រឿង ប្រាសាទនៅឃុំស្វាយអង្គ

 (ខេត្តស្វាយរៀង)

                នៅក្នុងឃុំស្វាយអង្គ ស្រុកស្វាយរៀង ខេត‏ស្តយ្វារៀង នៅចមាយប្រមាណជា១០គ.ម អំពីថ្នល់ជាតិលេខ១ (គឺថ្នល់ពីភ្នំពេញទៅស្វាយរៀង) មានទួលមួយខ្ពស់មិនដែលលិចទឹកទេ។ អ្នកស្រុកជំនាន់មុនៗមក បានសន្មត់ឈ្មោះ ថា “ទួលស្វាយអង្គ” ទួលនេះហើយ ដែលជាេគាលសន្មត់នាមនៃឈ្មោះឃុំនេះ។ នៅលើទួលនេះមានកំពែង និង ប្រាសាទថ្មបុរាណមួយមានសណ្ឋាណជាព្រះវិហារ មានក្បាច់ចម្លាក់របៀបរចនាបុរាណ គួរឱ្យចាប់អារម្មណ៏ ដែលគេ តាក់តែងឡើងដោយឥដ្ឋខ្លះ ដោយថ្មបាយក្រៀមខ្លះ មានបណេ‏យ្តាប្រមាណជា៨៣ម ទទឹង៤៦ម។ សព្វថ្ងៃប្រាសាទ នេះបែកបាក់អស់ទៅហើយ នៅមានសល់តែកំទេចឥដ្ឋថ្ម និងសណ្ឋានខ្លះតែប៉ុណ្ណោះ។ នៅចំកណ‏ល្តាទួលមានដើម ជ្រៃមួយដើមធំ និងពីខាងមុខប្រាសាទបាក់បែកនេះ គេឃើញមានអង្គលិង្គព្រះឥសូរ ឬ (សិវលិង្គ)។ អ្នកផងធ្វើ ដំណើរទៅកាន់បុរាណដ្ឋាននេះបានងាយស្រួលតែនៅរដូវរំហើយ គឺរដូវដែលអស់ភ្លៀង ទៅបានតែផ្លូវជើង និងផ្លូវលំ ប៉ុណ្ណោះ។ រឿងព្រេងែដលមានទាក់ទងដោយនាម “ស្វាយអង្គ” មានដូចតទៅៈ មានសេចក‏ដ្តីំណាលថា កាលពីរាជធានី នៅលង្វែកមានបុរសម្នាក់ឈ្មោះ “សំរិទ្ធ” ជាអ្នកខ្លាំងពូកែអង់អាចណាស់ មានទំលំនៅលើទួលនេះ។ កាលដែលស្រុក កើតមានចម្បាំងជាមួយសៀម ព្រះរាជាក៏ទ្រង់អំពាវនាវដល់អាណា ប្រជានុរាស្រ‏្តគ្រប់ខេត្តខ័ណ្ឌ បើនរណាខ្លាំងពូកែ អង់អាចនោះ សូមឱ្យចូលខ្លួនទៅបម្រើក្នុងកងទ័ព ដើម្បីបង្ក្រាបខ្មាំងសៀម ដែលចូលមករាតត្បាតអាណាខេត‏ខ្តែរ្ម ឯតំបន់ប្រទល់ដែនក្នុងខេត‏ប្តាត់ដំបង និងសៀមរាប។ បុរសសំរិទ្ធ ក៏ស្ម័គ្រចិត‏ច្តូលខ្លួនទៅតាមព្រះរាជតម្រាអំពាវនាវ នោះ។ គាត់បានប្រុងប្រៀបរៀបចំខ្លួន និងប្រដាប់ប្រដា មានគ្រឿងសាស្រ‏វ៉្តាធ និងអាវតេជៈជាដើមរួចស្រេច លាប្រពន្ធកូនធ្វើដំណើរឆ្ពោះទៅកាន់រាជធានីលង្វែក ដោយដំណើរថ្មើរជើងទទេ។ លុះទៅដល់លង្វែកហើយគាត់បាន ទៅរកជួបមេទ័ព ដើម្បីប្រគល់ខ្លួនគាត់តាមរដ្ឋត្រូវការ។ ឯលោកមេទ័ព កាលបើបានពលរេហ៏ល្មមគ្រប់គ្រាន់ហើយ ក៏តាំងបុរសសំរិទ្ធជាមេទ័ពធំ ឱ្យលើកព្យុះហយាត្រាឆ្ពោះទៅបាត់ដំបង ដើម្បីកំចាត់ពួកសត្រូវ។ លុះទៅដល់សមរភូមិ បុរសសំរិទ្ធក៏ចាប់ប្រយុទ្ធយ៉ាងស្វាហាប់ លុះត្រាតែទ័ពសៀមបរាជ័យរត់ខ្ចាត់ខ្ចាយអស់។ ដោយឬទ្ធីតេជៈរបស់បុរស សំរិទ្ធ ទ័ពសៀមក៏បាក់បបខ្លបខ្លាច លែងហ៊ានចូលមករុករាតត្បាតទឹកដីខ្មែរតទៅទៀត ស្រុកក៏បានសាន‏្តត្រាណ។ បុរស សំរិទ្ធក៏លើកទ័ពមករាជធានីលង្វែកវិញ ហើយបានទួលព្រះរាជាតាមដំណើរដែលខ្លួនបានទទួលជ័យជំនះលើទ័ពសៀម ហើយសុំព្រះរាជានុញ្ញាតក្រាបទួល ត្រឡប់ទៅស្រុកកំណើតវិញ។ ព្រះរាជាទ្រង់ព្រះរាជានុញ្ញាតតាមការសុំ។ បុរស សំរិទ្ធបានធ្វើដំណើរត្រឡប់ឆ្ពោះទៅ ស្វាយរៀងវិញ មកដល់ភូមិដូនពេញុក៏ឈប់សំរាកនៅទីនោះ១យប់ ទើបធ្វើដំណើរ តទៅទៀត ទៅដល់ពាក់កណ‏ល្តាផ្លូវ ក៏ឈប់ស្រាយសំពាយរបស់គាត់មើល។ លុះស្រាយទៅទើបដឹងថា សំពាយនេះ មិនមែនជារបស់គាត់ទេ នៅក្នុងបង្វិចនេះឃើញមានតែសំពត់១ និងផ្លែស្វាយទុំ២-៣តែប៉ុណ្ណោះ។ គាត់ក៏ដឹងថា បង្វិចនេះច្រឡំក្នុងពេលដែលមកពីច្បាំង ហើយឈប់សំរាកនៅអង្គរនោះហើយ ព្រោះពេលនោះមានការច្រឡូក ច្រឡំគ្នាខ្លះ ហើយផ្លែស្វាយនេះទៀត ក៏ជាផ្លែស្វាយដែលបានពីអង្គរដែរ។ បុរសសំរិទ្ធក៏ខំរូតរះធ្វើដំណើរទៅដល់លំនៅ អាត្មាដោយសុខសាន‏្ត។ កាលដែលបានទៅដល់ហើយប្រពន្ធគាត់បានយកគ្រាប់ស្វាយដែលទុំរលួយសាច់អស់ នៅក្នុង បង្វិចគាត់ ទៅកប់ដាំនៅជាយរបង មិនយូរប៉ុន្មានស្វាយក៏ដុះឡើងបែកមែកធាង មានផ្កាផ្លែជាហូរហែររៀងមក។ ស្វាយនេះអ្នកស្រុក នាំគ្នាហៅថា “ស្វាយអង្គរ” ព្រោះជាពូជស្វាយបានមកពីអង្គរ ប៉ុនែ‏ត្តៗមកពាក្យ “អង្គរ ” ហៅកាត់ ខ្លីមកនៅត្រឹម “អង្គ” បានជាជាប់ពាក្យថា “ស្វាយអង្គ ” ដល់សព្វថ្ងៃ។ ខាងក្រោយមកបុរសសំរិទ្ធ និងភរិយាក៏ ស្លាប់បាត់ទៅ នៅតែតំណរកូនចៅរបស់គាត់។ កនូចៅនេះ ខ្លះក៏ទៅនៅឯនោះ ខ្លះក៏ទៅនៅឯនេះ បែកគ្នាទៅនៅតាម ប‏ត្តីមាប្រពន្ធ លុះយូរៗទៅទីភូមិរបស់គាត់នេះ ក៏លែងមានមនុស្សនៅ។ អ្នកស្រុកក៏នាំគ្នាសាងជាវត‏អ្តារាមមួយឡើង ដាក់នាមថា “វត‏ស្តយ្វាអង្គ” ដោយមានលោកគ្រូចៅអធិការជាអ្នក គ្រប់គ្រង ព្រមទាំងមានភិក្ខុ-សាមណេរគង់នៅជា ច្រើន។ កន្លងមកទៀតដោយមានការទទើសទទែងក្នុងទីវត‏ផ្តង មានសត្វស្លាបផ្សេងៗទុំនៅលើដើមស្វាយនោះ នាំឱ្យ មិនស្អាតផង មានការខ្វះខាតគ្រឿងសេនាសនៈផង លោកគ្រូចៅអធិការក៏ឱ្យភិក្ខុ-សាមណេរ កាប់រលំដើមស្វាយនោះ តែដោយរីទ្វីដើមស្វាយធំនោះ ភិក្ខុ-សាមណេរកាប់១ថ្ងៃ បានតែពាក់កណ‏ល្តាដើម នៅសល់ប៉ុន្មាននឹងកាប់ៃថ្ងខាងមុខ ទៀត លុះព្រឹកឡើងស្រាប់តែស្នាមកាប់ទាំងប៉ុន្មាន ដែលបានកាប់ខ្លះទៅហើយនោះក៏ដុះសាច់ ដុះសំបកគ្រប់ជិតដើម វិញ។ គួរឱ្យអស្ចារ្យណាស់ លោកគ្រូក៏ឱ្យលោក ភិក្ខុ-សាមណេរកាប់ទៀត។ កាប់១ថ្ងៃទល់ល្ងាច ដោយខំយ៉ាងណាក៏ បានត្រឹមតែពាក់កណ‏ល្តាដើម លុះព្រឹកឡើង ឃើញដុះសាច់ ដុះសំបកដូចដើមដដែលទៀត។ លោកគ្រូចង់ទាល់គំនិត។
ថ្ងៃមួយលោកបានឱ្យភិក្ខុ-សាមណេរយ៉ាងច្រើន ដោយមានពូថៅនឹងដឹងគ្រប់ដៃ ហើយលោកប្រាប់ថា នាំគ្នាកាប់ឱ្យ រលំក្នុងថ្ងៃនេះឱ្យហើយស្រេចតែម‏ង្ត។ ដើមស្វាយទ្រាំមិនបាននឹងពូថៅ-ដឹងច្រើនពេកក៏រលំ។ រលំហើយ ស្លឹកវាក៏មិន ស្រពាប់ស្រពោនទៀត បែរទៅជាដុះមែកខ្នែងចេញផ្លែផ្កា ដូចធម្មតា។ នៅពេលយប់គេឮសូរតែសព្ទភ្លេងពិណពាទ្យ ប្រគុំយ៉ាងលន្លងលន្លោច ធ្វើឱ្យអ្នកស្រុកស្ងើចអស្ចារ្យ មិនយូរប៉ុន្មនា លោកគ្រូចៅអធិការក៏កើតជំងឺឈឺជាខ្លាំង រវើរវាយរហូតដល់ក្លាយទៅជាឆ្កួតវង្វេងអស់។ ចំណែកភិក្ខុ-សាមណេរ កាលបើឃើញហេតុអស្ចារ្យដូច្នេះ ក៏រត់ចោល អារាមនោះអស់ទៅ។ ឧបាសក ឧបាសិកា ក៏នាំគ្នាទៅកសាងវត‏ថ្ត្មីទៀតនៅចម្ងាយប្រមាណជា១គ.ម អំពីវត‏ស្តយ្វាអង្គ ចាស់នេះ ដែលសព្វថ្ងៃគេឱ្យឈ្មោះថា “វត‏ស្តយ្វាផ្អែម ” វិញ។ ឯកន្លែងវត‏ច្តាស់នោះវិញ សព្វថ្ងៃនៅមានដើមស្វាយ ជំនាន់ក្រោយៗមក និងដើមឈើព្រមទាំងកូនឈើឯទៀតៗ ជាច្រើនដុះស៊ុបទ្រុបទៅវិញ។ រឿងរ៉ាវនេះហើយជាប្រភព នៃបុរាណដ្ឋានទាំងនេះ តាមបែបរឿងព្រេងតែ បើសង្កេតតាមប្រវត‏ទ្តិកីន្លែងផ្ទាល់ទៅវិញ ឃើញពាក្យថា “អង្គ” នេះពុំ សមក្លាយមកពីពាក្យអង្គរទេ គឺមកពីទិនេះជាសរណដ្ឋានបុរាណ ខាងសាសនាព្រាហ្មណ៏ ដោយមានសាងជាសិវលិង្គ តម្កល់ធ្វើជាវត្ថុសក្ការៈក្នុងគ្រានោះ។ សីវលិង្គនេះហើយដែលអ្នកស្រុកហៅថា “អង្គ” បានជាក្រោយៗមក គ្រាដែល យើងវិលត្រឡប់មកគោរពព្រះពុទ្ធសាសនាវិញ ទីសក្ការៈរបស់លទ្ធិព្រាហ្មណ៏ទាំងអម្បាលនេះ ក៏ត្រូវផ្លាស់ប‏រ្តូជាអារាម ពុទ្ធសាសនាទៅវិញ តែនៅសល់ជាប់ឈ្មោះទីនោះៗថា “អង្គៗ” រហូតមកដូចនេះដែរ ដូចជាអង្គប្រាសាទ អង្គប្រិយ អង្គស្នួល។ ល។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: