រឿងគង់ហ៊ាន

កាលពីព្រេងនាយមានមនុស្សម្នាក់ឈ្មោះគង់មានប្រពន្ធពីរនាក់ ១-ឈ្មោះនាងអាំមួយ ឈ្មោះនាងគំ។ ថ្ងៃ មួយអ្នកគង់ នាំប្រពន្ធទាំងពីរនាក់ទៅសួរសុខទុក្ខបងប្អូននៅស្រុកឆ្ងាយ។ តាមផ្លូវទៅស្រុកនោះមានខ្លាសាហាវ អ្នកគង់បណ្តើរប្រពន្ធទាំងពីរនាក់ទៅដល់ព្រៃធំមួយជិតស្រុកគេ ព្រៃនោះតែងមានខ្លាចេញ ខាំមនុស្ស ក្របី គោស៊ី រឿយៗ។ លុះដល់អ្នកគង់ទៅដល់កន្លែងនោះ ខ្លាក៏ស្ទុះដេញស្រែកសន្ធាប់ពី ចម្ងាយមក។ អ្នកគង់រត់ចូលរូងឈើ រាកនោម ព្រោះភ័យញ័រដៃញ័រជើង។ នាងអាំនិងនាងគំខំព្រួតគ្នា វាយខ្លានោះស្លាប់ទៅ។ ឯអ្នកគង់ឃើញប្រពន្ធ វាយខ្លាស្លាប់ហើយបានស្ទុះម្នីម្នាចេញពីរូងឈើមកយកដំបងវាយខ្លាស្លាប់ស្រាប់នោះថែមទៀត។ ប្រពន្ធទាំងពីរបន្ទោស ប្តីថា “ខ្លាគេវាយងាប់ហើយធ្វើជាមកវាយថែមទៀត ប្រុសអីកំសាកញី ដូច្នេះ”។ អ្នកគង់ជេបំពានទៅប្រពន្ធថា “មិនដែលមានស្រីណាវាយខ្លាស្លាប់ទេ មានតែប្រុសបានហ៊ានវាយខ្លាទាល់តែស្លាប់” ហើយអ្នកគង់ក៏បោចវល៌្លចង់ខ្លា នោះនាំប្រពន្ធសែងចូលទៅក្នុងស្រុក។ អស់អ្នកស្រុកឃើញអ្នកគង់សែងខ្លាមក គេបបួលគ្នាមកមើលពេញៗ ហើយ គេសរួថា “អ្នកឯងធ្វើដូចម្តេចបានជាចាប់បានខ្លានេះ ខ្លានេះសាហាវណាស់ ” ហើយប្រពន្ធអ្នកគង់ក៏និយាយប្រាប់ អ្នកស្រុកថា “អ្នកគង់ឃើញខ្លាវាបោលមកគាត់រត់ចូលក្នុងរូងឈើ ខ្ញុំពីរនាក់ស្រីៗព្រួតគ្នាវាយខ្លាទាល់តែស្លាប់ ”។ អ្នក គង់ឮប្រពន្ធ និយាយប្រាប់គេដូច្នោះក៏បញ្ចោររំលោភប្រពន្ធថា “មិនដែលមានស្រីណាខ្លាំងហ៊ានាវាយខ្លាស្លាប់នោះទេ មានតែប្រុសទើបខ្លាំងពូកែហ៊ានវាយខ្លាស្លាប់បាន ” ។ អ្នកគង់ក៏អួតប្រាប់អ្នកស្រុកថា “កាលដែលខ្លាវាស្ទុះមកខាំ ខ្ញុំបានប្រើស្នៀតគុណពិសេសរបស់ខ្ញុំ ដូច្នេះបានជាវាយវាបាន” ថាហើយអ្នកគង់ធ្វើជាលោតគុណ វាយខ្លាឱ្យអ្នកស្រុក មើល។ ឯអស់អ្នកស្រុកកោតខ្លាចអ្នកគង់តែរាល់គ្នា ហើយឱ្យឈ្មោះថា “គង់ហ៊ាន” តាំងពីថ្ងៃនោះមកឮល្បីឈ្មោះ គង់ហ៊ានជាអ្នកខ្លាំងពូកែចេះគុណវាយខ្លាស្លាប់រឿងនេះ ជ្រាបទៅដល់ស្តេចៗទ្រង់ឱ្យយកទៅចិញ្ចឹមធ្វើជាសេនាសំរាប់ ច្បាំងសង្គ្រាម។ លុះដល់យូរបន្តិចទៅ ជួនជាមានសឹកគេលើកមកច្បាំងយកនគរស្តេចទ្រង់ប្រើគង់ហ៊ានឱ្យទៅច្បាំង ។ គង់ហ៊ានឮស្តេចទ្រង់ប្រើឱ្យទៅជួយច្បាំងសឹកសង្គ្រាមដូច្នោះ ភ័យណាស់ពុំដឹងធ្វើម្តេចនឹងប្រកែកបាន ដ្បិតស្តេចទ្រង់ ប្រើហើយ ហើយខ្លួនបានទាំងល្បីឈ្មោះជាអ្នកខ្លាំងពូកែផង ត្រឡប់មកផ្ទះវិញដេកសន្ធឹងសន្ធៃអត់បាយ។ ប្រពន្ធទាំង ពីរនាក់ចូលទៅសួរថា “ម្តេចបានជាអ្នកដេកអត់បាយដូច្នេះ តើមានហេតុភេទប្រការដូចម្តេច? ”។ គង់ហ៊ានប្រាប់ថា “ដ្បិតស្តេចទ្រង់ប្រើឱ្យទៅច្បងាំសឹកឥឡូវនេះ បងខ្លាចសឹកនោះណាស់មិនដឹងបើគិតដូចម្តេចទេ”។ ប្រពន្ធឡើងឆ្លើយថា “អ្មកកុំព្រយចិត្តធានាលើខ្ញុំទាំងអស់ អ្នកក្រោកឡើង ពិសារបាយឱ្យឆ្អែតងូតទឹកឱ្យសប្បាយខ្លួនចុះ ”។ គង់ហ៊ានឮ ប្រពន្ធលួងលោមដូច្នោះ បានធូរចិត្ត ក្រោកឡើងងូតទឹកស៊ីបាយរៀបគ្រឿងប្រដាប់និងទៅច្បាំង។ ុះរៀបរួចហើយដល់ បានវេលាល្អ ក៏ចូលទៅក្រាបបង្គំលាស្តេចទៅច្បាំងយកទាំងប្រពន្ធទៅផង។ គង់ហ៊ានជិះខាងក្បាលដំរី ប្រពន្ធជិះខាង ក្រោយ មានរេហ៏ពលហែរហមអមមុខក្រោយជាក្បួនទ័ពត្រៀបត្រាពាសពេញ។ លុះទៅជិតខ្មាំងសត្រូវមើលឃើញ ច្បាស់ប្រាកដគង់ហ៊ានភ័យណាស់លេចអាចម៏ លេចនោម ញ័រដៃញ័ជើងដូចអង្រួនក្បាលដំរី។ ឯដំរីគិតស្មានថាគេអង្រួន ឱ្យខ្លួនបោលចូល ក៏ចេះតែបោលមុនរេហ៏ពលទាំងអស់គ្មាននរណាតាមទាន់។ ឯខ្មាំងសត្រូវឃើញគង់ហ៊ានបំបោលដំរី ចូលដូច្នោះ គិតស្មានថាមេទ័ពនេះពូកែណាស់ក៏បាក់ទ័ពរត់ចាញ់ រត់យកតែប្រាស់អាយុដោយខ្លួនទៅ។ គង់ហ៊ានឃើញ ខ្មាំងរត់ទាំងអស់ក៏ធ្វើជាអួតក្អេងក្អាងឱ្យអស់នាហ្មឺននឹងរេហ៏ពលកោតខ្លាច។ អស់នាហ្មឺន ឃើញគង់ហ៊ានលេចអាចម៏ ដាក់ក្បាលដំរី ស្អុយពាសពេញដូច្នោះគេសួរថា “លោកមេទ័ពថ្មីម្តេចក៏លេចលាមកដូច្នេះ? ” ។ គង់ហ៊ានឆ្លើយថា “បើកំពុងតែច្បាំងនឹងសត្រូវហើយ ឈឺផ្ទៃនឹងចុះទៅដោះទុក្ខសត្វឯណា មានតែដោះទុក្ខសត្វលើក្បាលដំរីដូច្នោះឯង បើរវល់តែដោះទុក្ខសត្វ។ ខ្មាំងវាមិនកាប់ស្លាប់ឥតអំពើទៅហើយឬ?។ អស់នាហ្មឺននឹងរេហ៏ពលឮគង់ហ៊ាននិយាយ ដូច្នោះអ្នកខ្លះមានប្រាជ្ញគេដឹងថា គង់ហ៊ានខ្លាច អ្នកខ្លះមិនសូវមានប្រាជ្ញកោតខ្លាចគង់ហ៊ានណាស់។ ឯគង់ហ៊ានបាន ឈ្នះទ័ពត្រឡប់ចូលមកនគរវិញ ហើយចូលទៅក្រាបបង្គំស្តេច ។ ស្តេចទ្រង់ជ្រាបថា គង់ហ៊ានទៅច្បាំងឈ្នះដេញខ្មាំង រត់ខ្ចាត់ខ្ចាយអស់ទៅទ្រង់ត្រេកអរណាស់ ទ្រង់រាជទានយសស័ក្តិជានាហ្មឹនធំ ហើយព្រះរាជទានព្រះរាជទ្រព្យនិងគ្រឿង បណ្តាការជាច្រើន។ តាំងអំពីថ្ងៃនោះ មកគង់ហ៊ានរិតតែអួត ខ្លាំងពូកែក្អេងក្អាងឡើងទៀត។ លុះក្រោយមកទៀតមាន ក្រពើសាហាវមួយចេះតែដេញខាំមនុស្សម្នា អ្នកឈ្មួញដើររកស៊ីខាងជើងទឹក ជើងកំពង់ គេខ្លាចរអាគ្រប់គ្នាមិនមាន អ្នកណាហ៊ានចុះងូតទឹកឬដើរទូកសោះ។ អស់រាស្ត្រពិបាកចិត្តណាស់ រឿងនោះក៏ជ្រាបទៅដល់ស្តេចៗទ្រង់ត្រាស់ប្រើគង់ ហ៊ានឱ្យទៅចាប់ក្រពើ ។ ឯគង់ហ៊ានឮព្រះបន្ទូលដូច្នោះ នឹកភ័យណាស់ប៉ុន្តែមិនហ៊ានទទឺងព្រះបន្ទូលក៏ទទួលថា និងយកអាសារសូមទ្រង់កុំព្រួយព្រះរាជហរទ័យ។ គង់ហ៊ានត្រឡប់មកដល់ផ្ទះនិយាយនឹងប្រពន្ធថា ” គេហ៏អើយ ! ឥឡូវនេះទ្រង់ឱ្យយើងទៅចាប់ក្រពើក្នុងទន្លេ ដ្បិតក្រពើសាហាវណាស់ម្តងនេះយើងឃើញថាមិនរួចខ្លួនទេ មុខជាក្រពើ ខាំស្លាប់មិនខានពីមុន នៅលើគោកគ្រាន់និងមើលទៅឃើញ ឥឡូវនេះនៅក្នុងទឹកធ្វើម្តេចនិងគេចរួច? ប៉ុន្តែស្តេចទ្រង់ ប្រើហើយនឹងមិនទៅក៏មិនបាន បើដូច្នេះមានតែទៅលោតទឹកឱ្យក្រពើវាខាំស្លាប់តែម្តងទៅ ”។ គង់ហ៊ានគិតគ្នានឹង ប្រពន្ធដូច្នោះហើយ ក៏ហៅកូនក្មួយមកធ្វើជាទៅចាប់ក្រពើ។ អស់មនុស្សម្នាមហាជនឮថា គង់ហ៊ានទៅចាប់ក្រពើ ក៏បបួលគ្នាទៅមើលពាសពេញ។ លុះគង់ហ៊ានទៅដល់កំពង់ទឹកបានឃើញក្រពើ ហែលមកប្របច្រាំង ត្រង់ទីដែលមាន ដើមឈើពីរដើមដុះជិតគ្នាមានប្រគាប គាត់ក៏ស្ទុះលោតចុះទៅក្នុងទឹកត្រង់ទីនោះដោយគិតថាលោតទៅឱ្យក្រពើវា ខាំស្លាប់ទៅទេ ប៉ុន្តែក្រពើវាឮសន្ធឹកគង់ហ៊ានលោតចុះ ក៏ភ្ញាក់ព្រើតប្រឹងលោតឡើងដូចជាគេប្រហកក្នុងប្រគាបឈើ ជាប់ពាក់កណ្តាលខ្លួនរុលទៅមុខក៏មិនរួចថយមកក្រោយក៏មិនរួច។ គង់ហ៊ានមុជទៅក្នុងទឹកងើបឡើង ឃើញក្រពើជាប់ នឹងដើមឈើដូច្នោះ ស្រែកបង្គាប់ឱ្យកូនក្មួយយកលំពែងមកចាក់កាប់ក្រពើនោះស្លាប់ទៅ ឯអ្នកមើលទាំងប៉ុន្មានគេគិត ស្មានថា គង់ហ៊ានចាប់ក្រពើនោះបោះមកឱ្យជាប់នឹងមែកឈើ ក៏កោតខ្លាចគង់ហ៊ានក្រៃពេក។ ង់ហ៊ានបានឃើញក្រពើ ស្លាប់យ៉ាងដូច្នោះ ក៏រិតតែអួតក្អេងក្អាងខ្លាំងពូកែឡើងទៀត ហើយចូលទៅក្រាបទូលស្តេចថា ខ្លួនចាប់ក្រពើចោល ឡើងមកលើគោក។ ស្តេចទ្រង់ក៏សព្វព្រះរាជហរទ័យ ប្រោសប្រទានយសស័ក៌្តឱ្យគង់ហ៊ានឡើងធំលើសពីមុនទៀត ព្រះរាជទាំងអំណាចនឹងរង្វាន់ជាច្រើន។
 
ដកស្រង់​ចេញពី​សៀវភៅ​រឿងព្រេង​ខ្មែរ

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: