សុជីវធម៌ក្នុងសន្និសីទ

 

សន្និសីទជាការប្រជុំគ្នា ដោយអង្គុយចាំស្តាប់សេចក្តីរាយការណ៍ណាមួយ។ ពេលរកកន្លែងអង្គុយ អ្នកត្រូវគិត​ថាអ្នកអាចរក្សា​សេចក្តីថ្លៃថ្នូរ​ក្នុងពេល​នោះបាន។ បើបាន សឹមរកកន្លែងនៅជួរខាងមុខគេ។ បើអ្នកយល់ថា សុន្ទុរកថារបស់គេធ្វើឱ្យអ្នកងោកងុយ អ្នកមិន​គប្បីទៅ​រួប​រួមឡើយ។​ អ្នកទៅរួមក្នុងសន្និសីទណាមួយ មិនគប្បីអង្គុយទ្រចង្កាទេ យើងគួរធ្វើយ៉ាងណាឱ្យអ្នកផងយល់ថា យើង​ចាប់អារម្មណ៍​ចំពោះ​ពាក្យ​សំដី​​ដែលគេបាននិយាយមក។ យើងមិនត្រូវអង្គុយសន្លឹងទៅអ្នកថ្លែងសុន្ទរកថា ហើយ​លូកដៃកេះ​អ្នកស្និទ្ធស្នាល​ខ្លួនដើម្បីធ្វើ​មាត់អូចៗ​ ខ្សឹប​គ្នាឱ្យអ្នកថ្លែងមានការងឿងឆ្ងល់ទេ។

ពេលគេនិយាយដល់រឿងដែលគួរឱ្យឈឺចិត្តខ្លោចផ្សា យើងយល់​ស្របជាមួយ​គេហើយយើងមិន​ត្រូវញញឹមរីករាយផ្ទុយ​នឹងចិត្តគំនិត​ដែល​យើងត្រូ​វសំដែងទេ។ពេលគេឡើងថ្លែងយោបល់ យើងត្រូវសំលឹងទៅរកគេ កុំមើលមេឃ ឬដំបូលពិតានធ្វើវាហី។ កុំដកដង្ហើម​ធំឱ្យ​ឮសូរ​ដល់​គេ​ឯងបើឃើញគេនិយាយធ្វើកាយវិការរបៀបណាមួយ យើងជាអ្នកស្តាប់មិនត្រូវលើកដៃ ងាកក្បាល ឬងក់ក្បាលត្រាប់តាមគេទេ។ បើអ្នកយល់ថា​ អ្នកត្រូវការដើរចេញមុន ពេលបញ្ចប់ អ្នកត្រូវរកកន្លែងអង្គុយជិតមាត់ទ្វារ។ កុំអង្គុយស្ងាបញឹកញយពេកបើត្រូវការស្ងាប គេត្រូវយកដៃខ្ទប់មាត់កុំឱ្យគេមើលឃើញដល់គល់អណ្តាត ដោយងើយស្ទើរក្រឡាប់ផែនដី កុំស្ងាបដូចគេស្រែក។

បើត្រូវត្រង់ចំនុចដែលគួរទះដៃ យើងត្រូវនាំគ្នាលើកទឹកចិត្តទីប្រជុំ និងអ្នកថ្លែង មិនត្រូវអង្គុយដូចអត់ព្រលឹងក្នុងខ្លួន ទោះអ្នកណាទះដៃ អ្នក​ណា​ស្រែក​ជយោស្រែកអ្វីតាមតែគេនោះទេ។ រីឯអ្នកថ្លែងសុន្ទរកថាក៏ត្រូវថ្លែងឱ្យក្បោះក្បាយ និយាយឱ្យក្លាហាន ដើម្បី​កុំឱ្យអ្នក​ស្តាប់​គេ​ធុញទ្រាន់ ហើយនាំគ្នាដើរចេញព្រោះតែកាយវិការ និងសំលេងស្លាប់ស្លុងរបស់ខ្លួន។

 

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.