ជំពូក ១១

ម៉ាថាយ

ព្រះយេស៊ូវ និងយ៉ូហាន-បាទីស្ទ

១១ៈ២-១៩ = លក ៧ៈ១៨-៣៥

១១ ១កាលព្រះយេស៊ូវបានផ្តាំពួកសិស្សទាំង១២នាក់ផរួច  ហើយ នោះទ្រង់ក៏យាងចេញពីទីនោះ ដើម្បីនឹងទៅបង្រៀន ហើយសំដែង ក្នុងអស់ទាំងក្រុងរបស់គេ ។

២រីឯយ៉ូហានពដែលជាប់នៅក្នុងគុកភគាត់បានឮពីការទាំង ប៉ុន្មាន ដែលព្រះគ្រីស្ទទ្រង់ធ្វើ ហើយក៏ចាត់សិស្សគាត់២នាក់ អោយទៅទូលសួរទ្រង់ថា ៣“តើទ្រង់ជាព្រះអង្គដែលត្រូវ យាងមកនោះម ឬត្រូវអោយយើងខ្ញុំចាំ១អង្គទៅទៀត?”

៤ព្រះយេស៊ូវទ្រង់មានបន្ទូលតបថា “ចូរទៅប្រាប់យ៉ូហាន ពីសេចក្តីទាំងប៉ុន្មានដែលអ្នកកំពុងតែឮ ហើយឃើញចុះ ៥គឺ ថាមនុស្សខ្វាក់បានភ្លឺ មនុស្សខ្វិនបានដើររួច មនុស្សឃ្លង់បានជាស្អាតមនុស្សថ្លង់បានឮ មនុស្សស្លាប់បានរស់ឡើងវិញ ហើយមនុស្សទាល់ក្របានឮដំណឹងល្អផងយ ៦មានពរហើយ អ្នកណាដែលមិនរវាតចិត្តដោយព្រោះខ្ញុំរ” ។

៧កំពុងដែលអ្នកទាំង២លនោះចេញទៅហើយ នោះព្រះ យេស៊ូវទ្រង់ផ្តើមមានបន្ទូលនឹងហ្វូងមនុស្ស ពីយ៉ូហានថា “តើ អ្នករាល់គ្នាបានទៅមើលអ្វីនៅទីរហោស្ថានវ បានទៅមើល ដើមត្រែងរញ្ជួយដោយខ្យល់ឬអី? ៨តើបានទៅមើលអ្វី? បានទៅមើលមនុស្សពាក់អាវទន់ភ្លន់ឬអី? មើលអស់អ្នក ដែលពាក់អាវទន់ភ្លន់ នោះសុទ្ធតែនៅក្នុងដំណាក់ស្តេចទេ ៩ចុះអ្នករាល់គ្នាបានទៅមើលអ្វី? មើលហោរាឬអី?ស មែន ហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា គាត់ក៏លើសជាងហោរាផង ១០ដ្បិតគឺពីអ្នកនេះហើយ ដែលមានសេចក្តីចែងទុកមកថា មើលអញចាត់ទូតអញអោយទៅមុនឯងហទូតនោះនឹងរៀប ចំផ្លូវនៅមុខឯងឡ ១១ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុង បណ្តាមនុស្សដែលកើតពីស្ត្រីមក នោះគ្មានអ្នកណាបានធំ ជាងយ៉ូហាន-បាទីស្ទទេ ប៉ុន្តែអ្នកណាដែលតូចជាងគេក្នុង នគរស្ថានសួគ៌ នោះធំជាងគាត់ហើយ ១២តាំងតែពីគ្រា យ៉ូហាន-បាទីស្ទ ដរាបដល់គ្រាឥឡូវនេះ នោះមានគេខំប្រឹង ចាប់បាននគរស្ថានសួគ៌ ហើយគឺជាពួកខំប្រឹងពិតដែលចាប់ បានផង ១៣ពីព្រោះអស់ទាំងហោរា និងក្រិត្យវិន័យបានទាយ ដរាបមកដល់គ្រាលោកយ៉ូហានអ ១៤ហើយបើសិនជាអ្នក រាល់គ្នាព្រមទទួលពាក្យនេះ នោះគឺលោកនេះហើយជា លោកអេលីយ៉ាដែលត្រូវមកក ១៥អ្នកណាដែលមានត្រចៀក សំរាប់ស្តាប់អោយស្តាប់ចុះខ”។   ១៦តើត្រូវអោយខ្ញុំធៀបដំណមនុស្សនេះជាអ្វី គឺធៀបដូច ជាកូនក្មេងអង្គុយនៅទីផ្សារដែលស្រែកទៅគ្នាវាថា ១៧យើង បានផ្លុំខ្លុយអោយឯង តែឯងមិនបានរាំ យើងបានទួញទំនួញ អោយឯងតែឯងមិនបានយំទេ ១៨ដ្បិតយ៉ូហានបានមកមិន ស៊ីគមិនផឹកឃសោះ តែគេថា គាត់មានអារក្សចូល ១៩ឯកូន មនុស្សបានមកទាំងស៊ីទាំងផឹកផង គង់តែគេថា មើលនេះ ជាអ្នកល្មោភស៊ីផឹកច្រើន ជាមិត្រសំឡាញ់របស់ពួកយកពន្ធ និងមនុស្សមានបាបង ប៉ុន្តែប្រាជ្ញាបានរាប់ជាត្រូវដោយផល ដែលបង្កើត ។

វេទនាដល់អស់អ្នកដែលមិនប្រែចិត្ត

១១ៈ២១-២៣ = លក ១០ៈ១៣-១៥

២០នោះទ្រង់ចាប់តាំងបន្ទោសដល់អស់ទាំងក្រុង ជាកន្លែង ដែលទ្រង់បានធ្វើការឫទ្ធិបារមីជាច្រើន ពីព្រោះគេមិនបាន ប្រែចិត្តសោះ គឺទ្រង់មានបន្ទូលថា ២១វេទនាដល់ឯង ខូរ៉ាស៊ីនអើយ វេទនាដល់ឯង បេតសៃដាចអើយ ពីព្រោះ ឯការឫទ្ធិបារមីដែលបានធ្វើនៅកណ្តាលឯង បើបានធ្វើនៅ កណ្តាលក្រុងទីរ៉ុស និងស៊ីដូនឆវិញ នោះគេនឹងបានប្រែចិត្ត ជាយូរមកហើយ ទាំងស្លៀកសំពត់ធ្មៃ ហើយព្រលាំងដោយ ផេះផងជ ២២ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថៃជំនុំជំរះ ក្រុង ទីរ៉ុស និងក្រុងស៊ីដូន នឹងទ្រាំបានងាយជាជាងឯងរាល់គ្នាឈ ២៣ហើយឯឯង កាពើណិមញអើយ ដែលឯងបានដំកើងឡើង ស្មើនឹងស្ថានសួគ៌ហើយ ឯងនឹងត្រូវទំលាក់ចុះទៅដល់ស្ថាន ឃុំព្រលឹងមនុស្សស្លាប់វិញដ ពីព្រោះឯការឫទ្ធិបារមី ដែល បានធ្វើនៅកណ្តាលឯង បើបានធ្វើនៅក្រុងសូដុំមវិញ នោះ ក្រុងគេនឹងបានស្ថិតស្ថេរនៅដរាបដល់សព្វថៃនេះ ២៤ដូច្នេះ ខ្ញុំប្រាប់ដល់អ្នករាល់គ្នាថា នៅថៃជំនុំជំរះនោះក្រុងសូដុំម នឹងទ្រាំបានងាយជាជាងឯងឋ ។ ព្រះវរបិតា និងព្រះរាជបុត្រា

១១ៈ២៥-២៧ = លក ១០ៈ២១,២២

២៥នៅវេលានោះ ព្រះយេស៊ូវ ទ្រង់មានបន្ទូលថា “ឱព្រះ វរបិតា ជាព្រះអម្ចាស់នៃស្ថានសួគ៌ និងផែនដីអើយ ទូល បង្គំសរសើរដល់ទ្រង់ឌ ដោយព្រោះទ្រង់លាក់សេចក្តីទាំង នេះនឹងពួកអ្នកប្រាជ្ញ ហើយនិងពួកឈ្លាសវៃ តែបានសំដែង អោយពួកកូនក្មេងយល់វិញឍ ២៦ហ្នឹងហើយព្រះវរបិតាអើយ ដ្បិតទ្រង់បានសព្វព្រះហឫទ័យយ៉ាងដូច្នោះ ។

២៧គ្រប់សេចក្តីទាំងអស់បានប្រគល់មកខ្ញុំណពីព្រះវរបិតាត នៃខ្ញុំ ហើយគ្មានអ្នកណាស្គាល់ព្រះរាជបុត្រាទេ មានតែ ព្រះវរបិតាតែ១ ក៏គ្មានអ្នកណាស្គាល់ព្រះវរបិតាដែរ មាន តែព្រះរាជបុត្រា ហើយនិងអ្នកណាដែលព្រះរាជបុត្រាសព្វ ព្រះហឫទ័យចង់បើកអោយស្គាល់ទ្រង់ផងប៉ុណ្ណោះ ។

ចូរមកសំរាកចុះ អស់អ្នកនឿយព្រួយ

២៨អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធន់អើយ ចូរមកឯ ខ្ញុំថ ខ្ញុំនឹងអោយអ្នករាល់គ្នាឈប់សំរាកទ ២៩ចូរទទូលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះធ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះ អ្នករាល់គ្នានឹងបានសេចក្តីសំរាក់ដល់ព្រលឹងន ៣០ពីព្រោះ នឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល”ប ។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: