះថ្ងៃទី ៦ កុម្ភៈ ឆ្នាំ ១៩៩២ ស្តីពីរដ្ឋបាលដែនដីរបស់សាធារណៈរដ្ឋបារាំង និង ក្រឹត្យ ចុះថ្ងៃទី ១ កក្កដា ឆ្នាំ ១៩៩២ ស្តីពី ធម្មនុញ្ញៃនវិសហមជ្ឈការប ។ យោងតាមអត្ថបទ ទាំង ពីរនេះ របបវិមជ្ឈការមានគោលការណ៍ធ្វើការបែងចែកអំណាចកណ្តាល និង រដ្ឋបាល ដែនដី ដូចតទៅ ៈ

–     រដ្ឋបាលកណ្តាលជាអ្នកកំណត់ទិសដៅ និង នយោបាយជាមូលដ្ឋាន 9តាមរយៈច្បាប់ និង បទបញ្ជា ប ។

–     រដ្ឋបាលដែនដី ទទួលបន្ទុកអនុវត្តនយោបាយទាំងនេះ នៅតាមមូលដ្ឋានរៀងខ្លួន ។

–     រៀបចំឱ្យបានល្អប្រសើរ នូវដំណើរការរដ្ឋបាលវិសហមជ្ឈការទូទាំងប្រទេស ។

ក្នុងរបបវិសហមជ្ឈការ ការដែលអំណាចកណ្តាលរំលែកអំណាចខ្លះ ទៅឱ្យរដ្ឋបាលដែនដី មិន មែនបានន័យថាប្រគល់សិទ្ធិឱ្យសំរេចអ្វីដោយស្វ័យ័ភាពទេ ។ ផ្ទុយទៅវិញ គឺជាការប្រគល់សិទ្ធិឱ្យ សរេំចក្នុងនាមរដ្ឋ ដោយមានចែងលក្ខខណ្ឌយ៉ាងច្បាស់លាស់ ជាលាយលក្ខណអក្សរកំណត់ ព្រំដែននៃសិទ្ធិនោះផង ។ លិខិតនេះគេហៅថា “ប្រតិភូកម្មនៃអំណាច(delegation de pouvoir)

“ប្រតិភូកម្មនៃអំណាចនេះ” ត្រូវធ្វើឡើងដោយអាជ្ញាធរអំណាចកណ្តាលា ទៅឱ្យ  អាជ្ញាធរ ថ្នាក់ក្រោមដែលពេលនោះនឹងមានសិទ្ធិសំរេចផ្ទាល់បាន ប៉ុន្តែក្នុងនាមអាជ្ញាធរកណ្តាល ដដែល ។ ឧទាហរណ៍សកលវិទ្យធាកិរាអាចទទួលប្រតិភូកម្មនៃអំណាចពីមន្ត្រីក្រសួង អប់រំជាតិ ក្នុងវិស័យគ្រប់គ្រងសកលវិទ្យាល័យឱ្យមានដំណើរការល្អ ។ សេចក្តីសំរេចទាំងឡាយរបស់ ប្រធាននៃសាកលវិទ្យាល័យនេះ គឺគាត់ធ្វើក្នុងនាមលោករដ្ឋមន្ត្រី ។ ប្រតិភូកម្មនៃអំណាចត្រូវ ធ្វើឱ្យអាជ្ញាធរថក្នា់ក្រោម ដោយមិនចំពោះបុគ្គលណាឡើយ គឺថាគេរំលែកអំណាចពីអង្គការមួយ ទៅឱ្យអង្គការមួយទៀត ពុំមែនពីបុគ្គលម្នាក់ ទៅឱ្យបុគ្គលម្នាក់ទៀតឡើយ 9គឺមិនដូចក្នុងនីតិឯក ជនទេប ។

នៅក្នុងរបបវិសហមជ្ឈការ (deconcentration) េគអាចប្រគល់អំណាចឱ្យ ចុះហត្ថលេខា (delegation de signature) ។ ប៉ុន្តែ ខុសពីលិខិតប្រតិភូកម្មនៃអំណាចចុះហត្ថលេខា ត្រូវប្រគល់ឱ្យ ឈ្មោះបុគ្គល ហើយត្រូវធ្វើសារជាថ្មីបើមានការផ្លាស់ប្តូរបុគ្គល ។ អាជ្ញាធរថ្នាក់លើដែលបានផ្ទេរអំណាច ឬ ប្រគល់សិទ្ធិចុហះត្ថលេខា មានសិទ្ធិត្រួតពិនិត្យគ្រប់យ៉ាងទាំងអស់ដែលគេហៅថា “សិទ្ធិអំណាចនាយ ចៅហ្វាយ” (pouvoir hierarchique) .

២- សិទ្ធិនាយចៅហ្វាយ

-សិទ្ធិនេះ ជាសិទ្ធិដែលគេទទួលស្គាល់ឱ្យអាជ្ញាធរ អំណាចកណ្តាលដឹកនាំ និង ត្រួតត្រា ភ្នាក់ងារទាំងអស់ ដែលធ្វើការងារនៅក្នុងក្រសួង និង មន្ទីរនានាក្រោមឱវាទ ។

ភ្នាក់ងារម្នាក់ៗ ជាអ្នកនៅក្រោមបង្កាប់ ចៅហ្វាយដែលនៅលើខ្លួន ជានាយចៅហ្វាយ របស់ ភ្នាក់ងារ ឯទៀតៗដែលមានយសសក្តិទាបជាងខ្លួនផង ។

សិទ្ធិ នាយចៅហ្វាយ អាចប្រព្រឹត្តទៅលើបុគ្គលផង និងទៅលើអំពើរបស់ភ្នាក់ងារផងៈ

ក/ លើបុគ្គលភ្នាក់ងារ

សិទ្ធិនាយចៅហ្វាយ គឺសិទ្ធិដាក់ពិន្ទុ ស្នើតំឡើងបុណ្យសក្តិ ចាត់តាំង ផ្លាស់ប្តូរ និង ដាក់ទណ្ឌ កម្មខាងវិន័យ … ដល់បុគ្គលភ្នាក់ងារដែលនៅក្រោមឱវាទ ។

ខ/ លើកិច្ចការងារ

–     អំណាចចេញបញ្ជាណែនាំ (Pouvoir dinstruction) អ្នកនៅក្រោមបង្ថប្កា់ឱ្យ្របកបការងារ អ្វីមួយតាមបំណងរបស់ខ្លួនព្រមទាំងសិទ្ធិត្រួតពិនិត្យកិច្ចការទាំងអស់ ដែលអ្នកក្រោមបង្គាប់ធ្វើ គឺមើល ថាតើត្រូវ ឬ ខុសច្បាប់ ? ( Controle de legatlite ) តើសមតាមកាលៈទេសៈឬទេ?  ( Controle de l’opportunité )

–     អំណាចបដិសេធចោល ឬ កែប្រែ ( pouvir d’annilation ou de reformation ) អ្វីៗដែល អ្នកក្រោមបង្គាប់បានធ្វើដោយអត្តនោម័ត ។

អំណាចធ្វើជំនួសអ្នកក្រោមបង្កាប់ ដោយផ្ទាល់តែម្តង ( pouvir de sudstitution ) ។ ប៉ុន្តែ សិទ្ធិនេះក៏មានព្រំដែនដែរ ។ ចៅហ្វាយត្រូវគោរពច្បាប់ដែលចែងអំពីលក្ខនក្តិៈ មន្ត្រីរាជការដោយ ពុំអាចបំពានបានឡើយ ។

អ្នកក្រោមបង្គាប់អាចមិនគោរពបញ្ជា ដែលចេញមកខុសនិងច្បាប់យ៉ាងច្បាស់ក្រឡែត ហើយ ធ្វើអោយខូចប្រយោជន៏សាធារណៈ ។

–     អ្នកក្រោមបង្គាប ់មិនប្តឹងតវ៉ាពីសេចក្តីសំរេចរបស់ថ្នាក់លើទេ លើកលែងតែមានការប៉ះពាល់ លក្ខន្តិកៈ និង បុព្វសិទ្ធិរបស់ខ្លួន ។

៣. មណ្ឌលរដ្ឋបាល  ( Circonseription Administrative )

ដើម្បីគ្រប់គ្រងទឹកដីនៃប្រទេសកម្ពុជាឱ្យគ្រប់ទីកន្លែង រដ្ឋត្រូវបែងចែកទឹកដីជាមណ្ឌលរដ្ឋបាលគឺត្រូវ រៀបចំព្រំប្រទល់ដែនដី សំរាប់ឱ្យរដ្ឋការប្រតិបត្តិការងាររបស់ខ្លួន បានយ៉ាងជាក់ស្តែង ។ មណ្ឌល រដ្ឋបាលជារង្វងសមត្ថកិច្ចរបស់រដ្ឋបាបតាមតំបន់ ។

ក្នុងរបបមជ្ឍការសុទ្ធសាធ មានតែការបែងចែកទឹកដីជាមណ្ឌលរដ្ឋបាលប៉ុណ្ណេាះ ។ បើមណ្ឌល រដ្ឋបាលណាមានទទួលពីអាជ្ញាធរកណ្តាលនូវអំណាចរំលែកខ្លះ មណ្ឌលនោះមានឈ្មេាះហៅថា “មណ្ឌល រដ្ឋបាលវិសហមជ្ឈការ” ( Circonseription Administrative Deconcentree ou Circonscription Deconcentree )  ។

មណ្ឌលរដ្ឋបាល គ្មានបុគ្គលភាពគតិយុត្តិេទពីព្រោះមិនមែនជានិតិបុគ្គលសាធារណៈ ។ កិច្ចការទាំង ឡាយដែលធ្វើក្នុងមណ្ឌលរដ្ឋបាល ជាកិច្ចការទាំងអស់េហីយធ្វើក្នុងនាមរដ្ឋ ។ រដ្ឋជានិតិបុគ្គលសាធា រណៈតែមួយគត់  ក្នុងប្រទេសទាំងមូល ក្នុងរបបមជក្ឈារ ទោះបីមានវិមជ្ឈការក៏ដោយ ។

នៅប្រទេសបារាំង តំបន់ ( Region ) ខេត្ត ( department ) ស្រុក ( Arrondissment ) និង ឃុំ

(Commune) ជាមណ្ឌលរដ្ឋបាលផង និងជាសមូហភាពដែនដីវិមជ្ឈការផង ។

ចំណែកឯ “កង់តុង” 9ចានតៀនប គឺជាមណ្ឌលបោះឆ្នោតសំរាប់សមាជិកសភាខេត្ត (Conseillers generaux) មិនមែនជាមណ្ឌលរដ្ឋបាលទេ ។

មណ្ឌលបោះឆ្នោត ជាមណ្ឌលដែលកំណត់ឡើងតាមច្បាប់បោះឆ្នោត គឺមិនមែនតាមច្បាប់គ្រប់គ្រងរដ្ឋ បាលទេ ។

នៅប្រទេសកម្ពុជាសព្វថ្ងៃនេះ ក្រុង ខេត្ត ស្រុកខ័ណ្ឌ ឃុំ និង សង្កាត់ សុទ្ធតែជាមណ្ឌលរដ្ឋបាល ទាំងអស់ ។ យើងគ្មាន “កង់តុង”  ( canton )  ។

៤- មន្ទីរនានា ឬ សេវាក្រៅក្រសួង ( services exterieurs/external services)

គេហៅថា “មន្ទីរ” គឺជាស្ថាប័នរដ្ឋបាលមូលដ្ឋាន  ឬ សាខារបស់ក្រសួងនានា នៅតាមខេត្ត/ក្រុង

ស្រុក/ខ័ណ្ឌ ឃុំ/សង្កាត់ ។

ក្នុងរបបមជ្ឈការ មន្ទីខេត្ត-ក្រុង ស្រុក-ខ័ណ្ឌ ត្រូវឡើងតាមខ្សែបណ្តោយមកអាជ្ញាធរកណ្តាល ដើម្បី សុំសំរេចអ្វីមួយ ។

ក្នុងរបបវិសហមជ្ឈការ មន្ទីការរិយាល័យអាចទទួលបាននូវអំណាចបែងចែក គឺមានសិទ្ធិសំរេចតាម លក្ខខណ្ឌ ដែលក្រសួងបានកំនត់ឱ្យពីរាជធានីទៅ 9បារាំងគេហៅ {services deconcentres des ministeres} ប ។

ចំណែកប្រទេសកម្ពុជា តាមនយោបាយកំណែទំរង់ប្រព័ន្ធរដ្ឋបាល រាជរដ្ឋាភិបាលបានអនុវត្តវិសហ មជ្ឈការដែនដីថ្នាក់ខេត្ត-ក្រុង និង វិសហមជ្ឈការបច្ចេកទេស  ដើម្បីអមដំណើរនៃនយោបាយវិមជ្ឈការ

ចំពោះវិសហមជ្ឈការ យើងមានឯកសារច្បាប់ដែលផ្តល់មូលដ្ឋានដល់វា ៖

–     កម្មវិធីកែទំរងរដ្ឋបាលសាធារណៈ ១៩៩៩-២០០៣ អនុម័តដោយរដ្ឋាភិបាលឆ្នាំ ១៩៩៨ ។

–     ច្បាប់ចុះថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ ១៩៩៨ ស្តីពីទ្រព្យសម្បត្តិ និង ប្រព័ន្ធហិរញ្ញវត្ថុ ខេត្ត-ក្រុង ។

៥- ប្រព័ន្ធ ហិរញ្ញវត្ថុ ក្នុងរបបវិសហមជ្ឈការ  9 ករណីប្រទេសកម្ពុជា ប

តាំងពីការអនុម័តច្បាប់ ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ១៩៩៣ ស្តីពីការគ្រប់គ្រងថវិកាជាតិមក ប្រទេសកម្ពុជា បានត្រឡប់មកកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ   ដែលមានលក្ខណៈមជ្ឈការព្រោះសុំណុំ

នៃប្រាក់ចំណូល និង ការចំណាយត្រូវកំណត់ និង អនុម័តក្នុងថវិកាជាតិ និង ត្រូវបានអនុវត្តក្រោមការ ្រតួតពិនិត្យរបស់ក្រសួងហិរញ្ញវត្ថុ ។ ខេត្តធ្វើសកម្មភាពក្នុងនាម ជាភ្នាក់ងាររបស់រដ្ឋបាលកណ្តាល        9អភិបាលខេត្តទទួលនូវ្របតិភូកម្មនៃអំណាចពីសំណាក់រដ្ឋមន្ត្រីនៃក្រសួងនានា សំរាប់គ្រប់គ្រងឥណទាន ដែលបានផ្តល់ទៅឱ្យមនរ្ទីនានានៅក្នុងខេត្ត  ប ។

រតនាគាជាតិដើរតួនាទីជាបេឡាធិការ និង គណៈនេយ្យករលើប្រតិបត្តិការលើថវិការជាតិ ។ ប្រព័ន្ធ ហិរញ្ញវត្ថុដែលមានលក្ខណមៈជ្ឈការ ត្រូវកែសំរូលដោយសារការផ្តល់សមត្ថភាព ខាងហិរញ្ញវត្ថុខេត្ត និង ការបញ្ជូលកម្មវិធីសកម្មភាពអាទិភាព ( PAP = programme d’action prioritaire/ prority action program ) របស់ក្រសួងដែលពាក់ព័ន្ធដល់ការងារសង្គម 9 សុខាភិបាល អប់រំ កសិកម្ម អភិវឌ្ឍជនបទ សាធារណៈការ  ប ។

ក- ប្រព័ន្ធហិរញ្ញវត្ថុខេត្ត/ក្រុង 9 ច្បាប់ថ្ងៃទី ២៨ កុម្ភៈ ១៩៩៨ ប

តាមផ្លូវច្បាប់ខេត្ត និង ទទួលបាននូវលក្ខន្តិកៈជានិតិបុគ្គលសាធារណៈ ដែលមានសមត្ថកិច្ច្រតូវ កំណត់យ៉ាងច្បាស់លាស់ មានថវិកាផ្ទាល់ខ្លួនអភិបាលខេត្ត ជាអ្នកដឹកនាំរបស់ខេត្តជាមណ្ឌលរដ្ឋបាលស្វ័យ មួយ ហើយជាអ្នកតំណាងរបស់អំណាចកណ្តាល គតា់ស្ថិតនៅក្រោមអំណាចអាណាព្យាបាលរបស់រដ្ឋ មន្ត្រីក្រសួងមហាផ្ទៃ  9 សំរាប់ការងាររដ្ឋបាលសាធារណៈ ប និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សំរាប់ 9 ការគ្រប់គ្រងហិរញ្ញវត្ថុខេត្ត  ប ។

ហិរញ្ញវត្ថុខេត្ត/ក្រុងត្រូវបានគ្រប់គ្រងដោយគោលការណ៍ដូចតទៅៈ

–     អភិបាលខេត្ត/ក្រុង ជាអ្នកតាក់តែងគំរោងថវិការបស់ខេត្ត/ក្រុង និងជាអ្នកអនុវត្តថវិកានេះ ។ សព្វថ្ងៃថវិកានេះ   ត្រូវកំណត់សំរាប់ការចំណាយលើដំណើរការប្រចាំរបស់រដ្ឋបាលខេត្ត   តែ

ប៉ុណ្ណោះ ចំណែកការចំណាយនូវ តាមមន្ទីរនានាជាបន្ទុកថវិការរបស់ក្រសួងដែលពាក់ព័ន្ធ ។

–     គំរោងថវិការបស់ខេត្ត ត្រូវយល់ព្រមដោយក្រសួងហិរញ្ញវត្ថុ ប្រមូលផ្តុំក្នុងកញ្ចប់ដែល និង ត្រូវអនុម័ត ដោយសភាជាតិ ក្នុងឱកាសអនុម័តថវិកាទូទៅរបស់រដ្ឋ ។

–     ប្រភពថវិការបស់ខេត្ត-ក្រុង គឺបានពីចំណូលសារពើពន្ធដែលត្រូវកំណត់របស់ខេត្ត 9តាមច្បាប់ ហិរញ្ញវត្ថុខេត្ត-ក្រុង ក្នុងឆ្នាំ ២០០០ ប្រភពចំណូលទាំងនេះមានកំរតិស្មើនិង ៥៥% នៃការ ចំណាយរបស់ខេត្ត ចំណែកដែលនៅសល់បានមកពីឧបត្ថម្ភរបស់ថវិកាជាតិ នាំអោយខេត្ត-ក្រុងមានលក្ខណៈរណប និង អំណាចកណ្តាល !!! ប ។

–     ចំណូលសំរាប់ខេត្តត្រូវប្រមូលដោយភ្នាក់ងារបស់ក្រសួងសេដ្ឋកិច្ច និង ហិញ្ញវត្ថុ ដែលមានទី តាំងនៅតាមខេត្ត/ក្រុង 9រតនាគារខេត្ត/ក្រុង បដែលជាអ្នកធានាការទូទាត់ និង គណនេយ្យ របស់ខេត្តផងដែរ ។

–     ខេត្ត/ក្រុងគ្មានសិទ្ធិធ្វើកិច្ចសន្យាខ្ចីលុយបានទេ 9 ឯកជន បរទេស ឬ អង្គកាផ្សេងៗ ប ប៉ុន្តែ ច្បាប់ឆ្នាំ ១៩៩៨ បានផ្តល់ឱ្យ់វានូវសេរីភាពក្នុងការជ្រើសរើសបែបបទ ឬ ទំរង់នៃការគ្រប់ គ្រងសេវាសាធារណៈរបស់ខេត្ត 9 រដ្ឋាករ សហគ្រាសសាធារណៈ សម្បទាន… ប ជាសរុប មកខេត្ត/ក្រុង នៅប្រទេសកម្ពុជាទទូលបានស្វ័យត ភាពផ្នែកហិរញ្ញវត្ថុដ៏មានកំរិត ខេត្ត/ក្រុង នៅតែខ្វះធនធានផ្ទាល់ខ្លួន ការចំណាយរបស់ខេត្ត/ក្រុង ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យ យ៉ាងល្អិតល្អន់ ។ ខេត្ត/ក្រុងមិនមានភាពម្ចសា់ការ ពិតប្រាកដទៅលើប្រាក់ចំណូល ដែលត្រូវ បាន ប្រគល់មកឱ្យខ្លួនទេ 9 មូលដ្ឋានអត្រាព័ន្ធ និង ការប្រមូលព័ន្ធជា សមត្ថកិច្ចរបស់រដ្ឋបាល កណ្តាល ប ។

ម៉្យាងទៀតក្នុងថវិការបស់ខេត្តមិនមានការកំណត់ទុក ដោយឡែកសំរាប់ចំណាយមូលធនក្នុងពេល ដែលផ្តល់មូលនិធិមិនបានគ្រប់ទេ ។ ទោះបីយ៉ាងនោះក្តីក៏ប្រព័ន្ធរដ្ឋបាល បច្ចុប្បន្នបានទៅកាន់កំរិតមួយ នៃសហមជ្ឈការ ហិរញ្ញវត្ថុហើយដែរ ។ ប្រព័ន្ធនេះត្រូវបានពង្រឹង និង កែលំអឱ្យមានប្រសិទ្ធភាពបាន ។

–     តាមរយៈការបង្កើតធនធានដែលត្រូវផេរ្ទទៅឱ្យខេត្ត                                       9រួមបញ្ជូលទាំងការបង្កើតប្រាក់ចំណូលផ្ទាល់របស់ខេត្តប ដើម្បីឱ្យខេត្តមានប្រសិទ្ធិភាពអនុវត្តការ វិនិយោគហេដ្ឋារចនាសម្ព័ន្ធជាក់ស្តែង នងិ ផ្តល់នូវ សេវាសាធារណៈឱ្យកាន់តែប្រសើរ ។

–     ការបញ្ជាក់បំភ្លឺពីតួនាទីរបស់ខេត្ត លើកធ្វើពីកម្មវិធីនិងការអនុវត្តគោលនយោបាយ ឬ សកម្ម ភាពដែលជាផលប្រយោជន៍របស់ខេត្ត និង ការបន្ថយការត្រួតពិនិត្យ ផ្នែកថវិការបស់                  ភ្នាក់ងារនៃអំណាចកណ្តល ។

ខ/- កម្មវិធីសំរាប់សកម្មភាពជាអទិភាព  ( programes d’action priortaire )

កម្មវិធីនេះ ( PAP ) គឺជាការផ្តួចផ្តើមអនុវត្តដោយក្រសួងសេដ្ឋកិច្ច និង ហិពាវ្ញាត្ថុ ដើម្បីផ្តល់ទៅឱ្យ ក្រសួងនានាដែលពាក់ព័ន្ធនិងការងារសង្គម  9 សុខាភិបាល អប់រំ កសិកម្ម អភិវឌ្ឍន៍ជនបទ សាធារណៈ ការ ប នូវថវិកាដ៏ទូលាយ ជាពិសេសទាក់ទងដល់ប្រតិបត្តិការរបស់មន្ទីរនៅខេត្តនានា ដែលបានទទួល នៅប្រតិភូកម្មនៃសមត្ថកិច្ចពីក្រសួង ។

តាមពិត PAP គឺជាវិធានការ១ នៃទំរង់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ PAP មានគោលដៅលើកកំពស់ ប្រសិទ្ធភាពនៃការចំណាយសាធារណៈ ដោយផ្អែកលើការធ្វើកម្មវិធីថវិកា 9ចំណាយ ប ។

យោងតាមស្មារតីនៃការកែទំរង់នេះ ( PAP ) ក្រសងួអទិភាពទាំងអស់និងត្រូវមានប្រសិទ្ធភពាធ្វើ ដោយខ្លួនឯងនូវគំរោងថវិការបស់គេ ក្រេមារូបភាពកម្មវិធីសកម្មភាពដែលត្រូវកំណត់យ៉ាងច្បាស់លាស់ និង មានគោលដៅពិតប្រាកដ ។

៦. អំពីវិមជ្ឈការ

សញ្ញា ៈ វិមជ្ឈការ  ជាប្រព័ន្ធរដ្ឋបាលមួយ ដែលអនុញ្ញាតិអោយសមូហភាពដែនដី ឬ សេវាសាធារណៈ ធ្វើការគ្រប់គ្រងដោយខ្លួនឯង ក្នុងក្របខណ្ឌនៃការគោរពគោលការណ៍នីត្យានុកូលភាព ។

ប្រព័ន្ធនេះផ្តល់ ទៅអោយសមូហភាពដែនដី ឬ សេវាសាធារណៈ នូវបុគ្គលិកលក្ខណៈគតិយុត្តសាធារ ណៈសយ្វ័ភាពរដ្ឋបាល និង ហិរញ្ញវត្ថុ ( Personnalité Jurdique Autonomie Administrative et Financiére/ Autonom Administrative Juridical Personality and Finance) ។

1-       ចរឹកលក្ខណៈនៃរដ្ឋបាលវិមជ្ឈការ

ក្នុងវិស័យវិមជ្ឈការដែនដី គេអាចកត់សំគាល់នូវលក្ខណៈវិនិច្ឆ័យដូចតទៅ ៖

ការទទួលស្គាល់ នូវប្រយោជន៍រាស្ត្រតាមមូលដ្ឋាន (Reconnaissance de l’existent des affaires locales) ប្រយោជន៍ទូទៅរបស់ប្រទេសជាតិ  (Les affaires national )  ។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

8 thoughts on “រដ្ឋបាល និង រដ្ឋបាលវិមជ្ឈការ

 1. អរគុណច្រើនសំរាប់មតិ! ដោយសារ​​​ពេលវេលាក្នុងការស្រាវជ្រាវមាន​​​តិចតួចសំរាប់ខ្ញំុបន្ទាប់ពីការងារ ខ្ញំុ​​​អាច​​​រក​​​បាន​​​ត្រឹម​​ឯកសារ​​​ដែល​​មាន​​​កំណត់​​​ប៉ុណ្ណេះ។ តាម​​​ការ​​​ស្ដាប់​​​មតិរបស់​​​ Pao Pich បញ្ជាក់​​​ថា​​​អ្នក​​​យល់​​​ថា​​​អត្ថបទនេះ​​​មិនទាន់​​​គ្រប់​​​គ្រាន់​​​ត្រង់​​​ចំណុចណា ដូច្នេះ​​​ខ្ញំុ​​​សូម​​​ការណែនាំ​​​ និងការ​​​បំពេញ​​​ចន្លោះខ្វះខាត​​​នេះពីអ្នកសិក្សា​​​ម្នាក់​​​ដូចជា Pao Pich វិញ។ ខ្ញំុរីករាយ​​​នឹង​​​បន្ថែម​​​ចំនុច​​​ទាំងនេះចូលដើម្បីជា​​​ប្រយោជន៍ដល់អ្នកអានក្រោយៗ។ Pao Pich អាចទំនាក់ទំនងឬ ផ្ដល់ជាឯកសារទាក់ទង​​​នេះដល់ខ្ញំុបានតាមរយៈអីុម៉េល moungvandia@gmail.com សូមអរគុណទុកជាមុន 🙂

  Like

 2. មេរៀននេះមានលក្ខណៈមិនទាន់គ្រប់គ្រាន់សុំមេត្តាបន្ថែម​នូវរចនាសម្ព័ន្ធ នឹង តួនាទីភារកិច្ចឲ្យថែមទៀម និងសុំមានឯកសារយោង​ ផង។

  Like

 3. តើប្អូនមានគំនិត ឬអ្វីចង់បន្ថែមទៅក្នុងអត្ថបទនេះទេ? ប្អូនអាចផ្ញើរជាឯកសារមកកាន់អ៊ីម៉េលនេះ moungvandia@gmail.com

  Like

 4. ខ្ញុំពេញចិត្តនិងអត្តបទនេះណាស់។វាជាជំនួយយ៉ាងល្អសំរាប់ការសិក្សារបស់ខ្ញុំ។អរគុណ!

  Like

 5. តើអ្នកអាចបង្ហាញយើងអំពីរចនាសម្ព័នរបស់​ មជ្ឍការ​& វិមជ្ឍការ​ បានដែរឬទេ?

  Like

 6. សូមអគុណចំពោះការលះបង់ទាំងកំលាំងកាយនឹងកំលាំងចិត្តដើម្បីជាការចែករំលែក។

  Like

 7. អរគុណចំពោះឯកសារ១នេះ វាជាជំនួយដល់ការសិក្សារបស់និស្សិត។ សូមលើកទឹកចិត្តឲ្យបន្តខិតខំប្រឹងប្រែង

  Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: