សុជីវធម៌ទូទៅ (ចប់)

យើងជាអ្នកថ្លៃថ្នូរ គួរប្រកាន់អាកប្បកិរិយាជាអ្នកថ្លៃថ្នូរចំពោះអ្នកផងទាំងពួង កុំច្រឡឺមហួសបទ មើលគេមើល​ឯងដែលមានជីវិត​រស់នៅ​ជុំវិញ​ខ្លួន។ កុំលាយដំណើប ឬលាយខ្សាយតែម្នាក់ឯងរលែមឥតខ្មាស់ឱ្យសោះ។ វិទ្យាសាស្ត្រចំរើនមែន​តែយើងជាក្មេងមិនគួរបំប៉នភាព​ភ្លឹប​ភ្លែត រលីមរលាមដោយខំវាយស្របឥតអៀនខ្មាស់ ទៅតាមដំណើរអភិវឌ្ឍន៍របស់វិទ្យាសាស្ត្រទេ ព្រោះភាពសប្បាយ​មិនមែន​ស្ថិតនៅ​លើឫក​​ពាររបៀបរអិលលើខ្លាញ់ទាំងនេះទេ សភាពអស់នេះទេតើដែលធ្វើឱ្យគេនិយាយថា សប្បាយជាគូនឹងទុក្ខ។

– នៅពេលដែលឃើញគេរងទុក្ខ ដោយរអិលដួលគ្រេចដៃជើង, ចុកទល់ផ្អក, ឬរបួសដោយប្រការ​ណាមួយយើង​មិនគួរចូល​ទៅគួរសម​ដោយ​បញ្ចោញវាចារថា“ ម៉េចស្រួលខ្លួនទេ? ” “ល្មមគ្រប់គ្រាន់ទេ? ” ៘ នោះសោះឡើយ។

– យើងមិនត្រូវហៅអ្នកក្រ ឬអ្នកធ្វើខុសចិត្តរបស់យើងដោយប្រការណាមួយថា “អាសំរែ ” “ មីសំរែ ” អាកុងត្រូវ​លីនង្គ័ល​នោះសោះ​ឡើយ ព្រោះ​អ្នកស្រែ-អ្នកម្ចាស់ចងនង្គ័លទាំងនោះជា​អ្នកប្រកបដោយឧត្តមគតិជាងយើង​ជាអ្នកនិយាយច្រើនណាស់ខាងការរក​ភោគផល​មក​ចិញ្ចឹមយើងរាល់រូប។ យើងមិនត្រូវស្ងាបហារមាត់ចំហរ ហើយបញ្ចោញស័ព្ទដូចខ្មោចចូលទេ។ គេត្រូវយកដៃបិទមាត់​ហើយស្ងាប​តាម​ការគួរ​ល្មម។ កុំធ្វើឱ្យអ្នកជិតខាងយល់ថា ខ្លួនខ្ជិល ឬមិនចង់រស់នៅឱ្យសោះ។

– គេមិនត្រូវឈរកេះអាចម៍ច្រមុះរបៀបព្រងើយ ដោយមិនខ្ចីអើពើចំពោះភ្នែកមហាជន​ដែលអាចសំលឹងមកប៉ះទេ។គេត្រូវយក​កូនកន្សែង​មក​ជូតត្បារដោយលាក់បំពួន។

– គេមិនត្រូវដើរ ឬអង្គុយត្បារអាចម៍ត្រចៀកនៅតៀមចិន ដោយធ្វើភ្នែករលីវទេ។

– គេមិនត្រូវដោះអាវ ឬទាញសំយេះខោដើម្បីរាវរកចាប់ចៃ ឬសង្កើចនៅចំពោះមុខសាធារណជនទេ។

– គេមិនត្រូវហិះសំបោររហូតដល់ធ្វើឱ្យអ្នកជិតខាងខ្ចាត់ភ្លាត់ព្រលឹងទេ។ គឺទៅឱ្យឆ្ងាយពីគេឯង ឬធ្វើតាមសំរួលគួរសម។

– នៅក្នុងទីប្រជុំទល់មុខគ្នាក្តី ប្រជុំអ្វីមួយក្តី គេមិនត្រូវផោមទំលាយខ្យល់សំអុយ ឱ្យអង្គប្រជុំក្តៅក្រហាយចំពោះខ្លួនម្នាក់នោះទេ។ គេត្រូវដើរចេញទៅឱ្យឆ្ងាយដើម្បីទំលាយខ្យល់មិនស្រួលនេះ។

– នៅពេលដែលធំក្លិនខ្យល់អាក្រក់នេះ គេមិនត្រូវសួររកមុខអ្នកផោម ដើម្បីធ្វើឱ្យគ្នាខ្មាស់គេកណ្តាលទីជំនុំនោះទេ។

– ប្រសិនបើមានអ្នកខ្វះសុជីវធម៌នេះសួររកអ្នកផោម អ្នកផោមខ្លួនឯងមិនគួរឆ្លើយដាក់គេឯង រកដោះខ្លួន ឬឆ្លើយដាក់​ក្មេងនៅ​ក្បែរ​នោះ​ទេ។

– នៅពេលបែកញើស គេមិនត្រូវឈរ ឬអង្គុយខ្វេះអាចម៍ក្លៀកមកហិត ដោយអាកប្បកិរិយាព្រងើយ បង្ហាញអ្នកជិតខាង​ឱ្យខ្ពើមរអើម​នោះ​ទេ។

– គេមិនត្រូវដើរសើយលាត់សំពត់ ឬមូរជើងខោទាំងសងខាង នៅតាមផ្លូវសាធារណៈទេ។

– គេមិនត្រូវអង្គុយបែរខ្នង ដាក់មនុស្សដែលអង្គុយជិតនោះទេ។

– គេមិនត្រូវធ្វើមុខក្រញូវ ស្មើកាប់៣ពូថៅមិនចេញជ័រនោះទេ។

– គេមិនត្រូវឈ្លោះគ្នាវាយតប់, ជេរគ្នា ឬរកចៃប្រវាសគ្នានៅតាមទីផ្សារទេ។

– បុរសអ្នកជិះស៊ីក្លូ មិនត្រូវដេកលើស៊ីក្លូ សន្ធឹងស្តូកដូចបាត់ព្រលឹងអស់នោះទេ។ នារីអ្នកជិះស៊ីក្លូ មិនត្រូវអង្គុយកន្ធែកឥតខ្មាស់ទេ។

– នៅទីណាចង្អៀតដូចជាទីផ្សា កន្លែងទិញសំបុត្រកុនល្ខោន សំបុត្រមើលកីឡាផ្សេងៗជាដើម គេមិនត្រូវដើរបញ្ចោញគួយដៃ បុកគេ​ឯងពាស​វាលសោះឡើយ។

– នៅពេលឃើញគេខុស យើងមិនត្រូវហៅគេថា អាឆ្កួត នោះទេ។

– នៅពេលឃើញគេយំចេញទឹកភ្នែក ឬមុខស្ងួតដោយប្រការណាមួយ អ្នកថ្លៃថ្នូរគេមិនទៅញញឹមញញែម លឹបលរ ឬ​ទៅ​គួរសម​របៀប​ច្រឡឺមដាក់គេទេ។

– ឃើញគេអានសៀវភៅ ឬកាសែត យើងមិនត្រូវចូលទៅឆាឆៅគេដោយសួរពត៌មានកំទេចកំទីឡើយ បើរឿង​នោះត្រូវ​និយាយដោយ​ខាន​មិន​បាន ត្រូវសុំទោសគេជាមុនសិន។

– នៅបណ្ណាល័យនិមួយៗ ឬនៅទីណាដែលមានដាក់សៀវភៅ គេមិនត្រូវយកចង្អុលដៃលិទ្ធទឹកមាត់ដើម្បីបើកមើលនោះទេ។

– នៅបណ្ណាល័យ គេមិនឡូឡា ធ្វើឱ្យធ្លាក់បន្ទាត់ ធ្លាក់សៀវភៅ ធ្លាក់នេះនោះឱ្យរំខានដល់អ្នកជិតខាងទេ។ បើខ្ចីសៀវភៅគេ ត្រូវយក​មកសង​គេវិញ កុំទុកចាំគេសួររកឱ្យសោះ។

-ពេលយកសៀវភៅគេទៅមើល ត្រូវចេះថែរក្សាកុំបត់, កាច់ឱ្យបាក់ផ្នត់ចាស់របស់គេ, កុំលួចហែកសន្លឹកណាដែលខ្លួនចូលចិត្ត។

– បើគេខ្ចីសៀវភៅយើងមិនព្រមសង កំឡុង ៦ខែមកទៀត យើងអាចទៅសាកសួរគេបាន ដោយានិយាយប្រាប់មកថាមាន​នរណាម្នាក់ទៀត​គេ​ត្រូវការខ្ចីសៀវភៅយើងដែរ។

កម្រង​សៀវភៅ សុជីវធម៌ខ្មែរ ចប់​តែ​ត្រឹម​នេះ​ឯង​ហោង!

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.