វិធីសាស្ត្រ​បង្រៀន ទី១១

រៀបចំ Handout (ឯកសារបន្ថែម) សម្រាប់សិស្ស

គ្រូ​មិនគួរ​ប្រើ​ប្រាស់​តែ​សៀវភៅ​ពុម្ព​ដើម្បី​បង្រៀន​ទេ ការ​ថត​ចម្លង​ឯកសារ​បន្ថែម​ពី​ខាង​ក្រៅ​មក​បង្រៀន​សិស្ស​ជា​វិធីសាស្ត្រ​ដ៏​ល្អមួយ។ ឯក​សារទាំងនេះ​ យើង​អាច​រក្សា​ទុក​ហើយ​ប្រើ​ប្រាស់​នៅ​ពេលណា​ដែល​ត្រូវការ​ម្តងទៀតបាន។ នេះជា​វិធី​មួយ​ចំនួន​ក្នុង​ការ​រៀប​ចំ​ ឯកសារ​បន្ថែម៖

១. រៀប​ចំ​ក្រដាសឯកសា​របន្ថែម​ឲ្យ​ស្អាត និង​ មានភាព​ទាក់​ទាញ។

២. ឯកសារ​បន្ថែម​ក្នុង​មួយ​ច្បាប់​ៗ ដែល​យក​ទៅ​ឲ្យ​សិស្ស​ត្រូវ​តែ​ មាន​ប្រធាន​បទ​ច្បាស់​លាស់។

៣. បង្ហាញ​ពី គោល​បំណង​នៃ ឯកសារ​បន្ថែម​នេះដល់​សិស្ស។

៤. ឯកសារ​បន្ថែម​នេះ អាច​ប្រើ​ប្រាស់​ជា​មេរៀន និង​ លំហាត់​នៅ​ផ្ទះ​ ឬ​នៅ​សាលា​ក៏បាន។

៥. ត្រូវ​មាន​ចន្លោះ ឬ ក្រដាស​បន្ថែម​សម្រាប់​សិស្ស​សរសេរ​ចម្លើយ​ ឬ​កំនត់​ត្រា​នៅជាប់​ជាមួយផងជាការ​ប្រសើរ។

៦. គ្រូ​ត្រូវ​រៀប​ចំ​ឯកសារ​បន្ថែម និង​ទុក​ដាក់​ឲ្យ​មាន​របៀប តាម​ថ្នាក់​ និង​ ប្រភេទ​ឯកសារ​។

៧. ជាការ​ល្អ បើ​អ្នក​ដាក់​ឯកសារ​ទាំងនោះ សម្រាប់​គ្រូ​ផ្សេងទៀត អាច​យក​ទៅ​ប្រើ​ប្រាស់​បាន។

៨. ឯកសារ​បន្ថែម មាន​ប្រយោជន៍​សម្រាប់​សិស្ស​ដែល​មិន​មាន​វត្ថ​មាន​ក្នុង​ម៉ោង​រឿន​មួយនោះ។

៩. ក្រៅ​ពី​ឯកសារ​ពន្យល់​មេរៀន គ្រូ​គួរ​តែ​រៀប​ចំ​ឲ្យ​មាន​លំហាត់​អនុវត្ត​ភ្ជាប់​មក​ជាមួយឯកសារ​បន្ថែមនោះផងដែរ។

១០. ឯកសារ​បន្ថែម​នោះ គួរ​តែ​ត្រួតពិនិត្រ​ និង​ កែ​ប្រែ​ នៅពេល​យក​មក​បង្រៀន​ម្តងទៀត (update)។ ជាការ​ល្អ បើ​បាន​រក្សា​ទុក​ក្នុង​កំព្យូទ័រ​សម្រាប់​កំណែ​លើ​កក្រោយ។

បកប្រែ និងកែសម្រួលដោយ
ឌីយ់ា

ដកស្រង់ពីសៀវភៅ Useful Tips for Prospective Teachers

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: