ជំពូក ២

ម៉ាថាយ

ជំពូក ២

ការសួរសុខទុក្ខរបស់ហោរា

(១)កាលព្រះយេស៊ូវទ្រង់ប្រសូតមក នៅភូមិបេថ្លេហិម ស្រុកយូដា ក្នុងរាជ្យស្តេចហេរ៉ូឌ នោះមានពួកហោរ ពីទិសខាងកើត មកដល់ក្រុងយេរូសាឡិម សួរថា (២)តើព្រះអង្គ ដែលប្រសូតមក ធ្វើជាស្តេចសាសន៍យូដា ទ្រង់គង់នៅឯណា ពីព្រោះយើងបាន ឃើញផ្កាយឃរបស់ទ្រង់ ពីទិសខាងកើតមក ហើយយើងមកថ្វាយបង្គំទ្រង់ ។  (៣)កាលស្តេចហេរ៉ូឌបានឮ នោះទ្រង់មានសេចក្តី វិតក្កព្រួយ ព្រមទាំងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នាផង (៤)កាលបានប្រជុំពួកសង្គ្រាជ និងពួកអាចារ្យនៃបណ្តាជនមក សាកសួរពីព្រះគ្រីស្ទ ដែលទ្រង់ត្រូវប្រសូតនៅឯណា (៥)នោះគេក៏ទូលទ្រង់ថា នៅឯភូមិបេថ្លេហិមក្នុងស្រុកយូដា ព្រោះហោរា បានចែងសេចក្តីទុកមកដូច្នេះថា (៦) “ ឯឯងបេថ្លេហិម ស្រុកយូដាអើយ ឯងមិនមែនតូចជាងគេ ក្នុងពួកចៅហ្វាយ នៅស្រុកយូដា ទេ ដ្បិតនឹងមានចៅហ្វាយ១ ចេញពីឯងមក ចៅហ្វាយនោះនឹងឃ្វាលអ៊ីស្រាអែលជារាស្ត្រអញ ” ។  (៧)នោះស្តេចហេរ៉ូឌ ក៏ហៅពួក ហោរនោះមក ដោយសំងាត់សាកសួរយ៉ាងម៉ត់ចត់ ពីផ្កាយនោះបានលេចមកពីកាលណា (៨)រួចទ្រង់ចាត់គេអោយទៅឯបេថ្លេហិម ដោយបង្គាប់ថា ចូរអ្នករាល់គ្នាទៅស៊ើបដំណឹង ពីកូនតូចនោះអោយ ច្បាស់លាស់ កាលណាបានឃើញហើយ នោះត្រូវមកប្រាប់ ដល់យើងវិញ ដើម្បីអោយយើងបានទៅថ្វាយបង្គំដែរ (៩)កាលគេបានទទួលបង្គាប់នៃស្តេចស្រេចហើយ នោះក៏នាំគ្នាចេញ ទៅ ឯផ្កាយដែលគេបានឃើញពីទិសខាងកើត នោះក៏នាំមុខគេដរាបដល់ចំពីលើកន្លែងដែលបុត្រតូចនៅទើបឈប់ (១០)គេមានសេចក្តី អំណរជាខ្លាំងក្រៃ ដោយឃើញផ្កាយនោះ (១១)ហើយក៏ចូលទៅក្នុងផ្ទះ ឃើញបុត្រតូចនៅជាមួយនឹងម៉ារា ជាមាតា រួចក៏ក្រាបថ្វាយ បង្គំព្រមទាំងបើកយកទ្រព្យដ៏វិសេសរបស់ខ្លួនថ្វាយដង្វាយជាមាស ជាកំញ្ញាន ជាជ័រល្វីងទេសដល់បុត្រនោះ (១២)រួចវិលទៅស្រុក គេវិញ តាមផ្លូវមួយ ទៀតទៅដោយព្រោះព្រះទ្រង់ពន្យល់សប្តិ ប្រាប់មិនអោយ ត្រឡប់ទៅឯហេរ៉ូឌវិញឡើយ។

ការភៀសខ្លួនទៅអេស៊ីព្ទ

(១៣)កាលគេចេញទៅបាត់ហើយ នោះទេវតានៃព្រះអម្ចាស់ ក៏លេចមកពន្យល់សប្តិប្រាប់យ៉ូសែបថា ចូរក្រោកឡើងនាំ បុត្រតូច និងមាតាទ្រង់ រត់ទៅឯស្រុកអេស៊ីព្ទទៅអោយនៅស្រុកនោះទាល់តែយើងប្រាប់ ដ្បិតហេរ៉ូឌនឹងរកសំឡាប់បុត្រ តូច (១៤)គាត់ក៏ ក្រោកឡើងទាំងយប់ នាំបុត្រតូច និងមាតា ទ្រង់ចេញទៅនៅស្រុកអេស៊ីព្ទវិញ (១៥)ក៏នៅស្រុកនោះ ដរាបដល់ហេរ៉ូឌសុគត ដើម្បីអោយបានសំរេចសេចក្តីដែលព្រះអម្ចាស់ទ្រង់ប្រាប់ ដោយសារហោរាថា “អញបានហៅ កូនអញ ចេញពីស្រុកអេស៊ីព្ទមក ” (១៦)លុះហេរ៉ូឌឃើញថា ពួកហោរបានបញ្ឆោតទ្រង់ នោះទ្រង់មានសេចក្តីក្រេវ ក្រោធជាខ្លាំង ក៏ចាត់គេអោយទៅសំឡាប់អស់ ទាំងកូនប្រុសៗនៅបេថ្លេហិម និងក្នុងក្រវល់ស្រុកនោះទាំងអស់ តាំងពីអាយុ២ឆ្នាំចុះមក តាមកំណត់ថៃូដែលទ្រង់បានសួរពួក ហោរយ៉ាងម៉ត់ចត់ (១៧)នោះបានសំរេចសេចក្តីទំនាយដែល ហោរាយេរេមាបានទាយទុកមកថា ៖  (១៨)“មានឮសំឡេងនៅរ៉ាម៉ា ជាសូរទំនួញយំសោក ហើយកាន់ទុក្ខ គឺនាងរ៉ាជែលយំនឹងកូននាង ហើយមិនព្រមក្សាន្ត ចិត្តសោះ ដ្បិតកូននាងវិនាសបាត់ហើយ”។

ការត្រឡប់ទៅស្រុកណាសារ៉ែតវិញ

(១៩)លុះហេរ៉ូឌបានសុគតរួចហើយ នោះទេវតានៃព្រះអម្ចាស់លេចមកពន្យល់សប្តិ ប្រាប់យ៉ូសែបនៅស្រុកអេស៊ីព្ទ ថា (២០)ចូរ ក្រោកឡើង នាំបុត្រតូច និងមាតាទ្រង់ទៅនៅឯស្រុកអ៊ីស្រាអែលវិញទៅ ដ្បិតអស់ពួកអ្នកដែលរកសំឡាប់ បុត្រតូចបានស្លាប់អស់ ហើយប (២១)គាត់ក៏ក្រោកឡើងនាំបុត្រតូច និងមាតាទ្រង់ទៅឯស្រុកអ៊ីស្រាអែលវិញ (២២)ប៉ុន្តែគាត់ ឮថា អើខេឡោសបាន សោយរាជ្យនៅស្រុកយូដាជំនួសហេរ៉ូឌ ជាបិតាទ្រង់ នោះគាត់ខ្លាច មិនហ៊ានទៅឯទីនោះទេ ក៏ចេញទៅនៅស្រុកកាលីឡេវិញ  តាមដែលព្រះទ្រង់បាន ពន្យល់សប្តិ ប្រាប់គាត់ (២៣)រួចគាត់តាំងទីលំនៅ នៅភូមិ ណាសារ៉ែតភដើម្បីអោយបានសំរេចមសេចក្តី ដែលពួកហោរាបានទាយថា “គេនឹងហៅទ្រង់ជាអ្នកស្រុកណាសារ៉ែត” ។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: