សុជីវធម៌អំពីប័ណ្ណអញ្ជើញ

ប័ណ្ណអញ្ជើញភ្ញៀវមកកំសាន្ត ឬមកជប់លៀងភេសជ្ជៈ ឬភោជនាហារផ្សេងៗ គេត្រូវនិយាយពាក្យខ្លះៗ ហើយគួរសម​ប្រាប់​ពេល​វេលា​ដែល​​អញ្ជើញឱ្យមក និងលេខផ្ទះ ឬទីកន្លែងដែលអញ្ជើញទៅនោះឱ្យបានច្បាស់លាស់។ បើអញ្ជើញក្នុងពិធីកិត្តិយស ដូចជា ជប់​លៀង​ក្នុង​ឱកាសអាពាហ៍ពិពាហ៍ជាដើម គេអាចសរសេរអក្សរពុម្ពស្អាតៗ ឬអក្សរក្បាច់ផងក៏បាន។

ប័ណ្ណជូនពរសព្វសាធុការ ក៏គួររចនាឱ្យមានភាពសង្ហារ គួរជាទីរីករាយដល់អ្នកបានទទួល។ ការចារស្រោមសំបុត្រដាក់ប័ណ្ណ គេ​និយម​តាម​របៀបដូចខាងក្រោមនេះ ៖

បើអ្នកផ្ញើជាបុរសនៅលីវ ឬមានប្រពន្ធហើយ គេត្រូវដាក់នាម និងគោត្រនាម និងលេខទូរស័ព្ទ។បើអ្នកផ្ញើជាស្ត្រីមានប្តីហើយ គេ​ត្រូវដាក់​នាម ​និងគោត្រនាមរបស់ប្តី ហើយដាក់ឋានៈរបស់ស្ត្រីនោះនៅពីខាងមុខដូចជា លោកជំទាវក, លោកស្រី ខ, ឬ អ្នកស្រី គ ជាដើម គេ​មិន​ចាំ​បាច់ដាក់អាស័យដ្ឋាន ឬលេខទូរស័ព្ទទេ។

បើអ្នកផ្ញើជានារីក្រមុំ គេដាក់តែនាម និងគោត្រនាមប៉ុណ្ណោះ មិនចាំបាច់ដាក់ “ កញ្ញា ក ឬ ខ ” ទេ ហើយលេខទូរស័ព្ទ និងអាស័យ​ដ្ឋានក៏​មិន​បាច់​ដាក់ដែរ។ បើស្ត្រីជាអ្នកធ្វើការរាជការ គេអាចដាក់អាសយដ្ឋាន និងលេខទូរស័ព្ទបាន។ ឯស្ត្រីមេម៉ាយ​ក៏មិនបាច់​បញ្ជាក់នៅ​លើ​ស្រោម​សំបុត្រ​ថាជាស្រីមេម៉ាយដែរ។

បើអ្នកផ្ញើជាប្តីប្រពន្ធ ២នាក់ គេអាចដាក់នាម និងគោត្រនាមលោកប្រុស ហើយសរសេរថា “លោក និងលោកស្រី…..”។ ក្នុង​ករណី​នេះគេ​អាចដាក់​អាស័យដ្ឋាន និងលេខទូរស័ព្ទភ្ជាប់ជាមួយផងដេរ។

អំពីប័ណ្ណប្រៃសណីយ៍ (កាតប៉ូស្តាល់)

ប័ណ្ណរបៀបនេះ គេអាចមើលបានគ្រប់គ្នា ហេតុនេះ​គេមិនសរសេរការ​អាថ៌កំបាំងអ្វីមួយួឡើយ​គេនិយាយតែពីអ្វីដែលមាន​សភាព​ទូទៅ​ធម្មតា។​បើផ្ញើកាតប៉ូស្តាល់ទៅជូនមនុស្ស ដែលមានវ័យចាស់ ឬជាមនុស្សដែលគួរគោរព គេត្រូវដាក់នៅក្នុងស្រោមសំបុត្រ។

អំពីទូរលេខ

គេទាក់ទងគ្នាតាមទូរលេខនៅពេល ដែលមានដំណឹងប្រញាប់ដូចជា ពិធីរៀបអាពាហ៍ពិពាហ៍, បុណ្យខួបហៅទៅ​រួបរួមក្នុងពិធីអ្វីមួយ​ជា​ប្រញាប់ ឬទទួលដំណឹងមរណៈភាពនៃបុគ្គលណាម្នាក់។ នៅក្នុងទូរលេខ គេសរសេរអក្សរកាត់ៗ ខ្លីៗល្មមស្តាប់បាន។ គេមិន​បញ្ជូនទូរ​លេខ​ទៅឱ្យ​មនុស្ស ដែលមានជំងឺខ្សោយបេះដូងខ្លាំងនោះទេ។

ទូរស័ព្ទ

បើប្រើទូរស័ព្ទ ត្រូវមានសុជីវធម៌ក្នុងខ្លួនឱ្យបានគ្រប់គ្រាន់។ អ្នកមានចរិយា ជាអ្នកមានពូជ គេមិនប្រើ​ទូរស័ព្ទសំរាប់បិទមុខ​ហើយបញ្ចោញ​សំលេង​នោះទេ។ គេប្រើតាមគុណភាព ដែលបានមកពីការលូតលាស់នៃវិទ្យាសាស្ត្រ។ សំលេង​រោទិ៍របស់ទូរស័ព្ទ​ញឹកញយធ្វើឱ្យ​មានការ​តាន​តឹងចិត្ត​ជាងស្នូរគោះទ្វារទៅទៀត។ គេមិនត្រូវនិយាយទូរស័ព្ទទៅរុកគួនអ្នកដទៃ នៅវេលាម៉ោង ១១យប់ទេ។ ដើម្បីជាការគួរសម គេ​មិន​និយាយទូរស័ព្ទទៅរកអ្នកណានៅពេលមុនម៉ោង ៩ព្រឹក ហើយក្រោយម៉ោង ១១យប់ទេ។ នៅពេលដែលគេនិយមបរិភោគអាហារ យើង​មិនត្រូវទូរស័ព្ទទៅរំខានគេទេ។ បើមានការចាំបាច់ខ្លាំងទុកមិនបាន ត្រូវនិយាយសុំទោសឱ្យអ្នកនៅម្ខាងទៀតនោះអនុគ្រោះ។ នៅពេលដែលគេសួរចំឈ្មោះយើងជាអ្នកសុំគេ យើងត្រូវមានសេចក្តីក្លាហាន និងប្រាប់ឈ្មោះគេដោយត្រង់ តាម​សភាវៈ​ជាមនុស្ស​សុចរិត។​ នៅបន្ទប់ទូរស័ព្ទនៃក្រុមប្រៃសណីយ៍គេមិនត្រូវនិយាយឱ្យយូរហួសពេក ជាងកន្លះម៉ោងនោះទេ។ បើយើងច្រលំលេខទូរស័ព្ទ យើង​ប្រញាប់សុំអភ័យទោសគេវិញដោយស្រួលបួល កុំទំលាក់ទូរស័ព្ទដូចជាមនុស្សមិនដឹងអ្វីសោះ។ បើគេ​ច្រលំលេខ​ទូរស័ព្ទមក​ត្រង់​លេខ​របស់យើង យើងជាម្ចាស់ផ្ទះត្រូវអភ័យទោសឱ្យគេតាមពាក្យថ្លៃថ្នូរ កុំស្រែកជេរគេតាមតែចិត្តខ្លួនខឹងហើយនឹកឃើញឱ្យសោះ។ នៅជិតទូរស័ព្ទ គេត្រូវមានទុកសៀវភៅកត់ហេតុ និងខ្មៅដៃមួយដរាប សំរាប់កត់នៅពេលមានគេរាយការណ៍អ្វីមួយដេញប្រញាប់។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.