ជំពូក ១០

ម៉ាថាយ

ព្រះយេស៊ូវបញ្ជូនសាវ័កទាំង១២ចេញទៅ

១០ៈ២-៤ = មក ៣ៈ១៦-១៩ លក ៦ៈ១៤-១៦  កច ១ៈ១៣

១០ៈ៩-១៥  = មក ៦ៈ៨-១១ លក ៩ៈ៣-៥  ១០ៈ៤-១២

១០ៈ១៩-២២ = មក ១៣ៈ១១-១៣  លក ២១ៈ១២-១៧

១០ៈ២៦-៣៣ = លក ១២ៈ២-៩

១០ៈ៣៤-៣៥ = លក ១២ៈ៥១-៥៣

១០ ១កាលទ្រង់បានហៅពួកសិស្សទាំង១២នាក់មកហើយ នោះ ក៏ប្រទានអោយគេមានអំណាច អាចនឹងដេញអារក្ស អសោចិ៍ណហើយនិងមើលគ្រប់ទាំងជំងឺរោគា និងជរាពិការ ទាំងអស់អោយបានជាផងត ។

២រីឯពួកសាវ័កទាំង១២នាក់ នោះដូចមានឈ្មោះខាង ក្រោមនេះស្រាប់ គឺមុនដំបូងមានស៊ីម៉ូន ដែលហៅថា ពេត្រុស១ អនទ្រេជាប្អូនគាត់១ យ៉ាកុបជាកូនសេបេដេ១ និងយ៉ូហានជាប្អូនគាត់១ ៣ភីលីព១ បារថូល៉ូមេ១ ថូម៉ាស១ ម៉ាថាយជាអ្នកយកពន្ធ១ យ៉ាកុបជាកូនអាលផាយ១ លេបេ ដែលហៅថា ថាដេ១ ៤ស៊ីម៉ូនជាសាសន៍កាណាន១ ហើយ និងយូដាស-អ៊ីស្ការីយ៉ុតជាថអ្នកដែលបញ្ជូនទ្រង់១ ។

៥ព្រះយេស៊ូវ ទ្រង់ចាត់ពួក១២នាក់នេះ អោយទៅដោយផ្តាំ ថា “កុំអោយអ្នករាល់គ្នាបែរទៅតាមផ្លូវរបស់សាសន៍ដទៃ ឬចូលទៅក្នុងទីក្រុងណា១របស់សាសន៍សាម៉ារីទឡើយ ៦ចូរ ទៅឯចៀមបាត់បង់ របស់វង្សានុវង្សនៃពួកអ៊ីស្រាអែលធវិញ ៧ហើយកំពុងដែលទៅ នោះចូរប្រកាសប្រាប់ថា នគរ  ស្ថានសួគ៌នជិតដល់ហើយ ៨ចូរប្រោសមនុស្សជំងឺអោយជា មនុស្សស្លាប់អោយរស់ឡើងវិញ មនុស្សឃ្លង់អោយជាស្អាត ហើយដេញអារក្សចេញផង អ្នករាល់គ្នាបានទទួលទទេ ត្រូវ អោយទទេដែរ ៩កុំអោយយកមាសប្រាក់ ឬលុយកាក់ដាក់ ក្នុងខ្សែក្រវាត់បរបស់អ្នកទៅឡើយ ១០ក៏កុំអោយយកយាម សំរាប់តាមផ្លូវ ឬអាវ២ ស្បែកជើង ឬដំបងផង ដ្បិតអ្នក ដែលធ្វើការ នោះគួរនឹងបានអាហារចិញ្ចឹមខ្លួនផ ។

១១នៅក្រុងណា ឬភូមិណា ដែលអ្នករាល់គ្នាចូលទៅ នោះ ត្រូវអោយសួររកអ្នកណាក្នុងទីនោះដែលគេគួរ រួចអោយ នៅផ្ទះអ្នកនោះ ដរាបដល់អ្នកចេញទៅ ១២កាលណាចូល ទៅក៏ត្រូវជំរាបសួរពអ្នកផ្ទះនោះដែរ ១៣បើអ្នកផ្ទះនោះគេគួរ នោះ ចូរអោយសេចក្តីសុខសាន្តរបស់អ្នករាល់គ្នានៅផ្ទះ នោះចុះ តែបើមិនគួរទេ នោះត្រូវអោយសេចក្តីសុខសាន្ត ត្រឡប់មកលើអ្នករាល់គ្នាវិញ ១៤បើអ្នកណាមិនទទួល ឬមិន ស្តាប់តាមពាក្យអ្នក នោះត្រូវអោយអ្នករាល់គ្នាចុះពីផ្ទះនោះ ឬចេញពីក្រុងនោះ រួចរលាស់ធូលីពីជើងអ្នកចេញភ ១៥ខ្ញុំ ប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅថៃជំនុំជំរះយ ក្រុងសូដុំម និងក្រុងកូមូរ៉ាម នឹងទ្រាំបានងាយជាជាងក្រុងនោះវិញរ ។

១៦នែ! ខ្ញុំចាត់អ្នករាល់គ្នាអោយទៅ ដូចជាចៀមនៅ កណ្តាលហ្វូងស្វានល ដូច្នេះចូរធ្វើជាអ្នកឆ្លាតដូចជាពស់ ហើយសុភាពដូចព្រាបវ ១៧ត្រូវអោយប្រយ័ត្ននឹងមនុស្ស លោក ដ្បិតគេនឹងបញ្ជូនអ្នករាល់គ្នាទៅពួកក្រុមជំនុំស ហើយ និងវាយអ្នករាល់គ្នានឹងរំពាត់នៅក្នុងសាលាប្រជុំហ ១៨អ្នក រាល់គ្នានឹង ត្រូវគេបញ្ជូនទៅនៅមុខចៅហ្វាយខេត្ត ហើយ នៅចំពោះស្តេចឡ ដោយព្រោះខ្ញុំ ទុកជាទីបន្ទាល់ដល់លោក ទាំងនោះ ហើយនិងពួកសាសន៍ដទៃដែរ ។១៩ប៉ុន្តែកាលណាគេចាប់បញ្ជូនអ្នករាល់គ្នាទៅ នោះកុំអោយ ថប់ព្រួយពីបែបនិយាយ ឬពីពាក្យដែលត្រូវថាឡើយអ ពី ព្រោះសេចក្តីដែលត្រូវនិយាយ និងបានប្រទានមកអ្នករាល់       គ្នានៅវេលានោះឯង ២០ដ្បិតមិនមែនជាអ្នករាល់គ្នាដែល ត្រូវនិយាយទេ គឺជាព្រះវិញ្ញាណរបស់ព្រះវរបិតានៃអ្នកទេ តើ ដែលទ្រង់មានបន្ទូលក្នុងខ្លួនអ្នកវិញក ។

២១បងប្អូននឹងបញ្ជូនគ្នាអោយត្រូវស្លាប់ ឪពុកនឹងបញ្ជូនកូន ហើយកូននឹងលើកគ្នាទាស់នឹងឪពុកម្តាយខ ព្រមទាំងសំឡាប់ គាត់ផងគ ២២មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ដោយ ព្រោះឈ្មោះខ្ញុំឃ ប៉ុន្តែអ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុង បំផុត អ្នកនោះនឹងបានសង្គ្រោះង ២៣កាលណាគេធ្វើទុក្ខ បៀតបៀនអ្នករាល់គ្នាក្នុងក្រុងនេះ នោះត្រូវរត់ទៅឯក្រុង១ ទៀតវិញ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នា នឹងដើរ មិនទាន់ដល់គ្រប់ទាំងទីក្រុងនៃសាសន៍អ៊ីស្រាអែល នៅឡើយ នោះកូនមនុស្សនឹងបានមកដល់ហើយច ។

២៤សិស្សមិនមែនលើសជាងគ្រូទេ ហើយបាវក៏មិនលើស ជាងចៅហ្វាយខ្លួនដែរឆ ២៥បើសិស្សបានស្មើនឹងគ្រូ ហើយ បាវបានស្មើនឹងចៅហ្វាយនោះល្មមហើយ បើសិនជាគេហៅ ម្ចាស់ផ្ទះថាបេលសេប៊ូលជនោះចំណង់បើពួកអ្នកនៅផ្ទះនោះ ទាំងប៉ុន្មាន តើគេនឹងហៅយ៉ាងនោះលើសជាងអម្បាលម៉ាន ទៅទៀត ២៦ដូច្នេះ មិនត្រូវអោយខ្លាចគេឡើយ ដ្បិតគ្មានអ្វី គ្របបាំង ដែលមិនត្រូវបើកសំដែងចេញ ឬអ្វីលាក់លៀម ដែលមិនត្រូវបង្ហាញអោយគេស្គាល់នោះទេឈ ២៧ការអ្វី ដែលខ្ញុំប្រាប់អ្នករាល់គ្នានៅទីងងឹត នោះចូរសំដែងនៅទីភ្លឺ ហើយការអ្វីដែលអ្នករាល់គ្នាឮនៅត្រចៀក នោះចូរថ្លែង ប្រាប់ពីលើដំបូំលផ្ទះវិញចុះ ២៨កុំអោយខ្លាចចំពោះពួកអ្នក ដែលសំឡាប់បានតែរូបកាយ តែពុំអាចនឹងសំឡាប់ដល់    ព្រលឹងបាននោះឡើយ ស៊ូអោយខ្លាចព្រះអង្គញវិញជាជាង ដែលទ្រង់អាចនឹងធ្វើអោយទាំងព្រលឹង និងរូបកាយវិនាស ទៅក្នុងនរកផង ២៩តើគេមិនលក់ចាប២ថ្លៃ១លុយទេឬអី? តែគ្មានចាបណាមួយធ្លាក់ទៅដី ឥតព្រះវរបិតានៃអ្នករាល់គ្នា ជ្រាបឡើយ ៣០សូម្បីតែសក់ក្បាលរបស់អ្នករាល់គ្នា ក៏បាន រាប់ទាំងអស់ដែរដ ៣១យ៉ាងនោះមិនត្រូវអោយខ្លាចឡើយ អ្នករាល់គ្នាមានដំឡៃលើសជាងចាបជាច្រើនឋ ។

៣២ដូច្នេះ អស់អ្នកណាដែលទទួលថ្លែងប្រាប់ពីខ្ញុំ នៅមុខ មនុស្សលោកឌ នោះខ្ញុំនឹងទទួលថ្លែងប្រាប់ពីអ្នកនោះ នៅ ចំពោះព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ដែរ ៣៣តែអ្នក ណាដែលមិនព្រមទទួលស្គាល់ខ្ញុំ នៅមុខមនុស្សលោកទេ នោះខ្ញុំក៏មិនព្រមទទួលស្គាល់អ្នកនោះ នៅចំពោះព្រះវរបិតា ខ្ញុំដែលគង់នៅស្ថានសួគ៌ដែរឍ ។

៣៤កុំអោយស្មានថា ខ្ញុំមកនឹងតាំងអោយមានសេចក្តីមេត្រី នៅផែនដីឡើយ ខ្ញុំមិនមែនមក ដើម្បីតាំងអោយមានសេចក្តី មេត្រីទេ គឺអោយមានដាវវិញ ៣៥ដ្បិតខ្ញុំបានមក ដើម្បីនឹងនាំ អោយគេទាស់នឹងឪពុកខ្លួន អោយកូនស្រីទាស់នឹងម្តាយ ហើយកូនប្រសាស្រីទាស់នឹងម្តាយក្មេកណ ៣៦ឯពួកសត្រូវ របស់អ្នកណានោះគឺជាពួកអ្នកនៅផ្ទះជាមួយនឹងខ្លួននោះឯងត

៣៧អ្នកណាដែលស្រឡាញ់ឪពុក ឬម្តាយជាជាងខ្ញុំ នោះមិន គួរនឹងខ្ញុំទេ ហើយអ្នកណាដែលស្រឡាញ់កូនប្រុស ឬកូនស្រី ជាជាងខ្ញុំ នោះក៏មិនគួរនឹងខ្ញុំដែរថ ៣៨អ្នកណាដែលមិនយក ឈើឆ្កាងខ្លួន មកតាមខ្ញុំ អ្នកនោះមិនគួរនឹងខ្ញុំឡើយ១ ។ ៣៩អ្នកណាដែលរកបានជីវិតខ្លួន  នោះនឹងត្រូវបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិតដោយយល់ដល់ខ្ញុំ អ្នកនោះនឹងបាន ជីវិតវិញទ ៤០អ្នកណាដែលទទួលអ្នករាល់គ្នា នោះឈ្មោះថា ទទួលខ្ញុំធ ហើយអ្នកណាដែលទទួលខ្ញុំ នោះក៏ឈ្មោះថាទទួល ព្រះអង្គដែលចាត់អោយខ្ញុំមកដែរន ៤១អ្នកណាដែលទទួល ហោរាពីព្រោះជាហោរាអ្នកនោះនឹងបានរង្វាន់ដូចជារង្វាន់ របស់ហោរា ឯអ្នកណាដែលទទួលមនុស្សសុចរិតពីព្រោះជា មនុស្សសុចរិត នោះនឹងបានរង្វាន់ដូចជារង្វាន់របស់មនុស្ស សុចរិតដែរ ៤២អ្នកណាដែលអោយទឹកត្រជាក់តែ១កែវទៅ កូនក្មេងតូច១នេះផឹកពីព្រោះជាសិស្សខ្ញុំ នោះខ្ញុំប្រាប់អ្នក រាល់គ្នាជាប្រាកដថាអ្នកនោះមិនបាត់រង្វាន់ខ្លួនឡើយប ។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: