របៀបសរសេរសំបុត្រ

ក្រដាសដែលគេត្រូវរើសយកមកសរសេរ ត្រូវរើសពណ៌ថ្លាល្អ គឺពណ៌ ស, ខៀវ, លឿង និងពណ៌កូលាប៘​ក្រដាសស​ប្រើបានគ្រប់​កាលៈ​​ទេសៈ​, ក្រដាសខៀវត្រូវសរសេរសំរាប់វ័យនៅក្មេងហើយផ្ញើទៅកាន់មិត្តភក្តិទាក់ទងធម្មតា។ ក្រដាសលឿងសរសេរ​ទៅជូន​អ្នក​មាន​គុណ និងអ្នកគួរគោរពដោយស្និទ្ធស្នាល។ ក្រដាសពណ៌កូលាប គេប្រើសំរាប់ទាក់ទងតាមផ្លូវស្នេហារវាងបុរស និងស្ត្រី។ មិត្តប្រុស ឬមិត្តនារី មិនត្រូវប្រើក្រដាសពណ៌កូលាបនេះសំរាប់ទាក់ទងជាផ្លូវមិត្តភាពទេ។

ផ្ញើសំបុត្រតាមយន្តហោះ គេត្រូវប្រើក្រដាសស្តើង ពិសេសសំរាប់យន្តហោះ។ អ្នកសរសេរសំបុត្រ ត្រូវកាត់ក្រដាសឱ្យបានរៀបរយ។ កុំ​ហែកក្រដាសឱ្យតែរួចពីដៃ ហើយបណ្តាលឱ្យមានស្នាមឆក ឆែកគ្រប់អន្លើឱ្យសោះ។ ក្រដាសដែលសំរាប់សរសេរ ត្រូវឱ្យ​មានសភាព​រលីង​ កុំឱ្យ​ខ្ទេចខ្ទីដូចគេក្រញីម្តងហើយឱ្យសោះ។ គេមិនត្រូវសរសេរសំបុត្រដោយប៊ិច ឬទឹកពណ៌ក្រហម, បៃតងទេ គេត្រូវ​សរសេរ​ដោយ​ស្លាប​ប៉ាក្កា ហើយសរសេរដោយទឹកខ្មៅ។

ថ្ងៃ ខែ ត្រូវសរសេរនៅខាង​លើទំព័រសំបុត្រកៀនខាងស្តាំ។ត្រូវ​ចោលក្រដាសមួយចន្លោះល្មមនៅផ្នែកខាងឆ្វេង​ដើម្បីទុកឱ្យ​អ្នកអានកាន់​មើល​ ហើយថា​ការល្អមើលម៉្យាងផង។ កាលបើសរសេរចប់មួយវគ្គ ត្រូវចុះបន្ទាត់ ហើយខ័ណ្ឌសេចក្តីឱ្យស្រួលស្តាប់។ សំបុត្រនិមួយ​ៗមិន​ត្រូវសរសេរ​ដោយសង្កត់ពាក្យភ្ជាប់ជាមួយនឹងសញ្ញា (! ) និងសញ្ញា (? )… ច្រើនទេ។ បើអ្នកនាងចង់​សង្កត់ពាក្យអ្វីមួយួឱ្យ​អ្នកអាន​ស្តាប់​ឆាប់​យល់​តាមបំណងអ្នកនាង សូមសរសេរឱ្យច្បាស់ ហើយកុំគូសពីខាងក្រោមអក្សរឱ្យមានគំនូស ២ ឬ ៣បន្ទាត់។ ពាក្យណា​មិន​យល់​ច្បាស់ ​ត្រូវមើលវចនានុក្រមឱ្យច្បាស់ កុំស្មានឱ្យសោះ។ ត្រូវសរសេរឱ្យច្បាស់ ឱ្យអ្នកអានយល់តាមសេចក្តីផង។ សរសេររួច ត្រូវ​ចុះហត្ថ​លេខា​ឱ្យ​ច្បាស់ ប្រាប់ឈ្មោះរបស់ខ្លួនពិតប្រាកដ។ កើតមកជាជាតិខ្មែរ ត្រូវសរសេរអក្សរខ្មែរ និយាយគ្នាជាខ្មែរ។ ការនិយាយ ឬសរ​សេរ​ភាសា​​បរទេសមិនមែនជាភាពខ្វែងអ្វីទេ។សរសេរសំបុត្ររួចត្រូវបត់ឱ្យស្អាតជា ២ផ្នត់ ឬ ជា៤ផ្នត់ ដាក់ទៅក្នុងស្រោមឱ្យបានស្អាតល្អ។ នៅប្រទេសបារាំង គេនិយមចុះហត្ថលេខាដូចខាងក្រោមនេះ ៖

បុរសនៅលីវ ឬមានប្រពន្ធហើយ ត្រូវចុះហត្ថលេខាដោយដាក់នាមខ្លួន និងគោត្រនាមថែមទៀត ស្ត្រីដែលមានប្តីហើយ ចុះហត្ថ​លេខា​អក្សរ​ដើមនៃគោត្រនាមរបស់ខ្លួន និងនាមរបស់បុរសជាប្តី។ ប៉ុន្តែមានអ្នកខ្លះគេចុះឈ្មោះគេ និងឈ្មោះបុរសជាស្វាមីដែរ គឺគេមិន​សរ​សេរ​គោត្រនាមគេ និងស្វាមីគេទេ។ នារីក្រមុំ, និងស្ត្រីមេម៉ាយ ត្រូវសរសេរតគោត្រនាម និងនាមខ្លួនទាំងអស់។បើអ្នកទទួលសំបុត្រ សំណាក់​នៅផ្ទះរបស់អ្នកដទៃ គេត្រូវសរសេរឈ្មោះអ្នកទទួលនោះ ហើយដាក់ថានៅផ្ទះឈ្មោះ……..។ សរសេររួច គេយក​ទៅដាក់​ប្រៃសណីយ៍។​

របៀបបិទតែម

តែមគេបិទនៅខាងស្តាំ ខាងលើ នៅខាងមុខ។ គេមិនត្រូវបិទនៅខាងក្រោម ឬនៅខាងក្រោយ​ខ្នងសំបុត្រទេ។អ្នកសរ​សេរសំបុត្រ​ត្រូវ​សរ​សេរ​​ឈ្មោះខ្លួននិងអាស័យដ្ឋានឱ្យបានច្បាសា់លាស់ ព្រមទាំងឈ្មោះ​និងអាសយដ្ឋានអ្នកទទួល​ឱ្យបានច្បាសា់លស់ផងដែរ​ដើម្បីងាយ​ដល់​អ្នក​បញ្ជូន​សំបុត្រ។ផ្ញើសំបុត្រតាមប្រៃសណីយ៍ដោយមិនបិទតែម ជាអំពើឈ្លើយគ្មានសណ្តាប់ធ្នាប់អ្វីសោះ។ ការផ្ញើរបៀប​នេះនាំឱ្យអ្នក​ទទួល​សងពិន័យប្រៃសណីយ៍ដោយក្តៅក្រហាយឥតគណនា។ មនុស្សត្រឹមត្រូវ មានការចេះដឹង, មានលក្ខណៈជាមនុស្សពេញច្បាប់ ខុស​ពីសញ្ជាតិ​សត្វធាតុ គេត្រូវប្រាប់ឈ្មោះ គេពិតប្រាកដដល់អ្នកទទួលសំបុត្រ។ សំបុត្រ​អនាមិកជា​សំបុត្រដែល​ប្រសូត្រចេញ​ពី​មនុស្ស​កំសាក។​

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.