ជំពូក ២៣

ម៉ាថាយ

វេទនាដល់មនុស្សកំពុត

២៣ៈ១-៧ = មក ១២ៈ៣៨,៣៩ លក ២០ៈ៤៥,៤៦

២៣ៈ៣៧-៣៩ = លក ១៣ៈ៣៤,៣៥

២៣ ១គ្រានោះ ព្រះយេស៊ូវទ្រង់មានបន្ទូលនឹងហ្វូងមនុស្ស ហើយនិងពួកសិស្សទ្រង់ថា ២“ពួកអាចារ្យណ និងពួកផារិស៊ី គេបានតាំងខ្លួនគេ អង្គុយនៅទីបង្រៀនរបស់លោកម៉ូសេ ៣ដូច្នេះ គ្រប់ទាំងសេចក្តីណាដែលគេប្រាប់អោយអ្នករាល់គ្នាកាន់តាម  នោះចូរកាន់  ហើយប្រព្រឹត្តតាមចុះ   ប៉ុន្តែ  កុំ អោយប្រព្រឹត្តតាមអំពើរបស់គេឡើយ ដ្បិតគេគ្រាន់តែថា តែមិនធ្វើតាមទេ ៤ពីព្រោះគេចងបន្ទុកយ៉ាងធន់ ដាក់លើ ស្មាមនុស្ស ជាបន្ទុកដែលពិបាកទទួល តែខ្លួនគេមិនព្រមទាំង យកម្រាមដៃឆ្កឹះបន្ទុកនោះផង”ត ។

៥គ្រប់ទាំងការដែលគេធ្វើទាំងប៉ុន្មាន នោះសុទ្ធតែធ្វើអោយ តែមនុស្សមើលឃើញទេថ គឺគេធ្វើស្លាកទធំៗកត់ក្រិត្យវិន័យ និងរំយោលអាវធគេអោយវែងៗ ៦គេគាប់ចិត្តនឹងកន្លែង លេខ១ក្នុងការស៊ីលៀង១ និងកន្លែងដែលមុខគេក្នុងសាលា ប្រជុំន  ៧ព្រមទាំងគាប់ចិត្តអោយមនុស្សគំនាប់២ខ្លួននៅទីផ្សារ ហើយអោយគេហៅខ្លួនថា លោកគ្រូៗផងប ។

៨ប៉ុន្តែ ឯអ្នករាល់គ្នាវិញ មិនត្រូវអោយអ្នកដទៃហៅខ្លួន ជាលោកគ្រូឡើយ ដ្បិតអ្នករាល់គ្នាមានសាស្តាតែ១ ហើយ ជាបងប្អូននឹងគ្នាទាំងអស់ ៩ក៏កុំអោយហៅអ្នកណាជាឪពុកផ នៅផែនដីនេះដែរ ដ្បិតមានឪពុកតែ១ប៉ុណ្ណោះ គឺជាព្រះ ដែលគង់នៅស្ថានសួគ៌ ១០ហើយកុំអោយអ្នកណាហៅខ្លួនជា សាស្តាឡើយ ដ្បិតមានសាស្តាតែ១ប៉ុណ្ណោះ គឺជាព្រះគ្រីស្ទ ១១តែអ្នកណាដែលធំជាងគេក្នុងពួកអ្នករាល់គ្នា នោះត្រូវធ្វើ ជាអ្នកបំរើដល់អ្នករាល់គ្នាវិញព ១២អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបចុះវិញ ហើយអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើងភ ។

១៣វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ និងពួកផារិស៊ី ជា មនុស្សកំពុតអើយ!ម ដ្បិតអ្នករាល់គ្នាបិទនគរស្ថានសួគ៌នៅ មុខមនុស្ស ខ្លួនអ្នករាល់គ្នាមិនព្រមចូល ហើយក៏មិនបើកដល់ អស់អ្នកដែលកំពុងតែចូល អោយគេចូលដែរយ ។ ១៤វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ និងពួកផារិស៊ី ជា មនុស្សកំពុតអើយ! ដ្បិតអ្នករាល់គ្នាខំសូត្រធម៌អោយច្រើន ដើម្បីអោយបានឆស៊ីផ្ទះពួកមេម៉ាយ ហេតុដូច្នោះ អ្នករាល់ គ្នានឹងត្រូវទោសធន់ជាងទៅទៀត” ។

១៥វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ និងពួកផារិស៊ី ជា មនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាដើរជុំជើងទឹក ជើងគោក ដើម្បីនឹងនាំមនុស្សតែម្នាក់អោយចូលកាន់សាសនារ តែកាល ណាគេចូលកាន់ហើយ នោះអ្នករាល់គ្នាតែងធ្វើអោយគេ ទៅជាគួរធ្លាក់ទៅនរកល ជាជាងខ្លួន១ជា២ផង ។

១៦វេទនាដល់អ្នករាល់គ្នា ពួកកង្វាក់ដែលនាំផ្លូវគេអើយវ  អ្នករាល់គ្នាថា បើអ្នកណាស្បថនឹងព្រះវិហារ នោះមិនជាអ្វី ទេ តែបើស្បថនឹងមាសរបស់ព្រះវិហារ នោះត្រូវជាប់ សម្បថខ្លួនសហើយ ១៧ឱពួកមនុស្សលីលើ ហើយកង្វាក់អើយ! តើរបស់ណាធំជាង មាស ឬព្រះវិហារដែលធ្វើអោយមាស នោះបរិសុទ្ធ?ហ ១៨ហើយក៏ថា បើអ្នកណាស្បថនឹងអាសនា នោះមិនជាអ្វីទេ តែបើស្បថនឹងដង្វាយនៅលើអាសនា នោះ ត្រូវជាប់សម្បថខ្លួនហើយ ១៩ឱពួកមនុស្សលីលើ ហើយកង្វាក់ អើយ! តើរបស់ណាធំជាង ដង្វាយ ឬអាសនាដែលធ្វើអោយ ដង្វាយនោះបានបរិសុទ្ធ?ឡ ២០ដូច្នេះ អ្នកណាដែលស្បថនឹង អាសនា នោះឈ្មោះថាស្បថនឹងអាសនា ហើយនិងរបស់ ទាំងអស់ដែលនៅលើអាសនានោះ ២១ឯអ្នកណាដែលស្បថ នឹងព្រះវិហារ នោះឈ្មោះថាស្បថនឹងព្រះវិហារ ហើយនិង ព្រះដែលគង់អនៅក្នុងព្រះវិហារនោះដែរ ២២ហើយអ្នកណា ដែលស្បថនឹងស្ថានសួគ៌ នោះឈ្មោះថាស្បថនឹងបល្ល័ង្កន្កៃ ព្រះ ហើយនិងព្រះដែលគង់លើបល្ល័ង្កន្កោះផង”ក។

២៣វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ និងពួកផារិស៊ី ជា មនុស្សកំពុតអើយ! ដ្បិតអ្នករាល់គ្នាថ្វាយ១ភាគក្នុង១០ខ ទាំង ជីរអង្កាម ជីរលីងលាក់ និងលផង តែបានចោលសេចក្តី សំខាន់ជាង ដែលនៅក្នុងក្រិត្យវិន័យវិញ ដូចជាសេចក្តី យុត្តិធម៌ សេចក្តីមេត្តាករុណា និងសេចក្តីជំនឿគ គួរតែ អោយអ្នករាល់គ្នាបានប្រព្រឹត្តការទាំងនេះ ហើយការឯទៀត នោះ ក៏មិនត្រូវចោលផង ២៤ឱពួកមនុស្សកង្វាក់ ដែលនាំផ្លូវ គេអើយ!ឃ អ្នករាល់គ្នាត្រងសុចចេញ  តែលេបសត្វអូដ្ឋវិញ

២៥វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ និងពួកផារិស៊ី ជា មនុស្សកំពុតអើយ! ដ្បិតអ្នករាល់គ្នាលាងចានលាងថាសងតែ ខាងក្រៅឯខាងក្នុងវិញនោះពេញដោយអំពើប្លន់ និងសេចក្តី ហួសខ្នាតទទេច  ២៦ឱពួកផារិស៊ីកង្វាក់អើយ! ចូរលាងចាន លាងថាសខាងក្នុងជាមុន ដើម្បីអោយខាងក្រៅបានស្អាតដែរ

២៧វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ និងពួកផារិស៊ី ជា មនុស្សកំពុតអើយ! ដ្បិតអ្នករាល់គ្នាដូចជាម៉ុងខ្មោចជដែល លាបសឯខាងក្រៅ ល្អមើលពិតមែន តែខាងក្នុងមានពេញ ដោយឆ្អឹងខ្មោច និងសេចក្តីស្មោកគ្រោកគ្រប់មុខវិញ ២៨អ្នក រាល់គ្នាក៏បែបដូច្នោះដែរ ខាងក្រៅមើលទៅដូចជាសុចរិត ដល់មនុស្សលោកមែន តែខាងក្នុងមានសុទ្ធតែសេចក្តីកំពុត និងសេចក្តីទទឹងច្បាប់ទទេ ។

២៩វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ និងពួកផារិស៊ី ជា មនុស្សកំពុតអើយ! ដ្បិតអ្នករាល់គ្នាធ្វើម៉ុងពួកហោរាឈ ហើយតាក់តែងផ្នូររបស់ពួកមនុស្សសុចរិត ៣០ដោយថា បើ យើងបានរស់នៅក្នុងជំនាន់ពួកឰយុកោយើង នោះយើងមិន បានចូលដៃនឹងគាត់  ដើម្បីកំចាយឈាមពួកហោរាទេ ។

៣១ដូច្នេះ អ្នករាល់គ្នាធ្វើជាបន្ទាល់ទាស់នឹងខ្លួនថា អ្នករាល់គ្នា ជាកូនរបស់ពួកអ្នកដែលបានសំឡាប់ហោរាទាំងនោះញ ៣២ឯ អ្នករាល់គ្នា ចូរបំពេញរង្វាល់ដរបស់ពួកឰយុកោនៃអ្នករាល់ គ្នាចុះ!ឋ

៣៣ឱសត្វពស់! ឱពូជពស់វែកអើយ!ឌ ធ្វើដូចម្តេច អោយអ្នករាល់គ្នារួចពីទោសនៅក្នុងនរកបាន?ឍ   ៣៤ដោយហេតុនោះ បានជាខ្ញុំចាត់ពួកហោរា  ពួកអ្នកប្រាជ្ញ និងពួកអាចារ្យអោយមកឯអ្នករាល់គ្នាៗនឹងសំឡាប់ ហើយ ឆ្កាងខ្លះណក៏វាយខ្លះនឹងរំពាត់ នៅក្នុងសាលាប្រជុំតរបស់អ្នក រាល់គ្នា ហើយធ្វើទុក្ខបៀតបៀនគេពីក្រុង១ទៅដល់ក្រុង១ថ ៣៥ដើម្បីអោយអស់ទាំងឈាមរបស់មនុស្សសុចរិត ដែលបាន ខ្ចាយនៅផែនដី បានធ្លាក់មកលើអ្នករាល់គ្នាវិញ តាំងពី ឈាមរបស់អេបិលទ ជាអ្នកសុចរិត ដរាបដល់សាការី ជា កូនបារ៉ាគាធ ដែលអ្នករាល់គ្នាបានសំឡាប់នៅកណ្តាលព្រះ វិហារ ហើយនិងអាសនាន ៣៦ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដ ថា អំពើទាំងនោះនឹងធ្លាក់មកលើមនុស្សដំណនេះវិញប។

៣៧“ឱយេរូសាឡិម! ក្រុងយេរូសាឡិមអើយ! ឯងដែល សំឡាប់ពួកហោរា ហើយយកថ្មចោលពួកអ្នកដែលបានចាត់ មកឯឯងផ តើប៉ុន្មានដងហើយ ដែលអញចង់ប្រមូលកូនឯង ទាំងប៉ុន្មាន? ដូចជាមេមាន់ក្រុងកូនវាអោយជ្រកក្រោម ស្លាបព តែឯងមិនព្រមទេ ៣៨មើល! ផ្ទះឯងនឹងត្រូវចោល សាត់ទុកអោយឯងភ ៣៩ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ពីនេះទៅ មុខ អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀត ដរាបដល់កាលណា អ្នករាល់គ្នានិយាយថា ព្រះអង្គដែលយាងមក ដោយនូវ ព្រះនាមព្រះអម្ចាស់ទ្រង់ប្រកបដោយព្រះពរម”។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: