ជំពូក ១៩

ម៉ាថាយ

ការលែងលះប្តី ប្រពន្ធ

១៩ៈ១-៩ = មក ១០ៈ១-១២

១៩ ១លុះព្រះយេស៊ូវបានមានបន្ទូលពាក្យបទាំងនោះរួច ហើយ នោះទ្រង់ថយចេញពីស្រុកកាលីឡេ ទៅឯព្រំស្រុក យូដានៅខាងនាយទន្លេយ័រដាន់វិញ ២ហើយមានហ្វូងមនុស្ស កកកុញតាមទ្រង់ទៅ នៅទីនោះទ្រង់ក៏ប្រោសអោយគេផបាន ជា ៣រីឯពួកផារិស៊ី គេមកល្បួងទ្រង់ដោយទូលថា “តើ មនុស្សមានច្បាប់នឹងលែងប្រពន្ធព ដោយហេតុណាក៏ដោយ បានឬទេ?”

៤ទ្រង់មានបន្ទូលតបថា “តើអ្នករាល់គ្នាមិនបានមើលរឿង ពីព្រះ ដែលទ្រង់បង្កើតមនុស្សកាលពីដើមថា ទ្រង់បានធ្វើ អោយមានទាំងប្រុសទាំងស្រីទេឬអី?”ភ ៥រួចក៏មានបន្ទូលថា “ដោយហេតុនោះ បានជាមនុស្សប្រុសនឹងលាចេញពីឪពុក ម្តាយទៅនៅជាប់នឹងប្រពន្ធ ហើយអ្នកទាំង២នោះនឹងត្រឡប់ ជាសាច់តែ១សុទ្ធម ៦យ៉ាងនោះ គេមិនមែនជា២ទៀត គឺជា សាច់តែ១ទេ ដូច្នេះ កុំអោយអ្នកណាពង្រាត់មនុស្សដែល ព្រះទ្រង់បានផ្សំផ្គុំគ្នាឡើយ” ។

៧គេទូលសួរទ្រង់ថា“ចុះហេតុដូចម្តេចបានជាលោកម៉ូសេ បង្គាប់អោយធ្វើសំបុត្រលះលែង ហើយអោយលែងចេញ ដូច្នេះ?”យ។

៨ទ្រង់ក៏មានបន្ទូលតបថា “បានជាលោកម៉ូសេអនុញ្ញាត អោយអ្នករាល់គ្នាលែងប្រពន្ធទៅ គឺដោយព្រោះតែចិត្តអ្នក រាល់គ្នារឹងរបឹងប៉ុណ្ណោះ តែពីដើមមកមិនមែនដូច្នោះទេ ៩ហើយខ្ញុំប្រាប់អ្នករាល់គ្នាថា “អ្នកណាដែលលែងប្រពន្ធ មិនមែនដោយព្រោះនាងនោះផិត ហើយទៅយកប្រពន្ធមួយ ទៀត អ្នកនោះឈ្មោះថាប្រព្រឹត្តសេចក្តីកំផិតហើយ ឯអ្នកណា ដែលយកប្រពន្ធ ជាស្រីដែលប្តីដើមលែង នោះក៏ប្រព្រឹត្ត សេចក្តីកំផិតដែរ”រ។

១០ពួកសិស្សទូលទ្រង់ថា “បើរបៀបនៃមនុស្ស ដែលមាន ប្រពន្ធត្រូវជាយ៉ាងនេះ នោះស៊ូកុំយកគ្នាជាជាង” ។

១១តែទ្រង់មានបន្ទូលថា “មនុស្សទាំងអស់ទទួលតាមពាក្យ នេះមិនបានទេ ទទួលបានតែអស់អ្នកដែលពាក្យនេះបាន ប្រ ទានមកអោយប៉ុណ្ណោះល ១២ពីព្រោះមានមនុស្សខ្ទើយ ដែល កើតពីផ្ទៃម្តាយមកខ្ទើយតែម្តង មានខ្លះដែលមនុស្សលោក បានក្រៀវ ហើយមានខ្លះដែលក្រៀវខ្លួនឯងដែរ១ ដោយ យល់ដល់នគរស្ថានសួគ៌ ដូច្នេះ អ្នកណាដែលអាចនឹងទទួល បាន អោយទទួលចុះ”។

ព្រះយេស៊ូវ និងកូនក្មេងតូចៗ

១៩ៈ១៣-១៥ = មក ១០ៈ១៣-១៦ លក ១៨ៈ១៥-១៧

១៣លំដាប់នោះ មានគេនាំក្មេងតូចៗមកឯទ្រង់ ដើម្បី អោយទ្រង់ដាក់ព្រះហស្តអធិស្ឋានអោយវាវ តែពួកសិស្ស បន្ទោសដល់គេ ។

១៤នោះព្រះយេស៊ូវទ្រង់មានបន្ទូលថា “ទុកអោយកូនក្មេង មកឯខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតនគរស្ថានសួគ៌មានសសុទ្ធតែ មនុស្សដូចវារាល់គ្នា”ហ ១៥ទ្រង់ក៏ដាក់ព្រះហស្តលើវារាល់ គ្នា រួចយាងចេញពីទីនោះទៅ ។ បុរសអ្នកមានម្នាក់

១៩ៈ១៦-២៩ = មក ១០ៈ១៧-៣០ លក ១៨ៈ១៨-៣០

១៦នោះមានម្នាក់មកទូលសួរទ្រង់ថា “លោកគ្រូល្អអើយ! តើត្រូវអោយខ្ញុំធ្វើការល្អអ្វី អោយបានជីវិតរស់នៅអស់ កល្បឡ ជានិច្ច?”អ

១៧ទ្រង់មានបន្ទូលទៅគាត់ថា “ហេតុអ្វីបានជាអ្នកហៅខ្ញុំថា ជាល្អដូច្នេះ? មានតែ១ទេដែលល្អ គឺជាព្រះ តែបើអ្នកចង់ ចូលទៅក្នុងជីវិត ចូរកាន់តាមបញ្ញត្តទាំងប៉ុន្មានចុះ”ក  ។

១៨គាត់ទូលសួរថា “តើបញ្ញត្តណាខ្លះ?” នោះព្រះយេស៊ូវ មានបន្ទូលថា “កុំអោយសំឡាប់មនុស្សអោយសោះ កុំអោយ ផិតគ្នាអោយសោះខ កុំអោយលួចអោយសោះ កុំអោយធ្វើជា ទីបន្ទាល់ក្លែងអោយសោះ ១៩ចូរគោរពប្រតិបត្តិឪពុកម្តាយគ ហើយចូរស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង”ឃ ។

២០មនុស្សកំឡោះនោះក៏ទូលទ្រង់ថា “ខ្ញុំបានកាន់តាមគ្រប់ សេចក្តីទាំងនោះតាំងពីក្មេងមកហើយ តើនៅខ្វះអ្វីទៀត?”

២១នោះទ្រង់មានបន្ទូលថា “បើអ្នកចង់បានជាគ្រប់លក្ខណ៍ង ចូរអ្នកទៅលក់របស់ទ្រព្យខ្លួន ហើយចែកដល់ពួកអ្នកក្រីក្រច ទៅ នោះអ្នកនឹងបានទ្រព្យសម្បត្តិនៅឯស្ថានសួគ៌វិញឆ រួច អោយមកតាមខ្ញុំចុះ” ។

២២កាលមនុស្សកំឡោះបានឮព្រះបន្ទូលនោះហើយ នោះក៏ ចេញទៅទាំងព្រួយចិត្ត ព្រោះមានទ្រព្យសម្បត្តិជាច្រើន ។

២៣នោះព្រះយេស៊ូវទ្រង់មានបន្ទូលនឹងពួកសិស្សថា “ខ្ញុំ ប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សអ្នកមានជនឹងចូលទៅ ក្នុងនគរស្ថានសួគ៌ពិបាកណាស់ ២៤ខ្ញុំប្រាប់អ្នករាល់គ្នាទៀត ថា ដែលសត្វអូដ្ឋនឹងចូលតាមប្រហោងម្ជុល នោះងាយជា ជាងអោយមនុស្សអ្នកមានចូលទៅក្នុងនគរនៃព្រះវិញ” ។

២៥កាលពួកសិស្សបានឮដូច្នោះ នោះក៏នឹកប្លែកក្នុងចិត្តជា ខ្លាំងក្រៃលែង ហើយទូលសួរថា “ដូច្នេះ តើអ្នកណាអាចនឹង បានសង្គ្រោះ?”

២៦ព្រះយេស៊ូវទ្រង់ទតទៅគេដោយបន្ទូលថា “ការនោះ មនុស្សលោកធ្វើមិនកើតទេ តែព្រះទ្រង់អាចនឹងធ្វើកើតទាំង អស់”ឈ ។

២៧ពេត្រុសទូលទ្រង់ថា “មើល! យើងខ្ញុំបានលះចោលទាំង អស់មកតាមទ្រង់ហើយញ  ដូច្នេះ តើយើងខ្ញុំនឹងបានអ្វីខ្លះ?”

២៨ព្រះយេស៊ូវទ្រង់មានបន្ទូលថា “ខ្ញុំប្រាប់អ្នករាល់គ្នាជា ប្រាកដថា ដល់គ្រាកែជាថ្មីឡើងវិញ កាលណាកូនមនុស្សបាន ឡើងគង់លើបល្ល័ង្កឧត្តមដរបស់លោក នោះអ្នករាល់គ្នាដែល បានមកតាមខ្ញុំ នឹងបានអង្គុយលើបល្ល័ង្ក្ក១២ដែរ ហើយនិងជំ នុំជំរះពូជអំបូរអ៊ីស្រាអែលទាំង១២ឋ ២៩ឯអស់អ្នកណាដែល លះចោលផ្ទះសំបែង ឬបងប្អូនប្រុសស្រី ឪពុកម្តាយ ប្រពន្ធ កូន ឬស្រែចំការ ដោយយល់ដល់ឈ្មោះខ្ញុំ១ នោះនឹងបានជា ១រយភាគឡើងវិញ ហើយនិងបានគ្រងជីវិតអស់កល្បជានិច្ច ទុកជាមរដកដែរឌ ៣០តែនឹងមានមនុស្សមុនទៅជាក្រោយ ជាច្រើន ហើយនិងមានមនុស្សក្រោយទៅជាមុនវិញឍ ។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: