ជំពូក ១៦

ម៉ាថាយ

ការចង់ឃើញទីសំគាល់

១៦ៈ១-១២ = មក ៨ៈ១១-២១

ជំពូក ១៦

១ពួកផារិស៊ី និងពួកសាឌូស៊ីឆ គេមកល្បួងទ្រង់ សូម អោយសំដែងទីសំគាល់១ពីលើមេឃ១ អោយគេឃើញជ ២តែ ទ្រង់មានបន្ទូលឆ្លើយថា “ដល់លាចអ្នករាល់គ្នានិយាយថា មេឃនឹងល្អ ពីព្រោះក្រហម ៣ហើយដល់ព្រឹក នោះអ្នករាល់ គ្នាក៏ថា នៅថៃនេះនឹងមានព្យុះភ្លៀង ព្រោះមេឃក្រហម ស្រទំ ឱមនុស្សកំពុតអើយ! អ្នករាល់គ្នាចេះសំគាល់សណ្ឋាន របស់មេឃមែន តែពុំអាចនឹងស្គាល់ទីសំគាល់នៃសម័យឈ នេះបានទេ ៤ពូជដំណអាក្រក់ ហើយកំផិត គេចេះតែរកទីសំ គាល់ តែនឹងគ្មានទីសំគាល់ណាបានប្រទានមកគេ ក្រៅពីទី សំគាល់តែមួយនោះទេ គឺហោរាយ៉ូណាស”ញ រួចទ្រង់យាង ចោលគេបាត់ទៅ ។ដំបែរបស់ពួកផារិស៊ី និងពួកសាឌូស៊ី

៥ពួកសិស្សឆ្លងទៅឯត្រើយម្ខាង តែគេភ្លេចយកនំប៉័ងទៅ ៦គ្រានោះព្រះយេស៊ូវទ្រង់មានបន្ទូលថា “ចូរអោយពិចារ ណា ហើយប្រុងប្រយ័ត្នចំពោះដំបែរបស់ពួកផារិស៊ី និងពួក សាឌូស៊ីអោយមែនទែន”ដ ។

៧គេក៏រិះគិតគ្នាថា ប្រហែលជាដោយព្រោះយើងមិនបាន យកនំប៉័ងមកទេដឹង ។

៨កាលព្រះយេស៊ូវទ្រង់ជ្រាប នោះក៏មានបន្ទូលថា “ឱ មនុស្សមានជំនឿតិចអើយឋ ហេតុអ្វីបានជាអ្នករាល់គ្នារិះគិត គ្នា អំពីដំណើរដែលមិនបានយកនំប៉័ងមកដូច្នេះ? ៩តើអ្នក រាល់គ្នានឹកមិនទាន់ឃើញឬមិនចាំពីនំប៉័ង៥ និងមនុស្ស៥ពាន់ នាក់ ហើយដែលអ្នករាល់គ្នាប្រមូលបានប៉ុន្មានកន្ត្រកនោះទេ ឬអី?ឌ ១០ឬពីនំប៉័ង៧ និងមនុស្ស៤ពាន់នាក់ ហើយដែល    ប្រមូលបានប៉ុន្មានកំប្រោងទេឬអី?ឍ ១១ហេតុដូចម្តេចបានជា អ្នករាល់គ្នានឹកមិនទាន់ឃើញថា មិនមែនពីនំប៉័ងដែលខ្ញុំ ប្រាប់អោយប្រយ័ត្ន ពីដំបែរបស់ពួកផារិស៊ី និងពួកសាឌូស៊ី នោះទេ?” ១២នោះទើបគេបានយល់ថា មិនមែនពីដំបែ នំប៉័ងដែលទ្រង់មានបន្ទូលប្រាប់អោយគេប្រយ័ត្នទេ គឺពីលទ្ធិ របស់ពួកផារិស៊ី និងពួកសាឌូស៊ីវិញណ ។

សេចក្តីជំនឿរបស់ពេត្រុស

១៦ៈ១៣-១៦ = មក ៨ៈ២៧-២៩ លក ៩ៈ១៨-២០

១៣កាលព្រះយេស៊ូវបានយាងមកដល់ក្រវល់ក្រុងសេសារា- ភីលីពហើយ នោះទ្រង់មានបន្ទូលសាកសួរពួកសិស្សថា “តើ មនុស្សទាំងឡាយ គេថាកូនមនុស្សជាអ្នកណា?” ១៤ពួកសិស្ស ទូលឆ្លើយថា “ខ្លះថាជាយ៉ូហាន-បាទីស្ទត ខ្លះទៀតថាជា អេលីយ៉ា ហើយខ្លះទៀតថាជាយេរេមា ឬហោរាណាមួយ”ថ

១៥ទ្រង់មានបន្ទូលសួរថា “ចុះឯអ្នករាល់គ្នាវិញ តើថាខ្ញុំជា អ្នកណា?”

១៦ស៊ីម៉ូន-ពេត្រុសទូលឆ្លើយថា “ទ្រង់ជាព្រះគ្រីស្ទ ជាព្រះ រាជបុត្រានៃព្រះដ៏មានព្រះជន្មរស់”ទ ។

១៧រួចព្រះយេស៊ូវមានបន្ទូលតបថា“អ្នកស៊ីម៉ូន កូនយ៉ូណាស អើយ! អ្នកមានពរ ដ្បិតមិនមែនជាសាច់ឈាមធដែលបាន សំដែងអោយអ្នកស្គាល់ទេ គឺព្រះវរបិតានៃខ្ញុំដែលគង់នៅ ស្ថានសួគ៌វិញន ១៨ខ្ញុំប្រាប់អ្នកថា អ្នកឈ្មោះពេត្រុសប ខ្ញុំនឹង តាំងពួកជំនុំខ្ញុំផនៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹង មនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ ១៩ខ្ញុំនឹងអោយកូន សោនៃនគរស្ថានសួគ៌ពដល់អ្នក បើអ្នកនឹងចងទុកអ្វីៗនៅផែន ដី នោះនឹងត្រូវចងទុកនៅស្ថានសួគ៌ដែរ ហើយបើអ្នកនឹង ស្រាយអ្វីៗនៅផែនដីនោះនឹងត្រូវស្រាយនៅស្ថានសួគ៌ដែរ”ភ ២០រួចទ្រង់ហាមពួកសិស្ស មិនអោយគេប្រាប់ដល់អ្នកណាមថា ទ្រង់ជាព្រះគ្រីស្ទឡើយ ។

ព្រះយេស៊ូវថ្លែងទំនាយពីការសុគតរបស់ទ្រង់

១៦ៈ២១-២៨ = មក ៨ៈ៣១-៩ៈ១ លក ៩ៈ២២-២៧

២១តាំងពីគ្រានោះមក ព្រះយេស៊ូវទ្រង់ចាប់ផ្តើមប្រាប់ ដល់ពួកសិស្សថា ទ្រង់ត្រូវតែយាងទៅឯក្រុងយេរូសាឡិមយ ហើយត្រូវរងទុក្ខជាច្រើនរនៅដៃនៃពួកចាស់ទុំ ពួកសង្គ្រាជ និងពួកអាចារ្យល ហើយត្រូវគេធ្វើគុតផងវ តែក្រោយ៣ថៃស មក ទ្រង់នឹងមានព្រះជន្មរស់ឡើងវិញហ ។

២២នោះពេត្រុសក៏នាំទ្រង់មកជិត ចាប់តាំងទូលចំទាស់ថា “ឱព្រះអម្ចាស់អើយ! សូមទ្រង់ប្រណីអង្គទ្រង់វិញ! ការនោះ មិនត្រូវមកដល់ទ្រង់ឡើយ”។

២៣តែទ្រង់បែរទៅមានបន្ទូលនឹងគាត់ថា “សាតាំងឡ អើយ! ចូរថយទៅក្រោយអញទៅ ឯងជាសេចក្តីបង្អាក់ដល់ចិត្តអញ ព្រោះមិនចេះគិតតាមគំនិតនៃព្រះសោះ គឺគិតតាមតែគំនិត របស់មនុស្សលោកវិញ”។

២៤រួចទ្រង់មានបន្ទូលទៅពួកសិស្សទាំងអស់គ្នាថា “បើអ្នក ណាចង់មកតាមខ្ញុំ នោះត្រូវអោយលះកាត់ចិត្តខ្លួនឯងចោល ចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះអ  ២៥ព្រោះអ្នកណាដែលចង់អោយរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នក ណាដែលបាត់ជីវិតដោយព្រោះខ្ញុំ នោះនឹងបានវិញក ២៦ដ្បិត បើមនុស្សណានឹងបានលោកិយទាំងមូល តែបាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ? ឬតើមនុស្សនឹងយក អ្វីទៅដូរអោយបានព្រលឹងខ្លួនវិញ? ២៧ព្រោះកូនមនុស្សខនឹង មកគក្នុងសិរីល្អនៃព្រះវរបិតា ជាមួយនឹងពួកទេវតារបស់ លោក គ្រានោះលោកនឹងសងដល់គ្រប់គ្នា តាមការដែល បានធ្វើរៀងខ្លួនឃ ២៨ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងពួក អ្នកដែលឈរនៅទីនេះ មានអ្នកខ្លះមិនត្រូវភ្លក់សេចក្តីស្លាប់ ទាល់តែបានឃើញកូនមនុស្សមកក្នុងនគររបស់លោក”។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: