ជំពូក ២៤

ម៉ាថាយ

ទីសំគាល់ពីអវសាននៃពិភពលោក

២៤ៈ១-៥១ = មក ១៣ៈ១-៣៧ លក ២១ៈ៥-៣៦

២៤ ១កាលព្រះយេស៊ូវទ្រង់កំពុងតែយាងចេញពីព្រះ វិហារទៅ នោះពួកសិស្សក៏មកចង្អុលបង្ហាញអស់ទាំងមន្ទីរ នៃព្រះវិហារថ្វាយទ្រង់ទត ២តែទ្រង់មានបន្ទូលទៅគេថា “អ្នករាល់គ្នាឃើញវត្ថុទាំងនេះឬទេ? ខ្ញុំប្រាប់អ្នករាល់គ្នាជា ប្រាកដថា នៅទីនេះនឹងគ្មានថ្មនៅត្រួតលើថ្មយ ដែលមិនត្រូវ ទំលាក់ចុះនោះទេ” ។

៣រួចកាលទ្រង់គង់លើភ្នំដើមអូលីវរ នោះពួកសិស្សមកឯ ទ្រង់ដោយឡែក ទូលសួរថា “សូមប្រាប់យើងខ្ញុំ តើការទាំង នេះកាលណានឹងមកដល់?១ តើមានទីសំគាល់ណាពីទ្រង់ យាងមកល ហើយពីបំផុតកល្ប?”វ

៤ព្រះយេស៊ូវទ្រង់មានបន្ទូលឆ្លើយថា “ចូរប្រយ័ត្ន! ក្រែង អ្នកណានាំអ្នករាល់គ្នាអោយវង្វេងស ៥ដ្បិតនឹងមានមនុស្សជា ច្រើនយកឈ្មោះខ្ញុំមកនិយាយថា ខ្ញុំនេះជាព្រះគ្រីស្ទ ហើយ អ្នកទាំងនោះនឹងនាំមនុស្សជាច្រើនអោយវង្វេងចេញផងហ ៦អ្នករាល់គ្នានឹងឮនិយាយពីចំបាំង និងដំណឹងពីចំបាំង នោះ កុំអោយមានចិត្តថប់បារម្ភឡើយ ដ្បិតការទាំងនោះត្រូវតែ មកដល់ តែនោះពុំទាន់ដល់ចុងបំផុតនៅឡើយទេ ៧ពីព្រោះ សាសន៍១នឹងលើគ្នាទាស់នឹងសាសន៍១ នគរ១ទាស់នឹងនគរ១ឡ ហើយនិងកើតមានអំណត់អ ជំងឺអាសន្នរោគ និងកក្រើកដីនៅ កន្លែងផ្សេងៗ ៨តែការទាំងនោះជាដើមចមនៃសេចក្តីទុក្ខទេ

៩គ្រានោះ គេនឹងបញ្ជូនអ្នករាល់គ្នាទៅអោយមានសេចក្តី វេទនាក២ ព្រមទាំងសំឡាប់អ្នករាល់គ្នាខ ហើយគ្រប់ទាំង សាសន៍នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំគ ១០នៅគ្រា នោះ មនុស្សជាច្រើននឹងរវាតចិត្តចេញ គេនឹងបញ្ជូន៣គ្នា ហើយនិងស្អប់គ្នាទៅវិញទៅមក ១១ក៏នឹងមានហោរាក្លែង ក្លាយឃជាច្រើនកើតឡើង នាំអោយមនុស្សជាច្រើនវង្វេង ដែរង ១២រួចដោយព្រោះការទទឹងច្បាប់នឹងចំរើនជាច្រើន ឡើង បានជាសេចក្តីស្រឡាញ់របស់មនុស្សជាច្រើននឹង រសាយអស់ទៅ ។

១៣តែអ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុតវិញ អ្នក នោះនឹងបានសង្គ្រោះច ១៤ដំណឹងល្អនេះ ដែលសំដែងពី នគរឆ នឹងត្រូវប្រកាសប្រាប់ ទូទៅគ្រប់ក្នុងលោកិយជទុកជាទី បន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត”

១៥ដូច្នេះ កាលណាអ្នករាល់គ្នាឃើញសេចក្តីដែលហោរា ដានីយ៉ែលបានទាយទុក គឺជាសេចក្តីស្អប់ខ្ពើមដែលបង្ខូចបំ ផ្លាញឈ វាឈរនៅក្នុងទីបរិសុទ្ធញ អ្នកណាដែលអាន មើល អោយយល់ចុះ  ១៦នោះត្រូវអោយពួកអ្នកដែលនៅស្រុកយូដា

រត់ចេញទៅឯភ្នំ ១៧កុំអោយអ្នកណាដែលនៅលើដំបូលផ្ទះដ ចុះមក ដើម្បីនឹងយករបស់អ្វីពីផ្ទះឡើយ ១៨ហើយកុំអោយ អ្នកដែលនៅស្រែចំការ ត្រឡប់មកវិញ ដើម្បីនឹងយកសំ លៀកបំពាក់ខ្លួនដែរ ១៩នៅគ្រានោះ ស្ត្រីណាដែលមានផ្ទៃ ពោះ ហើយស្ត្រីណាដែលបំបៅកូន នឹងវេទនាណាស់ឋ ២០ចូរ អធិស្ឋានសូមកុំអោយត្រូវរត់នៅរដូវរងា ឬនៅថៃឈប់សំ រាកឡើយ ២១ដ្បិតនៅគ្រានោះ នឹងមានសេចក្តីវេទនាជា ខ្លាំងណាស់ ដល់ម៉្លេះបានជាតាំងពីដើមកំណើតលោកិយ ដរាបមកដល់សព្វថៃនេះ មិនដែលមានយ៉ាងដូច្នោះឡើយ ហើយទៅមុខក៏មិនដែលមានដែរឌ ២២បើមិនបានបន្ថយថៃ ទាំងនោះអោយខ្លីចុះ នោះគ្មានមនុស្សណានឹងបានសង្គ្រោះ ទេ ប៉ុន្តែ ថៃទាំងនោះនឹងត្រូវបន្ថយទៅ ដោយយល់ដល់ពួក រើសតាំងឍ ២៣គ្រានោះ បើមានអ្នកណាប្រាប់អ្នករាល់គ្នាថា មើល! ព្រះគ្រីស្ទគង់នោទីនេះ ឬនៅទីនោះ នោះកុំអោយ ជឿគេឡើយណ ២៤ដ្បិតនឹងមានព្រះគ្រីស្ទក្លែង ហើយហោរា ក្លែងកើតឡើង គេនឹងធ្វើទីសំគាល់យ៉ាងធំ ហើយនិងការ អស្ចារ្យត ដើម្បីនឹងនាំទាំងពួកអ្នករើសតាំងអោយវង្វេងផង បើសិនជាបាន ២៥មើល! ខ្ញុំបានប្រាប់អ្នករាល់គ្នាជាមុន”។

២៦ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា មើល! ទ្រង់គង់នៅ ទីរហោស្ថាន នោះកុំអោយចេញទៅឡើយ ឬថា មើល! ទ្រង់ គង់នៅក្នុងបន្ទប់ នោះក៏កុំអោយជឿអោយសោះ ២៧ព្រោះដំ ណើរដែលកូនមនុស្សថមកទនោះនឹងបានដូចជាផ្លេកបន្ទោរធ ដែលភ្លឺផ្លេកៗពីទិសខាងកើតដល់ខាងលិចដែរ ២៨ដ្បិតខ្មោច មាននៅកន្លែងណា ឥន្ទ្រី១នឹងប្រជុំគ្នានៅកន្លែងនោះឯងន ។

២៩“ក្រោយសេចក្តីវេទនារបស់គ្រានោះមក

ស្រាប់តែថៃនឹងទៅជាងងឹត  ខែនឹងលែងភ្លឺ

អស់ទាំងផ្កាយនឹងធ្លាក់ចុះពីលើមេឃ  ហើយអស់

ទាំងអំណាចនៅលើមេឃនឹងត្រូវកក្រើករំពើក”ប

៣០នោះទីសំគាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃ គ្រប់ទាំងពូជមនុស្សនៅផែនដីនឹងគក់ទ្រូងយំផ ក៏នឹងឃើញ កូនមនុស្ស មកលើពពកនៅលើមេឃព មានទាំងព្រះចេស្តា និងសិរីល្អជាខ្លាំង ៣១ហើយលោកនឹងចាត់ពួកទេវតាភរបស់ លោក អោយមកដោយសូរផ្លុំត្រែជាខ្លាំងម ទេវតាទាំងនោះ នឹងប្រមូលពួករើសតាំងរបស់លោកពីទិសទាំង៤ ចាប់តាំង ពីជើងមេឃម្ខាងរហូតដល់ជើងមេឃម្ខាង ។

៣២ប៉ុន្តែ ចូររៀនសេចក្តីប្រៀបប្រដូចពីដើមល្វា កាល ណាមែកវាត្រឡប់ជាទន់ ហើយស្លឹកក៏ប៉ិចឡើង នោះអ្នក រាល់គ្នាដឹងថា រដូវក្តៅជិតដល់ហើយ ។៣៣ដំណើរនេះក៏បែបដូច្នោះដែរ កាលណាឃើញការទាំង នេះកើតមក ត្រូវដឹងថា លោកជិតមកដល់ហើយ ក៏នៅមាត់ ទ្វារផងយ ៣៤ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សដំណ នេះនឹងមិនទាន់កន្លងហួសបាត់ទៅ ទាល់តែគ្រប់ការទាំង នេះបានកើតមកដល់រ ៣៥ផ្ទៃមេឃ ហើយផែនដីនឹងកន្លង បាត់ទៅ តែពាក្យខ្ញុំមិនដែលបាត់ឡើយល។

មិនដឹងថៃ ពេលកំណត់

២៤ៈ៣៧-៣៩ = លក ១៧ៈ២៦-២៧

២៤ៈ៤៥-៥១ = លក ១២ៈ៤២-៤៦

៣៦ឯត្រង់ថៃ និងពេលកំណត់នោះគ្មានអ្នកណាដឹងទេ ទោះ ទាំងពួកទេវតាដែលនៅលើស្ថានសួគ៌ក៏មិនដឹងដែរ១ ជ្រាប តែព្រះវរបិតានៃខ្ញុំប៉ុណ្ណោះវ ៣៧ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរស ៣៨ដ្បិតនៅ គ្រាមុនទឹកជន់លិច នោះគេកំពុងតែស៊ីផឹក ហើយរៀប ការប្តីប្រពន្ធហ ដរាបដល់ថៃដែលលោកណូអេចូលទៅក្នុង ទូកធំ ៣៩គេឥតបានដឹងខ្លួនឡើយ ទាល់តែទឹកជន់ឡើងយកគេ ទៅទាំងអស់គ្នា នោះដល់កាលណាកូនមនុស្សមក ក៏នឹងមាន ដូច្នេះដែរឡ ៤០នៅគ្រានោះនឹងមានមនុស្ស២នាក់នៅចំការ ម្នាក់នឹងបានយកទៅ ហើយម្នាក់ទុកនៅអ ៤១ស្ត្រី២នាក់កំពុង តែកិនម្សៅ ម្នាក់នឹងបានយកទៅ ហើយម្នាក់ទុកនៅ”ក ។

៤២ដូច្នេះ អោយចាំយាម! ដ្បិតអ្នករាល់គ្នាមិនដឹងជា ពេលណា ដែលព្រះអម្ចាស់នៃអ្នករាល់គ្នានឹងយាងមកទេខ ៤៣ចូរដឹងសេចក្តីនេះចុះ! បើម្ចាស់ផ្ទះបានដឹងជាចោរនឹងមក នៅយាមណាគ នោះគេនឹងបានចាំយាម មិនអោយចោរទំ លុះចូលផ្ទះបានទេ ៤៤ដូច្នេះ អោយអ្នករាល់គ្នាប្រុងប្រៀប ខ្លួនជាស្រេចដែរឃ ដ្បិតកូនមនុស្សនឹងមកនៅវេលាដែល អ្នករាល់គ្នាមិនគិត ។

៤៥ដូច្នេះ អ្នកណាជាអ្នកបំរើស្មោះត្រង់ង មានមារយាទ ដែលចៅហ្វាយបានតាំងអោយត្រួតលើពួកផ្ទះលោក និងអោយអាហារគេបរិភោគ តាមត្រូវពេល ៤៦បើកាលណា ចៅហ្វាយមកដល់ ឃើញអ្នកបំរើនោះកំពុងតែធ្វើដូច្នោះ នោះមានពរហើយច   ៤៧ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ចៅហ្វាយនឹងតាំងអ្នកនោះឡើង អោយត្រួតលើរបស់ទ្រព្យ លោកទាំងអស់ឆ ៤៨ប៉ុន្តែ បើជាអ្នកបំរើអាក្រក់វិញ ហើយ គិតក្នុងចិត្តថា ចៅហ្វាយអញក្រមក ៤៩ក៏តាំងវាយដំពួកគូកន ខ្លួន ព្រមទាំងស៊ីផឹកជាមួយនឹងពួកមនុស្សប្រមឹកផងជ ៥០ដូច្នេះ នៅថៃណាដែលវាមិននៅចាំ ជាវេលាណាដែលវាមិនដឹង នោះចៅហ្វាយនឹងមកដល់ ៥១ហើយនិងធ្វើទោសវាជាយ៉ាង ធន់ ទាំងអោយវាមានចំណែកជាមួយនឹងពួកមនុស្សមានពុត ផង នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញឈ ។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: