មនុស្សពីរនាក់នៅផ្ទះជិតគ្នា

កាលពីព្រេងនាយមានមនុស្សពីរនាក់នៅផ្ទះជិតគ្នា។ ថ្ងៃមួយចៅទាំងពីរនាក់នោះបបួលគ្នាទៅដាក់អន្ទាក់សត្វ។ បបួលគ្នាហើយ ដល់ថ្ងៃរសៀលគងភ្នំក៏នាំគ្នាដើរចេញទៅ។ លុះដល់ព្រៃជ្រៅជាកន្លែងដាក់អន្ទាក់អ្នកមួយថា “ខ្ញុំនឺង ដាក់នៅលើគល់ឈើនេះដ្បិតឈើនេះមានផ្លែយប់ៗសត្វចំណាំតែមកស៊ីផ្លែឈើនេះ”។ អ្នកមួយឆ្លើយថា ”ខ្ញុំក៏ចង់ដាក់ នៅកន្លែងនឹងដែរ ប៉ុន្តែឥទ្បូវនេះបើអ្នកដាក់នៅលើគល់ឈើ មានតែខ្ញុំដាក់នៅចុងឈើ រួចយើងចាំមើលព្រឺកទ្បើងរបស់ អ្នកណាជាប់សឺមដឺង” ។ និយាយគ្នាហើយម្នាក់ដាក់នៅគល់ឈើ ម្នាក់ទ្បើងដាក់នៅចុងឈើ ហើយស្រេចវិលមកផ្ទះវិញ រៀងខ្លួន។ ឯអ្នកដាក់អន្ទាក់ដាក់នៅចុងឈើនោះ លុះមកដល់ផ្ទះហើយគិតគ្នាពីរនាក់ប្រពន្ធប្តីថា “តាំងពីដូនតាមក មិន ដែលឮអ្នកឯណាដាក់អន្ទាក់នៅលើចុងឈើឱ្យជាប់សត្វជើងបួនដែលដើរនៅដីទេ ឥទ្បវូនេះអញដាក់អន្ទាក់នៅលើចុង ឈើតើធ្វើមេចនឺងបានសត្វ? ដូច្នេះអញត្រូវរភ្ញាក់ពីពេលមាន់រងាវទៅមើល បើឃើញសត្វជាប់អន្ទាក់គេនៅដី អញ ដោះយកទៅចងនឺងអន្ទាក់អញឯចុងឈើ ដល់ព្រឹកអញទៅមើលជាមួយអ្នកនោះ ហើយអញដោះសត្វទៅជូនលោក សុភាសេក បើវាមិនសុខចិត្តដូចម្តេចៗមុខជាកើតក្តីដល់សុភាសេកមិនខាន សុភាសេកមុខជាកាត់ក្តីឱ្យវាចាញ់អញជា ប្រាកដ។ ប្តីប្រពន្ធគិតគ្នាហើយដេកទៅដល់មាន់រងាវភ្ញាក់ពីដេកលុបមុខស៊ីស្លាហើយ ចេញពីផ្ទះដើរទៅដល់អន្ទាក់ បានឃើញអន្ទាក់នៅលើដីជាប់ក្តាន់មួយ ក៏ដោះទ្បើងយកទៅចងនឺងអន្ទាក់របស់ខ្លួន រួចតំទ្បើងអន្ទាក់នៅដីដូចដើមក៏ ប្រញាប់វិលមកផ្ទះវិញ។ លុះព្រឹកព្រហាមស្រាងៗទ្បើង អ្នកមួយដែលដាក់អន្ទាក់នៅដីក៏ស្រែកហៅឱ្យទៅមើល អន្ទាក់។ អ្នកមួយឆ្លើយ “កុំរលេះរលាំងថ្វី អន្ទាក់ខ្ញុំៗមិនសង្ឈឹមទេ ដ្បិតនៅលើចុងឈើ ក្រែងតែអន្ទាក់អ្នកនៅដីនោះ ខ្ញុំមិនហ៊ាន៊ថា បើបានចែកគ្នាស៊ីផង”។ ពាក្យនេះជាពាក្យចំអកឱ្យអ្នកមួយដ្បិតដឺងការណ៏។ អ្នកទាំងពីរនិយាយហើយ ចុះពីផ្ទះដើរចេញទៅ លុះដើរទៅដល់អន្ទាក់មិនឃើញជាប់សត្វនៅលើដី ឃើញជាប់តែនៅលើចុងឈើវិញ។ ចៅដែលជា ម្ចាស់អន្ទាក់នៅលើចុងឈើថា “ ន! មើលចុះមិនជឿខ្ញុំថាកុំឱ្យដាក់នៅគល់ ឱ្យដាក់នៅចុង ឥទ្បូវមើលរបស់អ្នកណា ជាប់ហៈ?” ហើយទ្បើងទៅដោះយកចុះមកនាំគ្នាវិលមកផ្ទះវិញ ក៏លាគ្នាទៅផ្ទះដោយខ្លួនទៅ។ ឯចៅដែលបានក្តាន់ក៏ ប្រញាប់យកមកជូនសុភាសេក ហើយជំរាបថា “ ខ្ញុំហើយនឺង ចៅមួយនោះទៅដាក់អន្ទាក់ផងគ្នា ខ្ញុំដាក់នៅឯចុងឈើ អ្នកមួយនោះដាក់នៅគល់ឈើ ខ្ញុំនេះជាមនុស្សវៀចក្តីគង់តែមកដល់លោក ដូច្នេះតាមតែលោកមេត្តារកសេចក្តីយាង ណាឱ្យតែក្តីខ្ញុំឈ្នះវាចុះ ខ្ញុំនឺងដឺងគុណ លោកទៅថ្ងៃមុខ” ។ សុភាសេកបានសាច់ក្តាន់ហើយឆ្លើយថា “ ឯងទៅរកស្លាម្លូ មកឱ្យឆាប់ឱ្យទាន់ព្រឹកនេះ បើវាមកប្តឹងអញៗបង្គាប់វាអញ្ចឹងដែរ បើវាមកមិនទាន់អញនឺងកាត់សេចក្តីឱ្យវាចាញ់បាន ងាយ ឯងប្រញាប់ទៅចុះ”។ ឯអ្នកដាក់អន្ទាក់នៅគល់ឈើ លុះវិលមកផ្ទះហើយដង្ហើមតូច ដង្ហើមធំមិនសុខចិត្ត ក៏យកសេចក្តីទៅប្តឹងសុភាសេកៗក៏បង្គាប់សេចក្តីដូចចៅមុន។ លុះព្រឹកទ្បើងអ្នកដែលដាក់អន្ទាក់នៅឯចុងឈើ ក៏យក ឥវ៉ាន់ទៅដល់មុន ឯអ្នកដែលដាក់អន្ទាក់នៅដីដោយខ្លួនជាអ្នកក្រលំបាកតោកយ៉ាក ក៏ដើរទៅរកទិញឥវ៉ាន់ពុំបាន ពុំទាន់ ភ័យក្រែងខ្លួនចាញ់គេ ហើញគេចាប់ទោសផងក៏រត់ពីភូមិមួយទៅភូមិមួយបានជួបនឺងសុភាទន្សាយៗសួរថា “ មាន ដំណើរអីបានជារត់ដូច្នេះ? ឈប់សិន”។ ចៅនោះឆ្លើយថា “ លោកអើយអាណិតដោះទុក្ខខ្ញុំផង ដ្បិតខ្ញុំហើយនិងអ្នកមួយ ទៅដាក់អន្ទាក់ផងគ្នា ខ្ញុំដាក់នៅគល់ឈើ គេដាក់នៅចុងឈើ ព្រឹកទ្បើងទៅពុំឃើញនៅដីជាប់សត្វ ឃើញអន្ទាក់ចុង ឈើជាប់ក្តាន់មួយ ខ្ញុំមិនសុខចិត្តក៏យកសេចក្តីទៅប្តឹងសុភាសេក សុភាសេកគេថា “ អ្នកណាដើរទៅរកឥវ៉ាន់ទៅដល់ មុនអ្នកនោះឈ្នះ ” ហេតុនេះបានជាខ្ញុំភ័យឥទ្បូវគេ ទៅដល់មុនខ្ញុំហើយដូច្នេះតាមតែលោកអាណិតខ្ញុំផង សុភាទន្សាយ ឆ្លើយថា ” ណ្ហើយ! កុំភ័យចាំថ្ងៃរសៀលខ្ញុំនាំទៅ” ។ ចៅនោះក៏អរ។ លុះថ្ងៃរសៀលសុភាទន្សាយនាំទៅដល់ផ្ទះ សុភាសេកៗស្រែក សួរមកថា “ ដូចម្តេចក៏យូរម្លេះ? សេចក្តីចាញ់គេហើយ” ។ សុភាទន្សាយឆ្លើយថា “ យើងខ្ញុំបានជា យូរ នេះពីព្រោះអាល័យតែចាំមើលត្រីក្រាញហើរទ្បើងស៊ីស្លឹកអំពិល” ។ សុភាសេកសួថា “ពីជីដូនជីតាមក គ្មាននណារ ដែលឃើញដែលឮថាត្រីក្រាញ់ទ្បើងស៊ីស្លឺកអម្ខិលទេ”។ សុភាទន្សាយឆ្លើយថា “ពីជីដូន ជីតា ពីម៉ែឪបង្កើតមក នរណាដែលឃើញដែលឮថា អន្ទាក់នៅដីមិនជាប់សត្វទៅជាប់អន្ទាក់នៅចុងឈើវិញ ហើយសត្វជើងបួនផង ដែលឮទេ? អស់អ្នកស្រុក!” ។ ខណៈនោះសុភាសេកនៅស្ងៀមពុំហ៊ានស្តីតបទ្បើយ។ សុភាទន្សាយក៏កាត់សេចក្តីអោយចៅដែល ដាក់អន្ទាក់នៅដីឈ្នះ ។ ឯសុភាសេកដែលអង្គុយធ្វើសុភានោះក៏ខ្មាស់គេដោយសារខ្លួនល្មោភជំនូនសាច់ក្តាន់ក៏ស្ងៀម បែរមុខផ្ទុបទៅនឺងជញ្ចំងដូច ឆ្មារលបកណ្តុរ។
 
ដកស្រង់​ចេញពី​សៀវភៅ​រឿង​ព្រេង​ខ្មែរ

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: