ជំពូក ៥

ម៉ាថាយ

សុភមង្គលដ៏ពិតប្រាកដ

៥ (១)កាលបានឃើញហ្វូងមនុស្ស ទ្រង់ក៏យាងឡើងទៅលើភ្នំ រួចកាលបានគង់ចុះហើយ នោះពួកសិស្សចូលមកឯទ្រង់ (២)ហើយ ទ្រង់បើកព្រះឱស្ឋបង្រៀនគេថា ៖ (៣) “មានពរហើយ អស់អ្នកដែលមានសេចក្តីកំសត់ខាងឯវិញ្ញាណ ដ្បិតនគរស្ថានសួគ៌ជារបស់ ផងអ្នកទាំងនោះ” (៤)មានពរហើយអស់អ្នកដែលយំសោក ដ្បិតអ្នកទាំងនោះនឹងបានសេចក្តីកំសាន្តចិត្ត (៥)មានពរហើយអស់អ្នក ដែលស្លូតត្រង់ ដ្បិតអ្នកទាំងនោះនឹងគ្រងផែនដីជាមរដក (៦)មានពរហើយ អស់អ្នកដែលស្រេកឃ្លាននូវសេចក្តីសុចរិត ដ្បិតអ្នក ទាំងនោះនឹងបានឆ្អែត (៧)មានពរហើយ អស់អ្នកដែលមានចិត្តមេត្តាករុណា ដ្បិតអ្នកទាំងនោះនឹងបានសេចក្តីមេត្តាករុណាវិញ (៨)មានពរហើយ អស់អ្នកដែលមានចិត្តបរិសុទ្ធ ដ្បិតអ្នកទាំងនោះនឹងបានឃើញព្រះ (៩)មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ ដ្បិតអ្នកទាំងនោះនឹងបានហៅជាកូនរបស់ព្រះ (១០)មានពរហើយ អស់អ្នកដែលត្រូវគេបៀតបៀន ដោយព្រោះសេចក្តីសុចរិត ដ្បិតនគរស្ថានសួគ៌ជារបស់ផងអ្នកទាំងនោះ (១១)អ្នករាល់គ្នាមានពរក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ ទាំងសេចក្តីអាក្រក់ពីអ្នករាល់គ្នាដោយព្រោះខ្ញុំ (១២)ចូរមានចិត្តអំណរ ហើយរីករាយជាខ្លាំងចុះ ដ្បិតអ្នករាល់គ្នាមានរង្វាន់ជាធំនៅ ឯស្ថានសួគ៌ ពីព្រោះគេក៏បានធ្វើទុក្ខដល់ពួកហោរា ដែលនៅមុនអ្នករាល់គ្នាបែបដូច្នោះដែរ ។ អំបិល ហើយនិងពន្លឺ (១៣)អ្នករាល់គ្នា ជាអំបិលនៃផែនដី បើអំបិលបាត់ជាតិប្រៃហើយនោះ តើនឹងយកអ្វី ដើម្បីធ្វើអោយប្រៃឡើងវិញបាន ជារបស់គ្មានប្រយោជន៍ទៀត សោះ មានតែបោះបង់ចោល ទៅក្រៅឱ្យមនុស្សដើរជាន់ប៉ុណ្ណោះ (១៤)អ្នករាល់គ្នាជា ពន្លឺនៃលោកិយ ឯទីក្រុងណាដែលនៅលើភ្នំ នោះលាក់មិនកំបាំងទេ (១៥)ក៏គ្មានអ្នកណាអុជចង្កៀង យកទៅដាក់ក្រោមថាំងដែរ គេតែងដាក់លើជើងចង្កៀងវិញ នោះទើបភ្លឺ ដល់អ្នកដែលនៅក្នុងផ្ទះទាំងអស់គ្នា (១៦)ដូច្នេះ ចូរឱ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឱ្យគេ ឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើងដល់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ ។

ការសំរេចលើក្រិត្យវិន័យ

(១៧)កុំឱ្យគិតស្មានថា ខ្ញុំមកដើម្បីនឹងលើកក្រិត្យវិន័យ ឬទំនាយពួកហោរាចោលឡើយ ខ្ញុំមិនមែនមកនឹងលើកចោលទេ គឺមកនឹង ធ្វើឱ្យសំរេចវិញ (១៨)ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នា ជាប្រាកដថា នឹងគ្មានបាំងឈើ១ ឬក្បៀស១នៅក្នុងក្រិត្យវិន័យត្រូវបាត់ឡើយ ដរាប ដល់កាលណាមេឃ និងផែនដីបានកន្លងបាត់ទៅ គឺទាល់តែសេចក្តីទាំងអស់បានសំរេចដោយសព្វគ្រប់ (១៩)ដូច្នេះ អ្នកណាដែលនឹង រំលងបទណាមួយ សូម្បីយ៉ាងតូចបំផុតក្នុងបញ្ញត្តិយទាំងនេះ ហើយបង្រៀនមនុស្សឱ្យធ្វើដូច្នោះដែរ នោះនឹងត្រូវហៅជាអ្នកតូច បំផុតក្នុងនគរស្ថានសួគ៌ តែអ្នកណាដែលកាន់តាម ហើយបង្រៀន ចំពោះបញ្ញត្តទាំងនេះ នោះនឹងបានហៅជាអ្នកធំក្នុងនគរ ស្ថានសួគ៌វិញ (២០)ខ្ញុំប្រាប់អ្នករាល់គ្នាថា បើសេចក្តីសុចរិត របស់អ្នករាល់គ្នា មិនលើសពីសេចក្តីសុចរិតនៃពួកអាចារ្យ និងពួកផារីស៊ី ទេ នោះអ្នករាល់គ្នានឹងចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ ។

ការធ្វើឃាតមនុស្ស

(២១) “អ្នករាល់គ្នា បានឮសេចក្តី ដែលសំដែងដល់មនុស្សពី បុរាណថា កុំឱ្យសំឡាប់មនុស្សឱ្យសោះ បើអ្នកណាសំឡាប់មនុស្ស នោះក្រែងត្រូវជាប់ជំនុំជំរះហើយ (២២)តែខ្ញុំប្រាប់អ្នករាល់គ្នាដូច្នេះវិញថា សូម្បីតែអ្នកណាដែលខឹងនឹងបងប្អូន នោះក្រែងត្រូវជាប់ ជំនុំជំរះដែរ ហើយអ្នកណា ដែលស្តីឱ្យបងប្អូនថា អាចោលម្សៀត នោះក្រែងពួកក្រុមជំនុំធ្វើទោស តែចំណែកអ្នកណាដែលថា អាឆ្កួត នោះក្រែងធ្លាក់ទៅក្នុងភ្លើងនរក ។ (២៣)ដូច្នេះ បើកាលណាអ្នកនាំយកដង្វាយមកដល់អាសនា ហើយនៅទីនោះអ្នកនឹកឃើញថា បងប្អូនណាមានហេតុអ្វីទាស់នឹងអ្នក (២៤)នោះត្រូវទុកដង្វាយរបស់អ្នកនៅមុខអាសនា ហើយទៅរកជានឹងបងប្អូនជាមុនសិន រួចសឹមមកថ្វាយដង្វាយអ្នកចុះ ។ (២៥)ចូរអោយអ្នក ជាស្រុះស្រួលនឹងអ្នកដើមចោទវិញជាប្រញាប់ ដែលកំពុងតែដើរតាមផ្លូវជា មួយគ្នាក្រែងគេបញ្ជូនអ្នកទៅឯចៅក្រម ហើយចៅក្រមប្រគល់អ្នកទៅដល់នាយភូឃុំ រួចអ្នកត្រូវជាប់គុក (២៦)ខ្ញុំប្រាប់អ្នកជា ប្រាកដថា ដែលអ្នកនៅខ្វះតែ១សេន នឹងសងគេអោយគ្រប់ នោះនឹងចេញពីទីនោះមិនរួចឡើយ ។

ការផិតក្បត់

(២៧)អ្នករាល់គ្នាបានឮសេចក្តីដែលសំដែងពីដើមថា “កុំផិតឱ្យសោះ” (២៨)ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែអ្នកណាដែលគ្រាន់ តែក្រឡេកឃើញស្ត្រី ហើយមានដំរេកសំរើបចង់បាន នោះឈ្មោះថា បានប្រព្រឹត្តសេចក្តីកំផិតនឹង នាងនោះនៅក្នុងចិត្តខ្លួនហើយ (២៩)បើភ្នែកស្តាំអ្នកនាំឱ្យរវាតចិត្ត នោះចូរខ្វេះចេញបោះចោលទៅ ដ្បិតដែល ភ្នែកអ្នក១ត្រូវវិនាស នោះមានប្រយោជន៍ ជាជាង ឱ្យរូបកាយទាំងមូលត្រូវបោះទៅក្នុងនរក (៣០)ហើយបើដៃស្តាំអ្នកនាំឱ្យរវាតចិត្ត នោះចូរកាត់ចេញបោះចោលទៅ ដ្បិតដែលដៃ អ្នកម្ខាងត្រូវវិនាស នោះមានប្រយោជន៍ជាជាង ឱ្យរូបកាយទាំងមូលត្រូវបោះទៅក្នុងនរក ។

ការលែងលះប្តីប្រពន្ធ

(៣១)មានសេចក្តីថ្លែងទុកមកទៀតថា អ្នកណាដែលចង់លែងប្រពន្ធ នោះមានតែឱ្យសំបុត្រលះលែងដល់នាង (៣២)ប៉ុន្តែ ខ្ញុំប្រាប់ អ្នករាល់គ្នាថា ស្ត្រីណាដែលមិនផិតប្តី បើប្តីនោះលែងចេញ នោះឈ្មោះថា បានធ្វើអោយនាងទៅជាស្រីសំផឹងហើយ បើអ្នកណាយក ស្ត្រីដែលប្តីលែងធ្វើជាប្រពន្ធអ្នកនោះហៅថា ប្រព្រឹត្តសេចក្តីកំផិតដែរ ។

សម្បថ

(៣៣)មួយទៀតអ្នករាល់គ្នាបានឮសេចក្តី ដែលសំដែងមកដល់មនុស្សពីដើមថា “កុំឱ្យស្បថកុហកឡើយ គឺត្រូវឱ្យធ្វើសំរេចតាម គ្រប់ទាំងសេចក្តី ដែលស្បថនឹងព្រះអម្ចាស់ ” (៣៤)ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឱ្យស្បថឱ្យសោះ ទោះនឹងស្ថានសួគ៌ក្តី ព្រោះជា បល្ល័ង្កន្កៃព្រះ (៣៥)ទោះនឹងផែនដីក្តី ព្រោះជាកំណល់កល់ព្រះបាទទ្រង់ ទោះនឹងក្រុងយេរូសាឡិមក្តី ព្រោះជាក្រុងនៃស្តេចធំ (៣៦)ក៏កុំឱ្យស្បថនឹងក្បាលអ្នកដែរ ពីព្រាះអ្នកនឹងធ្វើអោយសក់១សរសៃត្រឡប់ទៅជាស ឬខ្មៅពុំបានទេ (៣៧)ត្រូវឱ្យចេញសំដី ថា តែមែនៗ ឬទេៗប៉ុណ្ណោះ សេចក្តីណាដែលលើសអំពីនោះទៅ នោះមកតែពីអាកំណាចទេ ។

គំនុំសងសឹក

(៣៨)អ្នករាល់គ្នាបានឮសេចក្តីដែលថ្លែងទុកថា “ ភ្នែកឱ្យធួននឹងភ្នែក ហើយធ្មេញឱ្យធួននឹងធ្មេញ ” (៣៩)ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នា ថា កុំឱ្យតតាំងនឹងអំពើអាក្រក់ឡើយ បើអ្នកណាទះកំផ្លៀងស្តាំនៃអ្នក នោះត្រូវតែបែរកំផ្លៀងម្ខាង ទៅអោយទៀត (៤០)បើអ្នក ណាប្តឹងចង់យកអាវខ្លីរបស់អ្នក នោះត្រូវបើកឱ្យគេយកទាំងអាវវែងផង (៤១)បើអ្នកណា បង្ខំឱ្យអ្នកទៅអស់១យោជន៍ នោះចូរទៅជាមួយនឹងគេ ដល់២យោជន៍ផង (៤២)ចូរអោយដល់អ្នកណាដែលសូម ហើយកុំឱ្យគេចចេញពីអ្នកណាដែលចង់ខ្ចីអ្នក ឡើយ ។

ការស្រឡាញ់ខ្មាំងសត្រូវ

(៤៣)អ្នករាល់គ្នាបានឮសេចក្តី ដែលថ្លែងទុកមកថា “ចូរស្រឡាញ់អ្នកជិតខាងឯង តែស្អប់ខ្មាំងសត្រូវឯងវិញ” (៤៤)ប៉ុន្តែ ខ្ញុំប្រាប់ថា ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ ត្រូវឱ្យពរដល់អ្នកណាដែលប្រទេចផ្តាសា ត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់អ្នករាល់គ្នា ហើយត្រូវ អធិស្ឋានឱ្យអ្នកណាដែលធ្វើ ទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ (៤៥)ដើម្បីឱ្យបានធ្វើជាកូនរបស់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់ នៅស្ថានសួគ៌ ព្រោះទ្រង់ធ្វើឱ្យថៃរូបស់ទ្រង់រះឡើង បំភ្លឺទាំងមនុស្សអាក្រក់ និងមនុស្សល្អ ហើយទ្រង់បង្អុរឱ្យភ្លៀងធ្លាក់មកលើ ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិតផង (៤៦)ដ្បិតបើអ្នករាល់គ្នា ស្រឡាញ់តែអស់អ្នកណា ដែលស្រឡាញ់ដល់ខ្លួននោះ តើបាន បំណាច់អ្វី? ឯពួកអ្នកយកពន្ធ តើគេមិនប្រព្រឹត្តដូច្នោះដែរទេឬអី? (៤៧)ហើយបើអ្នករាល់គ្នា គំនាប់តែបងប្អូនអ្នកប៉ុណ្ណោះ នោះតើ បានធ្វើអ្វីប្លែកពីគេ ឯពួកសាសន៍ដទៃ តើមិនប្រព្រឹត្តដូចគ្នាទេឬអី? (៤៨)ដូច្នេះ ចូរឱ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ដូចជាព្រះវរបិតា នៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់គ្រប់លក្ខណ៍ដែរ ។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: