សុជីវធម៌នៅសណ្ឋាគារ

 

យើងតោងដឹងឱ្យជាក់ក្នុងចិត្តថា សណ្ឋាគារដែលយើងជួលសំណាក់នៅ មិនមែនមានតែយើងម្នាក់នោះទេដែលជាអ្នកជួលសណ្ឋាគារនេះ។ ពិត​មែនហើយថា យើងជួលគេដាច់ថ្លៃទុកសំរាប់ខ្លួនយើង តែយើងកុំភ្លេចថា ម្ចាស់សណ្ឋាគារមានសិទ្ធិនឹងរិះគន់ដល់យើងដែរ ក្នុង​ករណី​ដែល​យើងរំលោភ​លើបទបញ្ជាររបស់គេ​ដែលមានចែងទុកក្នុងបន្ទប់និមួយៗ។​យើងត្រូវចេះគោរពសណ្តាប់ធ្នាប់ដល់​ពេលនិន្ទ្រា​របស់​អ្នក​ជិត​ខាង កុំហួច, ច្រៀង, ទះដៃឡូឡា។ វិទ្យុទទួលសំលេងរបស់យើង យើងត្រូវបន្ថយសំលេងបន្តិចតាំងពីម៉ោង ២២យប់ទៅ។ កុំ​ប្រកាច់​ច្របាប់​គ្នារវាងប្តីប្រពន្ធដោយលើកកៅអី, ឬរបស់តាំងក្នុងបន្ទប់ចោលគ្នាក្រវាត់ក្រវែងពេញបន្ទប់។

ចេះរក្សាគំនិតអនាម័យ និងសំអាត, កុំស្តោះទឹកមាត់ពាស​ពេញកំរាលបន្ទប់,កុំដេក​ដណ្តំទធាក់ពូកខ្នើយ។​កុំយកវាំងននមាត់ទ្វារ​ឬ​មាត់​បង្អួច​របស់​គេ​ទុកជា​ក្រណាត់ជូតដៃ, ជូតស្បែកជើង ឬជូតសំបោរ។ កុំបើកទឹកចោលឱ្យហូរហៀរពេញបន្ទប់ទឹក, ពេល​បត់ជើង​ហើយត្រូវ​បើក​ទឹក​លាង​បង្គន់។កុំយកខ្នើយកើយមកធ្វើខ្នើយគង, កុំយកភួយមកជូតជើង។ បើយើងខ្វះអ្វី ត្រូវចុចកណ្តឹងហៅអ្នករក្សាបន្ទប់ឱ្យយកមកឱ្យ។

 

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.