ជំពូក ៩

ម៉ាថាយ

ព្រះយេស៊ូវប្រោសមនុស្សស្លាប់ដៃស្លាប់ជើង

៩ៈ២-៨ = មក ២ៈ៣-១២  លក ៥ៈ១៨-២៦

ជំពូក ៩

១ព្រះយេស៊ូវទ្រង់ក៏យាងចុះទូកឆ្លងទៅឯក្រុងរបស់ទ្រង់ច វិញ ២នោះមានគេនាំមនុស្សស្លាប់ដៃស្លាប់ជើងឆម្នាក់ដេក លើគ្រែមកឯទ្រង់ កាលទ្រង់ទតឃើញសេចក្តីជំនឿជរបស់ អ្នកទាំងនោះ ក៏មានបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងថា “ចូរ សង្ឃឹមឈឡើងកូនអើយ បាបឯងបានអត់ទោសញអោយឯង ហើយ” ៣ដូច្នេះមានអាចារ្យខ្លះនឹកក្នុងចិត្តថា មនុស្សនេះ ពោលពាក្យប្រមាថដដល់ព្រះ ៤ឯព្រះយេស៊ូវទ្រង់ឈ្វេងយល់ គំនិតឋគេ ក៏មានបន្ទូលថា “ហេតុអ្វីបានជាអ្នករាល់គ្នាមានគំ និតអាក្រក់ក្នុងចិត្តដូច្នេះ? ៥ដ្បិតដែលថាបាបឯងបានអត់ ទោសអោយឯងហើយ ឬថាអោយក្រោកឡើងដើរទៅ នោះ តើពាក្យណាងាយថាជាជាង ៦ប៉ុន្តែនេះដើម្បីអោយអ្នករាល់ គ្នាបានដឹងថាកូនមនុស្សឌ មានអំណាចនឹងអត់ទោសបាបនៅ      ផែនដីបានដែរ” នោះទ្រង់មានបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ ជើងថា “ចូរក្រោកឡើងយកគ្រែឯងទៅផ្ទះទៅ” ៧អ្នកនោះ ក៏ក្រោកឡើងដើរទៅឯផ្ទះ ៨កាលហ្វូងមនុស្សបានឃើញការ នោះគេកើតមានសេចក្តីអស្ចារ្យ ក៏សរសើរដំកើងដល់ព្រះឍ ដែលទ្រង់បានប្រទានអំណាចយ៉ាងនេះមកមនុស្សលោក ។

ការត្រាស់ហៅលោកម៉ាថាយ

៩ៈ៩-១៣ = មក ២ៈ១៤-១៧ លក ៥ៈ២៧-៣២

៩លុះព្រះយេស៊ូវយាងហួសពីទីនោះទៅ ទ្រង់ក៏ទតឃើញ មនុស្សម្នាក់ឈ្មោះម៉ាថាយ កំពុងអង្គុយនៅកន្លែងយកពន្ធ នោះទ្រង់មានបន្ទូលហៅគាត់ថា “ចូរមកតាមខ្ញុំ”ណ គាត់ក៏ ក្រោកឡើងដើរតាមទ្រង់ទៅ ១០កាលព្រះយេស៊ូវកំពុងគង់ សោយអាហារនៅក្នុងផ្ទះ នោះមានពួកអ្នកយកពន្ធ និងមនុស្សមានបាបជាច្រើនបានមកអង្គុយជាមួយនឹងទ្រង់ និង ពួកសិស្សទ្រង់ផង ១១កាលពួកផារិស៊ីបានឃើញដូច្នោះ គេ ក៏សួរពួកសិស្សទ្រង់ថា “ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នា បរិភោគជាមួយនឹងពួកយកពន្ធ ហើយនិងមនុស្សមានបាប       ដូច្នេះ?”ត ១២តែព្រះយេស៊ូវទ្រង់ក៏បានឮ ហើយទ្រង់មាន បន្ទូលតបថា “ពួកអ្នកដែលជាសុខសប្បាយមិនត្រូវការនឹង គ្រូពេទ្យទេ គឺជាពួកដែលមានជំងឺវិញទេតើ ១៣ចូរអោយ អ្នករាល់គ្នាទៅរៀនន័យបទដែលថា អញចង់បានសេចក្តី មេត្តាករុណាមិនមែនយញ្ញបូជាទេថ ពីព្រោះខ្ញុំមិនបានមក ដើម្បីនឹងហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សមានបាប អោយប្រែចិត្តវិញ”ទ ។

ការតមអាហារ

៩ៈ១៤-១៧ = មក ២ៈ១៨-២២ លក ៥ៈ៣៣-៣៩

១៤នៅគ្រានោះពួកសិស្សរបស់យ៉ូហានធ ក៏មកឯទ្រង់ទូល ថា “ហេតុអ្វីបានជាយើងខ្ញុំ និងពួកផារិស៊ីតមនតែញយៗ តែ ពួកសិស្សទ្រង់មិនដែលតមសោះដូច្នេះ?” ១៥ព្រះយេស៊ូវទ្រង់ ឆ្លើយថា“កំពុងដែលប្តីថ្មោងថ្មីនៅជាមួយគ្នានោះតើសំឡាញ់ នៃគាត់នឹងធ្វើទឹកមុខព្រួយបានឬទេ?ប ប៉ុន្តែនឹងមានគ្រាមក ដល់ដែលប្តីនឹងត្រូវដកយកចេញពីគេទៅ នៅគ្រានោះទើប គេនឹងតមផអាហារវិញ ១៦គ្មានអ្នកណាដែលយកកំណាត់សំ ពត់ថ្មីមកប៉ះអាវចាស់ទេ ដ្បិតកំណាត់ថ្មីនោះនឹងហែកអាវ ចាស់ចេញ ហើយរំហែកនោះនឹងរឹងរឹតតែអាក្រក់ជាងទៅ ទៀត ១៧ក៏មិនដែលមានអ្នកណាដាក់ស្រាទំពាំងបាយជូរថ្មី ក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នោះ ថង់ស្បែកនឹងធ្លាយ ហូរស្រាទំពាំងបាយជូរចេញអស់ ហើយទាំងថង់នោះក៏ត្រូវ ខូចខាតដែរ គឺគេតែងដាក់ស្រាទំពាំងបាយជូរថ្មីក្នុងថង់ ស្បែកថ្មីវិញ នោះទើបទាំង២បានគង់នៅ” ។ការប្រោសស្ត្រីមានជំងឺ និងសពក្មេងស្រី

៩ៈ១៨-២៦ = មក ៥ៈ២២-៤៣ លក ៨ៈ៤១-៥៦

១៨កំពុងដែលទ្រង់មានបន្ទូលនឹងគេ ពីដំណើរទាំងនោះ ស្រាប់តែមានមេសាលាម្នាក់ មកក្រាបថ្វាយបង្គំពទូលថា កូន ស្រីរបស់ទូលបង្គំទើបនឹងស្លាប់អម្បាញ់មិញ សូមទ្រង់មេត្តា យាងទៅដាក់ព្រះហស្តលើវាភ នោះវានឹងរស់ឡើងវិញ ១៩ព្រះយេស៊ូវក៏ក្រោកឡើង យាងទៅតាម ព្រមទាំងពួក សិស្សទ្រង់ដែរ ២០រីឯមានស្ត្រីម្នាក់ នាងមានជំងឺធ្លាក់ឈាម អស់១២ឆ្នាំមកហើយ នាងបានចូលមកពីក្រោយពាល់ជាយ ព្រះពស្ត្រទ្រង់ម ២១ដោយគិតក្នុងចិត្តថា បើគ្រាន់តែពាល់ ជាយព្រះពស្ត្រទ្រង់ប៉ុណ្ណោះ នោះនឹងបានជាហើយ ។

២២ឯព្រះយេស៊ូវ ទ្រង់បែរទៅឃើញនាង ក៏មានបន្ទូលថា “ចូរសង្ឃឹមឡើងយកូនអើយ! សេចក្តីជំនឿរបស់នាងបាន ជួយសង្គ្រោះរនាងហើយ” នាងក៏បានជា ចាប់តាំងពីវេលា នោះមកល។

២៣រួចមក កាលទ្រង់យាងចូលទៅក្នុងផ្ទះមេសាលាបាន ឃើញពួកអ្នកផ្លុំខ្លុយ និងមនុស្សសន្ធឹកកំពុងតែឆោឡោវ ២៤នោះទ្រង់មានបន្ទូលថា “ចូរថយចេញទៅ ដ្បិតនាងក្រមុំ នេះមិនមែនស្លាប់ទេស នាងគ្រាន់តែដេកលក់ប៉ុណ្ណោះ”ហ តែ គេសើចចំអកអោយទ្រង់ ២៥លុះបណ្តេញមនុស្សទាំងនោះ ទៅក្រៅទាំងអស់ហើយ នោះទ្រង់យាងចូលទៅចាប់ដៃនាង រួចនាងក៏ក្រោកឡើងឡ ២៦រឿងនោះបានល្បីខ្ចរខ្ចាយទូទៅ ពេញពាសក្នុងស្រុកនោះឯងអ ។

ព្រះយេស៊ូវប្រោសមនុស្សខ្វាក់ និងមនុស្សគ

២៧កំពុងដែលព្រះយេស៊ូវ ទ្រង់យាងចេញពីទីនោះទៅ នោះមានមនុស្សខ្វាក់២នាក់តាមទ្រង់ ទាំងស្រែកថា “ឱព្រះ រាជបុត្រាហ្លួងដាវីឌអើយ!ក សូមទ្រង់ប្រោសមេត្តាដល់យើង ខ្ញុំផង” ២៨កាលបានយាងចូលទៅក្នុងផ្ទះ នោះអ្នកខ្វាក់ទាំង ២ក៏មកឯទ្រង់ ហើយទ្រង់មានបន្ទូលសួរថា “តើអ្នកជឿថា ខ្ញុំ អាចនឹងធ្វើការនេះបានឬទេ?” អ្នកទាំង២ទូលថា “ជឿ ហើយព្រះអម្ចាស់អើយ”ខ ២៩នោះទ្រង់ក៏ពាល់ភ្នែកគេ ដោយ បន្ទូលថា “ចូរអោយបានដូចសេចក្តីជំនឿរបស់អ្នកចុះ”គ ៣០ភ្នែកគេក៏បានភ្លឺឡើង រួចទ្រង់ហាមផ្តាច់ថា “នែ! កុំអោយ អ្នកណាដឹងការនេះអោយសោះហ្ន៎ះ!”ឃ ៣១តែកាលគេចេញ ទៅហើយ នោះក៏ផ្សាយប្រាប់ពីទ្រង់ សុសសាយពេញក្នុង ស្រុកនោះង។

៣២កំពុងដែលអ្នកទាំង២ចេញទៅ នោះមានគេនាំ មនុស្សគច ដែលមានអារក្សចូលឆ មកឯទ្រង់ ៣៣រួចកាលបាន ដេញអារក្សចេញហើយ នោះមនុស្សគបាននិយាយឡើងបាន  ឯបណ្តាមនុស្សទាំងប៉ុន្មាន គេមានសេចក្តីអស្ចារ្យថា មិន ដែលឃើញមានយ៉ាងដូច្នេះ នៅក្នុងស្រុកអ៊ីស្រាអែលសោះ ឡើយជ ៣៤តែពួកផារិស៊ីនិយាយឡើងថា អ្នកនេះដេញអារក្ស ដោយសារតែមេអារក្សទេឈ ។

ចំរូតធំ តែមានអ្នកច្រូតតិច

៣៥ព្រះយេស៊ូវ ទ្រង់ក៏យាងទៅដល់គ្រប់ក្រុង គ្រប់ភូមិ ព្រមទាំងបង្រៀនក្នុងសាលាប្រជុំទាំងប៉ុន្មាន ហើយប្រកាស ប្រាប់ដំណឹងល្អពីនគរ ទ្រង់ក៏ប្រោសអស់ទាំងជំងឺរោគា និង ជរាពិការ ក្នុងពួកបណ្តាជនអោយបានជាញ ៣៦កាលទ្រង់ ឃើញហ្វូងមនុស្សហើយ នោះទ្រង់មានព្រះហឫទ័យក្តួល   អាណិតដល់គេដ ដ្បិតគេល្វើយ ហើយខ្ចាត់ខ្ចាយ ដូចហ្វូង ចៀមដែលឥតអ្នកគង្វាលឋ ៣៧បានជាទ្រង់មានបន្ទូលទៅពួក សិស្សថា “ចំរូតធំណាស់ឌ តែមានអ្នកច្រូតតិចទេឍ ៣៨ដូច្នេះ ចូរសូមអង្វរដល់ព្រះអម្ចាស់នៃចំរូត អោយទ្រង់ចាត់អ្នកច្រូត មកក្នុងចំរូតទ្រង់” ។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: