សំលៀកបំពាក់ និងការតែងខ្លួន

គ្មាននរណាហ៊ានសួរយើងថា “តើអ្នកចេះស្លៀកពាក់ទេ?” ឡើយ។ តាមពិតនរណាក៏ចេះស្លៀកពាក់ដែរ គឺចេះតាំងពីតូចមកម៉្លេះ ប៉ុន្តែអ្នកដែលសួរខាងលើនេះ ពិតជាមានបំណងចង់ដឹងដល់របៀបរៀបចំ ស្លៀកពាក់ឱ្យសមរម្យគួរជាទីពិចពិលរមិលមើលរបស់អ្នកផង។

ការទៅលេងភ្ញៀវ ៖

ត្រូវស្លៀកសំលៀកបំពាក់ក្រុង

– បើពេលព្រឹក ស្ត្រីត្រូវពាក់អាវបើកកទំនើប ហើយពាក់អាវមានដៃទំម្លាក់បន្តិចផង ពណ៌សំពត់និងអាវកុំរើសឆើតពេក។

– ពេលរសៀល ពាក់អាវកវៀល ពណ៌ឆើតជាងសំពត់ ពាក់គ្រឿងអលង្ការតាមការគួរសម បើស្លៀកសំពត់​ហូលត្រូវពាក់​អាវ​ពណ៌ដែល​ឥត​ផ្កា។​

– នារីក្រមុំ មិនត្រូវ​ស្លៀកសំពត់ពណ៌​ខ្មៅទេត្រូវរើសពណ៌​សំពត់ឱ្យសមតាមពណ៌​សំបុរស្បែករបស់ខ្លួន​ហើយអាវក៏ពាក់ឱ្យ​សមនឹង​ពណ៌​សំពត់​ដែរ។

– បុរសត្រូវពាក់អាវសដៃវែង បិទឡេវដៃ និងឡេវក អាវធំចងក្រវាត់តាមការសមរម្យ។ កុំមូរដៃអាវ ឬជើង​ខោរីឯ​ស្បែកជើង​តាម​ពណ៌​ដែល​និយម។

កំណត់សំគាល់ ៖

ការទៅលេងផ្ទះគេក្នុងឋានៈជាភ្ញៀវ ម្ចាស់​ផ្ទះមិនបង្ខំឱ្យ​យើងស្លៀកពាក់យ៉ាង​ណាៗឡើយមានតែ​យើងជាភ្ញៀវប៉ុណ្ណោះ​ដែលគួរឱ្យកិត្តិយស​ដល់ម្ចាស់ផ្ទះ។​បើយើងស្លៀក​ពាក់គឃា​ខ្ទេចខ្ទី ផ្នត់រាប់ពាន់ឡើងផ្ទះគេ ម្ចាស់ផ្ទះគេក៏មានការជិនឆ្អន់ចំពោះយើងដែរ។ អ្នកនាង​ជាស្ត្រីមាន​ឥរិ​យាសមសួនគួរចេះរើសសំលៀកបំពាក់ឱ្យបានថ្លៃថ្នូរផង។ គឺថា បើអ្នកនាងស្លៀកសំពត់ពណ៌ខៀវ ត្រូវពាក់អាវពណ៌ខៀវខ្ចី, អាវស​បើពាក់​អាវ​ផ្កា​ស្រស់ត្រូវរកពណ៌ផ្កាដែលមានសាច់ពណ៌ខៀវ បើស្លៀកសំពត់ពណ៌ស្វាយចាស់ ត្រូវរកអាវពណ៌លឿងខ្ចី, ពណ៌ស្វាយខ្ចី។ សំពត់ពណ៌​បៃ​តង ត្រូវ​ពាក់អាវពណ៌ស៊ីលាប ពណ៌បៃតងខ្ចី ត្រួយចេកខ្ចី។សំពត់ពណ៌ក្រហមឈាមជ្រូកត្រូវពាក់អាវលឿងស្រគាំ, ពណ៌កូលាប, ពណ៌​ក្រហម​ព្រឿង។ ឯសំពត់ពណ៌ខ្មៅ អាចពាក់ជាមួយអាវគ្រប់ពណ៌ដូចជាអាវពណ៌សដែលអាចពាក់ជាមួយសំពត់គ្រប់ពណ៌នោះដែរ។ សំ​លៀក​បំពាក់ដែលពាក់ទៅលេងផ្ទះគេក្នុងឋានៈជាភ្ញៀវ ពេលល្ងាចនេះអាចពាក់ទៅទស្សនាខ្សែភាពយន្តពេលល្ងាចបានដែរ។

ការទៅក្នុងពីធីជប់លៀងភោជនាហារពេលល្ងាច ៖

ស្ត្រីត្រូវពាក់អាវកវៀលធំ, ដៃតូច គឺត្រូវស្លៀកពាក់ឱ្យឆើតជាងពេលរសៀល លាបម្សៅ, ក្រែមមាត់,ត្របកភ្នែក​,ចិញ្ចើមឱ្យ​បានច្រើនជាង​ពេល​រសៀល​ ឯគ្រឿងអលង្ការក៏ត្រូវពាក់លើកសំរស់ដែរ។ សក់ត្រូវលើកឱ្យសមនឹងទំហំមុខ ហើយតាមសម័យនិយមផង។ បុរស​ត្រូវ​ស្លៀក​ពាក់របៀបអាវធំ១ប្រដាប់ពណ៌ក្រមៅ,ពាក់ស្បែកជើងខ្មៅ, ចងក្រវាត់បូរ។

ការទៅជប់លៀងជាឧឡារិក, ពិធីមហោស្រព ឬពិធីសមោសរ ៖

អ្នកនាងត្រូវស្លៀក​ពាក់សំពត់អាវដែលត្បាញដោយដៃជាតិ ហើយកាត់តាមសម័យទំនើប ដូចជា សំពត់ខ្សែសយ, កំណាត់មានពណ៌ភ្លឺ ឬសំពត់អាវមានព​ណ៌ប្រហាក់ប្រហែលគ្នា, កអាវវៀលឱ្យធំ, ខ្សែស្មាអាវតូចៗ, សំពត់ផាមួងគ្រប់ពណ៌ត្រូវស្លៀករបៀបវែងដល់កែងជើង។ បើអ្នកនាងចង់ប​ង់ក្រមាលំអ អ្នកនាងត្រូវរើស​ក្រមាខ្សែសយដែលមានពណ៌​ប្រហាក់ប្រហែលនឹងសំពត់អាវតែ​គេមិនត្រូវបង់ក​ក្រមា​ដូច​បង់​ព័ទ្ធ​ក្រវាត់ពានាសំរាប់សំពះព្រះសង្ឃសូត្រធម៌ក្នុងពិធីបុណ្យទេ គឺគ្រាន់តែបង់ពី​ខាងក្រោយ ទំលាក់​ផាយខ្សែ​សយមក​ខាង​មុខ​ទាំង​សង​ខាង ឬបង់លើស្មាទំលាក់ទៅខាងក្រោយមួយចំហៀងហើយជាយកន្សែងខ្សែសយមួយចំហៀងទៀតទំលាក់មកខាងមុខ។

នៅក្នុងពិធីដ៏ឧឡារិកនេះ អ្នកនាងត្រូវលាបម្សៅថ្ពាល់, មុខ, បបូរមាត់, ត្របកភ្នែក, កន្ទុយភ្នែក និងចិញ្ចើមចើនជាងពេលណាទាំងអស់។ សក់ត្រូវធ្វើឱ្យសមរម្យ ស្អាតទាន់សម័យទំនើប, ពាក់គ្រឿងអលង្ការមាស ពេជ្រតាមសមត្ថភាពគ្រួសារ, លាបទឹកអប់សំរាប់ពេលរាត្រី ស្បែកជើងកែង។ បុរសពាក់សំលៀកបំពាក់ធំ ក្រវាត់ពណ៌ស ឬពណ៌សមរម្យ ស្បែកជើងខ្មៅលាបវែរនីរលោង, ស្រោមជើងពណ៌ខ្មៅ។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.