ជំពូក ២៥

ម៉ាថាយ

រឿងប្រៀបប្រដូចអំពី ស្ត្រីព្រហ្មចារី១០នាក់

២៥ ១គ្រានោះ នគរស្ថានសួគ៌នឹងបានដូចជាញស្រីព្រហ្ម ចារី១០នាក់ ដែលយកចង្កៀងដរៀងខ្លួន ចេញទៅទទួលប្តី ថ្មោងថ្មីឋ  ២ក្នុងពួកនាងទាំងនោះ មាន៥នាក់មានគំនិត ហើយ ៥នាក់លង់ឌ ៣នាងលង់ទាំងនោះ គេយកតែចង្កៀងទៅ តែមិនបានយកប្រេងជាប់នឹងខ្លួនផងទេ ៤ឯពួកនាងមានគំនិត វិញ គេបានយកទាំងចង្កៀង ហើយនិងប្រេងដាក់ក្នុងដប ទៅជាមួយផង ៥តែដោយព្រោះប្តីក្រមកពេក បានជានាង ទាំងនោះងោកងុយ ហើយដេកលក់ទៅឍ ។

៦លុះដល់កណ្តាលអធ្រាត្រ ស្រាប់តែឮសូរសំរែកថា នែ៎! ប្តីមកហើយ ចូរចេញទៅទទួលចុះ!

៧ស្រីព្រហ្មចារីទាំងឡាយក៏ភ្ញាក់ឡើង រៀបចំចង្កៀង រៀងរាល់ខ្លួន ៨ឯពួកនាងដែលលង់ គេនិយាយទៅពួកនាង មានគំនិតថា សូមចែកប្រេងមកអោយយើងផង ព្រោះ ចង្កៀងយើងចង់រលត់ហើយណ ។

៩តែពួកនាងមានគំនិតឆ្លើយឡើងថា ទេ ក្រែងគ្មានល្មម ដល់យើង ហើយនិងនាងរាល់គ្នាផង ស៊ូទៅឯផ្ទះលក់ប្រេង ទិញសំរាប់ខ្លួនវិញទៅ ។    ១០តែកំពុងដែលនាងទាំងនោះទៅទិញ ប្តីក៏មកដល់ ហើយ ពួកនាងដែលបានបំរុងជាស្រេច ក៏ចូលទៅក្នុងរោងការត ជាមួយគ្នា រួចគេបិទទ្វារ ។

១១ឯនាងព្រហ្មចារីឯទៀតក៏មកអង្វរថា លោកម្ចាស់ៗ អើយ!  សូមបើកអោយយើងខ្ញុំផង?

១២តែគាត់ឆ្លើយថា ខ្ញុំប្រាប់នាងរាល់គ្នាជាប្រាកដថា ខ្ញុំ មិនស្គាល់នាងទេថ ។

១៣ដូច្នេះ ចូរចាំយាមចុះ! ដ្បិតអ្នករាល់គ្នាមិនដឹងជាថៃ ណា ឬពេលណាដែលកូនមនុស្សត្រូវមកនោះទេ”ទ ។

រឿងប្រៀបប្រដូចអំពី អ្នកបំរើល្អ ហើយស្មោះត្រង់

២៥ៈ១៤-៣០ = លក ១៩ៈ១២-២៧

១៤ដ្បិតដំណើរនេះបែបដូចជាមនុស្សម្នាក់ ដែលរៀបនឹង ចេញធពីស្រុកទៅ គាត់ហៅពួកបាវមកប្រគល់របស់ទ្រព្យខ្លួន ទុកនឹងគេ ១៥បានអោយប្រាក់ទៅម្នាក់៥ពាន់ ម្នាក់ទៀត២ ពាន់ ហើយអ្នកទីបី១ពាន់ គឺអោយគ្រប់គ្នាតាមដំរិះគេរៀង ខ្លួនន រួចក៏ចេញទៅ ១៦នោះអ្នកដែលទទួល៥ពាន់ ក៏យក ប្រាក់ទៅជួញបានចំណេញ៥ពាន់ទៀត ១៧ហើយអ្នកដែល ទទួល២ពាន់ គាត់ធ្វើដូច្នោះដែរ ក៏បានចំណេញ២ពាន់ទៀត ១៨តែឯអ្នកដែលទទួលតែ១ពាន់ វាទៅជីកដីកប់ប្រាក់របស់ ចៅហ្វាយវិញ ។

១៩យូរក្រោយមក ចៅហ្វាយរបស់បាវទាំងនោះត្រឡប់ មកវិញ គិតបញ្ជីនឹងគេប ២០ចំណែកអ្នកដែលបានទទួល     ៥ពាន់ ក៏យក៥ពាន់ទៀតមកជំរាបចៅហ្វាយថា លោកចៅ ហ្វាយ លោកបានប្រគល់៥ពាន់មកខ្ញុំ មើល! ខ្ញុំបានចំណេញ ៥ពាន់ទៀត ។

២១ចៅហ្វាយនិយាយថា ប្រពៃហើយ! បាវល្អស្មោះត្រង់ អើយ! ឯងមានចិត្តស្មោះនឹងត្រួតរបស់បន្តិចនេះ ដូច្នេះ  អញនឹងតាំងអោយឯងត្រួតលើរបស់ជាច្រើនទៅទៀតផ ចូរ អោយឯងប្រកបដោយសេចក្តីអំណររបស់ចៅហ្វាយឯងចុះ!

២២កាលអ្នកដែលទទួល២ពាន់បានមកដល់ នោះក៏ជំរាបថា លោកចៅហ្វាយ លោកបានប្រគល់២ពាន់មកខ្ញុំ មើល! ខ្ញុំ បានចំណេញ២ពាន់ទៀត ។

២៣ចៅហ្វាយនិយាយថា ប្រពៃហើយ! បាវល្អស្មោះត្រង់ អើយ! ឯងមានចិត្តស្មោះនឹងត្រួតរបស់បន្តិចនេះ ដូច្នេះ  អញនឹងតាំងអោយឯងត្រួតលើរបស់ជាច្រើនពទៅទៀត ចូរ អោយឯងប្រកបដោយសេចក្តីអំណររបស់ចៅហ្វាយឯងចុះ!

២៤ឯអ្នកដែលបានទទួល១ពាន់ វាក៏ចូលមកជំរាបចៅ ហ្វាយថា លោកចៅហ្វាយ ខ្ញុំដឹងថា លោកជាមនុស្សតឹងរឹង ណាស់ លោកច្រូតនៅកន្លែងដែលមិនបានសាបព្រោះ ហើយ ប្រមូលនៅកន្លែងដែលមិនបានអុំ ២៥ដូច្នេះ ខ្ញុំនឹកខ្លាច ក៏ទៅ កប់ប្រាក់១ពាន់នេះទុកក្នុងដី ហ៏! ខ្ញុំសូមប្រគល់របស់លោក ជូនលោកវិញ ។

២៦ចៅហ្វាយក៏ឆ្លើយតបថា បាវអាក្រក់ ហើយខ្ជិលច្រអូស អើយ! បើឯងដឹងថា អញច្រូតនៅកន្លែងដែលមិនបានសាប ព្រោះ ហើយប្រមូលនៅកន្លែងដែលមិនបានអុំ ២៧នោះគួរ តែឯងបានយកប្រាក់ទៅផ្ញើទុកនឹងអ្នកចងការចុះ លុះដល់ អញមកវិញ នោះនឹងបានប្រាក់អញ ទាំងដើមទាំងការផង ។

២៨ដូច្នេះ ចូរដកប្រាក់១ពាន់នោះពីវាចេញ អោយដល់អ្នក ដែលមាន១ម៉ឺនវិញ ២៩ដ្បិតនឹងអោយដល់អស់អ្នកដែលមាន ហើយអ្នកនោះនឹងមានជាបរិបូរឡើង តែអ្នកណាដែលគ្មាន នោះនឹងត្រូវហូតយកទាំងរបស់អ្វីដែលអ្នកនោះមានផងភ ៣០ឯបាវឥតប្រយោជន៍នោះ ចូរបោះវាចោលទៅឯទីងងឹត ខាងក្រៅទៅ នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញម ។

សត្វចៀម និងពពែ / ការជំនុំជំរះចុងក្រោយ

៣១តែកាលណាកូនមនុស្សនឹងមកយ ក្នុងសិរីល្អរបស់លោក មានទាំងពួកទេវតាបរិសុទ្ធទាំងអស់គ្នាមកជាមួយ នោះ លោក នឹងឡើងគង់លើបល្ល័ង្ករ្កុងរឿងឧត្តមរបស់លោក ។៣២រួចគ្រប់ទាំងសាសន៍នឹងត្រូវប្រមូលគ្នា នៅចំពោះលោក ហើយលោកនឹងញែកលគេចេញពីគ្នា ដូចជាអ្នកគង្វាល ដែលញែកចៀមចេញពីពពែដែរវ ៣៣រួចនឹងដាក់ចៀមនៅ ខាងស្តាំ ហើយពពែនៅខាងឆ្វេង ។

៣៤នោះលោកដ៏ជាស្តេច នឹងមានបន្ទូលទៅពួកអ្នកដែល នៅខាងស្តាំថា ឱពួកអ្នកដែលព្រះវរបិតាយើងបានប្រទាន ពរអើយ! ចូរមកទទួលមរដកចុះ គឺជានគរសដែលបានរៀប ចំទុកសំរាប់អ្នករាល់គ្នា តាំងពីកំណើតលោកិយមកហ ៣៥ពី ព្រោះយើងបានឃ្លាន ហើយអ្នករាល់គ្នាបានអោយបរិភោគ យើងបានស្រេក ហើយអ្នករាល់គ្នាបានអោយផឹក យើងជា អ្នកដទៃ ហើយអ្នករាល់គ្នាបានទទួលយើងឡ ៣៦យើងនៅ អាក្រាត ហើយអ្នករាល់គ្នាបានស្លៀកពាក់អោយយើងអ យើង បានឈឺ ហើយអ្នករាល់គ្នាបានមកសួរយើងក ក៏ជាប់គុក ហើយអ្នករាល់គ្នាបានមកឯយើង”ខ ។

៣៧“នោះពួកមនុស្សសុចរិតនឹងទូលសួរទ្រង់ថា ព្រះអម្ចាស់ អើយ! តើយើងខ្ញុំបានឃើញទ្រង់ស្រេកឃ្លាន ហើយបាន ថ្វាយទ្រង់សោយពីកាលណា? ៣៨តើយើងខ្ញុំបានឃើញទ្រង់ ជាអ្នកដទៃ ហើយបានទទួលទ្រង់ពីកាលណា ឬទ្រង់អាក្រាត ហើយបានបំពាក់ថ្វាយទ្រង់ពីកាលណា? ៣៩តើយើងខ្ញុំបាន ឃើញទ្រង់ឈឺ ឬជាប់គុក ហើយបានមកឯទ្រង់ពីកាលណា?

៤០នោះស្តេចនឹងឆ្លើយទៅគេថា យើងប្រាប់អ្នករាល់គ្នាជា ប្រាកដថា ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នក តូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើ ដល់យើងដែរ”គ ។

៤១រួចទ្រង់នឹងមានបន្ទូលទៅពួកខាងឆ្វេងទៀតថា ពួក អ្នករាល់គ្នាដែលត្រូវបណ្តាសាអើយ! ចូរថយពីអីញចេញ ទៅឃក្នុងភ្លើងដែលឆេះអស់កល្បជានិច្ចង  ដែលបាន រៀបចំទុកសំរាប់អារក្ស ហើយនិងពួកទេវតារបស់វាវិញច ៤២ពីព្រោះអញបានឃ្លាន តែឯងរាល់គ្នាមិនបានអោយ បរិភោគទេ អញបានស្រេក តែឯងរាល់គ្នាមិនបានអោយ ផឹកទេ ៤៣អញជាអ្នកដទៃ តែឯងរាល់គ្នាមិនបានទទួលសោះ អញនៅអាក្រាត តែឯងរាល់គ្នាមិនបានស្លៀកពាក់អោយ អញទេ អញក៏ឈឺ ហើយនៅជាប់គុក តែឯងរាល់គ្នាមិនបាន មកសួរសោះ ។

៤៤រួចគេនឹងទូលសួរទ្រង់ថា ព្រះអម្ចាស់អើយ តើយើងខ្ញុំ បានឃើញទ្រង់ឃ្លាន ឬស្រេក ឬជាអ្នកដទៃ ឬនៅអាក្រាត ឬ ឈឺ ឬជាប់គុក ហើយមិនបានទៅជួយទ្រង់នោះពីកាលណា?

៤៥នោះទ្រង់នឹងមានបន្ទូលតបថា អញប្រាប់ឯងរាល់គ្នាជា ប្រាកដថា ដែលមិនបានធ្វើការទាំងនោះ ដល់អ្នកយ៉ាងតូច បំផុតក្នុងពួកអ្នកទាំងនេះ នោះឈ្មោះថាមិនបានធ្វើដល់អញ ដែរឆ ៤៦ឯពួកអ្នកទាំងនោះនឹងថយទៅ មានទោសអស់កល្ប ជានិច្ច តែពួកសុចរិតនឹងចូលទៅក្នុងជីវិតដ៏នៅអស់កល្ប ជានិច្ចវិញជ”ឈ ។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: