រឿងទន្សាយជាប់គូថនិងគល់ត្រាច

ថ្ងៃមួយទន្សាយស្វែងរកចំណីអាហារ បានប្រទះគល់ត្រាចមួយដែលគេទើបនឹងកាប់ថ្មីៗ មានជ័រកកស្អិតតតាត់ ទន្សាយលោតផ្លោតអង្គុយពីលើជ័រ ជាប់គូទនឹងជើងរើពុំរួច នៅនិងថ្កល់លើគល់ត្រាចនោះ។ ជួនពេលនោះ មានកូនដំរី មួយវាដើរទៅរកទឹកផឹកនៅក្នុងត្រពាំង ក្បែរគល់ត្រាចនោះ ដែលជាកន្លែងវាផឹករៀងរាល់ថ្ងៃ។ ទន្សាយមានប្រាជ្ញា ក៏និយាយបន្លាចថា “នែ ! អាកូនដំរីកុំមកផឹកទឹករបស់អញ ទឹកនេះព្រះឥន្ទ្រលោក ឱ្យអញមកចាំយាមទេ”។ ឯកូនដំរី ខ្លាចមិនហ៊ានផឹកក៏ត្រលប់ទៅប្រាប់មេវាថា “ម៉ែអើយ! ខ្ញុំទៅផឹកទឹកត្រពាំង នោះស្រាប់តែឃើញសត្វអីមួយអង្កុយ លើគល់ឈើ វាដេញខ្ញុំមិនឱ្យផឹកទឹកត្រពាំងនោះ វាថាវាជាអ្នកបំរើរបស់ព្រះឥន្ទ្រ ខ្ញុំស្រែកទឹកណាស់ម៉ែ!” មេដំរីឮ កូនប្រាប់ដូច្នោះនឹកខឹង ក៏នាំកូនត្រឡប់មកត្រពាំងទឹកវិញ ឃើញទន្សាយ អង្គុយលើគល់ឈើក៏ស្រែកគំរាម ឡើងថា “ យើ ! អាសត្វទន្សាយច្រមកចិ់ត្តអាក្រក់មកពីណា អង្គុយច្រងក់លើគល់ឈើនេះ?” ឯងមានអំណាចអីមកហាមប្រាម មិនឱ្យកូនអញចុះផឹកទឹកនេះ អញជាន់អាឯងខ្ទេចក្បាលឥឡូវ”។
 
ទន្សាយឆ្លើយឡើងថា “យើ បើស្បោងធំហងឯងហ៊ាន មកស្តីឱ្យអញ ទឹកត្រពាំងនេះ ព្រះឥន្ទ្រលោកប្រើអញឱ្យមកចាំយាមបានជាអញហ៊ានហាម”។ ដំរីខឹងទន្សាយជេរដូច្នោះ ក៏ស្ទុះភ្លែតទៅបួងខ្លួនទន្សាយជាប់ ភើចចេញពីគល់ត្រាច ប្រាថ្នានឹងបោកសម្លាប់ ទន្សាយភ័យណាស់ក៏ស្រែកថា “បើហងឯងបោកអញសម្លាប់ កុំបោកទៅក្រោមអញមិន ស្លាប់ទេ គ្រវែងទៅលើវិញ ទើបអញស្លាប់”។ ដំរីខ្វះប្រាជ្ញា ឮទន្សាយថាដូច្នេះ ក៏គ្រវែងទន្សាយទៅលើ។ ឯទន្សាយ កាលបានធ្លាក់ដល់ដីក៏បោលប្រូចចូលព្រៃបាត់ទៅ។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: