ចង់​ឈ្នះ?

មាន​សិស្ស​ម្នាក់​បាន​សួរ​ទៅ គ្រូ​ថា តើ​ធ្វើ​ម្តេច​ដើម្បី​ឲ្យ​បានទទួលជោគជ័យ? គ្រូម្នាក់នោះ​បាន​ប្រាប់​ទៅថា ជ័យ​ជម្នះ​របស់​មនុស្ស​ប្រៀប​បី​ដូច​ជា​ឆាក​មួយដូច្នោះ​ដែរ។ គ្រប់​គ្នា​អាច​សម្តែង​បាន​ល្អឬអត់នោះ គឺ​មាន​តែ​ឆាក​ទេ​ដែល​អាច​ឆ្លើយ​ប្រាប់​យើង​បាន។
 
ប្រសិន​បើ​យើង​ខិត​ខំ​ព្យាយាម​ដើម្បីទទួល​ជ័យ​ជម្នះ ដោយ​មិន​បាន​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អមុន​នឹង​ឡើង​ឆាក ឬ​យើង​ព្យាយាម​យក​ឈ្នះ​ដោយ​ការ​ប្រើ​វិធី​ធ្វើនំ​អត់​ម្សៅនោះ​ ឆាក​នឹង​ប្រៀប​បី​ដូច​ជា​បិសាច​ដែល​នឹង​លេប​ត្របាក់​យើង​បាន​គ្រប់​ពេលវេលា។
បើ​យើង​ខិតខំ​យក​ឈ្នះ ដោយ​ការ​ខំ​ប្រឹង​ប្រែង ឲ្យ​តម្លៃ​ទៅលើ​ឆាក និង​ មាន​ទំនុក​ចិត្ត នោះ​ឆាក​នឹង​ឲ្យ​តម្លៃ​ទៅអ្នក​ដែរ។
 
គ្មាន​មនុស្ស​ណា​ម្នាក់​អាច​សម្តែង​បាន​ល្អ ដោយ​គ្មាន​ការ​សមហ្វឹក​ហាត់​ជាមុននោះទេ ហើយ​ក៏គ្មាន​អ្នកណា​ឲ្យ​តម្លៃ​ទៅ​លើ​សមត្ថភាព​សម្តែង​ដដែល​ៗ យក​ពីគេនោះទេ។ ចូរ​ត្រៀម​ខ្លួន បើ​សិន​ជាអ្នក​ចង់​ឡើង​ឆាក បើ​ឡើង​ឆាក​ហើយ ត្រូវ​ដឹង​ថា មាន​មនុស្ស​ជា​ច្រើន​នឹង​សម្លឹង​មក​អ្នក និង​ដាក់ពិន្ទុ​ឲ្យអ្នក​ដែល​នៅលើ​ឆាកនោះ។ ដូចនេះ​ឆាក​ពិត​ជា​សំខាន់ណាស់!
ឌីយ៉ា

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: