ប្រកាសការធានាការពិគ្រោះថ្លៃ និងការអនុវត្ត

(ប្រសិនបើតម្រូវ អ្នកពិគ្រោះថ្លៃត្រូវបំពេញទម្រង់ឯកសារនេះ ដោយអនុលោមតាមការណែនាំដូចមានបង្ហាញនៅក្នុងរង្វង់ក្រចក។)

កាលបរិច្ឆេទ ៖ (បញ្ចូលកាលបរិច្ឆេទ)

ឈ្មោះកិច្ចសន្យា ៖ (បញ្ចួលឈ្មោះកិច្ចសន្យា)

លេខសម្គាល់កិច្ចសន្យា ៖ (បញ្ចូលលេខ)

លេខសេចក្តីអញ្ជើញឱ្យចូលរួមពិគ្រោះថ្លៃៈ (បញ្ចូលលេខ)

 

ជូនចំពោះ ៖ _________________________________

យើងខ្ញុំ ដូចមានឈ្មោះ និងហត្ថលេខាខាងក្រោម សូមប្រកាសថា ៖

១-                          យើងខ្ញុំដឹងថា ដោយយោងតាមលក្ខខណ្ឌរបស់អ្នកសំណើពិគ្រោះថ្លៃត្រូវមានការគាំទ្រដោយប្រកាសការធានា ការដេញថ្លៃ និងការអនុវត្ត

២-                          ខ្ញុំទទួលស្គាល់ថា យើងខ្ញុំនឹងត្រូវបានបញ្ឈប់ភាពមានសិទ្ធិសម្រាប់ការដាក់ពិគ្រោះថ្លៃនៅក្នុងកិច្ចសន្យាណាមួយ    ជាមួយស្ថាប័នអនុវត្តលទ្ធកម្ម និងរាជរដ្ឋាភិបាលកម្ពុជា សម្រាប់រយៈពេលពីរឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃការអនុវត្ត ប្រកាសនេះដោយស្ថាប័នអនុវត្តលទ្ធកម្ម ប្រសិនបើយើងខ្ញុំបំពានកាតព្វកិច្ចរបស់យើងខ្ញុំ នៅក្រោមលក្ខខណ្ឌនៃ សំណើពិគ្រោះថ្លៃ និងលក្ខខណ្ឌកិច្ចសន្យា   ដោយហេតុយើងខ្ញុំ ៖

ក)-បានដកវិញសំណើពិគ្រោះថ្លៃរបស់យើងខ្ញុំនៅក្នុងរយៈពេលសុពលភាពនៃសំណើពិគ្រោះថ្លៃដូចដែល  យើងខ្ញុំបានបញ្ជាក់នៅក្នុងតារាងនៃសំណើពិគ្រោះថ្លៃ

ខ)-មិនព្រមទទួលយកការកែតម្រូវនៃការភ័ន្តច្រឡំ ដោយអនុលោមតាមការណែនាំចំពោះអ្នកពិគ្រោះ ថ្លៃ នៅក្នុងឯកសារពិគ្រោះថ្លៃ

គ)-ខកខាន ឬ បដិសេធក្នុងការដាក់ឱ្យប្រតិបត្តិកិច្ចសន្យា បន្ទាប់ពីទទួលបានការជូនដំណឹងដោយស្ថាប័ន អនុវត្តលទ្ធកម្ម អំពីការទទួលយសំណើពិគ្រោះថ្លៃរបស់យើងខ្ញុំ

ឃ)-បានប្រព្រឹត្តការបំពានធ្ងន់ធ្ងរទៅលើកិច្ចសន្យា ដែលនាំទៅដល់ការបញ្ចប់កិច្ចសន្យាដោយស្ថាប័ន អនុវត្តលទ្ធកម្មដោយមូលហេតុនៃការប្រព្រឹត្តខុសរបស់យើងខ្ញុំ។

ហត្ថលេខា (បញ្ចូល ហត្ថលេខារបស់តំណាងមានសិទ្ធិ) នៅក្នុងសមត្ថកិច្ចជា (បញ្ចូល មុខនាទី)

ឈ្មោះ (បញ្ចូលឈ្មោះជាអក្សរបោះពុម្ភ)

តាមទទួលសិទ្ធិត្រឹមត្រូវឱ្យចុះហត្ថលេខាលើការដាក់ពិគ្រោះថ្លៃនេះជំនួសមុខឱ្យ (បញ្ចូលឈ្មោះអង្គភាពដែលផ្តល់សិទ្ធិ)

ធ្វើឡើងនៅថ្ងៃទី ______ ខែ _______ ឆ្នាំ _______

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: