រឿង បុរសចេះថ្នាំពិសពស់

មានថ្ងៃមួយនោះបុរសឈ្មោះសុខ ធ្វើដំណើរទៅកាប់អុសក្នុងព្រៃ។ លុះទៅដល់ឃើញខ្លាធំមួយស្លាប់នៅជើង ដំបូកក្បែរច្រកផ្លួវ។ ចៅសុខពិនិត្យមើលឃើញសព្វគ្រប់ទៅឃើញថា ខ្លានេះស្លាប់ដោយពស់ចឹក ព្រោះនៅខាងក្រោម ខ្លាមានរន្ធពស់មួយ។ បុរសមានចិត្តសប្បុរសដល់សាកសពសត្វនោះណាស់ ក៏ស្រាយថង់យាមយកថ្នាំដុសលាបស្រឡាប ឱ្យ។ លុះបានមួយស្របក់ខ្លាដឹងខ្លួនឡើង ឃើញខ្លួនប្រឡាក់សុទ្ធតែថ្នាំដែលលាប ក៏មានសេចក្តីទោមនស្សនឹងបុរស ដែលលាបថ្នាំឱ្យ ហើយស្តីឱ្យថា “ហេតុដូចម្តេចបានជាអ្នកឯងហ៊ានយកអ្វីមកប្រឡាក់ខ្លួនអញយ៉ាងនេះ?”។ បុរសនោះ ឆ្លើយថា “យើងដើរមកបានឃើញបងឯងពស់ចឹក ហើយយើងដុសថ្នាំស្រឡាបលាបឱ្យបងរសទេតើ!”។ ខ្លាថា “អញ មានស្លាប់អី ពស់មានចឹកអញពីកាលណា? អញកំពុងដេកលក់ស្រួលទេតើ! បើដូច្នេះអញត្រូវ ប្រហារជីវិតឯងធ្វើជា អាហារ”។ ចៅសុខមានសេចក្តីតក់ស្លុតនឹងសេចក្តីស្លាប់ជាខ្លាំង ក៏អង្វរខ្លាថា “បងអើយ ! អាណិតយើងផង បង កុំអាលពិឃាតយើងក្នុងគ្រានេះ ចាំយើងទៅរកអ្នកប្រាជ្ញណាឱ្យគេជំនុំជម្រះឱ្យ បើរកទៅឃើញថាយើងខុស សឹមបង ប្រហារជីវិតយើង បើយើងត្រូវត្រូវទុកជីវិតយើង”។ ខ្លាក៏ព្រមតាមសេចក្តីអង្វរចៅសុខៗ វិលមកវិញប្រទះសេះនិង ក្របីនៅក្បែរផ្លួវក៏និយាយថា “បងទាំងពីរអាណិតទៅជួយយកជីវិតយើងផង ព្រោះខ្លាដែលពស់ចឹកបានរស់ឡើង ដោយយើងបានដាក់ថ្នាំឱ្យ តែវាប្រាថ្នាប្រហារជីវិតយើង ថាយើងធ្វើឱ្យវាភ្ញាក់ហើយ ធ្វើឱ្យប្រឡាក់ខ្លួនវាអស់” តាម ពិតត្រូវតែទៅកាត់សេចក្តីឱ្យបុរសនោះឈ្នះខ្លា ប៉ុន្តែបើអញឱ្យបុរសនោះឈ្នះទៅមុខជាខ្លាគុំគួននឹងអញស៊ីអញជា អាហារពុំលែង ”ក៏ប្រាប់ចៅសុខថា បងឯងខុសមែនហើយត្រូវឱ្យខ្លាស៊ីទៅ។ ចៅសុខក៏រឹតតែភ័យខ្លាំងឡើងក៏លាសេះ និងក្របីដើរយ៉ាងលឿនទៅទៀត លុះប្រទះនឹងសុភាទន្សាយចៅសុខក៏ប្តឹងតាមដំណើរ។ សុភាទន្សាយដឹងរឿងសព្វ គ្រប់ក៏ប្រាប់ទៅចៅសុខថា “ឱ្យទៅនិយាយអង្វរខ្លាទៀតទៅសឹមយើងជួយ”។ គ្រាដែលបុរសនោះកំពុងជជែកនឹងខ្លា សុភាទន្សាយដើរទៅដល់ក៏ធ្វើជាសួរថា “បងឯងទាំងពីរនាក់ទាស់គ្នារឿងអ្វី?”។ ខ្លានិងចៅសុខក៏ប្តឹងតាមដំណើររៀងៗ ខ្លួន។ សុភាទន្សាយកាត់សេចក្តីថា “បើដូច្នេះត្រូវបងខ្លាឯងទៅដេកត្រង់កន្លែងដដែលឱ្យយូរដូចមុន បើដល់ពេលត្រូវ ភ្ញាក់ ហើយពុំស្លាប់ទេ សឹមបងឯងមកពិឃាដមនុស្សនេះធ្វើជាអាហារចុះ ”។ ខ្លាក៏ទៅដេកតាមបង្គាប់ ពស់ក៏ចេញ ពីរន្ធមកចឹកខ្លានោះស្លាប់ទៅ។ សុភាទន្សាយឃើញខ្លាស្លាប់ហើយ ក៏ប្រាប់ទៅបុរសនោះថា “បងឯងកុំលាបថ្នាំឱ្យវារស់ ទៀត ” ប្រាប់ហើយក៏លាចៅសុខទៅលំនៅវិញ។
 
ដក​ស្រង់​ចេញពី​សៀវភៅ រឿង​ព្រេង​ខ្មែរ

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: