រឿង គ្ញ្រូ និង សិស្ស

មានរឿងមួយដំណាលថា មានភិក្ខុមួយអង្គគង់នៅវត្ត
មានកូនសិស្សតែម្នាក់ឈ្មោះអាផ្លូញ។ អាផ្លូញខិល ណាស់
ថែមទាំងល្ងង់និងឆោតច្រើន
គ្មានឧបាសកឧបាសិកាណារាប់អានយកចង្ហាន់ស្លាបារីទៅប្រគេន ឬនិមន្តលោក នោះមក ឆាន់ផ្ទះដល់ម្តងឡើយ លោកនោះក្រលំបាកពន់ពេកតែលោកមានដំរីមួយ។
ថ្ងៃមួយលោកនោះពិចារណាថា “សព្វថ្ងៃនេះគ្មានឧបាសកឧបាសិកា
គេប្រគល់វត្ថុអ្វីឆាន់សោះ បើដូច្នោះគួរអញទិញ
វត្ថុផ្សេងៗយកមកទុកឆាន់កុំឱ្យ លំបាក”។ គិតដូច្នេះហើយក៏ប្រាប់កូនសិស្សថា “អាផ្លូញឯងចាប់ដំរីមក ហើយឯង ទៅផ្សារជាមួយអញរកទិញវត្ថុផ្សេងៗ
យកមកទុកឆាន់”។ កូនសិស្សទៅចាប់ដំរីបានមក គ្រូនិងសិសក្ស៏ឡើងជិះដំរីទៅផ្សារ។ លុះទៅដល់គ្រូប្រាប់កូនសិស្សថា “ឯងទិញវត្ថុអ្វីដែលទុកបានយូរមិនខូច”។ អាផ្លូញជាសិស្សក៏ទិញអំបិល មួយចុងច្រកការុងស្រេច។ គ្រូឃើញសួរថា
“ហេតុដូចម្តេចក៏ឯងទិញតែអំបិល មិនទិញត្រីឆ្អើរត្រីងៀតផង?”។ កូនសិស្សទូលថា “អំបិលទុកបានយូរ មិនចេះខូច បានជាខ្ញុំព្រះករុណាទិញ ”។
គ្រូឆោតល្ងង់ក៏ស្ងៀម។ គ្រូឡើងបរដំរីមកវិញ សិស្សរែកអំបិលដើរពីក្រោយដល់ពាក់ កណ្តាលផ្លូវគ្រួមើលទៅសិស្សឮសូរដងរែកដូចជាស្រួល ក៏សួរថា “អាផ្លូញ! អញមើលទៅឯងរែកអំបិលដូចជាស្រួលឬ យ៉ាងណា?”។ សិស្សទូលថា “ព្រះករុណា! ស្រួលណាស់ហើយស្រាលផង”។ លោកគ្រូប្រាប់សិស្សថា “ឯងជិះដំរីវិញអញ
រែកអំបិលដើរក្រោយ។ ”។ លោកគ្រូថាហើយចុះពីលើដំរីមក សិស្សក៏ឡើងជិះដំរីទៅ។ លោកគ្រូប្រាប់ថា ”ឯងបរដំរី ទៅចាំម្លប់ឈើមុខ”។ សិស្សបរដំរីទៅ
ដល់ម្លប់ឈើក៏មិនឈប់ចាំគ្រូបររហូតដល់វត្ត។ លោកគ្រូរែកអបិលដើរតាម ក្រោយដោយអបិលនោះធ្ងន់ណាស់ លោកគ្រួរែកឈប់ៗបែមើលទៅសិស្សមិនឃើញក៏គិតថា “ចាំក្រោយសឹមនាំសិស្ស មកយក” ហើយយកអបិលទៅលាក់ក្នុងព្រៃ មុននឹងលាក់លោកគិតថា “ទីនេះ បើប្រសិនជាមានគេដើរមកចំរកឃើញ គេនឹងយកអបិលនេះអស់មិនខាន
គួរតែរកទីណាដែលកំបាំងភ្នែកអ្នកទាំងពួង គឺមានតែក្នុងទឹកទើបគេមើលមិនឃើញ” ហើយក៏យកអំបិលទាំងពីរការុងទៅលាក់ក្នុងទឹកហើយដើរទៅ លុះដល់សួរសិស្សថា “ហេតុដូចម្តេចក៏ឯងមិនចាំអញ?”។ សិស្សទូលថា
“ខ្ញុំព្រះករុណាបរដំរីមកប្រុងចាំលោកគ្រូដែរ តែដំរីមិនព្រមចាំសោះ អង្វរដូចម្តេចក៏វាមិនព្រម វាប្រឹង ដើរដល់វត្តទើបឈប់”។ សិស្សសួរគ្រួថា “លោកគ្រួទុកអំបិលឯណា?”។ គ្រូប្រាប់ថា “អញលាក់ទុកនៅទីឯណា អញ
កាច់ដើមឈូកជាសំគាល់ ”។ ព្រឹកឡើងនាំកូនសិស្សទៅយកអំបិលវិញ
លុះទៅដល់ក៏ប្រាប់សិស្សថា “អញលាក់ទុក ក្នុងត្រពាំងនេះ”។ សិស្សលាន់មាត់ថា “ម៉ែអើ ! វារលាយអស់ហើយ!”។ អាផ្លូញក៏ចុះទៅយកអំបិលលើកការុងទាំងពីរ ឡើងរលាយអស់គ្មានសល់ ចំណងដែលចងមាត់ការុងដាច់អស់
ឃើញតែត្រីកញ្ចុះមួយនេក្នៅ្នង្នុការុងនោះ។ សិស្សទួល លោកគ្រូថា
“មានត្រីកញ្ចុះមួយនៅក្នុងការុង វាស៊ីអំបិលអស់ហើយ”។
យកត្រីនិងការុងប្រគេនលោកគ្រូមើល។ លោកគ្រូឃើញត្រីខឹងណាស់ក៏ទះកំផ្លៀង មុតដៃនឹងធ្មង់ត្រីជាប់។ ពិសត្រីចាប់ពើតឈឺខ្លាំងពេក លោកគ្រូថា “ឯងចាប់ ត្រីដកធ្មង់វាឆាប់ ត្បិតអញឈឺណាស់”។ សិស្សក៏ចាប់ដកទាញស្ទើរតែមិនរួច។ លុះដករួចឈាមហូរជាខ្លាំង ពិសត្រីរឹត តែឈឺខ្លាំងឡើង
លោកគ្រូនាំកូនសិស្សទៅវត្តវិញយកទាំងការុងនិងត្រីកញ្ចុះទៅផង
ទៅដល់វត្តប្រាប់សិស្សថា “អាផ្លូញ ឯងដាំបាយមួយឆ្នាំងអាំងត្រី
កញ្ចុះនេះឱ្យឆ្អិនជាឆាប់អញនឹងឆាន់ ”។ លុះពិសអន់ចាប់ពើត
លោកគ្រួក៏សំងំឈឹងលក់ ទៅ។ ឯអាផ្លូញក៏ដាំបាយអាំងត្រីឆ្អិនហើយបរិភោគអស់ ទុកតែបាយមួយពំនូកនិងឆ្អឹងត្រីក្នុងចានគ្រប តែវាគ្របមិន ឱ្យជិត។ លោកគ្រូភ្ញាក់ឡើងប្រាប់សិស្សថា “ឯងយកបាយនឹងត្រីមកឆាន់ ”
អាផ្លូញក៏ធ្វើកិរិយាដូចជាទៅយកបាយ ប្រគេនគ្រូ ចេញមកវិញទូលថា
“បាយនិងត្រីរុយយកស៊ីអស់ទៅហើយ នៅសល់តែមួយពំនូក និងឆ្អឹងត្រី” លោកគ្រួជឿ ឥតសង្ស័យ ដោយឆោតល្ងង់ក៏ឱ្យរំពាត់ផ្តៅមួយមកសិស្សថា
“ឯងវាយរុយកុំឱ្យវានៅលើកុដិ” អាផ្លូញជាសិស្សក៏វាយ រុយមិនឈប់ ។
គ្រានោះមានរុយទុំច្រមុះគ្រូ
វាយទៅមិនត្រូវរុយត្រូវច្រមុះគ្រូបែកឈាមហូរខ្ចាយ។ សិស្សភ័យណាស់ រត់ទៅ ដល់ផ្ទះនិយាយប្រាប់ឪពុកម្តាយតាមរឿង។ ឪពុកម្តាយប្រាប់កូនឱ្យមកវត្តវិញ កូនប្រកែកមិនព្រមមក។ លោកគ្រូទៅតាម វាក៏មិនហ៊ានមកដោយខ្លាចគ្រូវាយ។ ថ្ងៃមួយលោកគ្រួតាំងមន្តអាគមស្នេហ៏បន្ទន់ចិត្តសិស្សឱ្យមក។
អាផ្លូញជាសិស្សបានដឹងថា “លោកគ្រូតាំងពិធីមន្តអាគមស្នេហ៏ដូច្នោះ ក៏មកវត្តវិញដើម្បីឱ្យលោកគ្រូជឿថាស្នេហ៏ពូកែ។ លុះដល់វត្តវិញដើរលបៗចូលទៅ ឃើញគ្រូកំពង់តែអង្គុយសូត្រមន្តអាគមស្នេហ៏ក៏សួរថា “លោកគ្រូធ្វើអ្វី?”។ លោកគ្រូ កុហកថា “អញសូត្រមន្តអាគមបំបាំងខ្លួន ព្រោះអញទើបរៀនពីគេ”។ ហើយលោកគ្រួគិតថា “ស្នេហ៏អញពូកែមែនបាន ជាសិស្សអញវាមក ”។ លុះព្រឹកឡើង សិស្សដាំបាយធ្វើម្ហូបស្រេចទូលថា “ចង្ហាន់ឆ្អិនហើយ ”។ លោកគ្រួថា “បើដូច្នេះ ឯងលើកយកមកឱ្យអញឆាន់”។ អាផ្លូញក៏លើកមកប្រគេន ធ្វើជាមើលមិនឃើញ ដាក់ថាសទៅលើក្បាលគ្រួៗស្រែកថា “ហេតុម្តេចក៏យកថាសមកដាក់លើក្បាលអញ? ” សិស្សទូលថា “ខ្ញុំព្រះករុណាសូមទោសព្រោះមើលមិនឃើញ”។ លោកងាកចេញ
អាផ្លូញក៏ដាក់លើក្បាលគ្រូទៀត។ លោកគ្រូថា “អាឯងដាក់ថាសលើក្បាលអញទៀតហើយ ”។ សិស្ស ថា “ព្រះករុណា សូមទោសព្រោះមើលមិនឃើញ ”។ លោកគ្រូជឿថា
“អញរៀនស្នេហ៏ៗពូកែប្រាកដ ឥឡូវអញកុហក វាតាំងពិធីមន្តអាគមបំបាំងខ្លួនវិញ ក៏ទៅជាពូកែគេមើលមិនឃើញប្រាកដមែនគួរទន្ទេញឱ្យចាំកុំឱ្យភ្លេច។ អាផ្លូញ លុះ ប្រគេនចង្ហាន់គ្រួៗឆាន់រួចហើយវាលើកមកបរិភោគខ្លួនវា។
ថ្ងៃក្រោយមានឧបាសកគេនិមន្តលោកគ្រួទៅឆាន់ឯផ្ទះ។ អាផ្លូញទូលថា
“បើលោកគ្រួនិមន្តទៅឆាន់ផ្ទះគេ កុំស្លៀកស្បង់ឱ្យចាស់ខូចឥតអំពើ
ឃ្លុំតែចីពរបានហើយគេ មើលមិន ឃើញទេ
ត្បិតលោកគ្រូចេះមន្តអាគមបំបាំងខ្លួនពូកែណាស់ អ្នកណានឹងមើលឃើញ ” គ្រូជឿក៏ធ្វើតាមពាក្យសិស្ស។
លុះព្រឹកឡើងលោកគ្រូប្រាប់សិស្សថា “ឯងតាមអញទៅឆាន់ឯផ្ទះឧបាសក”
រួចលោកឃ្លុំតែជីពរមិនស្លៀកស្បង់ ដោយ គិតថា
“ឃ្លុំតែជីពរបានហើយព្រោះមន្តអាគមអញពូកែណាស់ នរណានឹងមើលកេរ្ត៍ខ្មាសឃើញ ” រួចនាំកូនសិស្សទៅ។
លុះទៅដល់ផ្ទះឧបាសកហើយនិមន្តឡើងលើផ្ទះហើយ គេលើកចង្ហាន់មក
ដើម្បីប្រគេនលោកឆាន់ ដោយលោកមិន
បានស្លៀកស្បង់អង្គុយមិនស្រួលងាកឆ្វេងងាកស្តាំក៏លេចកេរ្ត៍ខ្មាសកណ្តាលវាល។ ឧបាសកឃើញដូច្នោះគេក៏នាំគ្នាសើច ហ៊ោលាន់។
លោកគ្រូពុំទាន់បានឆាន់ចង្ហាន់ខ្មាស់គេណាស់ ក៏ចុះពីផ្ទះត្រឡប់មកវត្តវិញ ជេបន្ទោសសិស្សថា “អាឯង មិនឱ្យអញស្លៀកស្បង់ ឥឡូវអញខ្មាសគេណាស់ ” អាផ្លូញទូលថា “លោកគ្រូកុំខ្ញាល់នឹងខ្ញុំព្រះករុណា រឿងនេះប្រហែល ជាខុសត្រណមទេឬ?”។ លោកគ្រួសួរថា “ឯងឃើញអញខុសត្រណមដូចម្តេច? ”។
អាផ្លួញសួរថា “កាលណាគ្រួនិមន្ត ទៅឆាន់ផ្ទះឧបាសក និមន្តទៅផ្លូវណា? ”។ លោកគ្រួប្រាប់ថា “អញកាលទៅចេញផ្លូវកើត ”។ សិស្សថា “ឱ! លោកគ្រួ
ច្បាស់ជាខុសត្រណមហើយ ”។ ថ្ងៃមុនលោកគ្រូប្រាប់ខ្ញុំព្រះករុណាថា
“បើរៀនមន្តអាគមទាំងពួងត្រូវតមស៊ីផ្លែស្ពឺ សូម្បី
តែមុជក្រោមដើមស្ពឺក៏មិនបាន វាសាបមន្តអាគម ឥឡូវលោកគ្រូមុជក្រោមដើម ស្ពឺបានជាខុសត្រណមសាបអាគម អស់ ហេតុនេះបានជាគេឃើញកេរ្ត៍ខ្មាសលោកគ្រូ ”។ លោកគ្រួស្តាប់ដូច្នេះហើយ ក៏ថា “ឪ ! អាផ្លូញអញភ្លេចតមបានជា យ៉ាងហ្នឹង ឯងថានោះពិតប្រាកដហើយ”។ លោកគ្រួនោះដោយឆោតល្ងង់ក៏ជឿជាក់ឥតសង្ស័យ។ តាំងពីនោះមកអា ផ្លូញនៅបម្រើគ្រូយ៉ាងសុខសប្បាយ។
 
ដក​ស្រង់​ពី សៀវភៅ​រឿង​ព្រេង​ខ្មែរ

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: