ជំពូក ១៥

របស់ស្អាត និងមិនស្អាត

១៥ៈ១-២០ = មក ៧ៈ១-២៣

ជំពូក ១៥

១គ្រានោះ ពួកអាចារ្យ និងពួកផារិស៊ីដែលនៅក្រុង យេរូសាឡិម គេក៏មកឯព្រះយេស៊ូវទូលថា ២“ហេតុអ្វីបានជា ពួកសិស្សលោកធ្វើខុសនឹងទំនៀមទំលាប់ ដែលពួកចាស់ទុំ បានតាំងទុកពីបុរាណមកដូច្នេះ? ដ្បិតកាលណាបរិភោគ នោះគេមិនលាងដៃសោះ”ឍ។

៣តែទ្រង់មានបន្ទូលតបថា “ឯអ្នករាល់គ្នាវិញ តើហេតុអ្វី បានជាធ្វើខុសនឹងបញ្ញត្តព្រះ? ដោយកាន់តាមទំនៀមទំលាប់ បុរាណរបស់អ្នករាល់គ្នាដូច្នេះដែរ ៤ដ្បិតព្រះទ្រង់បាន បង្គាប់ថា ចូរគោរពប្រតិបត្តិដល់ឪពុកម្តាយឯងណ ហើយថា អ្នកណាដែលនិយាយអាក្រក់ពីឪពុកម្តាយ នោះនឹងត្រូវស្លាប់ ជាមិនខានត ៥តែអ្នករាល់គ្នានិយាយដូច្នេះវិញ បើអ្នកណា នឹងនិយាយទៅឪពុកម្តាយថា របស់អ្វីដែលខ្ញុំអាចនឹងជួយម៉ែ ឪបាន នោះបានថ្វាយជាដង្វាយហើយ យ៉ាងនោះមិនចាំ បាច់អោយអ្នកនោះ គោរពប្រតិបត្តិដល់ឪពុកម្តាយទៀតទេ ៦ដូច្នេះឈ្មោះថាអ្នករាល់គ្នាលើកបញ្ញត្តនៃព្រះចោលហើយ ដោយសារទំនៀមទំលាប់ពីបុរាណរបស់អ្នករាល់គ្នា ៧ឱពួក មនុស្សកំពុតអើយ ហោរាអេសាយបានទាយពីអ្នករាល់គ្នា ត្រូវណាស់ថា ៨បណ្តាជននេះគេគោរពប្រតិបត្តិដល់អញតែ បបូរមាត់ទេ ឯចិត្តគេ នោះនៅឆាយពីអញណាស់ ៩គេ ថ្វាយបង្គំអញជាឥតប្រយោជន៍ទេ ព្រោះគេបង្រៀនសេចក្តី ដែលជាបញ្ញត្តរបស់មនុស្សវិញថ”ទ ។១០រួចទ្រង់ហៅហ្វូងមនុស្សមក មានបន្ទូលទៅគេថា“ចូរស្តាប់ ហើយយល់ចុះ ១១មិនមែនជារបស់ចូលតាមមាត់ ដែលធ្វើ អោយមនុស្សស្មោកគ្រោកនោះទេធឯរបស់ដែលធ្វើអោយគេ ស្មោកគ្រោក នោះគឺជាសេចក្តីដែលចេញពីមាត់វិញទេតើ”ន

១២នោះពួកសិស្សក៏មកទូលថា តើទ្រង់ជ្រាបថាពួកផារិស៊ីគេ អន់ចិត្តដោយឮសេចក្តីទាំងនោះឬទេ? ១៣តែទ្រង់មានបន្ទូល តបថា “អស់ទាំងដើមណាដែលព្រះវរបិតាខ្ញុំនៅស្ថានសួគ៌ មិនបានដាំបនោះនឹងត្រូវរំលើងចោល ១៤តាមតែគេចុះ គេ ជាមនុស្សខ្វាក់ដែលនាំផមនុស្សខ្វាក់ បើមនុស្សខ្វាក់នាំមនុស្ស ខ្វាក់ដូច្នេះ នោះទាំង២នាក់នឹងធ្លាក់ទៅក្នុងរណ្តៅហើយ”ព។

១៥រួចពេត្រុសទូលថា “សូមស្រាយន័យពាក្យប្រៀបនេះ អោយយើងខ្ញុំយល់ផង”ភ ១៦ទ្រង់មានបន្ទូលថា “តើអ្នក រាល់គ្នានៅតែមិនយល់ទៀតឬអី?ម ១៧តើមិនទាន់ឃើញទេឬ អីថា របស់អ្វីដែលចូលតាមមាត់ នោះតែងចុះទៅក្នុងពោះ រួចចេញទៅក្នុងបង្គន់ ១៨តែឯសេចក្តីដែលចេញពីមាត់មក នោះមកអំពីចិត្តយវិញ គឺសេចក្តីទាំងនោះហើយដែលធ្វើ អោយមនុស្សស្មោកគ្រោក ១៩ដ្បិតគឺពីក្នុងចិត្តនោះឯងដែល ចេញអស់ទាំងគំនិតអាក្រក់ គឺការកាប់សំឡាប់គេ ផិតគ្នា សហាយស្មន់ លួចប្លន់ ធ្វើបន្ទាល់ក្លែងក្លាយ ហើយនិងជេរ ប្រមាថរ ២០សេចក្តីទាំងនេះទើបធ្វើអោយមនុស្សស្មោក គ្រោកមែនល តែដែលបរិភោគឥតលាងដៃ នោះមិនមែនធ្វើ អោយស្មោកគ្រោកទេ” ។

សេចក្តីជំនឿរបស់ស្ត្រីសាសន៍កាណាន

១៥ៈ២១-២៨ = មក ៧ៈ២៤-៣០

២១ព្រះយេស៊ូវ ទ្រង់ក៏យាងចេញពីទីនោះ ទៅក្នុងកំលុងក្រុង ទីរ៉ុស និងក្រុងស៊ីដូនវ ២២នោះឃើញមានស្ត្រីសាសន៍កាណាន ម្នាក់នៅស្រុកនោះ គាត់ចេញមកស្រែកទូលទ្រង់ថា “ឱព្រះ អម្ចាស់ជាពូជហ្លួងដាវីឌអើយសសូមមេត្តាប្រោសខ្ញុំម្ចាស់ផង

ដ្បិតកូនស្រីរបស់ខ្ញុំម្ចាស់មានអារក្សចូលហធ្វើទុក្ខខ្លាំងណាស់       ២៣តែទ្រង់មិនបានឆ្លើយតបទៅស្ត្រីនោះ ១ព្រះឱស្ឋសោះ បានជាពួកសិស្សរបស់ទ្រង់ចូលមកទូលថា “សូមអោយស្ត្រី នេះទៅវិញទៅ ដ្បិតគេចេះតែស្រែកតាមយើងខ្ញុំ”។

២៤តែទ្រង់មានបន្ទូលឆ្លើយថា “ខ្ញុំបានទទួលបង្គាប់នឹងមកឯ ពួកកូនចៀមដែលបាត់បង់របស់ពូជពង្សសាសន៍អ៊ីស្រាអែល តែប៉ុណ្ណោះទេ”ឡ។

២៥ប៉ុន្តែ ស្ត្រីនោះមកក្រាបអថ្វាយបង្គំទូលទ្រង់ថា “ឱព្រះ អម្ចាស់អើយ សូមជួយខ្ញុំម្ចាស់ផង!”

២៦ទ្រង់មានបន្ទូលថា “ដែលយកនំប៉័ងរបស់កូនក្មេងបោះ ទៅអោយកូនឆ្កែ នោះមិនល្អទេ” ។

២៧តែស្ត្រីនោះទូលថា “មែនហើយព្រះអម្ចាស់ ប៉ុន្តែកូន ឆ្កែវាស៊ីកំទេចដែលធ្លាក់ចុះពីតុម្ចាស់វាមកដែរ” ។

២៨នោះព្រះយេស៊ូវទ្រង់មានបន្ទូលថា “នាងស្រីអើយ នាង មានសេចក្តីជំនឿជាខ្លាំងមែន!ក ចូរអោយនាងបានដូចសេច ក្តីប្រាថ្នាចុះ” ស្រាប់តែកូនស្រីរបស់នាងបានជា ចាប់តាំងពី វេលានោះឯងទៅ ។

ព្រះយេស៊ូវប្រទានអាហារដល់មនុស្សបួនពាន់នាក់

១៥ៈ២៩-៣១ = មក ៧ៈ៣១-៣៧

១៥ៈ៣២-៣៩ = មក ៨ៈ១-១០

១៥ៈ៣២-៣៩ = មថ ១៤ៈ១៣-២១

២៩ព្រះយេស៊ូវទ្រង់យាងចេញពីទីនោះ មកខាងសមុទ្រ កាលីឡេ រួចយាងឡើងទៅលើភ្នំ គង់ចុះនៅទីនោះ ៣០នោះ មានហ្វូងមនុស្សមកឯទ្រង់កកកុញ នាំទាំងមនុស្ស ខ្វិន ខ្វាក់ គ ពិការ និងមនុស្សឯទៀតជាច្រើន មកដាក់នៅទៀបព្រះបាទ ទ្រង់ ហើយទ្រង់ក៏ប្រោសអោយគេបានជាខ ៣១ដល់ម៉្លេះបាន ជាបណ្តាមនុស្សទាំងប៉ុន្មានមានសេចក្តីអស្ចារ្យ ដោយឃើញ មនុស្សគនិយាយបាន មនុស្សពិការបានមាំមួន មនុស្សខ្វិន ដើររួច និងមនុស្សខ្វាក់មើលឃើញ ហើយគេក៏សរសើរដំ កើងដល់ព្រះនៃសាសន៏អ៊ីស្រាអែលគ្រប់ៗគ្នាគ។

៣២ព្រះយេស៊ូវទ្រង់ហៅពួកសិស្សមក មានបន្ទូលថា “ខ្ញុំ មានចិត្តក្តួលអាណិតដល់ហ្វូងមនុស្សនេះណាស់ ឃដ្បិតគេបាននៅជាមួយនឹងខ្ញុំអស់បីថៃមកហើយ គេគ្មានអ្វីនឹងបរិភោគ សោះ ហើយខ្ញុំមិនចង់អោយគេទៅវិញទាំងអត់ឃ្លានទេ ក្រែងហេវតាមផ្លូវ” ។

៣៣ពួកសិស្សទូលទ្រង់ថា “នៅទីសាត់នេះ យើងខ្ញុំនឹងរកនំ ប៉័ងអោយហ្វូងមនុស្សធំដល់ម៉្លេះ បរិភោគឆ្អែតឯណាបាន?”

៣៤តែព្រះយេស៊ូវទ្រង់សួរថា “តើអ្នករាល់គ្នាមាននំប៉័ង ប៉ុន្មាន?” គេទូលថា “មាន៧ ហើយនិងត្រីតូចៗខ្លះ” ។

៣៥នោះទ្រង់ក៏ប្រាប់អោយហ្វូងមនុស្សអង្គុយនៅដី ៣៦រួច ទ្រង់យកនំប៉័ង៧ និងត្រីទាំងនោះមកអរព្រះគុណ ហើយ កាច់ងប្រទានដល់ពួកសិស្ស គេក៏ចែកដល់ហ្វូងមនុស្ស ៣៧គ្រប់ គ្នាបានបរិភោគឆ្អែត ហើយគេប្រមូលចំណិតដែលនៅសល់ ដាក់ពេញបាន៧កំប្រោងច ៣៨ឯពួកប្រុសៗដែលបានបរិភោគ ឆ្អែត នោះមាន៤ពាន់នាក់ ឥតរាប់ស្រីៗ ហើយនិងកូនក្មេង ផងទេ ៣៩រួចកាលទ្រង់បានអោយហ្វូងមនុស្សវិលទៅវិញ នោះទ្រង់យាងចុះទូកឆ្លងទៅដល់ដែនស្រុកម៉ាកាដាន់ ។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: