វិធីសាស្ត្រ​បង្រៀន ទី៤

របៀប​គ្រប់​គ្រង​ថ្នាក់​រៀន​ឲ្យ​មាន​ប្រសិទ្ធិ​ភាព

១. រៀប​ចំ​ឲ្យ​រួច​រាល់​នូវ​តម្រូវ​ការ​សម្រាប់​ថ្នាក់​រៀន៖ បន្ទប់​រៀន ឧបករណ៍ សម្ភារៈផ្សេងៗ។ល។

២. ច្បាប់​ និង វិន័យ៖ គួរ​រំលឹក​ច្បាប់​សាលា និង​វិន័យ​ក្នុង​ថ្នាក់​រៀន ដល់​សិស្ស​នា​ដើម​ឆ្នាំ​សិក្សា។ គ្រូ​ម្នាក់​ៗ តែង​មាន​ច្បាប់​ផ្ទាល់ ខ្លួន​ផងដែរ ដូចជា​ប្រាប់​សិស្ស​ថា សិស្ស​ណា​ដែល​មិន​បាន​ឲ្យ​កិច្ចការ ដែល​ដាក់​ឲ្យ​ទាន់​ពេល​វេលានឹង​បាន​សូន្យ​ជាដើម។ល។

៣. អនុវត្ត​ច្បាប់​ និង​វិន័យ​ ឲ្យ​បាន​ត្រឹម​ត្រូវ ព្រោះ​វា​នឹង​ធ្វើ ឲ្យសិស្សអាច​សម្រប​នឹង​ច្បាប់​ទម្លាប់​បាន។ ច្បាប់​ អាច​ត្រូវ​បង្រៀន ឬ បង្ខំឲ្យ​សិស្ស​ធ្វើ។

៤. ប្រាប់​ពី​ទោស​នៃ​ការ​មិន​គោរព​តាម​ច្បាប់​ និង​វិន័យ។

៥. រៀប​ចំ​សម្រាប់​សកម្ម​ភាព​សិក្សា៖ ជា​ការ​ល្អ​បើ​គ្រូ​ចាត់​ក្រុម​ឲ្យ រួច​ជា​ស្រេច​សម្រាប់​សកម្ម​ភាព​ជា​ក្រុម​របស់​សិស្សនៅ​ដើម​ឆ្នាំ​សិក្សា ។ ធ្វើ​បែបនេះក្រុម​នីមួយ​ និង​ចេះ​ពង្រឹង​ខ្លួន​ឯង ដើម្បី​ប្រលង​ប្រជែង ពិន្ទុជាដើម។ល។

៦. គ្រូ​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​បញ្ហា​ដែល​អាច​នឹង​កើត​មាន​ឡើងជាមុន ដូច​ជា​បញ្ហា​ជាមួយ​សិស្ស និង​ មេរៀន​ជាដើម។

៧. គ្រប់​គ្រង៖ គ្រូត្រូវ​គ្រប់​គ្រង​ការ​ប្រព្រឹត្ត​របស់​សិស្ស​ឲ្យ​បាន ដិត​ដល់ រួម​ទាំង​​ការ​សិក្សារបស់​សិស្ស​ផង​ដែរ។

៨. បញ្ឍប់​សកម្ម​ភាព​មិន​ល្អ​របស់​សិស្ស៖ ធ្វើ​បែបនេះ​ដើម្បី​កុំ​ឲ្យ សកម្ម​ភាព​អាក្រក់​ទាំងនោះ រាលដាល​ ឬ​កាន់​តែ​អាក្រក់​ជាង​មុន។

៩. រៀប​ចំ​វិធី​សាស្ត្រ​នៃមេរៀន ទៅ​តាម​កំរិត​របស់​មេរៀន និង​កម្រិត​យល់ ដឹង​របស់​សិស្ស។ ធ្វើ​បែប​នេះ សិស្ស​ងាយ​ទទួល​យក​មេរៀន​បាន​ ហើយ​មេរៀន នឹង​កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៀត​ផង។

១០. ការ​រួម​ចំនែក​របស់​សិស្ស៖ ​ត្រូវ​ចេះ​កែ​ប្រែ​ និង​អភិវឌ្ឍ​វិធី សាស្រ្ត​នៃ​ការ​បង្រៀន។ ដាក់​ការ​ងារ​ឲ្យ​សិស្ស​ធ្វើ។ គ្រូវ​ត្រូវ​ផ្តល់ ទាំង​ចំនេះ​ដឹង និង​បង្រៀន​ពី​ឥរិយា​បទល្អ​ ដល់​សិស្ស​។

១១. ការ​ណែ​នាំ​ច្បាស់​លាស់៖ (Clear Instruction) គ្រូត្រូវ​ពន្យល់​ឲ្យ បាន​ច្បាស់​នូវ​អ្វី​ដែល​សិស្ស​ត្រូវ​ធ្វើ។ ការ​ពន្យល់​ត្រឹម​ត្រូវ​ និង ច្បាស់​លាស់ ធ្វើ​ឲ្យ​សិស្ស​រៀន​បាន​រហ័ស កាត់​បន្ថយ​បញ្ហា​ក្នុង​មេរៀន និង ការ​យល់​ច្រឡំ​ផ្សេង​ៗ។

បក​ប្រែ និង​កែ​សម្រួល​ដោយ
ឌីយ់ា
ដក​ស្រង់​ពី​សៀវភៅ Useful Tips for Prospective Teachers

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: