រឿងព្រេងភ្នំយ៉ាត នៅប៉ៃលិន

 
                មុននឹងចូលទៅដល់រឿងព្រេង យើងសូមណែនាំមិត‏‏អ្តក្នអានឱ្យស្គាល់ភូមិភាគបរប៉ៃលិនបន‏ច្តិសិនព្រោះជាភូមិភាគនៅឆ្ងាយពីរាជធានីហើយដែលទំនៀមទំលាប់ប្លែកណាស់ផង។ដើមឡើយអ្នកស្រុកប៉ៃលិនសុទ្ធសឹងតែជាជនជាតិកុឡាទាំងអស់មករស់នៅដោយសារការប្រាថ្នាមកជកីត្បូងដែលមានកប់ក្នុងដីត្រង់ជ្រលងនៃភ្នំភូំមិភាគនោះ។ តាមប្រវិត្តិពង្សាវតារ នៃស្រុកប៉ៃលិនថា ពួកកុឡាទាំងនេះចាប់ផ្តើមមកប្រតិស្ថាន កជាភូមិស្រុកនៅតំបន់នេះតាំងពី គ.ស ១៨៧៦មក។ ប៉ុន្តែដំបូងពួកកុឡាទាំងនេះគ្មានបង់ ពន្ធដារចុះចូលក្នុងរាជការទេ ព្រោះពិតមែនតែដីត្រង់នេះ ជាដីខ្មែរដែលកាលនោះនៅក្នុងអំណាចសៀមនៅឡើយ ក៏រាជការសៀមពុំបានចាប់ភ្លឺកនឺងពួកអ្នកស្រុកនេះដែរ។
 
លុះ ត្រាតែមកដល់ គ.ស ឬ ១៨៨១ ដោយសារតែពួក នេះទាស់ទែងគ្នា ទើបនាំឱ្យលេចឮរឿងនេះ ទៅដល់រាជការសៀម នៅខេត្តចន្ទបុរី “ចន្ទបុរៈ” រាជការសៀមក៏ចាត់ឱ្យមេភាស៊ីហូតពន្គ លើអ្នកកជីកត្បូងទាំងនេះ។ មេភាស៊ីនេះមានឈ្មោះ ថា ម៉ុង ឃុនទី ដែលជាមេក្រុមពួក កុឡាដែលធ្វើដំណើរមករកស្វែងរកឃើញកន្លែងនៅទីនោះ។ ដើមហេតុ គឺ ម៉ុង ឃុនទី បាននាំយកត្បូងទៅដល់ក្រុងបាងកក ហើយទាក់ទងនឹងកុងសុលអង់គ្លេស សុំឱ្យកុងសុលនោះ នាំខ្លួនទៅគាល់ ព្រះចៅសៀម ទើបព្រះចៅសៀម តែងតាំងឱ្យធ្វើមេភាស៊ី ហូតពន្ធ ហើយជាមេក្រុមនៃពួកកុឡាទាំងអស់ផង ដោយ តាំងងារជាហ្លួងមណី យុទ្ធនាគឺហ្លួងមណីនេះហើយដែលកសាងវត‏‏អ្តារាមជាច្រើនកន្លែងនៅក្នុងតំបន់ប៉ៃលិន។ រហូតមក ដល់គ.ស ១៩០៤ ដែលរាជការសៀម ត្រូវប្រគល់ដីខេត្តបាត់ដំបង ម្លូព្រៃ ស្ទឹងត្រែង ថ្វាយមកព្រះចៅផែនដីខ្មែរ ព្រះកុរណាព្រះបាទសមេ‏ច្តព្រះស៊ីសុវត្ថិវិញនោះ ផែនដីប៉ៃលិនត្រូវរាជការបារាំងគេទៅកាន់កាប់ ដោយតាំងប្រតិភូនៃរ៉េស៊ីដង់ប្រចាំខេត‏ប្តាត់ដំបង (Delegue au Resident de la province) ហើយប្រតិភូនេះ មើលកានកាប់ហូត ពន្ធដារ ក្នុងការប្រកបអាជីវកម្មយកត្បូងនេះ។ មិនតែបុណ៉្ណោះគេក៏រៀបធ្វើថ្នល់មកកាន់ទីប្រជុំជនបាត់ដំបងជាថ្នល់ដែលមាននៅសព្វថ្ងៃប៉ុនែ‏ក្តាលនោះគេគ្រាន់តែយកពន្ធដារពុំបានគិតពីអ្វីៗជាឧត‏ម្តប្រយោជន៏ដល់អ្នកស្រុកភូមិភាគនេះ​រហូតមកដល់សម័យសង្គមរាស្រ‏ន្តិយមទើបទីប្រជុំជនប៉ៃលិនបានផ្លាស់ប‏រ្តូរូបយ៉ាងឆាប់រហ័សនណារខានទៅតែពីរឆ្នាំលុះទៅម‏ង្តទៀតស្ទើរតែពុំស្គាល់។ គេឃើញផ្ទះរាជការក៏ស្អាតៗសង់ពីបាយអមានសាលារៀន មន្ទីរឃោសនាការផ្សាយ ក៏សុទ្ធតែធ្វើពីបាយអរល្អៗដែរ។ផ្ទះអ្នកផ្សារក៏រៀបរយល្អគួជាទីសមរម្យដូចទីប្រជុំជនធំៗដែរ។ អាស្រ័យ ដោយការរៀបចំស្អាតយ៉ាងនេះ នាំឱ្យមានទេសចរណ៏ចេញចូលទៅទស្សនាលំហែរកាយ នៅទីនោះរឹតតែច្រើនឡើង។
 
ដូច្នេះការចង់ដឹងចង់ឮពីប្រវត‏ព្តិង្សាវតារ នៃភូមិភាគនេះក៏រឹតតែេច្រីនឡើងដែរ។ សេចក‏ព្តីណ៌នារបស់យើងទាំងប៉ុន្មាន នេះ ក៏គ្រាន់តែជាការឆ្លើយតបនឺងសេចក‏្តីត្រូវការទាំងនេះឯង។ ប៉ុនែ‏ជ្តាធម្មតាណាស់ នៅស្រុកខ្មែរយើងតែពោលពី ប្រវត‏្តិត្រង់ណាមួយ ពិតជាកើតមានរឿងព្រេងផ្សំជាមួយការពិតមិនខាន។ បើទីណា មានដើមកំណើតឆ្ងាយ រឿងព្រេង នោះក៏បែបយារឆ្ងាយ សឹងែតរកជឿមិនកើត ឯទីណាទើបនឹងកើតថ្មី រឿងព្រេងក៏ថ្មីលាយឡំការពិតចូលក្នុងនោះច្រើន ទៀតដូចជាភូមិភាគប៉ៃលិន ជាអាទិ៍ដោយសារតែប៉ៃលិនទើបតែកើតមាន ឈ្មោះមានបោះសម្លេងក្នុងរវាង គ.ស ១៨៨១ ប៉ុណ្ណោះ រឿងព្រេងនៅតំបន់នេះ ក៏ស្រដៀងៗនឹងរឿងមែនទែន គ្រាន់តែមានលាយជំនឿព្រះឥន្ទ ទេវតា ខ្មោច អារក្ស អ្នកតា ចូលច្របល់ជាមួយផងប៉ុណ្ណោះ។ យើងលើកយករឿងព្រេងភ្នួំយ៉ាត មកអធិប‏យ្បាដូចតទៅនេះ ៖
កាលណោះមានប‏្តីប្រពន្គពីរនាក់ មានឈ្មោះយ៉ាតដូចគ្នា គឺប‏ក្តី៏ឈ្មោះយ៉ាត ប្រពន្ធក៏ឈ្មោះយ៉ាតរស់នៅប្រកបរបរជីក ត្បូងនៅស្រុកប៉ៃលិននេះ។ លុះចាស់ជរាហើយគាត់ពុំអាចទៅធ្វើការធ្ងន់ៗដូចសព្វដងបាន គាត់ក៏ទៅធ្វើធម៌នៅលើ ភ្នំមួយ (ដែ់់់ល់យើងហៅថាវត‏ភ្តយ៉្នាំតសព្វថ្ងៃ) ទាំងពីនាក់ប‏្តីប្រពន្ធ។ អ្នកផងក៏នាំគ្នាសន្មតយកឈ្មោះគាត់ ធ្វើជាឈ្មោះ ភ្នំនេះឡើង ព្រោះការសន្មត់នេះ គេពុំអាចនឹកនារកន័យយ៉ាងណាៗទេ គ្រាន់តែឱ្យស្រួលហៅ ស្រួលសម្គាល់ប៉ុណ្ណោះ ត្បិតនៅប៉ៃលិន មានកំពូលភ្នំខ្ពស់ៗេឡីងជាច្រើនកន្លែង ដូច្នេះបើទីណាមានភាពសម្គាល់ដូចមេ‏ច្ត គេក៏នាំគ្នាសន្មត់យក តាមភិនភាគនោះធ្វើជាឈ្មោះឡើង។ នៅពេលនោះអ្នកស្រុកប៉ៃលិនខ្លះ ដែលធ្លាប់យកត្បូងទៅលក់ឯស្រុកសៀមញឹក ញាប់ ហើយគេធូរធារប្រាក់កាសផង គេក៏ទិញកាំភ្លើងដៃខ្លះ កាំភ្លើងវែងខ្លះ សម្រាប់យកការពារទ្រព្យសម្បត‏ភ្តិមូឋិនា របសគេ់។ តែនៅពេលអផ្សុក អ្នកទាំងនោះតែងយកកាំភ្លើងទៅបាញ់សត្វពេញតែព្រៃ ដោយស្រុកនោះសម្បូរព្រៃ ស‏ក្តុៗណាស់ផង។ ការបរបាញ់សត្វនេះនាំឱ្យផ្អើលដល់ពពួកអារក្ស អ្នកតានៅក្នុងព្រៃនោះ។ ថ្ងៃមួយអ្នកតាមួយដ៏មាន ឬទ្ធិជាងគេ បានតំណែងខ្លួនមកជួបជាមួយតាយ៉ាត និង យាយយ៉ាត ដើម្បីផ‏្តាំផ្ញើរឱ្យនិយាយនឹងពពួកបាញ់ទាំងនោះថា កុំឱ្យ ដើរបាញ់ទៀតនាំពពួកអ្នកតាទាំងអស់ភ័យរត់ខ្ចាត់ខ្ចាយ កូនចៅវង្វេងវង្វាន់គ្នាអស់ហើយ ដូច្នេះសូមឱ្យតែលែង បាញ់ចុះយើងនឹងជួយពួកនេះ ឱ្យរកឃើញត្បូងថ្មយ៉ាងថ្លៃៗ ឱ្យបានធ្វើអ្នកមានច្រើនគ្នាឡើងៗ ប៉ុនែ‏ប្តើបានជាមានហើយ ត្រូវនាំគ្នាកសាងវត‏ម្តួយនៅលើទីកន្លែងភ្នំនេះ មិនតែបុណ៉្ណោះត្រូវលេងភ្លេងរាំក្ងោករៀងរាល់ថ្ងៃសិលផង។ ផ‏្តាំផ្ញើរួច ហើយអ្នកតាក៏អន‏‏រ្តធានខ្លួនបាត់ទៅវិញភ្លាម។ ឯយាយយ៉ាត តាយ៉ាត ក៏នាំរឿងនេះទៅផ្សាយប្រាប់ពួក អ្នកស្រុកទាំង អស់ឱ្យដឹងគ្រប់គ្នា។
 
អ្នកស្រុកក៏ព្រមគោរពតាមបំណងអ្នកតានោះរហូតមក។ នេះជារឿងមួយដែលទាក់ទងនឹង ភ្នំយ៉ាត ឯរឿងមួយទៀតដែលមនាទាក់ទងនឹងឈ្មោះ “ប៉ៃលិន” មានដោយឡែកផ្សេងទៅទៀត។ តាមអ្នកស្រុកឱ្យ ការណ៏ថាពាក្យ “ប៉ៃលិន” នេះក្លាយមកពីពាក្យ ភេលេង ព្រោះមានគេនិទានរឿងដើម បញ្ជាក់ផងថាៈ កាលនោះមាន អ្នកប្រមាញ់ដេញតាមដានសត្វព្រៃចេះតែឆ្ងាយទៅៗ រហូតដល់ភូមិភាគប៉ៃលិនសព្វថ្ងៃ ដែលគ្រានោះនៅជាព្រៃស្រោង មានវាលចន្លោះខ្លះត្រង់ប្រឡាយទឹកដែលហៅថា “អូរ” មានអូរទុងជាដើម ក្បែរមាត់អូរនេះ អ្នកប្រមាញ់បានប្រទះ ឃើញសត្វភេកំពុងហែលទឹក លុះឃើញមនុស្សមកដល់ ភេក៏រត់បាត់អស់ទៅ។ អ្នកប្រមាញ់ ចូលទៅមើលត្រង់កន្លែង ភេប្រឡែងគ្នានោះ ក៏ឃើញដុំថ្មតូចៗ មានពន្លឺផ្លេកៗ ក៏នាំគ្នារើសយកម្នាក់មួយដុំទុក យកទៅបង្ហាញញាតិមិត‏ឯ្តស្រុក ខ្លួនវិញ។ លុះទៅដល់ស្រុកមានអ្នកស្រុកនោះ (តាមនិយាយថាពូកកុឡា ដែលមករស់ នៅខេត‏ច្តន្ទប៊ុន ស្រុកសៀម) ស្គាល់ថាថ្មនេះមានតំលៃគេក៏យកទៅវាយបំបែក រួចច្នៃជាត្បូងឡើង ក៏ឃើញថា មានទឹកល្អ។ កាលបើដូច្នេះក៏នាំគ្នា ទៅសួរទិញពីពួកប្រមាញ់នោះទៀត។ ពួកប្រមាញ់យល់ថាជាផ្លូវរកស៊ីមួយ ហើយក៏ព្យាយាមឆ្ពោះទៅយកថ្មនេះពី កន្លែងមុនជាញឹកញាប់។ ការទៅមកញឹកញាប់នេះហើយទេបឹអ្នកទាំងនោះ សន្មត់
 
ឈ្មោះទីកន្លែងត្រង់នេះថា “កន្លែងភេ លេង” ដោយយកតាមសភាពដែលគាត់បានប្រទះឃើញជាដំបូងនោះ។ ប៉ុនែ‏ដ្តោយពួកទាំងនេះនៅស្រុកសៀម ក៏អាន ពាក្យនេះក្លាយទៅតាមសម្លេងសៀមបន‏ច្តិទៅ គឺ “ភេ” ទៅជា “េផ” ឯលេងទៅជា “ឡេន” ឬ “ឡិន” ដូច្នេះរូមមក ហៅថា “ផេឡិន” ។ លុះសម័យបារាំងទៅកាន់កាប់ តំបន់ នេះគេសសេរឈ្មោះនេះ ជាអក្សររ៉ូម៉ាំងតាមសម្លេងផង តាមរូបសាស្រ‏ព្តាក្យផងជា PHAILIN គឺ PH ជាអក្សរផ AI ជាស្រៈអេ L ជាអក្សរល I ជាស្រៈអិ នឹង N អក្សរ ន។ ចំណេរតមក ដើម្បីកុំឱ្យពីបាកសរសេរ គេក៏ភ្ជាប់ លែងឱ្យមានសហសញ្ញា Trait d’union ក៏ក្លាយទៅជា Phailin ហើយតៗមក ដោយបារាំងអានដោយគ្មានខ្យល់ អក្សរH គេក៏លុប H ចោលទៅ នៅសល់តែ PAILIN ។
សេចក‏អ្តីធិប្បាយមកនេះ មានទំនងជាដើមកំណើតស្រុក (Monographie) ជារឿងព្រេង ដើម្បីជាប្រយោជន៏ដល់ អ្នកស្រាវជ្រាវទៅពេលមុខៗទៀត ប៉ុនែ‏ម្តានទំនងខ្លះ ចង់ទៅជារឿងព្រេងដែរ ត្បិតមានលាយឡំជំនឿ ខ្មោច អារក្ស អ្នកតាជាមួយួផង។ ការណ៏នេះយើងសង្ឃឹមថា លោកអ្នកអានណាចេះចាំរឿងព្រេងនៅភូមិភាគនោះវែងឆ្ងាយទៅ ទៀត ក៏សួនបញ្ជូន មកឱ្យយើងផងដើម្បីកែសម្រួលទៅលើកក្រោយ។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: