រឿងត្រពាំងបឹងតេ (ខេត្តកំពង់ស្ពឺ)

 
                នៅឃុំសង្កែសាទម ស្រុកថ្ពង ខេត‏ក្តំពង់ស្ពឺ មានត្រពាំងមួយអ្នកស្រុកហៅថា “ត្រពាំងបឹងតេ” ។ ត្រពាំង នេះមានលក្ខណៈប្លែកដែលនាំឱ្យអ្នកស្រុកជិតខាង និងអ្នកដំណើរណាដែលបានទៅដល់ទីនោះ ចាប់អារម្មណ៏គ្រប់ៗគ្នា។ ទំហំត្រពាំង មិនជាធំប៉ុន្មានទេ ប្រមាណជាមាត់រង្វះ១០០ម៉ែត្រប៉ុណ្ណោះ។ មាត់ត្រពាំងជុំវិញ មានកក់ដុះខ្នាន់ខ្នាប់ ពុំដែលមានសត្វធាតុណាមួយចូលទៅស៊ីរុករានឡើយ ឯដីត្រង់កក់ដុះនោះមានសភាពទន់ជ្រាយល្មមដើរបានឥតផុង ជើងទេ តែទៅដល់កណ‏ល្តាត្រពាំងបែរជាមានត្រឹបមួយួដុំ ដុះស្មៅខ្លះ កក់ខ្លះ ហើយដីនោះជាភក់មមោកស្មោះ។ បើគេ ចង់ឆ្លងត្រឹបនោះ ទាល់ែតយកឈើវែងៗដាក់គងរួចដើរសួរពីលើឈើនោះទើបបាន។ មានអ្នកស្រុកនិយាយបន្ថែម ទៀតថា កាលជំនាន់បារាំងនៅជាអាណាព្យាបាលប្រទេស ខ្មែរកាលនោះបារាំងទៅពិនិត‏ម្យើលប្រុងនឹងធ្វើស្ពានឆ្លង ហើយបុកសសរស្ពានចំកណ‏ល្តាត្រពាំង។ ពេលនោះ គេឃើញមានផ្សែងហ៊ុយៗចេញពីត្រឹបនេះមក។ លុះគេពិនិត្យ សង្កេតក្នុងត្រឹបកណ‏ល្តានេះ ឃើញមានថ្មខាងក្នុងពណ៌សក្បុស ហើយនៅចន្លោះៗថ្មេនាះមានទឹកថ្លាហូររហែងៗចេញ ពីរន្ឋថ្មផង។ គម្រោងការស្ថាបនា ស្ពានពីជំនាន់នោះក៏ពុំបានសំរេចឡើយ។ ដោយឃើញមានលក្ខណះប្លែក ហើយជា ធម្មតានៅស្រុកខ្មែរយើង តែមានទីកន្លែងប្លែកៗយ៉ាងនេះ ប្រាកដជាមានរឿងព្រេងនិទានប្រចាំទីកន្លែងនោះជាមិនខាន ហេតុនេះក្រុម ជំនុំទំនៀមទំលាប់ខ្មែរដែលត្រូវរាវរកឯកសារតម្កល់ទុក ក៏បានអំពាវនាវស៊ើបសួររករឿងព្រេង ស‏ព្តីី ត្រពាំងបឹងតេនេះឡើង។ ជាភ័ព្វល្អលោក ខាញ៉ុញ ស្នងការក្រុមព្រះនរគរបាលជាតិ លោកបានយកចិត‏ទ្តុកដាក់ ជួយ រាវរករឿងនោះផងព្រោះលោកធ្លាប់ទៅឃើញផ្ទាល់នឹងភ្នែក កាលដែលលោកទៅបំពេញមុខការនៅខេត‏ក្តំពង់ស្ពឺ។ មិនយូរប៉ុន្មានលោកយកប្រដាប់ថតសម្លេងមួយ មកចាក់ជូនក្រុមជំនុំស‏ប្តា់ ដែលលោកបានថតសំលេងរបស់លោក ទូច-វ៉ាន់ ភ្នាក់ងាររបស់ក្រុមព្រះនគរបាលក្រុងកំពង់ស្ពឺ និទានជាហូរហែរអំពី រឿងព្រេងនិទាននេះ។ ដំបូងលោក ទូច-វ៉ាន់ បញ្ជាក់ពីពេលវេលាថា កាលនោះលោកត្រូវបានរាជការខេត‏្ត ចាត់ឱ្យទៅបំពេញបេសកម្មតាមស្រុកនានាក្នុង ខេត‏ក្តំពង់ស្ពឹ ជាមួយដំណើរពិនិត្យការនៃលោកប្រមុខខេត‏្ត។ ពេលយប់មួយនៅសំណាក់ឃុំសង្កែសាទម លោកក៏បាន ទៅសួរអ្នកស្រុកដែលបានមកចោមរោមថា ពូ មីង ណាចេះចាំរឿងរ៉ាវអ្វី សុំនិទានមកចែកចាយគ្នាស‏ប្តា់កែអផ្សុក។
កាលនោះមានតាម្នាក់អាយុ៧០ប្លាយបានឆ្លើយថា គាត់ចេះរឿងត្រពាំងបឺងតេ ព្រោះគាត់ធ្លាប់ស្តបា់ម្តាយគាត់ និទាន ពីដើមមក។ រឿងនោះមានសេចក្តីសង្ខេបដូចតទៅនេះ ៖ កាលពីបុរាណព្រេងព្រឺទ្ឋយូរយារណាស់មកហើយ មានសេដ្ឋី ម្នាក់មានទ្រព្យយ៉ាងស‏‏ក្តុស្តម្ភ មានភូមិកររស់នៅត្រពាំងបឺងតេនេះ។ សេដ្ឋីទាំងពីរនាក់ប‏្តីប្រពន្ឋពិតមែនតែមានសម្បតិ‏្ត ប៉ុន្តែមានចិត្តកំណាញ់ពន់ពេកណាស់។ ភោគសម្បតិ‏ច្តូលមកទាំងអម្បាលម៉ាន មិនងាយចំណាយឱ្យរបេះទៅវិញទេ ទោះបីជាការចំណាយនោះ ជាការចំណាយចាំបាច់ក៏ដោយ ហើយពុំសូវចេះយោគយល់មុខអ្នកក្រខ្សត់ទាំងឡាយផង។ សេដ្ឋីមាន កូនពីរនាក់ ប្រុសបង ស្រីប្អូន ដែលជាទីពេញចិត‏ណ្តាស់ ទៅណាមកណាម‏ង្តៗមានរទេះពិសេសដែលបិទ មាសដាំពេជ្រដាំត្បូងភ្លឺឆ្អិនឆ្អៅ ជាហេតុនាំឱ្យអ្នកស្រុកទូទៅនឹកសើចដល់ភោគសម្បតិ‏ស្តេដ្ឋីនោះពន់ពេកណាស់ មាន មនុស្សជាបរិវារ៥០០នាក់ ព្រមទាំងគោ រទេះសេះ ដំរី៥០០ មួយមុខៗជាធនធានផង នៅក្នុងស្រះខាងក្រោយផ្ទះ ដែលទឹកថ្លាឆ្វេងសំរាប់ជទាសីំរាកលំហែរទុក្ខនៃគ្រួសារនេះ មានចិញ្ចឹមក្រពើមួយយ៉ាងធំ។ ប្របមាត់ស្រះដីទួលមួយ កន្លែងដែលជាទីតាំងខ្ទមអ្នកតារក្សាក្រពើរក្សាភូមិករនោះទាំងមូល។ គ្រួសារសេដ្ឋីក‏ី‏្ត គ្រួសារអ្នកព្រៀងលានជិតខាងក‏្តី រមែងមកបែរបន់អ្នកតានេះ ឱ្យបានសម្រេចសមប្រាថ្នារៀងៗខ្លួន។ ថ្ងៃមួយ សេដ្ឋីនិយាយពិគ្រោះនិងភរិយាថាៈ ឱភាណអើយ! កូនប្រុស កូនស្រីយើងធំល្មមមានគូស្រកររៀងខ្លួនហើយ ប៉ុនែ‏ខ្តគ្ញ៉ិំតទៅឃើញថា បើយើងទៅដណ‏ង្តឹកូន អ្នកដទៃមកផ្សំផ្គុំនឹងកូនប្រុសយើង ឬកូនស្រីយើងជាគូនឹងកូនអ្នកដទៃទៅឃើញថា យើងពិតជាលំបាកខាតបង់ចែក រំលែកទ្រព្យសម្បត‏‏ជ្តិមានិខាន។ ហេតុនេះ កុំឱ្យលំបាកគួរតែយើង រៀបផ្សំផ្គុំកូនស្រីកូនប្រុសយើងទាំងពីរជាប‏្តីប្រពន្ឋ តែម្តងទៅ ដើម្បីនៅថែទាំសម្បត‏‏្តិយើងតទៅ។
 
កាលបេប្រីពន្ឋបានស‏ប្តា់ប‏្តីហើយ សមនឹងចិត‏ម្តច្ចរិយៈកំណាញ់របស់ គាត់ផងក៏ព្រមព្រៀងតាមប‏្តី ហើយក៏ចាត់ការធ្វើរោងក្រសាលអញ្ជើញភ្ញៀវជិតឆ្ងាយ មកក្នុងពិធីអាពាព៍ពិពាហ៍កូន ប្រុសស្រីនេះ។ កាន់ែតជិតដល់ថ្ងៃ់ណាស់ហើយ ប្រពន្ឋសេដ្ឋីនឹក‏ស្តាយប្រាក់កាសដែលនឹងចំណាយទិញម្ហុបូអាហារក្នុង ពេលរៀបចំការកូន ទើបគាត់នឹកឃើញគំនិតមួយនិយាយពិគ្រោះទៅវិញថាៈ ឱភាណអើយ ក្នុងពេលរៀបការកូនយើង នេះ ខ្ញុំស‏យ្តាប្រាក់កាសទិញម្ហូបអាហារណាស់ បើយើងកាប់គោ ក្របីក៏ឃើញថានឹងខាតបង់ស‏ត្វដែលជួយធ្វើការរកស៊ី យើង។ ដូច្នេះខ្ញុំយល់ថា បើយើងសម្លាប់ក្រពើដែលយើងចញ្ចឹមនៅក្នុងស្រះក្រោយផ្ទះ យកវាមកធ្វើជម្ហាបូលៀងភ្ញៀវ វិញ ខ្មុំយល់ថាមិនខាតបង់ឡើយ ព្រោះក្រពើសព្វថ្ងៃគ្មានបានរកស៊ីអ្វីយើងទេ។ សេដ្ឋីឮពាក្យប្រពន្ឋនិយាយ ដូច្នេះ ពេញចិត‏ណ្តាស់ ទើបម្នីម្នាចាត់ឱ្យសំលាប់ក្រពើធ្វើអាហារធ្វើអាហារទទួលភ្ញៀវ។ យប់មួយនាងតីយល់សប‏‏្តិឃើញ អ្នកតារក្សាក្រពើមកប្រាប់ថា “តីឯងកុំស៊ីការកូនសេដ្ឋីឱ្យសោះណា! ព្រោះការនេះគេកាប់ក្រពើយកសាច់លៀងភ្ញៀវ ហើយ តីឯងចាំមើលចុះ អ្នកណាស៊ីការនេះខ្លះ នឹងឃើញទាន់ ហន់ភ្លាមជាមិនខាន់”។ នាងតីភ្ញាក់ឡើងរួចសញ្ជឹងគិត តែម្នាក់ឯង។ លុះដល់ថ្ងៃ់គេរៀបការគគ្រឹកគគ្រេង មានភ្ញៀវជិតខាងមកអ៊ូអរ នាងតីគេចវេះចេញពីផ‏ប្ទាះត់ទៅ។ ពេលកំពុងស៊ីផឹកអ៊ូអរជួបជុំគ្នានោះ ស្រាប់តែព្រះធរណីស្រុតទាំងផែន ចំត្រង់ផ្ទះសេដ្ឋី ដែលកំពុងការកូនលិចបាត់អស់។
នាងតី កាលបើឃើញហេតុអស្ជារ្យដូច្នេះ នាងព្រួយចិត្តរលឹកអាល័យដល់ចៅហ្វាយក្មេងៗទាំងពីនាក់ ដែលធ្លាប់មាន ចិត្តសនេ‏‏‏ស្តាមេត‏ដ្តាល់ខ្លួនកាលមុនរៀងមក។
 
ស្វាងពីសោកសៅហើយ នាងនឹកដល់គុណអ្នកតាដែលបានមកប្រាប់នាង ជៀសឱ្យផុតគ្រោះថ្នាក់។ ម៉្លោះហើយនាងក៏កោរសក់ថ្វាយអ្នកតា ជាការតបស្នងសងគុណអ្នកតាវិញ។ មុននឹងកោរ នាងចុះទៅក្នុងស្រះ កក់សក់ឱ្យជោក គឺស្រះជាលំនៅរបស់ក្រពើប្របនឹងខ្ទមអ្នកតា។ ហេតុនេះហើយទើបបានជា ស្រះនេះសព្វថៃអ្នកស្រុកហៅថា “ត្រពាំងកក់” គឺជាត្រពាំងដែលនាងតីកក់សក់។ រូចនាងឡើងទៅលើទួលកោរសក់ ទៀតបានជាទួលនោះគេឱ្យឈ្មោះថា “ទួលកោរសក់ នាងតី” ដែលក្លាយមកថា “ទួលកោរនាងតីៗ” ជាប់រហូតមក សព្វថ្ងៃ។ ដោយនឹកអាល័យម្ចាស់ស្រី-ប្រុស ពុំមានភ្លេច នាងតីក៏ទៅតាំងលំនៅក្បែរកន្លែងព្រះធរណីស្រូបផ្ទះសេដ្ឋី ដែលស្រុតទៅជាត្រពាំងធំមួយ គឺជាត្រពាំងដែលគេហៅថា “ត្រពាំងបឹងតេ” សព្វថ្ងៃនេះ។ មិនយូរប៉ុន្មានមានបុរស ម្នាក់មកទាក់ទងស‏ដ្តីណ‏ង្តឹនាងតីធ្វើជាប្រពន្ធ បាននៅជាមួយគ្នាជាសុខសាន‏្តប្រកបរបរដំណាំដាំដុះផ្សេងៗ។ ដល់នាងតី មានផ្ទៃពោះបាន៦ខែ បុរសនោះក៏នឹកឃើញការនឿយណាយក្នុងកងទុក្ខនាលោកិយ៏ ក៏លួចរត់ចោលប្រពន្ធទៅបួស ធ្វើជាអ្នកសច្ចំនៅឯភ្នំខ្ចោល។ ចំណែកនាងតី នាងនៅតែម្នាកឯ់ង រហូតដល់គ្រប់ខែហើយក៏សម្រាលបានកូនប្រុសមួយ។
វេលាប្រសូត្របុត្រ អ្នកភូមិជិតខាងមកជួយអបអរសាទរ ក៏សន្មត់នាមកូនប្រុសនេះថា “បុត‏ក្តុមារ”។ កាលបើចម្រើន វ័យបាន១៣ឆ្នាំ បុត‏ក្តុមារចេះតែសួររកឪពុក លុះសួរញឹកញាប់ពេក ម‏យ្តាក៏ប្រាប់តាមត្រង់ថា “ឪពុកឯងទៅបួស ចម្រើនភាវនាឯភ្នំខ្ចោលនោះទៅហើយ បើឯងចង់ឃើញត្រូវដើរស្វែងរកក្នុងព្រៃនោះ កាលបើឃើញហើយ ឯងត្រូវ លើកពីរឿងដើមរបស់ម‏យ្តានៅពេលដែលជួបនឹងឪពុកឯងកាលពីដំបូងនោះប្រាប់ឱ្យហូរហែរទើបស្គាល់”។ នាងនិយាយ រឿងដើមប្រាប់កូនសព្វគ្រប់ហើយ កូនក៏លាចេញទៅ។ បុត‏ក្តុមារស្វែងរកឪពុកអស់ពេលយ៉ាងយូរក្នុងព្រៃ ទើបបាន ប្រទះឃើញតាបស់មួយអង្គ គង់ភាវនានៅក្រោមដើមឈើលើផែនថ្មមួយផ្ទាំងធំ។ កុមារថ្វាយបង្គំហើយក៏រ៉ាយរ៉ាប់ សព្វគ្រប់ ឱ្យតាបស់ស‏ប្តា់។ តាបសមិនទាន់ជឿថាកូនទេ ក៏អធិដ្ឋានថា “ប្រសិនបើកុមារនេះជាកូនខ្ញុំមែន កាលណាខ្ញុំ ទះកុមារមួយដៃទៅសុំឱ្យកុមារអណែ‏ត្តមកលើស្មាខ្ញុំ។ ថាហើយតាបសយកដៃស‏ទ្តាំះ ទៅស្រាប់តែកុមារអណែ‏ត្តមក នៅលើស្មាឆ្វេងដូចសេចក‏្តីប្រាថ្នា ទើបតាបស់ជឿថាជាកូនខ្លួនពិតតាំងពីនោះមក។ តាបស់ចាប់បង្រៀនវិជ្ជាសិល្បសាស្រ‏្ត ដល់កូនជារៀងរាល់ថ្ងៃ លុះប្រមាណជាច្រើនឆ្នាំតមក កូនក៏សុំលាឪពុកទៅរកម‏យ្តាវិញ ឪពុកគ្មានអ្វីជាប្រសើរទុកជា កេរឡើយ មានតែគ្រាប់ត្រសក់បីគ្រាប់ហុចទៅឱ្យកូន ហើយផ‏ថ្តាំា “គ្រាប់ត្រសក់បីគ្រាប់នេះ” នឹងផ‏ល្ត់កិត្តិយ្តសយ៉ាង ធំឱ្យកូននៅពេលខាងមុខជាប្រាកដ ដល់កូនដាំទេៅហើយបានជាផ្លែដំបូង ត្រូវតែបេះផ្លែនេះយកទៅថ្វាយសេ‏ច្តកុំខាន ឯកន្លែងដាំត្រូវដាំនៅមាត់ត្រពាំង ដែលជាលំនៅដ្ឋានរបស់ម‏យ្តាឯង ហើយត្រូវសន្មត់កន្លែងនោះថា “បឹងតីៗ” តាម ឈ្មោះម‏យ្តាឯងរហូតទៅ។ កុមារថ្វាយបង្គំឪពុកបីដង លាធ្វើដំណើរចេញទៅទៅរកម‏យ្តាដែលកាន់តែចាស់ ហើយក៏ ប្រាប់ម‏យ្តាឱ្យ សន្មត់នាមត្រពាំងក្បែរផ្ទះនេះហៅថា បឹងតីៗ តាមបណ‏ឪ្តាំពុកបានជាសព្វថ្ងៃនេះ ក្លាយទៅជា “បឹងតេ” ទៅវិញ។
 
រឿងរ៉ាវដើមនៃបឹងតេ មានតែប៉ុណ្ណេះឯង គឺកើតមកពីបណ‏ត្តាំបាសឬសី សន្មត់តាមឈ្មោះនាងតី ដែលជាអ្នកស្ថិតនៅមាត់ត្រពាំង គឺជាកន្លែងដែលព្រះធរណីស្រុត ស្រូបយកពួកសេដ្ឋីទ្រឹស្មូរខុសប្រពៃណី នេះឯង។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: