លំនាំដើមនៃរដ្ឋបាលសាធារណៈ

Introduction to Public Administration

គោលបំណងនៃមេរៀន (Lesson Objectives)

មេរៀននេះ មានគោលបំណងអោយនិស្សិត យល់ពីអត្តសញ្ញាណនៃរដ្ឋបាលសាធារណៈ ពាក្យបច្ចេកទេសសំខាន់ៗ ដែលប្រើនៅក្នុងវិស័យរដ្ឋបាល ។ លើសពីនេះទៅទៀត និស្សិតនឹងបាន យល់ពីប្រវត្តិនៃរដ្ឋបាលខ្មែរយើងចាប់ពីសម័យមហានគរ រហូតមកដល់បច្ចុប្បន្ននេះ ។ ម៉្យាងវិញទៀត និសិត្សអាចធ្វើការវិភាគ និង ប្រៀបធៀបដំណើរវិវត្តន៍នៃវិស័យរដ្ឋបាលពីសម័យមួយ ទៅសម័យមួយ ផ្សេងទៀត ជាពិសេស ជាមួយបណ្តាប្រទេសអភិវឌ្ឍន៍នានា នៅលើសាកលលោកយើងនេះ ។

តើរដ្ឋបាលសាធារណៈគឺជាអ្វី?
1. ការអោយនិយមន័យទៅលើពាក្យ “រដ្ឋបាលសាធារណៈ” មានច្រើន និង មានលក្ខណៈ ស្មុគ្រស្មាញ ដោយផ្អែកទៅលើប្រព័ន្ធច្បាប់នៅលើពិភពលោកយើងនេះ
ជាពិសេសនៅក្នុងការ គ្រប់គ្រងរដ្ឋបាលនៃប្រព័ន្ធច្បាប់ ខំមិន ឡ (Common Law) និង ស៊ីវិល ឡ (Civil Law)។ មានទស្សនៈវិទូខាងច្បាប់
មួយចំនួនបានអោយនិយមន័យខុសប្លែកៗពីគ្នា ដូចជា លោក រ៉ូល ហ្គូសមេន (Raul P.de Guzment) យល់ថា ៖ “ នៅទីណាមានរដ្ឋាភិបាល នៅទីនោះ មានរដ្ឋបាលសាធារណៈ “ មានន័យ ថា រដ្ឋបាលសាធារណៈគឺជាកិច្ចសហប្រតិបត្តិកាណ៍រវាង ប្រជាពលរដ្ឋ និង រដ្ឋាភិបាល ដើម្បីសម្រេចបានគោលដៅអ្វីមួយក្នុងការបម្រើផលប្រយោជន៍ សាធារណៈ ។ ចំណែកលោក រ៉ូប៊ឺត ព្រីសធូស (Robert Presthus) យល់ថា ៖ “រដ្ឋបាលសាធារណៈ” ជាទិដ្ឋភាពនៃការគ្រប់គ្រងដែលធ្វើឡើង
ដោយភ្នាក់ងារផ្លូវការរបស់រដ្ឋា ភិបាលនៅគ្រប់លំដាប់ថ្នាក់ ។ លើសពីនេះទៅទៀត កាលណាគេនិយាយពីពាក្យ “រដ្ឋបាល សាធារណៈ” គឺចង់និយាយសំដៅទៅលើ រដ្ឋបាល ឬ រាជការ ។

2. បើផ្អែកតាមការអោយនិយមន័យនៃរដ្ឋបាលសាធារណៈនៅក្នុងនីតិរដ្ឋបាលវិញ វាមានន័យពីរ យ៉ាងគឺ ៖ ទីមួយន័យតាមមុខងារ ឬ សកម្មភាព និង ទីពីរ ន័យតាមអង្គការ ។ ន័យទាំង ពីរនេះអាចប្រើបានទាំងវិស័យឯកជន និង វិស័យសាធារណៈ ។ ឧទាហរណ៍ កិច្ចការរដ្ឋបាល នៅក្នុងក្រុមហន៊ុម៉ាស៊ីនកិនស្រូវ (វិស័យឯកជន ) កិច្ចការរដ្ឋបាលរបស់ក្រសួង ពាណិជ្ជកម្ម (វិស័យសាធារណៈ)
។មុខងាររដ្ឋបាលសំដៅទៅលើការបម្រើ ដែលមានប្រភពដើមចេញពីភាសា ឡាតាំងថា និំសិតរេ មានន័យថាបានបម្រើ ។ មុខងាររដ្ឋបាលកាលពីសម័យចក្រភពរ៉ូមាំង ជាមុខងារអនុវត្តច្បាប់ (នីតិប្រតិបត្តិ) ។ នាពេលបច្ចុប្បន្ននេះ រដ្ឋបាលសាធារណៈលែងមានមុខ ងារត្រឹមតែអនុវត្តច្បាប់ប៉ុណ្ណោះទេ
ថែមទាំងមានមុខងារក្នុងការធ្វើសេចក្តីសម្រេចផ្សេងៗ ។ ដូច្នេះតាមន័យមុខងារ រដ្ឋបាលសាធរាណៈ គឺជាសកម្មភាពក្នុងការបំពេញសេចក្តីត្រូវការរបស់ សមូហភាព ឬ ផលប្រយោជន៍រួម លើកលែងតែសកម្មភាពរបស់នីតិបញ្ញត្តិ និង តុលាការដែល មានរបបគតិយុត្តិផ្ទាល់ខ្លួន ។
រីឯន័យតាមអង្គការវិញ រដ្ឋបាលសាធារណៈ គឺជាសកម្មភាពរបស់អង្គការ
ដែលមានតួនាទីបម្រើ ផលប្រយោជន៍ទូទៅ
ទោះបីជាអង្គការនោះមានលក្ខន្តិកបែបណាក៏ដោយ (អង្គការមានលក្ខន្តិកៈខុសគ្នា) ឧទាហរណ៍ បុគ្គលសាធារណៈ (រដ្ឋ គ្រឹះស្ថានសាធារណៈ …)បុគ្គលឯកជន (ក្រុមហ៊ុន សមាគម អង្គការ …) និង គណៈវិជ្ជាជីវៈ (គណៈមេធាវី …) ។

3. ម៉្យាងវិញទៀត គេបានអោយនិយមន័យរដ្ឋបាលសាធារណៈ ដោយផ្អែកទៅលើនិយមន័យបែប នយោបាយ តាមច្បាប់ តាមការគ្រប់គ្រង និង តាមអាជីព ។ ឧទាហរណ៍តាម បែប នយោបាយ រដ្ឋបាលសាធារណៈគឺជាជំហាននៃការធ្វើគោលនយោបាយសាធារណៈ គ្មានដែន កំណត់ ។ តាមបែបច្បាប់ រដ្ឋបាលសាធារណៈជាច្បាប់ ដែលកំពុងចូលជាធរមាន (កំពុង អនុវត្ត) តាមការគ្រប់គ្រង រដ្ឋបាលសាធារណៈ
ជាសិល្បៈនៃការគ្រប់គ្រងនៅក្នុងរដ្ឋាភិបាល ។ ចំណែក ឯតាមអាជីពវិញ រដ្ឋបាលសាធារណៈជាប្រភេទនៃអាជីពមួយ ។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: