វិធីសាស្ត្រ​បង្រៀន ទី៣

របៀប​ប្រើ​ក្តារ​ខៀន

“Life at the chalk face” នេះជា​អ្វី​ដែល​គេ​និយាយ​ទូទៅ​សម្រាប់​ជីវិត​ជា គ្រូបង្រៀន​។ ក្តារ​ខៀន​មាន​ពីរ​ប្រភេទ​គឺ ក្តារ​ហ្វឺត និង​ក្តារ​ដីស។ វា ជា​អ្វីដែល​មាន​ភាព​ជិត​ស្និទ្ធទៅ​នឹង​គ្រូ​ជាទី​បំផុត។ ការ​ប្រើ​ប្រាស់ ក្តារ​ខៀន​មាន​ដូចតទៅ​នេះ៖

១. គិត​ពីទំ​ហំ​អក្សរ​ដែល​យើង​សរសេរ​នៅលើ​ក្តារ​ខៀន៖ តើ​សិស្ស​អាច​មើល ឃើញ​ទេ? អក្សរ​របស់​អ្នក​ស្រួល​មើល​ទេ? គ្រូ​គួរ​រៀន​សរសេរ​អក្សរ​ឲ្យ ស្អាត និង​ចេះ​ប្រើ​សិល្បៈ​នៃ​ការ​សរសេរ។

២. គួរ​សរសេរ​នៅ​ខាង​លើ​បំផុត ដើម្បីឲ្យ​សិស្ស​នៅ​ខាង​ក្រោយ​អាច​មើល​បាន​ស្រួល​។

៣. Show your aganda (សម្រាប់​សរសេរ​សំនួរ​របស់​អ្នក)៖ សរសេរ​សំនួរ​ និង ចំនោត​នៃ​មេរៀន​លើ​ក្តារ​ខៀន ដើម្បី​សិស្ស​អាច​ពិភាក្សាគ្នា​បាន។

៤. ប្រសិន​បើ​គ្រូ​សរសេរ​ដៃ​ឆ្វេង វា​នឹង​មាន​ការ​លំបាក​ចំពោះ​ការ​សរសេរ លើ​ក្តារ​ដី​ស៖ សាក​ល្បង​ខ្លួន​ឯង​ទៅដឹង​ហើយ។

៥. គួរ​កុំ​និយាយ​​ទៅ​កាន់​សិស្ស​ក្នុង​ពេល​ដែល​កំពុង​សរសេរ ព្រោះ​អ្នក កំពុង​បែរ​ខ្នង​ទៅ រក​ពួកគេ​ហើយ ជាការ​ល្អគឺ​គួរ​និយាយ​ដោយ​សំលឹង​ទៅ កាន់ សិស្ស។ eye contact and concentration!

៦. គួរ​សរសេរ​គម្រោង​មេរៀន​ខ្លី​មួយ​ មុន​ពេល​ចាប់​ផ្តើម​មេរៀន​​ជា​រៀង រាល់​ថ្ងៃ។ ខ្ញុំ (ឌីយ៉ា) ធ្លាប់​ធ្វើ​ដូចនេះ​ដែរ។ ឧទាហរណ៍៖

គូរ​ប្រអប់​តូចមួ​យ​នៅ​ខាង​លើ ផ្នែក​ខាង​ឆ្វេង​នៃ​ក្តារ​ខៀន រួច​សរសេរ គម្រោង​មេរៀន​ថ្ងៃនេះក្នុង​នោះ៖
Today’s lesson
1.Practice pronunciation
2.group discussion
3……
4……
5. homework

៧. សរសេរ​ចម្លើយ​របស់​សិស្ស​នៅ​លើ​ក្តារ​ខៀន៖ ធ្វើ​បែប​នេះ​ធ្វើ​ឲ្យ សិស្ស​សប្បាយ​ចិត្ត​ ដោយ​សារ​គំនិត​របស់​គេ​ត្រូវ​បាន​ឲ្យ​តម្លៃ ហើយ​ទទួល ស្គាល់​ដោយ​គ្រូ។ ការ​ធ្វើ​បែបនេះ សិស្ស​អាច​រីក​ចម្រើន​រហ័ស ហើយ​មាន​ការ យក​ចិត្ត​ទុក​ដាក់​ចំពោះ​មេរៀន។

៨. ផ្តល់​ឳកាស​ឲ្យ​សិស្ស​ឡើង​ក្តារ​ខៀន៖ ហេតុអ្វី?

៩. ប្រើ​ប្រាស់​ក្តារ​ខៀន ជា​ធន​ធាន​នៅ​ក្នុង​ការ​សិក្សា៖ ប្រើ​សម្រាប់ លេង​ហ្គេម ធ្វើ​លំហាត់ ឆ្លើយ​សំនួរ ពិភាក្សា ។ល។

១០. ប្រើ​ប្រដាប់លុបឲ្យ​បាន​ប្រុង​ប្រយ័ត្ន៖ មុន​នឹងលុប​អ្វី​មួយ​ចេញ​ពី ក្តារ​ខៀន ដូច​ជា​​ចម្លើយ​របស់​សិស្ស​ជាដើម​នោះ គប្បី​និយាយ​ ឬ​ផ្តល់ គំនិត​មាន​តម្លៃ​បន្ថែម​ទៀត​ផង។

បក​ប្រែ និង​ កែ​សម្រួល​ដោយ
ឌីយ៉ា

ដក​ស្រង់​ពី​សៀវភៅ Useful Tips for Prospective Teachers

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

3 thoughts on “វិធីសាស្ត្រ​បង្រៀន ទី៣

  1. គ្រូ​ជនជាតិ​គេ​របស់​ខ្ញុំ​មិន​ដែល​ធ្វើ​ដូច្នេះ​ផង… ហើយ គ្រូ​ខ្មែរ​របស់​ខ្ញុំ​ក៏​មិន​ដែល​ធ្វើ​ដូច្នេះ​ដែរ! អ៊ីចឹង​ទើប​សួរ​ព្រោះ​វា​ប្លែក ហេហេ

    គិត​ថា​វា​គួរ​នឹង​ដាក់​ដែរ…

    Like

  2. មែនហើយ! វាជាគំនិត​ល្អ! ព្រោះនៅពេល​ដែល​ខ្ញុំ​រៀន​ជាមួយ​ជន​ជាតិ​គេ គាត់
    ធ្វើ​ដូច្នោះ! ពេល​ហ្នឹង​មាន​អារម្មណ៍​ថា​ស្រួល​រៀន ហើយ​ដឹងពី​គោល​ដៅ​ដែល
    ខ្ញុំ​ត្រូវ​សម្រេច​តាម​ក្តារ​ខៀន! មិន​ត្រឹម​តែ​គ្រូ​ទេ​ដែល​ដឹង​ថា ទៅណា
    ហើយមកណានោះទេ សិស្ស​ក៏អាច​ដឹង​ពីគោល​ដៅ​ដែល​ត្រូវ​ទៅដែរ។

    សម្រាប់យុវជន បើ​គេ​ដឹង​ថា​ថ្ងៃនេះ​ត្រូវធ្វើ​អ្វីមុន​នោះ គេ​រឹត​តែ​មាន​ការ​ចាប់​អារម្មណ៍​ទៅលើ​មេរៀន​ថែមទៀត ព្រោះ​យុវជន​ចូល​ចិត្ត​ធ្វើ​អ្វី​មួយ ដោយ​ដឹង​ហេតុ​ផល និង​អត្ថ​ប្រយោជន៍​ជាមុន ទើប​គេ​ព្រម​ពុះ​ពារ​ដើម្បីការងារនោះ។

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: