ជំពូក ១៣

ម៉ាថាយ

រឿងប្រៀបប្រដូចអំពី អ្នកព្រោះពូជ

១៣ៈ១-១៥ = មក ៤ៈ១-១២ លក ៨ៈ៤-១០

១៣ៈ១៦,១៧ = លក ១០ៈ២៣,២៤

១៣ៈ១៨-២៣ = មក ៤ៈ១៣-២០ លក ៨ៈ១១-១៥

១៣ ១នៅថៃនោះ ព្រះយេស៊ូវ ទ្រង់យាងចេញពីផ្ទះងទៅ គង់នៅមាត់សមុទ្រ ២នោះមានមនុស្សប្រជុំគ្នាមកឯទ្រង់ ណែនណាន់ដល់ម៉្លេះបានជាទ្រង់យាងចុះទៅគង់ក្នុងទូកវិញច ហើយមនុស្សទាំងអស់គ្នាឈរនៅលើមាត់ច្រាំង ៣ទ្រង់មាន បន្ទូលទៅគេ ជាពាក្យប្រៀបប្រដូចអំពីរឿងជាច្រើនថា “មើល! មានអ្នកព្រោះពូជម្នាក់ចេញទៅព្រោះ ៤កំពុងដែល គាត់ព្រោះ នោះមានខ្លះធ្លាក់ចុះតាមផ្លូវ ហើយសត្វស្លាប ក៏ហើរមកចឹកស៊ីអស់ទៅ ៥មានខ្លះទៀតធ្លាក់ទៅក្នុងកន្លែង ថ្ម ដែលមានដីរាក់ពេក ស្រាប់តែដុះឡើងភ្លាម ព្រោះដីមិន ជ្រៅទេ ៦ប៉ុន្តែកាលថៃរះឡើង នោះក៏ក្រៀមខ្លោចទៅ ពី ព្រោះគ្មានឫស ៧ហើយខ្លះទៀតធ្លាក់ទៅកណ្តាលបន្លាៗក៏ ដុះឡើងខ្ទប់ជិត ៨តែមានខ្លះទៀតធ្លាក់ទៅក្នុងដីល្អ ហើយ បង្កើតផលបាន១ជា១រយឆ មួយទៀតបាន៦០ ហើយមួយ ទៀតបាន៣០ ៩អ្នកណាដែលមានត្រចៀកសំរាប់ស្តាប់អោយ ស្តាប់ចុះ”ជ ។

១០រួចពួកសិស្សមកឯទ្រង់ទូលសួរថា ហេតុអ្វីបានជាទ្រង់ មានបន្ទូលនឹងគេ ជាពាក្យប្រៀបប្រដូចដូច្នេះ?

១១ទ្រង់មានបន្ទូលឆ្លើយថា “ពីព្រោះបានប្រទានមកអ្នក រាល់គ្នាឈ អោយបានស្គាល់ការអាថ៌កំបាំងរបស់នគរស្ថាន សួគ៌ញ តែមិនបានប្រទានអោយអ្នកទាំងនោះស្គាល់ទេ” ។១២ដ្បិតអ្នកណាដែលមាន គេនឹងអោយទៅអ្នកនោះ ហើយ អ្នកនោះនឹងមានជាបរិបូរឡើង តែអ្នកណាដែលគ្មាន នោះ គេនឹងយកទាំងអ្វីៗ ដែលអ្នកនោះមានចេញផងដ ១៣ហេតុ នោះបានជាខ្ញុំនិយាយនឹងគេ ជាពាក្យប្រៀបប្រដូច

ដ្បិតដែល គេមើលនោះមិនឃើញវិញ ហើយ

ដែលគេ ស្តាប់ នោះក៏មិនឮ ហើយមិនយល់ផងឋ ។

១៤ពាក្យទំនាយរបស់ហោរាអេសាយ បានសំរេចឌ នៅលើ អ្នកទាំងនោះហើយ គឺជាសេចក្តីដែលទាយទុកមកថាៈ

“ដែលឯងរាល់គ្នាឮ នោះនឹងឮមែន តែស្តាប់មិនបាន

ហើយដែលឃើញ នោះនឹងឃើញមែន តែមិនយល់សោះ

១៥ព្រោះចិត្តរបស់ជនជាតិនេះបានត្រឡប់ជាស្ពឹកវិញ

គេឮដោយត្រចៀកធន់ ហើយធ្មេចភ្នែក ក្រែងមើល

ឃើញនឹងភ្នែក ស្តាប់ឮនឹងត្រចៀក ហើយយល់ក្នុងចិត្ត

រួចគេប្រែចិត្ត ហើយអញប្រោសអោយគេបានជា”ឍ ។ ១៦តែអ្នករាល់គ្នាវិញ ភ្នែកអ្នកមានពរហើយ ដ្បិតមើល ឃើញ ត្រចៀកអ្នកក៏ដែរ ដ្បិតស្តាប់ឮត ១៧ខ្ញុំប្រាប់អ្នករាល់គ្នា ជាប្រាកដថា ពីដើមមានហោរា និងមនុស្សសុចរិតជាច្រើន គេចង់ឃើញការដែលអ្នករាល់គ្នាឃើញថ តែមិនបានឃើញ សោះ ក៏ចង់ឮសេចក្តីដែលអ្នករាល់គ្នាឮដែរ តែមិនបានឮ ឡើយ ។

១៨ដូច្នេះ ចូរអ្នករាល់គ្នាស្តាប់ពាក្យប្រៀបប្រដូច ពីអ្នក ព្រោះពូជនោះ ១៩គឺកាលណាបើអ្នកស្តាប់ព្រះបន្ទូលពីនគរទ តែមិនយល់ នោះអាកំណាចធក៏មកឆក់យកសេចក្តីដែលបាន ព្រោះក្នុងចិត្តអ្នកនោះទៅបាត់ នេះគឺជាអ្នកដែលបានទទួល ពូជតាមផ្លូវ ២០ហើយអ្នកដែលបានទទួលពូជក្នុងកន្លែងថ្ម នោះគឺជាអ្នកដែលឮព្រះបន្ទូល រួចទទួលភ្លាមដោយអំណរ ២១តែគ្មានចាក់ឫសនៅក្នុងខ្លួន ហើយមិននៅជាប់ជាយូរ    ប៉ុន្មានទេ លុះកាលណាកើតមានសេចក្តីទុក្ខលំបាកឬសេចក្តីបៀតបៀនដោយព្រោះព្រះបន្ទូល នោះគេរសាយចិត្តចេញ ភ្លាមន ២២ហើយអ្នកដែលបានទទួលពូជនៅក្នុងបន្លា នោះគឺ ជាអ្នកដែលឮព្រះបន្ទូល រួចសេចក្តីខ្វល់ខ្វាយនៅជីវិតនេះ និងសេចក្តីឆបោករបស់ទ្រព្យសម្បត្តិប មកខ្ទប់ព្រះបន្ទូលជាប់ មិនអោយពូជនោះកើតផលឡើយ ២៣តែអ្នកដែលទទួលពូជ ក្នុងដីល្អវិញ នោះគឺជាអ្នកដែលឮព្រះបន្ទូល ហើយយល់ក៏ បង្កើតផលផ្លែផមួយជា១រយមួយជា៦០ហើយមួយទៀតជា៣០

រឿងប្រៀបប្រដូចអំពី ស្រងែ

២៤ទ្រង់មានបន្ទូល ដោយពាក្យប្រៀបប្រដូច១ទៀតថា នគរ ស្ថានសួគ៌ប្រៀបដូចពជាថៅកែម្នាក់ ដែលព្រោះពូជល្អនៅ ស្រែខ្លួន ២៥ប៉ុន្តែកាលមនុស្សទាំងអស់កំពុងតែដេកលក់ នោះ សត្រូវរបស់ថៅកែនោះ ក៏មកព្រោះស្រងែនៅក្នុងស្រូវ សាលីដែរ រួចចេញបាត់ទៅ ២៦លុះពន្លកឡើង ហើយស្រូវ ចេញ នោះស្រងែក៏លេចមកអោយស្គាល់ដែរ ២៧ពួកបាវ របស់ថៅកែនោះ គេមកជំរាបថា លោកម្ចាស់ តើលោក មិនបានព្រោះពូជល្អ នៅស្រែរបស់លោកទេឬអី? ដូច្នេះ តើស្រងែនេះកើតពីណាមក? ២៨គាត់ក៏ឆ្លើយថា នោះគឺជា ខ្មាំងសត្រូវហើយ ដែលបានធ្វើការនោះ រួចពួកបាវសួរថា ដូច្នេះ តើលោកចង់អោយយើងខ្ញុំទៅដកចេញឬទេ? ២៩គាត់ ឆ្លើយថា កុំ ក្រែងកាលណាដកស្រងែចេញ នោះស្រូវសាលី ក៏រលើងទៅដែរ ៣០ទុកអោយវាដុះជាមួយគ្នា ដរាបដល់ ពេលច្រូតចុះ ចាំដល់រដូវចំរូត នោះអញនឹងប្រាប់ពួកចំរូត ថា ចូរច្រូតស្រងែសិន ហើយចងជាកណ្តាប់ ទុកសំរាប់ដុត ឯស្រូវសាលី អោយប្រមូលដាក់ក្នុងជង្រុកអញវិញភ ។

រឿងប្រៀបប្រដូចអំពី គ្រាប់ពូជ និងដំបែ

១៣ៈ៣១-៣២ = មក ៤ៈ៣០-៣២

១៣ៈ៣១-៣៣ = លក ១៣ៈ១៨-២១

៣១ទ្រង់មានបន្ទូល ជាពាក្យប្រៀបប្រដូច១ទៀតថាៈ “នគរស្ថានសួគ៌ប្រៀបដូចមគ្រាប់ពូជយម៉្យាង ដែលមនុស្ស ម្នាក់បានយកទៅព្រោះក្នុងចំការខ្លួន ៣២គ្រាប់នេះល្អិតជាង គ្រាប់ពូជទាំងអស់ពិតមែន តែកាលណាបានដុះឡើង នោះ ក៏ធំជាងតិណជាតិទាំងអស់ ហើយក៏ត្រឡប់ជាដើមធំ ដល់ ម៉្លេះបានជាសត្វហើរលើអាកាស មកទំនៅលើមែកផង”រ ។

៣៣ទ្រង់មានបន្ទូលពាក្យប្រៀបប្រដូចនេះ អោយគេទៀត ថា នគរស្ថានសួគ៌ប្រៀបដូចជាលដំបែ ដែលស្ត្រីម្នាក់បានយក មកលាយនឹងម្សៅវ៣រង្វាល់១ ទាល់តែម្សៅនោះបានដោរ ឡើងគ្រប់ទាំងអស់ស ។

៣៤ព្រះយេស៊ូវទ្រង់មានបន្ទូលសេចក្តីទាំងនេះ ដោយពាក្យ ប្រៀបធៀបដល់ហ្វូងមនុស្ស ទ្រង់មិនបានមានបន្ទូលនឹងគេ ឥតពាក្យប្រៀបធៀបទេហ ៣៥ដើម្បីអោយបានសំរេចឡតាម ទំនាយដែលហោរាបានទាយទុកមកថាៈ

“អញនឹងបើកមាត់និយាយជាពាក្យប្រៀបប្រដូច អញនឹងសំ

ដែងពីការដែលលាក់កំបាំង តាំងពីកំណើតលោកិយមក”អ

ការពន្យល់ពាក្យប្រៀបប្រដូចអំពី ស្រងែ

៣៦នោះទ្រង់ក៏អោយហ្វូងមនុស្សទៅវិញ រួចយាងចូល ទៅក្នុងផ្ទះ ឯពួកសិស្សមកទូលទ្រង់ថា សូមអធិប្បាយ២អោយ យើងខ្ញុំយល់ន័យពាក្យប្រៀបក ពីស្មៅស្រងែនៅស្រែផង ។

៣៧ទ្រង់មានបន្ទូលឆ្លើយថា “អ្នកដែលព្រោះពូជល្អ នោះគឺ ជាកូនមនុស្សខ ៣៨ចំណែកស្រែ នោះគឺជាតួលោកិយ ឯពូជល្អ គឺអស់ទាំងមនុស្សរបស់នគរស្ថានសួគ៌ ហើយស្រងែ គឺជា អស់ទាំងមនុស្សរបស់អាកំណាចវិញគ ៣៩ខ្មាំងសត្រូវដែល ប្លមព្រោះស្រងែ នោះគឺជាអារក្ស ចំរូតឃគឺជាបំផុតកល្បង ហើយពួកច្រូតនោះ គឺជាពួកទេវតាច ។

៤០ដូច្នេះ ដែលគេច្រូតស្រងែដុតបន្សុសក្នុងភ្លើងជាយ៉ាងណា នោះដល់បំផុតកល្បក៏នឹងបានដូច្នោះដែរ ៤១គឺកូន មនុស្សឆនឹងចាត់ពួកទេវតាជ ទៅច្រូតយកអស់ទាំងក្បួន ដែល នាំអោយមនុស្សរវាតចិត្ត និងពួកអ្នកដែលប្រព្រឹត្តទទឹងច្បាប់ ពីនគរចេញ ៤២ហើយនិងបោះគេចោលទៅក្នុងគុកភ្លើង នៅ ទីនោះគេនឹងយំ ហើយសង្កៀតធ្មេញឈ ៤៣គ្រានោះ ពួក សុចរិតនឹងភ្លឺដូចជាថៃញ នៅក្នុងនគររបស់ព្រះវរបិតានៃគេ អ្នកណាដែលមានត្រចៀកសំរាប់ស្តាប់ អោយស្តាប់ចុះដ ។

រឿងប្រៀបប្រដូចពី កំណប់ និងកែវមុក្តា

៤៤មួយទៀត នគរស្ថានសួគ៌ក៏ប្រៀបដូចជាឋកំណប់កប់ទុក ក្នុងចំការ ដែលកាលណាមនុស្សម្នាក់បានឃើញ នោះក៏លាក់ ទុក រួចចេញទៅ លក់របស់ទ្រព្យខ្លួនទាំងអស់ ដោយអំណរ ដើម្បីនឹងទិញចំការនោះឌ ។

៤៥មួយទៀតនគរស្ថានសួគ៌ក៏ប្រៀបដូចជាឍអ្នកឈ្មួញម្នាក់ ដែលរកកែវមុក្តាយ៉ាងល្អ ៤៦កាលណាបានឃើញ១ដែល មានដំឡៃណាស់ នោះគាត់ទៅលក់របស់ទ្រព្យទាំងអស់ មក ទិញកែវមុក្តានោះ ។

រឿងប្រៀបប្រដូចអំពី អួន

៤៧មួយទៀត នគរស្ថានសួគ៌ក៏ប្រៀបដូចជាណអួន ដែលគេ ទំលាក់ទៅក្នុងសមុទ្រ ជាប់បានត្រីគ្រប់មុខត ៤៨កាលបាន ពេញហើយ នោះគេទាញឡើងមកលើគោក រួចអង្គុយ ជ្រើសរើសត្រីល្អៗ ដាក់ក្នុងកញ្ឆោទុក តែត្រីអាក្រក់ៗ គេចាក់ចោលចេញ ៤៩ដល់ ទីបំផុតកល្ប នឹងបានដូចគ្នាដែរ គឺពួកទេវតានឹងចេញទៅ ញែកយកពួកទុច្ចរិតពីពួកសុចរិត ចេញថ ៥០ហើយនិងបោះគេចោលទៅក្នុងគុកភ្លើង នៅទីនោះ គេនឹងយំ ហើយសង្កៀតធ្មេញទ ។    ៥១ព្រះយេស៊ូវទ្រង់មានបន្ទូលសួរដល់គេថា “តើអ្នករាល់ គ្នាយល់សេចក្តីទាំងនេះឬទេ?” គេទូលឆ្លើយថា “យើងខ្ញុំ យល់ហើយព្រះអម្ចាស់” ។

៥២ទ្រង់ក៏មានបន្ទូលទៅទៀតថា “ដូច្នេះ គ្រប់អស់ទាំង  អាចារ្យណាដែលមានគេបង្ហាត់បង្រៀន អោយធ្វើជាសិស្ស នៃនគរស្ថានសួគ៌ នោះធៀបដូចជាថៅកែម្នាក់ ដែល បញ្ចោញរបស់ទាំងថ្មី ទាំងចាស់ពីឃ្លាំងរបស់ខ្លូន”។

ហោរាឥតមានគេរាប់អាន

១៣ៈ៥៤-៥៨ = មក ៦ៈ១-៦

៥៣កាលព្រះយេស៊ូវ ទ្រង់បានមានបន្ទូលពាក្យប្រៀបប្រដូច ទាំងនេះធស្រេចហើយ នោះទ្រង់ក៏យាងចេញពីទីនោះទៅ ៥៤លុះទ្រង់ចូលមកក្នុងស្រុកទ្រង់វិញ នោះក៏បង្រៀនគេនៅ ក្នុងសាលាប្រជុំន ដល់ម៉្លេះបានជាគេនឹកប្លែកបក្នុងចិត្ត ហើយ និយាយថា តើអ្នកនេះបានចំណេះ និងការឫទ្ធិបារមីទាំងនេះ ពីណាមក? ៥៥តើមិនមែនជាកូនរបស់ជាងឈើទេឬអី?ផ តើ ម្តាយមិនមែនឈ្មោះម៉ារាព ហើយបងប្អូនឈ្មោះភយ៉ាកុប យ៉ូសេ ស៊ីម៉ូន ហើយនិងយូដាសទេឬអី? ៥៦ឯប្អូនស្រី តើមិន នៅជាមួយនឹងយើងទេឬអី? ដូច្នេះ តើបានសេចក្តីទាំងនេះ ពីណាមក ៥៧គេក៏រវាតចិត្តមចេញពីទ្រង់ តែព្រះយេស៊ូវមាន បន្ទូលទៅគេថា “ហោរាមិនមែនឥតគេរាប់អានទេ លើក តែនៅក្នុងស្រុកឬក្នុងផ្ទះរបស់ខ្លួនចេញ”យ   ៥៨ទ្រង់មិនបានធ្វើការឫទ្ធិបារមីជាច្រើននៅទីនោះទេ ពីព្រោះគេមិនជឿ ។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: