រឿងភ្នំសែនហាន

 
                នៅខេត្ត​កំ​ពត ក្នុងព្រះរាជាណាចក្រកម្ពជ៉ា មានភ្នំមួយឈ្មោះថា ភ៉្នំសែនហាន ។ តាំងនៅទិសខាងលិចវត‏អ្តង្គរ ជ័យ ឃុំអង្គរជ័យ ស្រុកអង្គរជ័យ អ៉តីតស្រុកបន្ទាយមាស ៉ ខេត្ត‏កំពតចម្ងាយពីវត‏ន្តេះប្រមាណ៣គីឡូមែត្រ។ ភ្នំនោះ មានបណេ‏យ្តាប្រមាណ១០គ.ម ទទឹងប្រហែលជា៥គ.ម កម្ពស់តាមចម្ងាយផ្លូវដើរឡើងពីជើងភ្នំដល់កំពូល ប្រមាណ ២គ.ម ហើយមានដើមរុក្ខជាតិគ្រប់មុខ ដុះលើភ្នំនោះណែនណាន់តាន់តាប់។ នៅក្បែរជើងភ្នំមានជ្រោះមួយ ឈ្មោះ ជ្រោះស្លា ស្ថិតនៅខាងលិចវត‏អ្តង្គពន្លឺដែលមានទឹកពណ៌ខៀវថ្លាឆ្វង់ គួជាទីរីករាយសប្បាយ ជាលំនៅនៃពួកមច្ឆាជាតិ ទាំងឡាយ។ ភ្នំនេះមានឈ្មោះថា  ស៉ែនហានដោយមានរឿងព្រេងដែលអ្នកស្រុកនិទានតៗគ្នាមកថាៈ សម័យពីព្រេង នាយក្នុងគ្រាមួយួ ដែលអ្នកស្រុកអំណត់ណាស់ មានមនុស្សច្រើននាក់ទៅរកស៊ីធ្វើការនៅជើងភ្នំនោះ ដែលជាភ្នំពុំទាន់ មានឈ្មោះថាអីនៅឡើយ ហើយភ្នំនោះពុំទាន់មានដើមឈើច្រើននៅឡើយផង គេបាននាំគ្នាដាំដំណាំផ្សេងៗជាច្រើន មាន ចេក ពោត ត្រាវ ដំឡូង ដូង ស្លា ជាដើម។ ក្នុងគ្រានោះមានតាម្នាក់ឈ្មោះ ស៉ែននៅធ្វើចំការក្នុងទីនោះដែរ។ ពេលដែលដំណាំកំពុងតែលូតលាស់ល្មមប្រើការបាន ស្រាប់តែមានដំរីស‏ម្តួយ ចូលមកកាច់ចេក ដកដំណាំនោះស៊ីជា រឿយៗ។
 
តាសែនគិតថា ប៉ើអញមិនរកមធ្យេបាយាកំចាត់ដំរីនេះចេញទេ មុខតែថ្ងៃណាមួយវានឹងស៊ីដំណាំនេះអស់ ជាមិនខាន ទ៉ើបគាត់ចាប់កាំបិតលំពែង និងកាំបិតព្រោដញចាក់ កាប់ដំរីស‏ន្តេះ ដរាបដល់ស្លាប់ ឯជនឯទៀតមិនហ៊ាន ដេញចាក់ កាប់ដំរីនោះសោះឡើយ។ កាលដែលតាសែនសម្លាប់ដំរីនោះបានហើយ អ្នកស្រុកភូមិទាំងអស់គ្នាហៅគាត់ ថា  ត៉ាសែនក្លាហានៗ ។ លុះចំណេរតៗមក ពេលតាសែនគាត់ធ្វើមរណកាលហើយក្តី ក៏មនុស្សអ្នកស្រុកភូមិនាំគ្នាហៅ ភ្នំដែលជាលំនៅតាសែននោះថា ភ្នំតាសែនក្លាហាន លុះយូរៗតៗទៀតក៏ហៅខ្លីមកត្រឹម  ភ៉្នំសែនហានៗរហូតមកដល់ សព្វថ្ងៃនេះ។
 
ដក​ស្រង់​ពី​សៀវភៅ​រឿង​ព្រេង​ខ្មែរ

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: