ជំពូក ៧

ម៉ាថាយ

ការកាត់ទោសអ្នកដទៃ

ជំពូក ៧

(១)កុំឱ្យថ្កោលទោសគេឡើយ ដើម្បីមិនឱ្យមានគេថ្កោលអ្នកវិញ (២)ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា នោះគេនឹង ថ្កោលអ្នកវិញយ៉ាងនោះដែរ ហើយគេនឹងវាល់ឱ្យអ្នករាល់គ្នាតាមរង្វាល់ ដែលអ្នកវាល់ឱ្យគេផង (៣)ហេតុអ្វីបានជាអ្នកមើលឃើញ កំទេចដែលនៅក្នុងភ្នែករបស់បងប្អូនអ្នក តែមិនឃើញធ្នឹម ដែលនៅក្នុងភ្នែករបស់ខ្លួនសោះដូច្នេះ (៤)ឬធ្វើដូចម្តេចឱ្យអ្នកនិយាយ នឹងបងប្អូន ថា ចូរឱ្យអញយកកំទេចពីភ្នែកឯងចេញ តែមើល មានធ្នឹមនៅក្នុងភ្នែកខ្លួនអ្នកវិញ (៥)អ្នកមានពុតអើយ ចូរយកធ្នឹមពី ភ្នែករបស់ខ្លួនចេញជាមុនសិន នោះទើបនឹងបានឃើញច្បាស់អាចនឹងយកកំទេចចេញពីភ្នែករបស់បងប្អូនអ្នកបានដែរ ។  (៦)កុំឱ្យ របស់បរិសុទ្ធដល់ឆ្កែ ឬបោះកែវមុក្តារបស់ខ្លួន នៅមុខជ្រូកឡើយ ក្រែងវាជាន់ឈ្លី រួចត្រឡប់ស្ទុះមកខ្វេះអ្នកវិញ ។

ការសុំ ការស្វែងរក និងការគោះ (៧)ចូរសូម នោះតែងនឹងអោយមកអ្នកយ ចូររក នោះតែង នឹងឃើញ ចូរគោះ នោះតែងនឹងបើកអោយអ្នក (៨)ដ្បិតអស់អ្នកណាដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ហើយនិងបើកអោយអ្នកណាដែលគោះដែរ (៩)ក្នុងពួកអ្នករាល់គ្នា បើកូនសូមនំប៉័ង តើមានអ្នកណានឹង អោយថ្មដល់វា (១០)ឬបើវាសូមត្រី តើនឹងអោយពស់វិញឬអី? (១១)ចុះបើអ្នករាល់គ្នាដែលអាក្រក់ អ្នកចេះអោយរបស់ល្អ ដល់កូនខ្លួនដូច្នេះ នោះចំណង់បើព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ទ្រង់នឹងប្រទានរបស់ល្អ មកអស់អ្នកដែលសូម តើជាងអម្បាល ម៉ានទៅទៀត? (១២)ដូច្នេះ អស់ទាំងការអ្វីដែលអ្នករាល់គ្នាចង់ឱ្យមនុស្សលោកប្រព្រឹត្តនឹង ខ្លួននោះត្រូវឱ្យអ្នកប្រព្រឹត្ត នឹងគេដូច្នោះដែរ ដ្បិតនេះឯងជាក្រិត្យវិន័យ ហើយជាសេចក្តីទំនាយរបស់ពួកហោរា ។

ទ្វារចង្អៀត និងទ្វារទូលាយ

(១៣)ចូរឱ្យចូលតាមទ្វារចង្អៀត ដ្បិតទ្វារដែលនាំទៅឯ សេចក្តីហិនវិនាសនោះធំ ហើយទូលាយផង ក៏មានមនុស្សជាច្រើនដែល ចូលតាមទ្វារនោះ (១៤)តែឯទ្វារដែលនាំទៅឯជីវិតនោះតូច ហើយចង្អៀតវិញ ក៏មានមនុស្សតិចណាស់ ដែលរកផ្លូវនោះឃើញ ។

ដើមឈើ និងផ្លែរបស់វា

(១៥)ចូរប្រយ័ត្ននឹងពួកគ្រូក្លែងក្លាយ ដែលគេមកឯអ្នករាល់គ្នាដោយពាក់រោមចៀមបំប្លែងខ្លួន តែខាងក្នុងរបស់គេជាឆ្កែចចក ដែលឆ្មក់ស៊ីវិញ (១៦)អ្នករាល់គ្នានឹងស្គាល់គេបាន ដោយសារផលគេបង្កើត តើដែលបេះផ្លែទំពាំងបាយជូរពីគុម្ពបន្លា ឬផ្លែល្វាពីដំបង យក្សឬទេ (១៧)ដូច្នេះអស់ទាំងដើមឈើល្អតែងមានផ្លែល្អ ឯដើមអាក្រក់ក៏តែងមានផ្លែអាក្រក់ដែរ (១៨)ធម្មតាដើមឈើល្អមិន ដែលបញ្ចោញផលអាក្រក់បានទេ ហើយដើមដែលអាក្រក់ ក៏ពុំអាចនឹងបញ្ចោញផលល្អបានដែរ (១៩)អស់ទាំងដើមឈើណាដែលមិន កើតផលផ្លែល្អនោះត្រូវតែកាប់បោះចោលទៅក្នុងភ្លើងចេញ (២០)ដូច្នេះ អ្នករាល់គ្នានឹងស្គាល់គេបាន គឺដោយសារផលគេបង្កើត ។ (២១)មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថាឱព្រះអម្ចាស់ៗអើយ ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេ គឺជាអស់ អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតាដែលគង់នៅស្ថានសួគ៌វិញទេតើ (២២)នៅថៃូនោះនឹងមានមនុស្សជាច្រើននិយាយ មកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ តើយើងខ្ញុំមិនបានទាយដោយនូវព្រះនាមទ្រង់ ហើយដេញអារក្ស ដោយនូវព្រះនាមទ្រង់ព្រមទាំងធ្វើ ការឫទ្ធិបារមីជាច្រើន ដោយនូវព្រះនាមទ្រង់ទេឬអី (២៣)នោះខ្ញុំនឹងនិយាយ ដោយត្រង់ថា អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ នែពួកទទឹងច្បាប់អើយចូរថយចេញពីអញទៅ ។

មនុស្សពីរនាក់សង់ផ្ទះ

(២៤)ដូច្នេះអស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម ខ្ញុំនឹងធៀបអ្នកនោះ ដូចជាមនុស្សប៉ិនប្រយ័ត្នដែលសង់ ផ្ទះខ្លួននៅលើថ្ម (២៥)រួចភ្លៀងធ្លាក់មកទឹកក៏ជន់ឡើង ហើយខ្យល់បក់ប៉ះនឹងផ្ទះនោះ តែមិនបានរលំទេ ពីព្រោះបានសង់នៅលើថ្ម (២៦)ឯអស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ តែមិនប្រព្រឹត្តតាម អ្នកនោះត្រូវធៀបដូចជាមនុស្សលង់ ដែលសង់ផ្ទះខ្លួននៅ លើខ្សាច់វិញ (២៧)រួចភ្លៀងធ្លាក់មកទឹកក៏ជន់ឡើង ហើយខ្យល់បក់ប៉ះនឹងផ្ទះនោះ ផ្ទះនោះក៏រលំទៅ ហើយមានការខូចខាតជាធំ។ (២៨)កាលព្រះយេស៊ូវ ទ្រង់មានបន្ទូលសេចក្តីទាំងនេះរួចហើយ នោះបណ្តាមនុស្សក៏នឹកប្លែកពីសេចក្តីដែលទ្រង់បង្រៀន (២៩)ពីព្រោះទ្រង់បង្រៀន ដូចជាមានអំណាច មិនមែនដូចពួកអាចារ្យរបស់គេទេ ។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: