ជីវិត និងសេចក្តីស្នេហា

សុជីវធម៌សំខាន់បំផុតសំរាប់មនុស្សទូទៅគឺ សុ​ជីវ​ធម៌​សំរាប់​ប្រើ​ប្រាស់​សេចក្តី​ស្នេហា​នៃឃ្លាំង​ជីវិត។​ឋានៈ​នៃ​សុជីវធម៌​នឹង​កើត​មាន​ឡើង​តាម​កំរិត​នៃ​សេចក្តី​ស្នេហា​។​មនុស្ស​ដែល​គ្មាន​សេចក្តី​ស្នេហា​ចំពោះ​មនុស្ស​ទូទៅ​ដែល​រស់​,ដកដង្ហើម​នៅ​ក្រោម​មេឃដូច​គ្នាមនុស្ស​នោះ​ឯង​​ជាអ្នកកំណាញ់ស្វិតចំពោះយោបល់នៃសុជីវធម៌ ឬជាអ្នកមួលកសុជីវធម៌ដោយពិតប្រាកដ។

អ្នកដែលចង់រស់នៅតែម្នាក់ឯងមិនរវល់ជាមួយមនុស្សនៅជុំវិញខ្លួនអ្នក នោះឯងមិនមានឈ្មោះរស់នៅក្នុងសង្គមជាតិទេ។ តែ​ជា​សត្វ​មួយ​រូប​ដែលរស់នៅគ្មានទីពឹងអ្វីទាំងអស់។ មុន នឹ ង យើង គិតដ ល់ សុជី​វធម៌​ចំពោះជនទូទៅយើងគួរគិតពីសុជីវធម៌ចំពោះខ្លួនឯងជាមុនសិន។ មុន​នឹង​យើង​គិត​អ្នក​ដែល​នៅ​ចំងាយ​១គីឡូម៉ែត្រ​ពីយើង​ យើង​គួរ​គិត​ពីអ្នក​ដែល​នៅក្បែរ​យើង​ជាប់​នឹង​ទ្រូង​យើង​ជា ​មុន​សិន​។​បើ​អ្នក​ជា​មនុស្សដែល​មានមនសិកា សីលធម៌គ្រប់គ្រាន់ តើអ្នកមានលៃលកចែករំលែកសុជីវធម៌ជាមួយ សង្សារ ប្តី ប្រពន្ធ កូន​របស់​អ្នក​គ្រប់គ្រាន់​ឬ​នៅ​?​សុ ឆ ន្ទៈ ដែ ល អ្នក សំដែង ចំពោះ សាធារណៈ ជន គ្រប់ រូបបាន តែផ្ទុយមកវិញអ្នកជាមនុស្សឆ្មើងកន្ទ្រើង រឹងរូស មាត់អាក្រក់ ឬមើលងាយ មើលថោកចំពោះសង្សារ ប្រពន្ធ-ប្តី-កូនរបស់អ្នក តើអ្នកមានឈ្មោះថាជាជនថ្លៃថ្នូរហើយឬនៅ? មួយចំណែកទៀត មនុស្សដែលគ្មានប្តី ឬ គ្មានប្រពន្ធប្រាកដប្រជាជាអ្នកកសាងសុភមង្គលរបៀបណាខ្លះនៅក្នុងជីវិត? តើការប្រទេចផ្តាសាពីអ្នកដែលខ្លួនយកមកធ្វើជាល្បែងនោះ ជាសុភមង្គលរបស់ខ្លួនឬ?

តើសុភមង្គល, សេចក្តីថ្លៃថ្នូរនៅត្រង់ណាបើគេឃើញតែការប្រេះឆាឈ្លោះប្រកែកវាយដំប្រចាក់, បោកប្រាសតាមផ្ទះសំបែង, បោក​ចាន​ឆ្នាំង​ព្រួសភ្លើងព្រួសសាំងដាក់គ្នារវាងប្តីនិងប្រពន្ធដូច្នេះ? អ្នក​ដែល​មាន​សុជីវ​ធម៌ចេះរស់នៅដោយសុខសាន្តមិនចេះប្រច័ណ្ឌ, ឈ្នា​នីស​ចចើង​​ចង់ឈ្នះឬចង់ធំយកប្រៀបជាងគ្នានិងគ្នានៅក្នុងឋានៈជាប្តីប្រពន្ធ។

ដើម្បីសេចក្តីសុខសាន្តយើងត្រូវគិតថា ប្រពន្ធ ឬ ប្តីជាភ្ញៀវថ្មីម្នាក់ដែលយើងត្រូវតែគោរពរាល់ពេលវេលា។ គឺ​សេចក្តី​ស្មោះ​ត្រង់​ចំពោះ​សេច​ក្តី​ស្នេហារវាងប្តីប្រពន្ធនោះហើយ ដែលជាប្រភពដើមរបស់សុភមង្គល ហើយជាកាយវិការ ដែល​ប្រកប​ដោយ​សុជីវ​ធម៌​គ្រប់​គ្រាន់​ក្នុង​គ្រួសា​រ។

 

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.