រឿងព្រេងកំពង់ខ្សាច់ស

(ខេត្តព្រៃវែង)
 
                នៅក្នុងឃុំរាក់ជ័យ ស្រុកបាភ្នំ ខេត‏្តៃព្រវែង មានភូមិមួយដែលនៅខាងលិចភូមិគោកសណែ‏ក្ត ចម្ងាយ ប្រមាណ៣គ.ម គេហៅភូមិនេះថា “កំពង់ខ្សាច់ស”។ កាលពីដើមកំពង់ខ្សាច់ស ជាទីប្រជុំជននៃសាលា ស្រុកបាភ្នំ។ ដោយទឹកជន់លិចជាញឹកញាប់ពេក រាជការក៏រើសាលាស្រុកអំពីកំពង់ខ្សាច់ស ទៅដាក់នៅសង្កាត់ ឈើកាច់វិញ។ កំពង់ខ្សាច់សដែលស្ថិតនៅជាប់នឹងមាត់បឹងដ៏ធំមួយ ដែលមានទឹកខួបប្រាំងខួបវស្សា ព្រមទាំង សម្បូណ៌ដោយមច្ឆាជាតិផង។ នៅខែវស្សា បឹងខ្សាច់ស មានទឹកល្ហល្ហាចប្រៀបបាននឹងបឹង ទន្លេសាបនារដូវប្រាំង ប៉ុនែ‏ន្តៅរដូវប្រាំងបឹងនេះរូមមកនៅតូចវិញ។ មុនឆ្នាំ១៩៥០ “កំពង់ខ្សាច់ស” ជាផ្សារមួយយ៉ាងធំមធ្យម ប្រកប ដោយសេចក‏ស្តីប្បាយរុងរឿង ប៉ុនែ‏្តដោយស្រុកមានអសន‏ស៊្តិខក្នុងសម័យនោះ អ្នកផ្សាក៏នាំគ្នារត់ឡើងទៅនៅ ឯគោគសណែ‏ក្ត ខ្លះទៅនៅពាមរក៏អស់ខ្លះទៅ។ សព្វថ្ងៃកំពង់ខ្សាច់ស ក្លាយជាភូមិអ្នកស្រុកធម្មតា។ បានជាគេ ហៅថា “កំពង់ខ្សាច់ស” ដោយមានរឿងព្រេងដែលចាស់ៗនិទានតៗមកថាៈ ក្នុងអតីតកាលយូរអង្វែងណាស់ មកហើយ ឮថាមានក្រពើឈ្មេលាមួយនៅឯភ្នំជើងម៉ីដែង ក្នុងស្រុកកូសាំងស៊ីន មានមហិទ្ធិរិទ្ធខ្លាំងពូកែណាស់ អាចកាឡាខ្លួនជាមនុស្សក៏បាន ជាលោកសង្ឈក៏បាន។ ថ្ងៃមួយក្រពើនេះ បានកាត់មករកប្រខាំគ្នានឹងក្រពើមួយ ទៀតនៅទន្លេហោះហៀវ ក្នុងសង្កាត់កំពង់ភ្នំ ស្រុកលើដែក (កណ‏ល្តា) លុះមកដល់ពាម (បាណាម) ដែលមាន ទន្លេដែលបែកជាបី ក្រពើនោះរកទន្លេហោះហៀវមិនឃើញ។ ត្រង់នេះគេសន្មត់ហៅថា “ពាមរក៏” រហូតមកដល់សព្វថ្ងៃ។ ពេលនោះក្រពើក៏បានឃើញទូកតា និងយាយពីរនាក់ ដែលកំពង់អុំធ្វើដំណើរទៅកំពង់ភ្នំ ក្រពើក៏កាឡាខ្លួន ជាភេទលោកនេន សុំដោយសារទូកតានឹងយាយនោះទៅ។
 
ក្នុងពេលដែលតានឹងយាយកំពុង អុំទូក លោកនេន ក៏សួរតាថាត្រង់ណាគេហៅថាទន្លេហោះហៀវ? តាឆ្លើយថាបន‏ច្តិទៀតដល់ហើយ។ អើបើដល់ ហើយសូមតា ប្រាប់អាត្មាផង។ មិនអីទេ ចាំករុណាទូលពុទ្ធដីការ។ លុះតានិងយាយ អុំទូកដល់ទន្លេហោះហៀវ ក៏ប្រាប់ថា ៖ ត្រង់នេះហើយហៅថា “ទន្លេហោះហៀវ លោកចៅ!”។ កាលដែលបានដឹងថាទន្លេហោះហៀវហើយ លោកនេនក៏កាឡាខ្លួនជាក្រពើភ្លាម លោតចុះទៅក្នុងទឹកភ្លុងបានជួបនឹងក្រពើហោះហៀវនោះ ក៏ចាប់ប្រខាំគ្នា យ៉ាងសម្បើមអស្ចារ្យ ដល់ទីបំផុតក្រពើនៅ ជើងភ្នំម៉ីដែងត្រូវក្រពើហោះហៀវខាំដាច់កន្ទយ្ទុ និងខាំត្រូវកន្លែងឯ ទៀតយ៉ាងដំណំ។ ក្រពើត្រូវរបួសក៏ហែល លាក់ខ្លួនពួនអាត្មាក្នុងបឹងមួយនៅខាងកើតពាមរក៏។ លុះដល់មនុស្សគេ ឃើញក្រពើកំបុតកន្ទុយ នៅក្នុងបឹងនោះ គេក៏សន្មត់នាមបឹងនោះហៅថា “បឹងក្រពើកំបុត” រហូតដល់សព្វថ្ងៃ។ លុះភៀសខ្លួនផុតពីអាសន្នធំហើយ ក្រពើនោះក៏វារលូនប្រាថ្នានឹងវិលទៅលំនៅខ្លួនឯជើងម៉ីដែងវិញ ដើម្បីនឹងឱ្យ បានជួបប្រពន្ធកូន ប៉ុនែ‏្តជាអកុសលលូនមកដល់វាលខាងកើតបឹងនោះ ដែលសព្វថ្ងៃេហៅថា “ខ្សាច់ស” ក៏ដាច់ខ្យល់ ស្លាប់ទៅ។ អ្នកស្រុកនាំគ្នាអារយកសាច់ហើយចម្រាញ់យកខ្លាញ់។ ដោយហេតុតែក្រពើនោះមានរិទ្ធីអំណាច អ្នកស្រុកមិនហ៊ានអាស្រ័យ ក៏យកទៅចាក់ចោលនៅវាលខ្សាច់។ សាច់ក្រពើនោះស ក៏សន្មត់ហៅទីនោះថា “សាច់ស” ដល់យូរៗទៅហៅក្លាយមកថា “ខ្សាច់ស”។ ខ្លាញ់ ក្រពើដែលគេចម្រាញ់បាននោះ គេយកទៅចាក់ ចោលនៅបឹងមួយធំក្នុងឃុំពាមរក៏ ស្រុកពាមរក៏ ហើយ សន្មត់ហៅបឹងនោះថា “បឹងចាក់ខ្លាញ់” ទាំងភូមិ និងវត‏្ត នៅក្បែរមាត់បឹងនោះក៏ហៅថា “ភូមិចាក់ខ្លាញ់ វត‏ច្តាក់ខ្លាញ់ដែរ” រហូតដល់សព្វថ្ងៃ។
 
ចំណែកក្រពើញីកាលបើ បាត់ប‏យ្តីរូពេក មិនឃើញត្រឡប់ទៅវិញក៏លាកូនមកតាមប‏្តី។ លុមះកដល់ពាក់កណ‏ល្តាផ្លូវ បានដឹងថាប‏ស្តីប្លា់ទៅ ហើយ ក៏ទ្រោមពួនស្លាប់ខ្លូននៅទីនោះទៅ ខ្មោចក្រពើញីនោះឯង ក៏ក្លាយជាថ្មដោយអំណាចឫទ្ធី។ កន្លែងនោះ អ្នកស្រុកសន្មត់ហៅថា ថ្មក្រពើទ្រោម រហូតដល់សព្វថ្ងៃ។ ឯកូនក្រពើទៀតសោត កាលបើបាត់មេបាយូរពេក មិនេឃីញត្រឡប់មកវិញ ក៏តាមមកទៀត មកដល់ពកា់កណ‏ល្តាផ្លូវក៏បានដឹងថា មេ និង បាខ្លួនស្លាប់អស់ហើយ ក៏ក្រាំងខ្លួនស្លាប់នៅទីនោះទៀតទៅ ទីក្រាំងខ្លួននោះ ក៏ក្លាយទៅជាថ្មដោយអំណាចឫទ្ធិដែរ។ ត្រង់នោះអ្នកស្រុក ហៅថាភូមិថ្មក្រាំង ហៅក្លាយមកទៀតថា ភូមិថ្មទ្រាំង រហូតសព្វថ្ងៃនេះ។ ចម្ងាយពីថ្មក្រពើទ្រោមទៅភូមិថ្មទ្រាំង ប្រមាណ១គ.ម នៅ ខាងកើតឆៀងអាគ្នេយ៏ផ្សារគោកសណែ‏ក្ត ក្នុងសង្កាត់រាក់ជ័យ ស្រុកបាភ្នំ ខេត‏្តៃព្រវែង។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: