ជំពូក ១៧

ម៉ាថាយ

ការផ្លាស់ប្រែរូបកាយ

១៧ៈ១-៨ = លក ៩ៈ២៨-៣៦

១៧ៈ១-១៣ = មក ៩ៈ២-១៣

ជំពូក ១៧

១កន្លងមក៦ថៃ ព្រះយេស៊ូវទ្រង់យកពេត្រុស យ៉ាកុប និងយ៉ូហានង ជាប្អូនយ៉ាកុបទៅជាមួយនឹងទ្រង់ ក៏នាំឡើង ទៅលើភ្នំខ្ពស់ដោយឡែក ២រួចទ្រង់បានផ្លាស់ប្រែនៅមុខអ្នកទាំងនោះ ព្រះភក្ត្រទ្រង់បានភ្លឺដូចព្រះអាទិត្យហើយព្រះពស្ត្រ ទ្រង់ក៏ត្រឡប់ជាសដូចពន្លឺ ៣នោះឃើញលោកម៉ូសេ និង លោកអេលីយ៉ា លេចមកឯគេ កំពុងតែទូលនឹងទ្រង់ ។

៤ឯពេត្រុស គាត់ទូលទៅព្រះយេស៊ូវថា “ព្រះអម្ចាស់អើយ! ដែលយើងខ្ញុំនៅទីនេះបានល្អណាស់ បើទ្រង់សព្វព្រះ    ហឫទ័យ នោះយើងខ្ញុំនឹងធ្វើត្រសាល៣នៅទីនេះ គឺ១សំរាប់ ទ្រង់ ១សំរាប់លោកម៉ូសេ ហើយ១សំរាប់លោកអេលីយ៉ា”។

៥កាលគាត់កំពុងតែទូលនៅឡើយ នោះមានពពកយ៉ាង ភ្លឺបានមកបាំងគេ ហើយមានឮសំឡេងចេញពីពពកនោះថា “នេះជាកូនសួនភាអញ ជាទីពេញចិត្តអញណាស់ច ចូរស្តាប់ តាមចុះឆ” ៦កាលបានឮហើយ នោះពួកសិស្សក៏ក្រាប ផ្កាប់មុខនឹងដី ទាំងភ័យស្លុតជាខ្លាំង ៧តែព្រះយេស៊ូវទ្រង់ យាងទៅពាល់គេ ដោយបន្ទូលថា “ចូរក្រោកឡើង កុំភ័យ ឡើយ!”ជ ៨កាលគេបានងើបឡើង នោះមិនបានឃើញអ្នក ណាសោះ ឃើញតែព្រះយេស៊ូវតែប៉ុណ្ណោះ ។

៩កំពុងដែលនាំគ្នាចុះពីភ្នំមក នោះព្រះយេស៊ូវទ្រង់ហាម គេថា “កុំអោយប្រាប់អ្នកណាឈពីការជាក់ស្តែងនេះអោយ សោះ ទាល់តែកូនមនុស្សញបានរស់ពីស្លាប់ឡើងវិញ”ដ ១០ពួក សិស្សទូលសួរថា “ចុះហេតុអ្វីបានជាពួកអាចារ្យប្រាប់ថា លោកអេលីយ៉ាត្រូវតែមកជាមុន?”

១១ទ្រង់ឆ្លើយតបថា “លោកអេលីយ៉ាត្រូវមកមុនមែន ដើម្បី នឹងតាំងការទាំងអស់ឡើងវិញឋ ១២ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នា ថា លោកអេលីយ៉ាបានមកហើយឌ គេមិនបានស្គាល់លោក ទេ ហើយគេប្រព្រឹត្តនឹងលោកតាមតែចិត្តផងឍ បន្តិចទៀត កូនមនុស្សនឹងត្រូវគេធ្វើទុក្ខណដូច្នោះដែរ” ១៣នោះពួកសិស្ស    ក៏យល់ថា ទ្រង់មានបន្ទូលពីយ៉ូហាន-បាទីស្ទទេត។

ការប្រោសក្មេងប្រុសដែលមានអារក្សចូល

១៧ៈ១៤-១៩ = មក ៩ៈ១៤-២៨ លក ៩ៈ៣៧-៤២

១៤កាលបានមកដល់ហ្វូងមនុស្សហើយ នោះមានម្នាក់មក លុតជង្គង់ក្រាបនៅចំពោះទ្រង់ទូលថា ១៥“ព្រះអម្ចាស់អើយ! សូមទ្រង់ប្រោសមេត្តាដល់កូនទូលបង្គំ ដែលឆ្កួតជ្រូកផងថវា វេទនាណាស់ ចេះតែដួលទៅក្នុងភ្លើង និងក្នុងទឹកជាញយៗ ១៦ទូលបង្គំបាននាំវាមកឯសិស្សទ្រង់ដែរ តែគេមើលមិនជា សោះ”។

១៧ព្រះយេស៊ូវទ្រង់មានបន្ទូលឆ្លើយថា “ឱដំណមនុស្សដែល មិនជឿ ហើយមានចិត្តវៀចអើយ តើត្រូវអោយខ្ញុំនៅជាមួយ នឹងអ្នករាល់គ្នាដល់កាលណា? តើត្រូវអោយខ្ញុំទ្រាំនឹងអ្នក រាល់គ្នាដល់កាលណាទៀត? ចូរនាំវាមកឯខ្ញុំឯណេ៎ះ!”

១៨នោះព្រះយេស៊ូវទ្រង់បន្ទោសដល់អារក្សហើយវាក៏ចេញ ពីក្មេងនោះទៅ រួចក្មេងនោះបានជាចាប់តាំងពីវេលានោះ មក ។

១៩នោះពួកសិស្សមកឯព្រះយេស៊ូវដោយឡែក ទូលសួរថា “ហេតុអ្វីបានជាយើងខ្ញុំដេញអារក្សនោះមិនបាន?”

២០ទ្រង់មានបន្ទូលតបថា “គឺដោយព្រោះតែអ្នករាល់គ្នា មានសេចក្តីជំនឿតិចពេកប៉ុណ្ណោះ ដ្បិតខ្ញុំប្រាប់ជាប្រាកដថា បើមានសេចក្តីជំនឿទដូចគ្រាប់ពូជ១យ៉ាងល្អិតធនោះអ្នករាល់ គ្នាអាចនឹងនិយាយទៅភ្នំនេះថា ចូររើចេញពីទីនេះទៅនៅ ទីនោះចុះ នោះនឹងបានដូច្នោះហើយ ក៏គ្មានការអ្វីដែលអ្នក រាល់គ្នាធ្វើមិនកើតនោះទេន ២១តែអារក្សបែបយ៉ាងនេះ វា ចេញទៅដោយសារតែអធិស្ឋាន ហើយនិងតមអត់ប៉ុណ្ណោះ”    ២២កាលគង់នៅស្រុកកាលីឡេ នោះព្រះយេស៊ូវមានបន្ទូល ទៅពួកសិស្សថា “បន្តិចទៀត កូនមនុស្សបនឹងត្រូវបញ្ជូនទៅ ក្នុងកណ្តាប់ដៃនៃមនុស្ស ២៣គេនឹងសំឡាប់លោកផ ហើយ៣ ថៃពក្រោយមក លោកនឹងរស់ឡើងវិញ”ភ នោះពួកសិស្ស កើតមានសេចក្តីព្រួយជាខ្លាំង ។

ពន្ធព្រះវិហារ

២៤កាលបានមកដល់ក្រុងកាពើណិមហើយ នោះពួកអ្នក ដែលទារពន្ធមព្រះវិហារ គេមកសួរពេត្រុសថា “តើគ្រូអ្នក មិនបង់ពន្ធព្រះវិហារទេឬអី?”

២៥គាត់ឆ្លើយថា “បង់ដែរ” រួចមក កាលគាត់បានចូលទៅ ក្នុងផ្ទះហើយ នោះព្រះយេស៊ូវទ្រង់មានបន្ទូលជាមុន សួរ គាត់ថា “នែ! ស៊ីម៉ូនអ្នកគិតដូចម្តេច? តើអស់ទាំងស្តេចនៅ ផែនដីហូតសួយរៃ ឬពន្ធដារយ ពីអ្នកណា? ពីកូនចៅ ឬពីអ្នក ដទៃ?”

២៦“ពេត្រុសទូលឆ្លើយថា “ពីមនុស្សដទៃទេ” ទ្រង់មាន បន្ទូលថា “ដូច្នេះកូនចៅបានរួចហើយ ២៧ប៉ុន្តែ ចូរអ្នកទៅឯ សមុទ្រ ហើយបោះសន្ទូចចាប់យកត្រីដែលជាប់មុនដំបូងមក បើកមាត់វា នោះអ្នកនឹងឃើញប្រាក់១រៀល អោយយក ប្រាក់នោះទៅបង់សំរាប់ខ្ញុំ ហើយនិងអ្នកទៅ ដើម្បីកុំអោយ យើងបានជាទីអាក់អន់ចិត្តរដល់គេ”។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: