ប្រវត្តិរដ្ឋបាលសាធារណៈនៃព្រះរាជាណាចក្ រកម្ពុជា

ប្រវត្តិរដ្ឋបាលខ្មែរ ( Histoire de l’Adminstrattion Khmere)

យើងនិងធ្វើការសិក្សាដោយត្រួសៗ ពីប្រវត្តិសាស្ត្រខ្មែរ ដើម្បីស្វែង យល់អំពីរបបរដ្ឋបាល ខ្មែរតាំងពីជំនាន់ដើម (សម័យមុនបារាំងចូលស្រុក )រហូតមកដល់សម័យបច្ចុប្បន្ននេះ ។
សម័យមុនអាណានិគមបារាំង (Pre-French Colonial Period)
គឺជារបបរាជានិយម ដែលព្រះមហាក្សត្រក្តោបអំណាចទាំងអស់
ដោយផ្ទាល់តែមួយអង្គឯង ជាពិសេស អំណាចនយោបាយ និងអំណាចរដ្ឋបាល ។
ព្រះមហាក្សត្រមិនធ្វើច្បាប់ដោយផ្ទាល់ព្រះអង្គទេ
គឺទ្រង់យកច្បាប់ដែលចេញពីគម្ពីរវេទ និងទំនៀមទំលាប់ មកប្រតិបត្តិតែម្តង ។ ព្រះមហាក្សត្រចេញ ក្រឹត្យបញ្ជាតែក្នុងវិស័យរដ្ឋបាល និង
ក្នុងនីតិវិធីតុលាការខ្លះតែប៉ុណ្ណោះ ។ ព្រះអង្គទ្រង់ធ្វើសាវនាការ កិច្ចការរដ្ឋបាលកាលសម័យយុគកណ្តាល (Moyen Age) ពីរដងក្នុងមួយថ្ងៃ បើតាមកំណត់ហេតុអ្នកប្រវត្តិ សាស្ត្រ ចិនម្នាក់ ឈ្មោះ ជីវតាក្វាន់ ក្នុងឆ្នាំ ១២៩៦ ។ ព្រះអង្គក៏ជឿចៅក្រមផងដែរ ។
កាលសម័យនោះ មហាក្សត្រត្រូវតែដឹកនាំចំបាំង
ដោយផ្ទាល់ព្រះអង្គទើបសមជាមហាក្សត្រ ពីព្រោះ
ព្រះអង្គត្រូវធ្វើគំរូដល់មេទ័ពឯទៀតៗ ដែលលោកជាមេបញ្ជាការកំពូលនោះ ។ ព្រះអង្គទ្រង់ជាអធីបតីនៃសេនាបតីសភា ដែលមានសមាសភាពដូចតទៅ ៖ – សេនាបតី “ឧកញ៉ា ឬ សម្តេច”ចៅវា ឥឡូវយើងហៅថា នាយករដ្ឋមន្ត្រី – សេនាបតី “ឧកញ៉ា យោមរាជ” ឥឡូវយើងហៅថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ – សេនាបតី “ឧកញ៉ា វាំង ” ជារដ្ឋមន្ត្រី នៃព្រះបរមរាជវាំង និង ហិរញ្ញវត្ថុ – សេនាបតី “ឧកញ៉ា ឬ សម្តេចចក្រី” ជារដ្ឋមន្ត្រី ខាងដឹកជញ្ជូនតាមជើងគោក និង ខាងកងទ័ព ។
– សេនាបតី “ឧកញ៉ា ក្រឡាហោម”ជារដ្ឋមន្ត្រី ខាងដឹកជញ្ជូនតាមជើងទឹកសមុទ្រ សេនាបតី មាននយ័ដូចយើងឥឡូវដែលហៅថា “រដ្ឋមន្ត្រី”
ចំណែកឯស័ក្តិជា “ឧកញ៉ា ” ឬ សម្តេច” គឺជាយសដែលមហាក្សត្រប្រទានបន្ថែម ។ គោរពងារ “សម្តេច” ធំជាង “ឧកញ៉ា ” ។ មន្ត្រីដែល មានស័ក្តិធំទី ចតុសម្ត្ភ គេឱ្យឈ្មេថាះា “ព្រះបាទអស់ជុំនុំ” ។ អ្នកទាំងអស់នេះ
សុទ្ធតែមហាក្សត្រតែង តាំងដោយផ្ទាល់ទាំងអស់ ។ សេនាបតី សភា
ជាការប្រជុំសេនាបតី ដូចយើងសព្វថ្ងៃគេហៅ ថាប្រជុំ គណៈរដ្ឋមន្ត្រី ។

ការរៀបចំរដ្ឋបាលផែនដីគឺមាន ៖ (Local Administrative Organization) ក- “ ដី ” ដែលជាអតីតរាជាណាចក្រនៃប្រទេសដែលស្តេចខ្មែរវាយយកមកចំណុះ រួចបញ្ជូលយក
ជា ដីខ្មែរ តែម្តង ។ តាំងពីបរាជ័យនៅលង្វែកកាលពីក្នុងឆ្នាំ ១៥៩៣ មកឯកសារសំខាន់ៗបាត់អស់ ហេតុដូច្នេះ យើងពុំអាចដឹងដោយច្បាស់ថា “ដី ” នោះមានចំនួនប៉ុន្មានពិតប្រាកដទេ ។ យើងមិនដឹង ច្បាស់ថាមានខេត្តចំនួន “៩០” ឬ “១០១” ទេពីព្រោះវាទៅជារឿងព្រេងអស់ ទៅដោយសារការរលំ
រលាយនៃបន្ទាយលែង្វកនោះ ។
ស្តេចដែលត្រូវកាន់កាប់ “ដី” នោះគេហៅថា “ស្តេចក្រាញ់”
ដែលមានអំណាចតែងតាំង ឬ ដេញ ចោលមន្ត្រីទាំងអស់ដែលនៅក្នុង “ដី ” នោះ ។ ស្តេចក្រាញ់មានស្វ័យភាពរដ្ឋបាល និង ហិរញ្ញវត្តុ ។
ចាប់ពីពាក់កណ្តាលសតវត្សទី ១៩ មក ព្រះបាទអង្គឌួង (សោយរាជ្យ ១៨៤៥ ដល់ ១៨៦០) បាន
លុបចោលស្តេចក្រាញ់ជាបន្តបន្ទាប់មក លើការកាន់កាប់ “ដី” ទាំងនោះ
និងដកអំណាចអស់ពីស្តេច ក្រាញ់ឱ្យអោយនៅសល់តែងារប៉ុណ្ណោះ ។ នៅឆ្នាំ ១៨៧៥ ពេលបារាំងចូលមករៀបចំ គេឃើញថា “ ដី ” ចំនួន ៥
ដែលស្ថិតនៅក្រោមអំណាចមហាក្សត្រ (អំណាចកណ្តាល) ទាំងអស់ ។
ខ- “ មឿង ” គឺជាការបែងចែករដ្ឋបាលដែន “ ដី ” ។
មន្ត្រីដែលគ្រប់គ្រងកាន់កាប់ មឿងក្នុង ព្រះនាមនៃព្រះមហាក្សត្រ គេហៅថា “ចៅមឿង” ។ ព្រះបាទអង្គឌួង ក្រោយមក ព្រះអង្គមិនចង់ឱ្យ មានេឈ្មាះ “មឿង” ដែលជាឈ្មាះសៀម ព្រះអង្គក៏ឱ្យផ្លាស់េឈ្មាះ ហេយីហៅថា “ ខេត្ត ” ទៅវិញ ។ ដូច្នេះ េឈ្មាះ “ខេត្ត” កើតពីសម័យព្រះអង្គឌួង
ហើយនៅជាប់រហូតដល់សព្វថ្ងៃនេះ ។ នៅឆ្នាំ ១៨៨៤ មាន ៥៧ ខេត្ត ។
– “ ស្រុក ” ជាឈ្មាះមួយដែលខ្មែរទូេទៅហៅ
សំរាប់សំគាល់ភូមិកំណើតរបស់ខ្លួន កាលសម័យមុនបារាំងចូលមក ។ គឺមិនមែនជា មណ្ឌលរដ្ឋបាលឡើយ ។ “ស្រុក” នេះជា “ភូមិ” ឥឡូវយើងហៅថា “ឃុំំ”
កើតឡើងពីគ្រួសារមួយ ឬ ពីរ ហេតុដូច្នេះបានជាជួនកាល គេឱ្យឈ្មោះភូមិ “ស្រុក”នោះមនុស្សដែលជា មេគ្រួសារក៏មាន ។
កាលសម័យនោះ កាលណារាស្ត្រនិយាយថា “ ចៅហ្វាយស្រុក ” គឺគាត់ចង់និយាយ “ចៅហ្វាយ ខេត្ត ” វិញទេ ។ ពួកចាស់ៗក្នុង “ ស្រុក ” ជំនុំគ្នាជាក្រុមជំនុំ ហើយចាត់ក្នុងចំណោមជនដែលមាន មានវ័យនៅក្មេងជាងគាត់
ហើយដែលមានបញ្ញាឆ្លាតវាងវៃ ឱ្យធ្វើការឱ្យ “ស្រុក ” ខ្លនួ ។ គេហៅថា “មេស្រុក” ។ ដូច្នេះ តាមប្រវត្តិសាស្ត្រ “ មេស្រុក ”
គឺជាអ្នកជំនួយការតែប៉ុណ្ណោះ ។

ចាស់ៗនោះ ដល់ក្រោយមក ក៏បញ្ជូលក្នុងក្រុមជំនុំរបស់ “ ស្រុក ” នូវអតីតមន្ត្រី អាចារ្យវត្ត ឬ
អ្នកប្រាជ្ញអក្សរសាស្ត្រដើម្បីជួយគិតការងារ។ គេឱ្យឈ្នោះក្រុមនោះថា “ក្រុមពញ្ញា” ។ ពួកនេះធ្វើការ ឥតបៀវត្សអ្វីទេ ។ “ក្រុមពញ្ជា”
នេះបានបង្កើតភ្នាក់ងារជំនួយ “មេស្រុក” ដែលគេហៅថា “ជំទប់” ។ ហើយ “ ជំទប់ ” ក៏អាចរកស្មៀនឱ្យជួយសរសេរ ឬ ធ្វើការងារផ្សេងៗបាន ។ គេទាំងអស់គ្នាធ្វើការ គ្មានប្រាក់ខែទេពីព្រោះ ពុំទាន់មានការបង្តើត “ លុយ ” ចាយនៅឡើយ ។ គេទទួលតែអំណោយជា រង្វាន់ ដូចជាអង្ករ ត្រី ៘ ព្រះបាទអង្គឌួងទ្រង់បានបង្កើត “ប្រាក់” ឱ្យចាយនៅក្នុងពាក់កណ្តាល សត្សវតទី ១៩ ។

សម័យអាណានិគមបារាំង (French Colonial Period)
យើងដឹងហើយថា បារាំងបានធ្វើសន្ធិសញ្ញាមួយនៅឆ្នាំ ១៨៦៣
ដាក់ប្រទេសកម្ពុជាឱ្យនៅក្រោម
អាណាព្យាបាល ( protectorate ) របស់ប្រទេសបារាំង ។
ម្ភៃឆ្នាំក្រោយសន្ធិសញ្ញា ឆ្នាំ ១៨៦៣ គឺនៅថ្ងៃ ទី ១៧ មិថុនា ១៨៨៤ សន្ធិសញ្ញាមួយទៀតដែលបារាំង បានបង្ខំឱ្យព្រះបាទនរោត្តម ចុះព្រះហស្ថលេខា ទាំងក្តៅក្រហាយនោះបាន ធ្វើឱ្យប្រទេសខ្មែរក្លាយទៅជាប្រទេសមួយ
ស្ថិតនៅក្រោមអាណានិគមបារាំង ថ្វីបើគេសរសេរជាផ្លូវការថា { protectora } ក៏ដោយ ពីព្រោះបារាំងបានដកអំណាចពិតប្រាកដទាំង អស់ចេញពីមហាក្សត្រខ្មែរ ដោយបានផ្ទេរទៅឱ្យលោក Resident Superieur បារាំងវិញ ។ សេនាបតី សភាត្រូវប្រជុំក្រោមអធិបតី របស់លោក Resident Superieur .
កិច្ចប្រជុំលែងនៅក្រោមព្រះរាជា ធិបតីរបស់មហាក្សត្រខ្មែរ
ដូចកាលពីដើមទៀតឡើយ ។
ក្នុងវិស័យរដ្ឋបាល បារាំងបានយកគំរូ
រចនាសម្ព័ន្ធរបស់បារាំដែលបានអនុវត្តនៅប្រទេសយួន យក
មកចំលងដាក់ទាំងស្រុងនៅប្រទេសខ្មែរ ។
នៅត្រួតពីលើចៅហ្វាយខេត្តខ្មែរ មានលោក Resident
បារាំងម្នាក់នៅគ្រប់ខេត្ត ។ Resident នេះ
មានអំណាចខ្លាំងណាស់លើមន្ត្រីទាំងអស់ លើចៅហ្វាយខេត្តខ្មែរទៀត ។
ក្នុងខេត្តនិមួយៗមាន ចែកជា arrondissements (
ដែលយើងហៅរហូតដល់សព្វថ្ងៃេនះថា “ស្រុក” ប និងជា Communes (ដែលយើង ហៅថា “ឃុំ ” ។

ពីសមយ័ឯករាជ្យមកដល់ឆ្នាំ ១៩៧៥
បារាំងបានកាន់កាប់ប្រទេសខ្មែរជាង ៩០ ឆ្នាំ
ទើបសុខចិត្តប្រគល់ឱ្យខ្មែរនូវឯករាជ្យភាពជាតិវិញនៅ ឆ្នាំ ១៩៥៣ ដោយសារស្នាព្រះហស្តព្រះបាទនរោន្តម សីហនុ ព្រះមហាក្សត្រខ្មែរ និង ដោយសារការរួម សាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរ
ប្រកបដោយសេចក្តីប្តេជ្ញាចិត្តយ៉ាងមុតមាំ ។
បារាំងដកចេញទៅមែន តែអ្វីៗដែលបារាំងបានបង្កើតហើយក្នុងវិស័យរដ្ឋបាល ទាំងរចនាសម្ព័ន្ធ ទាំងរបៀប ធ្វើការ ក៏នៅបនជ្តាប់ជានិច្ច
ក្នុងរបបរាស្ត្រនិយម (រាជាណាចក្រទី១) ក៏ដូចក្នុងរបប សាធារណៈរដ្ឋខ្មែរ លន់ ណុល ដែរ ។ លិខិតស្នាមផ្លូវការ ច្រើនសរសេរជាភាសាបារាំង របៀបធ្វើការ និង ច្បាប់ទាំងឡាយ ក៏នៅតែទៅតាមបារាំងទាំងអស់ ពីព្រោះពួកជំនាញការ ( experts ) ច្រើនតែ ពួកបារាំង ។
នៅលើក្រដាស មានច្បាប់ដែលឱ្យសិទ្ធិទៅរាស្ត្រតាមឃុំ ខេត្ត
គ្រប់គ្រងផ្ទាល់កិច្ចការទាំងឡាយ ជា ប្រយោជន៍ដល់ ឃុំ ខេត្ត ។
ប៉ុន្តែតាមប្រតិបត្តិជាក់ស្តែង អំណាចចៅហ្វាយខេត្ត (អភិបាលខេត្ត) ចៅហ្វាយក្រុង (អភិបិលាក្រុង) និង ចៅហ្វាយស្រុក (អភិបាលស្រុក)
ដែលជាតំណាងកណ្តាលនោះ នៅ តែខ្លាំងដូចជាជំនាន់មុនដដែល ។

ពី ឆ្នាំ ១៩៧៥ មកដល់ ១៩៩៣
ប្រជាពលរដ្ឋចង់កាន់កាប់វាសនាជាតិដោយខ្លួនឯងគឺ
ចង់រំដោះខ្លួនពីរបបអាណានិគម ដែល ខ្មែរគ្នាឯង ធ្វើជំនួសបារាំងនោះ។ ខ្មែរក្រហមបានឆក់ឱកាសនេះ បានដាក់ពាក្យស្លោក “ឯករាជ្យម្ចាស់ ការ ៉ ដើម្បីទាក់ទាញចិត្តរាស្ត្រដែលចង់បាននោះ ។
ប៉ុន្តែជាអកុសលចំពោះរាស្ត្រខ្មែរ ខ្មែរក្រហមមិនធ្វើ អាណានិគមថ្មីទេ តែធ្វើរបបផ្តាច់ការឃោឃៅកាប់សំលាប់ឥតត្រាប្រណី ហួសវិស័យដែលយើងទាំង អស់គ្នា មិននឹកស្មានដល់។
លទ្ធិកម្មុយនីសផ្តាច់ការ បានគ្រប់គ្រងប្រទេសពីឆ្នាំ ១៩៧៥ ដល់ ១៩៨៩ ហើយទើបតែធ្វើកំណែ ទំរង់នយោបាយទៅរកសេដ្ឋកិច្ចទីផ្សារសេរី ជាជំហានៗ តាំងពី ១៩៨៩ រហូតមក ដល់បង្កើតរាជា ណាចក្រទី ២ នៅឆ្នាំ ១៩៩៣
ដោយសរាការជួយជ្រោមជ្រែងពីសហគមអន្តរជាតិ ដែលប្រជាពលរដ្ឋ ខ្មែរស្គាល់ហៅថា “អ៊ុនតាក់” (UNTAC=United Nations Transactional Authority of Cambodia) ។

រាជាណាចក្រទី២ (Second Kingdom)
បើយោងតាមរដ្ឋធម្មនុញ្ញ ១៩៩៣ យើងឃើញថាប្រទេសកម្ពុជា
នឹងធ្វើដំណើរឆ្ពោះទៅរក លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។
កម្មវិធីរបស់រាជរដ្ឋាភិបាល ក៏មានចែងក្នុងទិសដៅថ្មីនេះដែរ ។
យើងខិតខំកសាងស្តារប្រទេសឱ្យទៅជាប្រទេសមួយមានការអភិវឌ្ឍន៏ និង
ជាប្រទេសនីតិរដ្ឋ ។ ដោយ
សារផលវិបាកដែលបានបង្កឡើងដោយសង្គ្រាមរាំរៃជាងម្ភៃឆ្នាំ មកនោះ
ឧបសគ្គជាច្រើនមានលើមាគ៌ា សេរីនិយម ។

សេចក្តីសន្និដ្ឋាន (Conclusion)
ស្ថានភាពប្រទេសយើង តាមការសង្កេតក្នុងប្រវត្តិសាស្ត្រមក
ឃើញថាការវិវឌ្ឍន៏ទៅមិនឆ្ងាយពីរ ការប្រមូលអំណាចទៅថ្នាក់លើ (អំណាចកណ្តាល) ដូចតែពីកាលសម័យដើមដែរ ។ ប៉ុន្តែយើងសង្ឃឹម ថាថ្ងៃខាងមុខ
ធនធានមនុស្សនិងកើនឡើង ដោយសារការសិក្សាអប់រំបានរើកចំរើនជាងសព្វថ្ងៃ ដែល ជាកត្តាមួយអាចនាំអោយមានការអនុវត្តន៏នយោបាយវិមជ្ឈការបានសំរេច ។
រាជរដ្ឋាភិបលាកម្ពុជា អាណាត្តទី ៤
បានកំណត់នៅក្នុងកម្មវិធីនយោបាយរបស់ខ្លួនដែលត្រូវបនាអនុម័តដោយរដ្ឋសភាពីនយោ បាយកែទំរង់ធំៗបួនយ៉ាង គឺ ៖

– ការកែទំរង់រដ្ឋបាលសាធារណៈ (Public Administration Reform)
– ការកែទំរង់ប្រព័ន្ធយុត្តិធម៌ (Justic System Reform)
– ការទំរង់ហិរញ្ញាវត្ថុសាធារណៈ (Public Financial Reform)
– និង ការកែទំរង់កងកំលាំងប្រដាប់អាវុធ (Arm Force Reform)

កម្មវិធីនយោបាយកំណែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា មាននិន្នាការស្របទៅនិង ការវិវត្តន៏របស់ពិភពលោក ។
ទោះបីប្រទេសដែលមានការអភិវឌ្ឍន៏ក្តី ប្រទេសដែលកំពង់អភិវឌ្ឍន៏ក្តី
តែងតែមានកម្មវិធីកំនែទំរង់រដ្ឋរបស់គេដើម្បីរៀបចំខ្លួនសំរបទៅនិងដំណើរការនៃសកលភាវូបនីយកម្ម ។

សំណួរពិភាក្សា (STUDY QUESTIONS)

1> ចូរនិយាយត្រួសៗ ពីប្រវត្តិរដ្ឋបាលសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា? 2> ចូរនិយាយត្រួសៗ ពីគោលនយោបាយ ត្រីកោណ ចតុកោណ របស់រាជារដ្ឋា
ភិបាលកម្ពុជា ទាក់ទងទៅនឹងកំណែទម្រង់រដ្ឋបាលសាធារណៈ?
3> ចូរអោយនិយមន័យអំពី រដ្ឋបាលសាធារណៈ នីតិរដ្ឋ និង រដ្ឋ ?

ដក​ស្រង់​ពី​សៀវភៅ​រដ្ឋបាលនៃព្រះរាជាណាចក្រកម្ពុជា
អត្ថបទស្រាវជ្រាវ

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

2 thoughts on “ប្រវត្តិរដ្ឋបាលសាធារណៈនៃព្រះរាជាណាចក្ រកម្ពុជា

  1. បាទ! អរគុណច្រើនសម្រាប់សំនួរនេះ! ចាំខ្ញុំទៅស្រាវជ្រាវមើលសិន ខ្ញុំដឹងដែរ តែមិនសូវច្បាស់ អញ្ចឹងខ្ញុំមិនហ៊ានសរសេរនៅពេលនេះទេ! 🙂

    Like

  2. បើ​តាម​ការ​ឆ្លង​កាត់របស់​ខ្ញុំៗ​យល់​ថា លទ្ធិកម្មុយនីសផ្តាច់ការ មាន​តាំង​ពី ១៩៧៥ រហូត​ដល់ ១៩៩៣។ ព្រោះ​អី​កាល​ឆ្នាំ ១៩៩១ រដ្ឋ​អំណាច​នៅ​ដេញ​ចាប់​យុវជន​ជំទង់ៗ​អោយ​ចូល​ធ្វើ​ទាហាននៅ​ឡើយ​ទេ។ ខ្ញុំ​ផ្ទាល់​ធ្លាប់​បាន​រត់​បាស់​សក់​ម្តងៗ​ដែរ។ ហើយ​នៅ​មាន​ចាប់​ថ្លឹង​គីឡូ​តាម​រោង​កុន​ទៀត ទាំង​នោះ​សុទ្ធ​តែ​អំពើ​ផ្តាច់​ការ​របស់​របប​កម្មុយនីស​ផ្តាច់​ការ (១៩៧៥ ដល់ ១៩៩៣)។ តើ​នរណា​ជា​​នាយករដ្ឋមន្ត្រី ខ្លះ​ក្នុង​ចន្លោះ​ឆ្នាំ ១៩៧៥ ដល់​ ១៩៩៣?

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: