ជំពូក ១៨

ម៉ាថាយ

អ្នកដែលធំជាងគេបំផុតនៅនគរស្ថានសួគ៌

១៨ៈ១-៥ = មក ៩ៈ៣៣-៣៧ លក ៩ៈ៤៦-៤៨

ជំពូក ១៨

១នៅវេលានោះឯង ពួកសិស្សមកឯព្រះយេស៊ូវ ទូល សួរថា “តើអ្នកណាធំជាងគេក្នុងនគរស្ថានសួគ៌?”

២តែទ្រង់ហៅកូនក្មេងតូច១មក ដាក់នៅកណ្តាលពួកគេ ៣រួចមានបន្ទូលថា “ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នក រាល់គ្នាមិនផ្លាស់គំនិត ហើយត្រឡប់ដូចជាកូនតូចល នេះនោះ នឹងចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ  ៤ដូច្នេះ អ្នកណា ដែលបន្ទាបខ្លួនអោយបានដូចកូនតូចនេះ អ្នកនោះឯងឈ្មោះ ថាធំជាងគេក្នុងនគរស្ថានសួគ៌ហើយវ ។

៥អ្នកណាដែលទទួលកូនតូចណាមួយដូចកូននេះ ដោយនូវ ឈ្មោះខ្ញុំ នោះក៏ឈ្មោះថាទទួលខ្ញុំដែរស ៦ប៉ុន្តែ បើអ្នកណាធ្វើ អោយកូនតូចណាមួយនេះ ដែលជឿដល់ខ្ញុំ រវាតចិត្តចេញហ នោះស៊ូអោយគេយកថ្មត្បាល់កិនយ៉ាងធំចងកអ្នកនោះ ហើយ ពន្លង់១ទៅក្នុងសមុទ្រទីជ្រៅវិញឡ ធ្វើយ៉ាងនោះនឹងមាន    ប្រយោជន៍ដល់អ្នកនោះជាជាង ។

៧វេទនាដល់លោកិយ ដោយព្រោះអស់ទាំងហេតុដែល នាំអោយរវាតចិត្ត ដ្បិតសេចក្តីនោះត្រូវតែមាន តែវេទនា ដល់មនុស្សណាដែលបង្កើតហេតុអោយរវាតចិត្តនោះអ ៨បើ សិនជាដៃ ឬជើងអ្នក នាំអោយគេរវាតចិត្តក នោះចូរកាត់ ចោលទៅ ស៊ូអោយអ្នកចូលទៅក្នុងជីវិតកំបុតដៃជើងវិញ ជាជាងមានដៃជើងទាំង២ នឹងត្រូវបោះទៅក្នុងភ្លើង ដែល ឆេះនៅអស់កល្បជានិច្ច ៩ហើយបើភ្នែកអ្នកនាំអោយគេ រវាតចិត្តខ ចូរខ្វែះវាចោលទៅ ស៊ូអោយអ្នកចូលទៅក្នុង   ជីវិតមានភ្នែកតែ១វិញ ជាជាងមានភ្នែកទាំង២ នឹងត្រូវបោះ ទៅក្នុងភ្លើងនរកគ ។

រឿងប្រៀបប្រដូចពីចៀមដែលបាត់

១៨ៈ១២-១៤ = លក ១៥ៈ៤-៧

១០ចូរប្រយ័ត្ន កុំអោយមើលងាយចំពោះកូនតូចណាមួយ នោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ទេវតាឃរបស់វាដែល នៅស្ថានសួគ៌ តែងតែឃើញព្រះភក្ត្រព្រះវរបិតានៃខ្ញុំជានិច្ច ដែលទ្រង់គង់នៅស្ថានសួគ៌ ១១ដ្បិតកូនមនុស្សបានមក ដើម្បី និងជួយសង្គ្រោះអ្នកណាដែលបាត់បង់ ។

១២បើមនុស្សណាមានចៀម១រយ ហើយមាន១វង្វេងបាត់ តើអ្នករាល់គ្នាគិតដូចម្តេច? តើមិនទុកចៀម៩៩នៅលើភ្នំ នឹងទៅរកចៀម១ ដែលវង្វេងបាត់នោះទេឬអី?

 

១។ខ.៦)“ពន្លង់” មានន័យថា ពន្លិច ឬធ្វើអោយលង់ទៅក្នុងទឹក

១៣ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើរកឃើញ នោះមាន សេចក្តីអំណរចំពោះចៀមនោះ ជាជាងចៀម៩៩ដែលមិន បានវង្វេងទៅទៀត ១៤ដូច្នេះព្រះវរបិតានៃអ្នករាល់គ្នាដែល គង់នៅស្ថានសួគ៌ ទ្រង់ក៏មិនសព្វព្រះហឫទ័យ អោយកូនតូច ណាមួយនេះត្រូវវិនាសដូច្នោះដែរ ។

ការដែលបងប្អូនធ្វើបាបទាស់នឹងអ្នក

១៥បើបង ឬប្អូនធ្វើបាបនឹងអ្នក នោះអោយទៅបន្ទោសង១ គាត់ ក្នុងកាលដែលមានតែអ្នកហើយនិងគាត់ បើគាត់ស្តាប់ អ្នក នោះអ្នកនឹងបានបង ឬប្អូននោះមកវិញ ១៦តែបើគាត់មិន ព្រមស្តាប់ទេ នោះត្រូវយកមនុស្សម្នាក់ ឬពីរនាក់ទៅជាមួយ ដើម្បីនឹងបញ្ជាក់គ្រប់ទាំងពាក្យ ដោយសារស្មរបន្ទាល់ច ២ឬ ៣នាក់ ១៧បើគាត់មិនព្រមស្តាប់អ្នកទាំងនោះទេ នោះត្រូវតែ ប្រាប់ដល់ពួកជំនុំឆ ហើយបើមិនព្រមស្តាប់ពួកជំនុំទៀត នោះ ត្រូវតែរាប់គាត់ទុកជាអ្នកក្រៅសាសន៍ឬជាអ្នកយកពន្ធវិញជ។

១៨ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាចងទុក អ្វីៗនៅផែនដី នោះនឹងត្រូវចងទុកនៅស្ថានសួគ៌ដែរ ហើយ បើស្រាយអ្វីៗនៅផែនដី នោះក៏នឹងត្រូវស្រាយនៅស្ថានសួគ៌ ដែរឈ ។

១៩មួយទៀត ខ្ញុំប្រាប់ថា “បើសិនជាមាន២នាក់ក្នុងពួកអ្នក រាល់គ្នា ព្រមព្រៀងគ្នានៅផែនដី ពីដំណើរអ្វីដែលគេចង់ សូមក៏ដោយ នោះនឹងបានសំរេចដល់គេញ អំពីព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ ២០ដ្បិតកន្លែងណាដែលមាន២ឬ៣ នាក់ប្រជុំជាមួយគ្នាដោយនូវឈ្មោះខ្ញុំ នោះខ្ញុំក៏នៅកណ្តាល ចំណោមអ្នកទាំងនោះដែរ”ដ ។

រឿងប្រៀបប្រដូចអំពី អ្នកបំរើមិនមានចិត្តមេត្តា

២១ខណៈនោះ ពេត្រុសក៏មកឯទ្រង់ទូលថា “ព្រះអម្ចាស់ អើយ បើបងឬប្អូនធ្វើបាបនឹងខ្ញុំឋ នោះត្រូវអោយខ្ញុំអត់ទោស អោយគេដល់ប៉ុន្មានដង តើដល់៧ដងឬអី?ឌ”

២២ព្រះយេស៊ូវទ្រង់មានបន្ទូលតបថា “ខ្ញុំមិនថាអោយអ្នកអត់ ទោសត្រឹមតែ៧ដងទេ គឺដល់៧ចិតសិបដងទៅទៀតឍ។

 

 

១.ខ.១៥)ភាសាអង់គ្លេសប្រែថា “ចូរទៅបង្ហាញកំហុសរបស់គាត់”   ២៣ដូច្នេះ នគរស្ថានសួគ៌ត្រូវប្រៀបដូចជាណ ស្តេច១អង្គ

ដែលចង់គិតបញ្ជីត នឹងពួកបាវព្រាវ ២៤កាលទ្រង់ចាប់តាំង គិត នោះគេនាំកូនបំណុលម្នាក់មក ដែលជំពាក់ប្រាក់២ កោដិ ២៥តែដោយព្រោះអ្នកនោះគ្មានអ្វីនឹងសងថ បានជា ចៅហ្វាយបង្គាប់អោយលក់ទខ្លួនវា ព្រមទាំងប្រពន្ធកូន និង របស់ទាំងអស់ ដើម្បីនឹងសងបំណុលនោះ ។

២៦ហេតុដូច្នេះ បាវនោះបានទំលាក់ខ្លួនក្រាបចុះធថ្វាយបង្គំ ទូលថា បពិត្រព្រះករុណា សូមទ្រង់មេត្តាបង្អង់អោយទូល បង្គំសិន ទូលបង្គំនឹងសងថ្វាយទ្រង់គ្រប់ចំនួន ២៧ឯចៅហ្វាយ របស់បាវនោះ មានព្រះទ័យក្តួលអាណិត ក៏លែងវាអោយ ទៅ ព្រមទាំងលែងទារបំណុលផង ។

២៨តែកាលបាវនោះបានចេញទៅហើយ ក៏ជួបប្រទះនឹងគូ កនម្នាក់ដែលជំពាក់ខ្លួន២០រៀល នោះវាចាប់ច្របាច់កអ្នក នោះ ដោយពាក្យថា “ចូរសងប្រាក់ដែលជំពាក់អញនោះមក

២៩អ្នកនោះក៏ទំលាក់ខ្លួនក្រាបចុះនៅទៀបជើង សូមអង្វរ ថា សូមមេត្តាបង្អង់អោយខ្ញុំសិន ខ្ញុំនឹងសងជូនអ្នក ។

៣០តែវាមិនព្រមទេ ត្រឡប់ជាបានចាប់អ្នកនោះ នាំទៅ ដាក់គុកវិញ ទាល់តែបានសងបំណុលរួច ៣១កាលពួកគូកន គេបានឃើញការនោះ គេមានចិត្តឈឺឆ្អាលណាស់ ក៏នាំគ្នា ទៅទូលដល់ចៅហ្វាយ ពីការទាំងប៉ុន្មានដែលកើតមក” ។

៣២“ចៅហ្វាយក៏អោយគេហៅបាវនោះមក រួចមានបន្ទូល ថា នែ៎! អាបំរើអាក្រក់! អញបានលែងទារបំណុលឯង ទាំងអស់ហើយតើ! ពីព្រោះឯងបានអង្វរដល់អញ ៣៣ដូច្នេះ តើមិនគួរអោយឯងអាណិតមេត្តាដល់គូកនឯង ដូចជាអញ បានអាណិតមេត្តាដល់ឯងដែរទេឬអី? ៣៤ចៅហ្វាយក៏មាន សេចក្តីក្រោធ ហើយបញ្ជូនវាទៅឯមេភូឃុំ ទាល់តែបាន សងបំណុលនោះគ្រប់ចំនួន ។

៣៥យ៉ាងនោះ បើអ្នករាល់គ្នាមិនអត់ទោសការរំលងរបស់ បងប្អូនដោយស្ម័គ្រពីចិត្តទេ នោះព្រះវរបិតានៃខ្ញុំដែលគង់ នៅស្ថានសួគ៌ ទ្រង់ក៏នឹងប្រព្រឹត្តនឹងអ្នករាល់គ្នាដូច្នោះដែរន ។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: