វិធីសាស្ត្របង្រៀនទី ១៥

ការគ្រប់គ្រងពេលវេលា
 
បើ​អ្នក​មិន​ចេះ​គ្រប់​គ្រងពេលវេលាឲ្យបានល្អប្រសើរទេ អ្នកនឹងជៀសមិនផុត ពី ការ​រវល់​ដក​ឃ្លា​មិន​រួច​នោះទេ។ ការ​គ្រប់គ្រងពេលវេលាល្អ ធ្វើឲ្យអ្នក អាច​រស់នៅបាន​ស្រួល និងមានសុខភាពល្អផងដែរ។
 
១. ទុក​ពេល​វេលា​ឲ្យ​ខ្លួនឯង​ខ្លះ៖ ត្រូវ​ចែក​ពេលវេលា​ខ្លះ
សម្រាប់ចុងសប្តាហ៍​ និងការកម្សាន្ត។ មិន​គួរ​មាន​អារម្មណ៍​ថា​ខ្លួនឯង​ខុស ដោយ​គ្រាន់តែ​ចំណាយពេលសម្រាប់ការសំរាកនោះទេ។
 
២. ដាក់គម្រោងច្បាស់លាស់សម្រាប់ការងារនីមួយៗ កំណត់ពេលចាប់ផ្តើម និងពេលបញ្ចប់ការងារមួយ។
 
៣. ត្រូវចេះ​សម្របតាមកាលៈទេសៈ៖ យើង​មិន​អាច​ដឹង​ជាមុន​នូវ​អ្វី ដែល​អាច នឹង​កើត​ឡើង​បាននោះទេ។ ប្រសិន​បើ​អ្នក​មិន​អាច​បន្តជាមួយការងារនោះបាន ឬ អ្នក​ត្រូវ​ធ្វើការ​ហួស​សមត្ថភាព​ នោះ​អ្នក​គួរ​ជ្រើសរើស​គម្រោង ការងារផ្សេង។ ត្រូវចេះ​ស្របតាមកាលៈទេសៈ។
 
៤. ធ្វើការរួមជាមួយ​មិត្តរួម​ការងារ ដូចជាការបង្រៀនគ្នាទៅវិញទៅមកពីយុទ្ធសាស្ត្រ និង គំនិតថ្មីៗ។
 
៥. ការរៀបចំឯកសារឲ្យមានរបៀប ក៏ជាការ​រៀបចំពេលវេលាផងដែរ។ ធ្វើឲ្យអ្នកចំណេញពេលក្នុងការ​រក​ឯកសារមានឯកសារស្រាប់សម្រាប់ប្រើប្រាស់នៅពេលត្រូវការជាដើម។
 
៦. គួរ​ជ្រើស​យក Proactive ជាជាង Reactive៖
Proactive៖ រៀបចំរួចជាស្រេចទុកជាមុន ចំពោះរឿងរ៉ាវដែលអាចកើតឡើង។ (រៀបជើងព្រួល)
Reactive៖ បញ្ហាកើតឡើងហើយ សឹមរៀបចំដំណោះស្រាយជាក្រោយ។
 
៧. មានអ្នកតំណាង ឬ អ្នកជំនួយ៖
“Delegation is the Key to good management.”
អ្នក​អាច​ឲ្យ​ការងារ​ទៅ​អ្នក​តំណាង​របស់អ្នក​ជួយបាន។ អ្នកតំណាងអាចជា ឳពុកម្តាយ អាណាព្យាបាលរបស់សិស្ស អ្នកជំនួយការផ្នែករដ្ឋបាល ឬ
សិស្សខ្លួនឯងផ្ទាល់បាន។ ឧទាហរណ៍៖ អ្នកអាចឲ្យឳពុក​ម្តាយ​ជួយ​ក្នុងការជំរុញ សិស្ស​ឲ្យ​រៀន​ខ្លួនឯងនៅផ្ទះ ដែលអាចឲ្យសិស្សយល់បានច្រើន និង
កាត់បន្ថយនៅការលំបាកក្នុងថ្នាក់។ ការអប់រំ មិនមែនមានតែនៅក្នុងសាលាទេ។
 
៨. ស្វែងរក​នូវ​ធន​ធាន​ដែលមាន​ស្រាប់ មក​បង្រៀនអាច​ជួយ​ការ
បន្ថយការចំណាយពេលបានដែរ។ អ្នក​អាច​យក​ធន​ធាន​ដែល​មាន​ស្រាប់នោះ មក​កែ ច្នៃ​ឲ្យ​ស្រប​តាម​តម្រូវ​ការ​ក្នុង​មេរៀន​បាន។
 
៩. ចាត់ការងារឲ្យសិស្សធ្វើ៖ ឲ្យ​សិស្សរួម​ចំណែក​ជួយ ដូចជា​មានវេន​អ្នក សម្អាត​ក្តារខៀន អ្នក​រៀប​ចំតុគ្រូ អ្នក​ប្រមូល​ក្រដាស​កិច្ចការជាដើម។ល។
 
បកប្រែ និងកែសម្រួលដោយ
ឌីយ់ា
ដកស្រង់ពីសៀវភៅ Useful Tips for Prospective Teachers
 

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: