បញ្ហាការដាក់មតិ​ក្នុង​ប្លក​វើត​ប្រេស

ខ្ញុំ​ទើប​តែ​ដឹង​ពីកំហុស​បែបនេះ​ថ្មីៗនេះទេ ព្រោះរាល់ដង​ខ្ញុំ​បាន​ដាក់​របៀប​ដាក់​មតិ​ជា​លក្ខណៈ​សេរី​ដោយ​ពុំ​ចាំ​បាច់​ដាក់​អ៊ីម៉េល​ក៏​ដាក់​មតិ​បានដែរ។ តែ​ក្រោយ​មក​ខ្ញុំ​បាន​ដូរ Setting វិញ ទៅ​ជា​តម្រូវ​ឲ្យ​គ្រប់​មតិ​ត្រូវ​មាន​អ៊ីម៉េល។ តែ​ដូរ​របៀប​របប​នេះ ដូច​មិន​ដូរ​អញ្ចឹង ព្រោះ​គេ​អាច​ដាក់​អ៊ិម៉េល​ផ្តេស​ផ្តាស របស់​អ្នក​ណាក៏បាន ឬ ក៏ដាក់​អ៊ីម៉េល​ដែល​មិន​មាន​ក្នុង​ពិភព​លោក​នេះ​ទាល់​តែ​សោះ (not exist) ក៏មានដែរ។ អញ្ចឹងដដែល វាដូចជា​គ្មាន​ប្រយោជន៍សោះ។ ហ៊ើយ!
 
ខ្ញុំ​បាន​សាក​ល្បង​ដាក់​អ៊ីម៉េល​មួយ​ផ្ទាល់​ខ្លួន ដែល​ខ្ញុំ​ដឹង​ថា​អ៊ីម៉េល​នេះ​ពុំ​ទាន់​មាន​អ្នក​បង្កើតទេ តែ​ខ្ញុំសាក​ដាក់​មតិ​ក្នុង​ប្លក​ខ្ញុំ រួច​ក៏ដាក់​បានមែន។ ពិត​ជា​ចម្លែកណាស់។ លុះ​ខ្ញុំ​ទៅ​មើល​ក្នុង​ប្រអប់​សំបុត្រ​របស់​ខ្ញុំ ក្រុម​ហ៊ុន​ Gmail ផ្ញើរ​សារ​មក​ថា​ diarkness@gmail.com ពុំ​មាន​វត្តមាននោះទេ ព្រោះគ្មានអ្នក​ប្រើអ៊ីម៉េលនេះទេ។ ចប់! នេះជាការ​ធ្វេស​ប្រហែសមួយសម្រាប់វើតប្រេស។
មតិខាងលើជាមតិដែលខ្ញុំដាក់ជាមួយអ៊ីម៉េលក្លែងក្លាយ
ក្រុមហ៊ុន Gmail បាន ផ្ញើរមកខ្ញុំថាអត់មានអ៊ីម៉េល diarkness@gmail.com ទេ

អស់អីនិយាយហើយបាទ!

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

8 thoughts on “បញ្ហាការដាក់មតិ​ក្នុង​ប្លក​វើត​ប្រេស

  1. អញ្ចឹងទេតើបាន​អត់ឃើញរូបសោះ! សំណាងហើយដែលខ្ញុំអត់បានដូររូប។

    Like

  2. WordPress គឺមានបញ្ហាច្រើនណាស់ឡូវ! សូម្បីខ្ញុំដូររូបប្រូហ្វាល ក៏អត់បង្ហាញដែរ!

    Like

  3. ខ្ញុំសុំទោសដែលនិយាយពាក្យនេះ តែខ្ញុំចាប់ផ្តើមគិតថា បងជា Hacker ហើយ! ព្រោះប្លកជាច្រើនមានឈ្មោះ និងមតិរបស់បង តែអ៊ីម៉េលក្លែងក្លាយ! ហើយនៅដាក់មតិដដែលៗគ្រប់ប្លកទៀត!

    Like

  4. ខ្ញុំ​បាន​ដោនឡូត​ប្លកទាំងមូល​របស់​ខ្ញុំទុក​ហើយ អញ្ចឹងទន្រាន​ខ្ទេច​ក៏ខ្ញុំនៅមិន​សូវ​មាន​បញ្ហាអីប៉ុន្មានដែរ។

    Like

  5. Servers របស់ WordPress.com ត្រូវបាន hackers ចូល​ទន្ទ្រាន​ដល់​ឫសគល់

    Like

  6. ចឹងក៍ឆ្ងល់!!!
    ដាក់loginទៅចប់ហើយ.

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: