ជំពូក ២៨

ម៉ាថាយ

ព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ

២៨ៈ១-៨ = មក ១៦ៈ១-៨ លក ២៤ៈ១-១០

២៨ ១ក្រោយថៃឈប់សំរាក កាលរៀបនឹងចូលថៃទី១ ក្នុងអាទិត្យនោះ ម៉ារាជាអ្នកស្រុកម៉ាក់ដាឡាញ និងម៉ារាដ១ ទៀតក៏នាំគ្នាទៅមើលផ្នូរ ។

២នោះមានកក្រើកដីជាខ្លាំងឋដ្បិតមានទេវតាឌនៃព្រះអម្ចាស់ ចុះពីលើមេឃ មកប្រមៀលថ្មឍចេញពីផ្នូរ ហើយក៏អង្គុយលើ ៣សណ្ឋានរបស់ទេវតានោះដូចផ្លេកបន្ទោរ ហើយសំលៀក បំពាក់ក៏សស្គុសដូចហិមៈណ ៤ពួកយាមល្បាតក៏ញ័ររន្ធត់ដោយ ភ័យខ្លាចទេវតា ហើយត្រឡប់ដូចជាមនុស្សស្លាប់ ។

៥តែទេវតានិយាយនឹងស្ត្រី២នាក់ថា “កុំអោយភ័យអីត ដ្បិត ខ្ញុំដឹងហើយថា នាងរកព្រះយេស៊ូវដែលត្រូវឆ្កាង ៦តែទ្រង់ មិនគង់នៅទីនេះទេ ដ្បិតទ្រង់មានព្រះជន្មរស់ឡើងវិញហើយ ដូចជាទ្រង់បានមានបន្ទូលទុកថ ចូរមកមើលកន្លែងដែលទ្រង់ បានផ្ទំចុះ! ៧រួចទៅអោយឆាប់! ប្រាប់ដល់ពួកសិស្សទ្រង់ ថា ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញហើយ មើល! ទ្រង់ យាងទៅស្រុកកាលីឡេទ មុនអ្នករាល់គ្នាៗនឹងឃើញទ្រង់នៅ ស្រុកនោះ នែ! ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ” ។

៨ស្ត្រី២នាក់នោះ ក៏ដើរចេញពីផ្នូរជាប្រញាប់ទាំងភ័យ ហើយមានសេចក្តីអំណរជាខ្លាំងផង ក៏រត់ទៅប្រាប់ដល់ពួក សិស្សទ្រង់  ៩តែកាលនាងកំពុងតែទៅ នោះព្រះយេស៊ូវទ្រង់ យាងមកជួបនឹងនាងធ ហើយមានបន្ទូលថា “ជំរាបសួរ!” រួច នាងទាំង២ក៏ចូលទៅឱបព្រះបាទថ្វាយបង្គំទ្រង់ ១០នោះព្រះ យេស៊ូវទ្រង់មានបន្ទូលទៅនាងថា “កុំខ្លាចអី! ចូរទៅប្រាប់ ដល់បងប្អូនខ្ញុំផងន អោយគេទៅឯស្រុកកាលីឡេទៅ  គេនឹង ឃើញខ្ញុំនៅស្រុកនោះហើយ” ។ សេចក្តីរាយការណ៍របស់អ្នកយាម

១១កាលនាងកំពុងតែទៅ នោះពួកយាមល្បាតខ្លះបក៏ចូល ទៅក្នុងទីក្រុង ជំរាបដល់ពួកសង្គ្រាជ ពីការទាំងប៉ុន្មានដែល កើតមក ១២រួចកាលអ្នកទាំងនោះ និងពួកចាស់ទុំបានប្រជុំ ហើយពិគ្រោះគ្នា នោះគេយកប្រាក់ជាច្រើនទៅសូកដល់ពួក ទាហាន ១៣ដោយពាក្យថា “ចូរឯងរាល់គ្នានិយាយថាក្នុង កាលដែលយើងខ្ញុំកំពុងតែដេកលក់ នោះពួកសិស្សរបស់វា បានមកលួចយកខ្មោចវាទាំងយប់បាត់ទៅហើយផ    ១៤បើ

សេចក្តីនោះឮទៅដល់លោកចៅហ្វាយព នោះយើងនឹងទៅ ពន្យល់លោក អោយឯងរាល់គ្នាបានរួចពីទោស ១៥គេទទួល ប្រាក់នោះ ហើយក៏ធ្វើតាមបង្គាប់ បានជារឿងនោះឮខ្ចរ ខ្ចាយទូទៅគ្រប់ក្នុងសាសន៍យូដា ដរាបដល់សព្វថៃនេះ ។

មហាបេសកកម្ម

១៦ឯពួកសិស្សទាំង១១នាក់ គេទៅឯស្រុកកាលីឡេ ដល់ភ្នំ ដែលព្រះយេស៊ូវបានប្រាប់ភ  ១៧កាលគេឃើញទ្រង់ នោះក៏ ថ្វាយបង្គំ តែមានអ្នកខ្លះមានសេចក្តីសង្ស័យ ១៨ឯព្រះយេស៊ូវ ទ្រង់យាងមកមានបន្ទូលនឹងគេថា “គ្រប់ទាំងអំណាចបានប្រ គល់មកខ្ញុំនៅលើស្ថានសួគ៌ ហើយលើផែនដីផងយ ១៩ដូច្នេះ ចូរទៅបញ្ចុះបញ្ចូល អោយមានសិស្សនៅគ្រប់ទាំងសាសន៍រ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកអោយ ដោយនូវព្រះនាមព្រះ វរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះល ២០ហើយបង្រៀនវ អោយគេកាន់តាមគ្រប់ទាំងសេចក្តីដែល ខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល! ខ្ញុំក៏នៅជាមួយ នឹងអ្នករាល់គ្នាជារាល់ថៃដែរស ដរាបដល់បំផុតកល្បហ” ។ អាម៉ែន!

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: