ជំពូក ៦

ម៉ាថាយ

ជំពូក ៦

(១)ចូរប្រយ័ត្ន! កុំឱ្យអ្នករាល់គ្នាធ្វើទាននៅមុខមនុស្សឱ្យតែគេឃើញឡើយ បើធ្វើដូច្នោះ នោះអ្នករាល់គ្នា គ្មានរង្វាន់នៅនឹងព្រះ វរបិតានៃអ្នកដែលទ្រង់គង់នៅស្ថានសួគ៌ទេ (២)ដូច្នេះ កាលណាអ្នកធ្វើទាន នោះកុំឱ្យផ្លុំត្រែនៅមុខអ្នក ដូចពួកមានពុត ដែល ប្រព្រឹត្តនៅក្នុងសាលាប្រជុំ ហើយតាមផ្លូវ ដើម្បីឱ្យបានមនុស្សលោកសរសើរខ្លួននោះឡើយ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបាន រង្វាន់គេហើយ (៣)ប៉ុន្តែ កាលណាអ្នកធ្វើទាន នោះកុំអោយដៃឆ្វេង ដឹងការដែលដៃស្តាំធ្វើឡើយ (៤)ដើម្បីឱ្យអំពើទានរបស់ អ្នកបានសូតា់កំបាំង នោះព្រះវរបិតានៃអ្នក ដែលទ្រង់ទតឃើញក្នុងទីសំងាត់ ទ្រង់នឹងប្រទានរង្វាន់ដល់អ្នកនៅទីប្រចក្សច្បាស់ ។

ការអធិស្ឋាន

(៥)កាលណាអ្នកអធិស្ឋាន កុំឱ្យធ្វើដូចមនុស្សមានពុត ដែលចូលចិត្តឈរអធិស្ឋាននៅក្នុងសាលាប្រជុំ ហើយនៅជ្រុងផ្លូវ ឱ្យមនុស្ស លោកឃើញនោះឡើយ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានរង្វាន់គេហើយ (៦)តែឯអ្នក កាលណាអធិស្ឋាន នោះត្រូវឱ្យចូលទៅ ក្នុងបន្ទប់ ហើយបិទទ្វារ រួចអធិស្ឋានដល់ព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅទីលាក់កំបាំងចុះ នោះព្រះវរបិតានៃអ្នក ដែលទតឃើញ ក្នុងទីលាក់កំបាំង ទ្រង់នឹងប្រទានរង្វាន់ដល់អ្នកនៅទីប្រចក្សច្បាស់ (៧)ហើយកាលណាអធិស្ឋាន នោះកុំអោយពោលពាក្យឥតប្រ យោជន៍ផ្ទួនៗ ដូចពួកសាសន៍ដទៃឡើយ ដ្បិតគេស្មានថាព្រះ ទ្រង់នឹងស្តាប់គេ ដោយគេពោលពាក្យជាច្រើន (៨)ដូច្នេះ កុំ ឱ្យអ្នក រាល់គ្នាធ្វើដូចគេឡើយ ដ្បិតព្រះវរបិតានៃអ្នកទ្រង់ ជ្រាបនូវរបស់អ្វីដែលអ្នកត្រូវការ មុនដែលអ្នកសូមផង ។ (៩)ដូច្នេះចូរអធិស្ឋាន បែបយ៉ាងនេះវិញថា “ ឱព្រះវរបិតានៃយើងខ្ញុំដែលគង់នៅស្ថានសួគ៌អើយ សូមឱ្យព្រះនាមទ្រង់ បានបរិសុទ្ធ (១០)សូមឱ្យរាជ្យ ទ្រង់បានមកដល់ សូមឱ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដីដូចនៅស្ថានសួគ៌ដែរ (១១)សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការ នៅថៃូនេះ (១២)សូមអត់ទោសសេចក្តីកំហុសរបស់យើងខ្ញុំ ដូចជាយើងខ្ញុំ បានអត់ទោសដល់អស់អ្នក ដែលធ្វើខុសនឹងយើងខ្ញុំដែរ (១៣)សូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយ តែសូមប្រោសឱ្យយើងខ្ញុំរួចពីសេចក្តីអាក្រក់វិញ ដ្បិតរាជ្យព្រះចេស្តា និងសិរីល្អ ជារបស់ផងទ្រង់ នៅអស់កល្បជានិច្ច អាម៉ែន “។  (១៤)ដ្បិតបើអ្នករាល់គ្នាអត់ទោស ចំពោះការរំលងច្បាប់ ដែលមនុស្សលោក ប្រព្រឹត្តធ្វើ នោះព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងអត់ទោសឱ្យអ្នករាល់គ្នាដែរ (១៥)តែបើអ្នករាល់គ្នាមិនអត់ទោស ចំពោះការរំលងច្បាប់ឱ្យគេទេ នោះព្រះវរបិតានៃអ្នក ទ្រង់ក៏មិនអត់ទោស ចំពោះការរំលងងច្បាប់ ដែលអ្នករាល់គ្នាប្រព្រឹត្តធ្វើដែរ ។

ការតមអាហារ

(១៦)កាលណាអ្នករាល់គ្នាតមអាហារ នោះកុំឱ្យធ្វើទឹកមុខក្រៀម ដូចជាមនុស្សមានពុតឡើយ ដ្បិតគេក្លែងទឹកមុខស្រងូតឱ្យ មនុស្សលោកឃើញថាគេតម ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានរង្វាន់គេហើយ (១៧)តែអ្នកកាលណាតម នោះចូរឱ្យលាប គ្រឿងក្រអូបនៅលើក្បាល ហើយលប់មុខចេញ (១៨)ដើម្បីកុំឱ្យមនុស្សលោកឃើញថាអ្នកតមឡើយ គឺឱ្យព្រះវរបិតានៃអ្នកដែល គង់នៅទីលាក់កំបាំងបានឃើញវិញ នោះព្រះវរបិតានៃអ្នកដែលទ្រង់ទតឃើញ នៅទីលាក់កំបាំង ទ្រង់នឹងប្រទានរង្វាន់ជដល់អ្នកនៅ ទីប្រចក្សច្បាស់ ។

ទ្រព្យសម្បត្តិនៅស្ថានសួគ៌

(១៩)កុំឱ្យប្រមូលទ្រព្យសម្បត្តិ ទុកសំរាប់ខ្លួននៅផែនដី ជាកន្លែងដែលមានកន្លាត និងច្រែះស៊ីបំផ្លាញ ហើយចោរទំលុះប្លន់នោះ ឡើយ (២០)ត្រូវប្រមូលទ្រព្យសម្បត្តិ ទុកសំរាប់ខ្លួននៅឯស្ថានសួគ៌វិញ ដែលជាកន្លែងគ្មានកន្លាត ឬច្រែះស៊ីបំផ្លាញឡើយ ក៏គ្មាន ចោរទំលុះ ឬប្លន់ផង (២១)ពីព្រោះ សម្បត្តិទ្រព្យរបស់អ្នកស្ថិតនៅកន្លែងណា នោះចិត្តអ្នកក៏នឹងនៅកន្លែងនោះដែរ ។ (២២)ឯ ចង្កៀងរបស់រូបកាយគឺជាភ្នែក ដូច្នេះបើភ្នែកអ្នកល្អ នោះរូបកាយអ្នកទាំងមូលនឹងបានភ្លឺ (២៣)តែបើភ្នែកអ្នកអាក្រក់វិញ នោះរូប កាយអ្នកទាំងមូលនឹងត្រូវងងឹតសូន្យ យ៉ាងនោះបើពន្លឺដែលនៅក្នុងខ្លួនអ្នកជាសេចក្តីងងឹតហើយ ចុះសេចក្តីងងឹតនោះនឹងបានជា ខ្លាំងអម្បាលម៉ានទៅហ្ន៎ ។  (២៤)គ្មានអ្នកណាអាចនឹងបំរើចៅហ្វាយ២នាក់បានទេ ដ្បិត អ្នកនោះនឹងស្អប់១ ហើយស្រឡាញ់១ ឬស្មោះត្រង់នឹង១ ហើយមើលងាយ១ អ្នករាល់គ្នាពុំអាចនឹងគោរពដល់ព្រះ និងទ្រព្យសម្បត្តិផងបានទេ (២៥)ដោយហេតុនេះ បានជាខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឱ្យខ្វល់ខ្វាយនឹងជីវិតដែលនឹងបរិភោគអ្វី ឬនឹងរូបកាយដែលនឹងស្លៀកពាក់អ្វីនោះឡើយ ឯជីវិត តើមិនវិសេសជាងចំណីអាហារ ហើយរូបកាយ តើមិនវិសេសជាងសំលៀកបំពាក់ទេឬអី? (២៦)ចូរពិចារណាពីសត្វស្លាបនៅលើអា កាស វាមិនសាបព្រោះ មិនច្រូតកាត់ ឬប្រមូលដាក់ក្នុងជង្រុកផង តែព្រះវរបិតានៃអ្នកដែលគង់នៅស្ថានសួគ៌ទ្រង់ចិញ្ចឹមវាឯអ្នក រាល់គ្នា តើគ្មានដំឡៃលើសជាងសត្វទាំងនោះទេឬអី? (២៧)ចុះ នៅក្នុងពួកអ្នករាល់គ្នា តើមានអ្នកឯណាដែលអាចនឹងបន្ថែម កំពស់ខ្លួន១ហត្ថដោយសារសេចក្តីខ្វល់ខ្វាយបានឬទេ?។  (២៨)ហើយពីដំណើរសំលៀកបំពាក់ តើអ្នករាល់គ្នាខំខ្វល់ខ្វាយធ្វើអី? ចូររំពឹងគិតតែពីផ្កាឈូកនៅក្នុងបឹង ដែលវាដុះជាយ៉ាងដូចម្តេច គឺវាមិននឿយហត់នឹងធ្វើការ ឬស្រាវរវៃទេ  (២៩)តែខ្ញុំប្រាប់អ្នក រាល់គ្នាថា សូម្បីតែហ្លួងសាឡូម៉ូន ក្នុងគ្រាដែលមានគ្រប់ទាំងសេចក្តីរុងរឿងរបស់ទ្រង់ នោះទ្រង់មិនបានតែងអង្គ ដូចជាផ្កា១នោះ ផង (៣០)រីឯតិណជាតិដែល ដុះនៅវាលក្នុងថៃូនេះ ហើយថៃូស្អែកត្រូវគេដុតនៅជើងក្រាន បើព្រះទ្រង់តុបតែងស្មៅយ៉ាងដូច្នោះ នោះ ឱមនុស្សមានជំនឿតិចអើយ តើទ្រង់មិនតុបតែងឱ្យអ្នករាល់គ្នា លើសជាងទៅទៀតទេឬអី? (៣១)ដូច្នេះ កុំឱ្យខ្វល់ខ្វាយថា តើត្រូវបរិភោគអ្វី ឬស្លៀកពាក់អ្វីនោះឡើយ? (៣២)ដ្បិតគឺជាសាសន៍ដទៃទេតើ  ដែលខំស្វែងរករបស់ទាំងនោះវិញ ឯព្រះវរបិតា នៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ ទ្រង់ជ្រាបហើយថាអ្នករាល់គ្នាត្រូវការនឹងរបស់ទាំងនោះដែរ (៣៣)ចូរស្វែងរកនគរ និងសេច ក្តីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះនឹងបានប្រទាន មកអ្នករាល់គ្នាថែមទៀតផង (៣៤)ដូច្នេះ កុំឱ្យខ្វល់ខ្វាយនឹង ថៃូស្អែកឡើយពីព្រោះថៃូស្អែកនឹងខ្វល់ខ្វាយចំពោះការរបស់ថៃូនោះឯង សេចក្តីលំបាកនៅថៃណូា នោះគឺល្មមត្រឹមថៃូនោះហើយ ។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: