របៀបបង្ហាញខ្លួនដល់ភ្ញៀវ

 

គេ​ត្រូវ​បង្ហាញ​ខ្លួន​ចំពោះ​ភ្ញៀវ​របៀប​ដូច​ម្តេច?​ ​ការ​បង្ហាញ​ខ្លួន​នេះ​បាន​ ២​យ៉ាង​គឺ ​បង្ហាញ​ខ្លួន​ដោយ​ខ្លួន​ឯង​ និង​បង្ហាញ​ខ្លួន​ដោយ​អ្នក​ដទៃ។​ ​បង្ហាញ​ខ្លួន​ដោយ​ខ្លួន​ឯង​តាម​ការ​និយម​ថ្លៃថ្នូរ។​ បុរស​ដែល​បង្ហាញ​ខ្លួន​ទៅ​ស្ត្រី​ ឬ​ទៅ​បុរស​គ្នាឯង​ ត្រូ​វ​បង្ហាញ​ខ្លួន​ដោយ​និយាយ​ថា ​ខ្ញុំ​បាទ​ ឬ​ ខ្ញុំ​ឈ្មោះ​ ​“ក​ ​,​ ​ខ”​ ដោយ​ប្រាប់​ទាំង​គោត្ត​នាម​និង​នាម​ខ្លួន។​ ស្ត្រី​ដែល​បង្ហាញ​ខ្លួន​ទៅ​ស្ត្រីគ្នា​ឯ​ង​ ឬ​ទៅ​បុរ​ស​ គួរ​និយាយ​ប្រាប់​តែ​នាម​របស់​ខ្លួន​ក៏​ជា​ការ​ល្មម​គ្រប់​គ្រាន់​ហើយ។​

បង្ហាញ​ខ្លួន​ដោយ​អ្នក​ដទៃ ៖​ មនុស្ស​ម្នាក់​បង្ហាញ​ខ្លួន​មនុស្ស​ម្នាក់​ទៀត​ទៅ​អ្នក​ដទៃ​ ​ត្រូវ​ចេះ​គិត​បន្តិច​ គឺ​ត្រូវ​សំលឹង​គិត​ ​តើ​មនុស្ស​ទាំង២​ នាក់​ដែល​យើង​ត្រូវ​បង្ហាញ​ឱ្យ​ស្គាល់​គ្នា​មាន​អាយុ​ប៉ុន្មា​ន​ នរ​ណា​ចាស់​ជាង​គេ​ នរ​ណា​មាន​បុណ្យ​សក្តិ​ធំ​ជាង​នរណា។​ គេ​ត្រូវ​បង្ហាញ​មនុស្ស​ក្មេង​ប្រាប់​មនុស្ស​ចា​​ស់​ អ្នក​តូច​ប្រាប់​អ្នកធំ។​ តាម​ធម្មតា​គេ​បង្ហាញ​មនុស្ស​ប្រុស​ប្រាប់​មនុស្ស​ស្រី​ លើក​លែង​តែ​បុរស​ដែល​ត្រូវ​បង្ហាញ​ជា​ប្រមុខ​រដ្ឋ​ ឬ​ជា​អ្នក​បួស​ក្នុង​សាសនា។​ ក្នុង​ការ​បង្ហាញ​ខ្លួន​នេះ ​យើង​ជា​អ្នក​បង្ហាញ​គេ​ត្រូវ​និយាយកុំ​ឱ្យ​មាន​ការ​សង្ស័យ​ចង់​សួរ​ខ្លាំង​ពេក​ គួរ​និយាយ​ប្រាប់​ថា ៖​ លោក​ ក​ ត្រូវ​ជា​ប្អូន​-​ជា​បង​ ជា​មា-​ឪពុ​ក​ ​ជី​​តា​ ​ឬ​ជា​មិត្ត​របស់​ខ្ញុំ​ ​មុខ​ងារ​រាល់​ថ្ងៃ​រក​ស៊ី​ធ្វើ​កា​​រ​អ្វី។​ បើ​យើង​បង្ហាញ​ខ្លួន​ស្រី ​ត្រូវ​និយាយ​ថា​ នាង​នេះ​ លោក​ស្រីនេះ​៘​ ឈ្មោះ​ ខ​ ត្រូវ​ជា​ប្អូន​ ​បង​ ម្តាយ​ ជីដូន​ ឬ​ជា​មិត្ត​នារី៘​ របស់ខ្ញុំ​ សព្វ​ថ្ងៃ​ធ្វើ​ការ​នៅ​កន្លែង​ណា៘​ បើ​ស្ត្រី​នោះ​មិន​បាន​ធ្វើ​ការ​អ្វី​ក្រៅ​ពី​នៅ​ថែរក្សា​ផ្ទះ​ ​ក្នុង​ឋានៈ​ជា​មេផ្ទះ​ ​យើ​ង​មិន​ចាំ​បាច់​និយាយ​ថានា​ង​នេះ​ធ្វើអ្វីៗ​ឡើយ​ បើ​នាង​ជា​សិស្ស​សាលា​ ​យើងត្រូវប្រាប់ថារៀននៅថ្នាក់ណា សាលាណា៘

បើ​មនុស្ស​ដែល​យើង​គួរ​បង្ហាញ​គេនោះ​ត្រូវ​ជា​ប្តី​ឬ​ត្រូវ​ជា​ប្រពន្ធ​របស់​យើង​ យើង​ត្រូវ​និយាយ​ប្រាប់​គេ​ដោយ​ត្រង់​ដោយ​និយាយ​ថា ៖​លោក​ជំទាវ​,​ លោក​ស្រី,​ ឯក​ឧត្តម​, លោក​ ​នេះ​ត្រូវ​ជា​ប្រពន្ធ​របស់​ខ្ញុំបាទ​ ឬ​នេះ​ត្រូវ​ជា​ប្តី​របស់​នាង​ខ្ញុំ៘​ បើ​និយាយ​ឱ្យ​គួរ​សម​តាម​របៀប​ជាតិ​យើង​ យើង​គួរ​និយាយ​ឱ្យ​បាន​សមរម្យ​ ឱ្យ​ទន់​ភ្លន់​ដោយ​និយាយ​ថា​ ​ជំរាប​ប្រសាសន៍​លោក​ជំទាវ,​ ​លោកស្រី​,​ ​ឯក​ឧត្តម​,​លោក​ ​នាង​នេះ​ ​ឬ​លោក​នេះត្រូ​វ​ជាប្រពន្ធ ឬជាប្តីរបស់ខ្ញុំបាទ ឬនាងខ្ញុំ។

លុះបង្ហាញតាមលំដាប់ថ្នាក់គួរសមមនុស្សម្នាក់ហើយ យើងទៀតនោះត្រូវជាអ្វីៗដែរ។ នៅពេលដែលគេនាំឱ្យស្គាល់ដំបូងនេះ ភ្ញៀវម្ខាង ឬ​ម្ខាង​ទៀត​ ​មិន​គប្បី​ជជី​ក​សាក​សួរ​ឫស​គល់​ កំណើត​កើត​ជា​តាំង​ពី​តូច​ក្រូច​ឆ្មារ​ ​រហូត​ដល់​ចាស់​សក់​ស្កូវ​សោះ​ឡើយ។​ គេ​ត្រូវ​សាក​សួរ​គ្នា​ខ្លះៗ​ដែរ​ ប៉ុន្តែ​ឱ្យ​ស​ម​ល្មម​តាម​ការ​ដែល​ទើប​នឹង​ស្គាល់​គ្នាលើក​ដំបូង។​ នៅ​ពេល​ដែល​គេ​បង្ហាញ​ខ្លួន​យើង​ដល់​អ្នក​ម្នាក់​ទៀ​ត​នោះ ​យើង​សំពះ​គួរ​សម​គ្នា​ដោយ​សំលឹង​មុខ​ឱ្យ​ចំ​ ​ហើយ​យើង​ត្រូវ​បញ្ចោញ​ទឹក​មុខ​ឱ្យ​ញញឹម​ប្រិម​ប្រិយ​ ​សំ​ដែង​ឱ្យ​ភ្ញៀវ​ម្នាក់​ទៀត​នោះ​ដឹង​ថា​ យើង​ចូល​ចិត្ត​ការ​គួរ​សម​តាម​ប្រ​ពៃណី​ជាតិ​យើង ​មិន​ត្រូវ​បញ្ចោញ​ទឹក​មុខ​ក្រញូវ​សំលក់​សំលឹង​ ខ្ពើម​រអើម​គេ​សោះ​ឡើយ​ គួរ​យើង​យល់​ថា​ ​គ្នា​ក៏​ជា​មនុស្ស​ មាន​ជីវិត​តែ​មួយ​ដូច​យើង​ ​ហើយ​ជា​ពិសេស​ ​គេ​ក៏​ជា​មនុស្ស​មាន​ចិត្ត​ចេះ​យល់​ល្អ​អាក្រក់​ដែរ។​

 

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.