បច្ចេកទេស​នៃ​ការ​រគូរ​ ឬ រៀប​ចំ

ទិដ្ឋភាព​ជា​ចម្បង៖

នៅ​ក្នុង​គំនូរ​បច្ចេកទេស ទិដ្ឋភាព​សំខាន់​ៗ​មាន​បីគឺ៖ គំហើញ​ពីមុខ គំហើញ​ពី​លើ និង​គំហើញ​ពី​ឆ្វេង​ឬចំហៀង។ ប៉ុន្តែ​នៅ​ក្នុង​តម្រូវ​ការ​នៃ​គំនូរ​ស្ថាបត្រកម្ម​វិញ​ ឈ្មោះ​នៃ​គំហើញ​ខាង​លើ​នេះ​ត្រូវ​បាន​គេ​ផ្លាស់​ប្តូរ​បន្តិច​បន្តួច​ ទោះ​បី​ជា​មាន​ការ​ផ្លាស់ប្តូរ​ តែ​គំហើញ​ទាំងនេះ​ នៅ​ជា​គោល​ ឬ​ជា​ភាព​ចាំ​បាច់​សំខាន់​ដដែល។

គំហើញ​ពី​លើ៖ នៅ​ក្នុង​គំនូរ​បច្ចេកទេស​តើ​យើង​ធ្វើ​ការ​ស្រាវ​ជ្រាវ​ប្រៀប​ធៀប​ ទៅ​នឹង​គំនូរ​ស្ថាបត្យ​កម្ម​ គឺ​ជា​ប្លង់​ដំបូល​ ឬ​ប្លង់​ជាន់​នៃ​គេហដ្ឋាន​។ គំហើញ​នៃ​ប្លង់​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ជា​គោល​សម្រាប់​គំហើញ​ដ៏ទៃ​ទៀត​ ដែល​នឹង​កំណត់​យក​នៅ​ក្នុង​ប្លង់​លំនៅ​ដ្ឋាន​ ហើយ​និង​សម្រាប់​តម្រូ​វការ​នៃ​ប្លង់​ជា​ច្រើន​ទៀត។

គំហើញពី​មុន​យើ​ងទទួល​បាន​ ដោយ​សារ​ការ​ប្រើ​ប្រាស់​ខ្សែ​សម្ព័ន្ធ​ ឬ ខ្សែប្រយោល​តាម​គំនូរ​បច្ចេក​ទេស ក៏​ដូច​គ្នា​ទៅ​នឹង​កំរិត​កំពស់​ពី​មុខ​នៃ​ស្ថាបត្យកម្ម​ផង​ដែរ។ គួរ​កត់​សម្គាល់​ថា​ពាក្យ​គំហើញ​ប្រូវ​បាន​គេ​ផ្លាស់​ប្តូរជា​កម្រិត​កំពស់​។ កម្រិត​កម្ពស់​ទាំងអស់​ត្រូវ​បាន​គេ​ហៅ​ថា​ កំរិត​កំពស់​ពី​មុខ ឬមើលពី​មុខ កំរិត​កំពស់​ពី​ឆ្វេង​ ឬ​មើល​ពីឆ្វេង កម្រិត​កម្ពស់​ពី​ស្តាំ​ ឬ​មើល​ពីស្តាំ​ កម្រិត​កម្ពស់​ពីក្រោយ ឬ​មើល​ពី​ក្រោយ។

ការ​គូរ​គំនូរ​ស្ថាបត្យ​កម្ម​ គំហើញ​សំខាន់​ៗ យើង​អាច​គូរ​ដាច់​ៗ​ពី​គ្នា ដោយ​មិន​ប្រើខ្សែ​សម្ព័ន្ធ ឬ ខ្សែ​ប្រយោល​ ហើយ​វា​មាន​ទំនាក់​ទំនង​ទៅ​នឹង​មាត្រ​ដ្ឋាន ហើយ​មាត្រ​ដ្ឋាន​ដែលយើង​ជ្រើស​រើស​មានទំនាក់ទំនង​ទៅ​នឹង​ទំហំ​នៃ​លំនៅ​ដ្ឋាន។

ប្រព័ន្ធ​អ៊ឺរ៉ុប៖ ការ​គូរ​គំហើញ​ទាំងឡាយ នៃ​ការ​មើល​ត្រូវ​បាន​គេ​កំណត់​តាម​ទី​តាំង​ទិដ្ឋភាព​មើល​ទី​លើ ស្ថិត​នៅ​ខាង​ក្រោម​ នៃ​គំហើញ​ខាង​មុខ ហើយ​គំហើញ​ខាង​ឆ្វេង​ស្ថិត​នៅ​ខាង​ស្តាំ​នៃ​គំហើញ ខាង​មុខ។

ប្រព័ន្ធ​អាមេរិកាំង៖ ការ​គូរ​គំហើញ​ ទាំងឡាយ​នៃ​ការ​មើល​ត្រូវ​បាន​គេ​កំណត់​តាម​ទីតាំង​ គំហើញ​មើល​ពីលើត្រូវ​គូរ​ពីរ​ខាង​លើ នៃ​គំហើញ​ខាង​មុខ ហើយ​គំហើញ​ពី​ស្តាំ​ត្រូវ​គូរ​នៅ​ខាង​ស្តាំ​នៃ​គំហើញ​មើលពី​ខាង​មុខ។

នៅ​ក្នុង​គំនូរ​ស្ថាបត្យ​កម្ម កិច្ចការ​ដែល​ត្រូវ​គូរ​ចំពោះលំនៅដ្ឋាន​តូច​មួយ (ផ្ទះ​តៀម) មាន​ទិដ្ឋភាព​ ប្លង់​បាទ ប្លង់​ដំបូល កំពស់​មើល​ពី​មុខ ​កំពស់​មើល​ពី​ក្រោយ កំពស់​មើល​ពី​ឆ្វេង និង​កំពស់​មើល​ពី​ស្តាំ។ ម្យ៉ាង​វិញ​ទៀត នៅ ក្នុង​គំនូរ​ស្ថាបត្យកម្ម​ភាព​ដែលបាំង​គេ​មិន​ប្រើ​ខ្សែ​ដាច់​ដូច​គំនូរ​បច្ចេក​ទេស​ទេ។

គំនូរ​ស្ថាបត្យ​កម្ម៖ ត្រូវ​ធ្វើការ​គិត​គូរ​អំពី​សោភណ្ឌ​ភាព​ ដូច​ជា​ការ​បំពាក់​ក្បាច់​រចនា​នៅ តាម​ទ្វារ​ បង្អួច​ ជញ្ជាំង សសរ…។ល។ ព្រម​ទាំង​បំពាក់​ដើមឈើ​ មនុស្ស​ សត្វ និង​កៅ​អី​សម្រាប់​អង្គុយ​ជាដើម ទៅ​តាម​គំហើញ​នីមួយ​ៗ និង​ប្លង់​បាតផងដែរ។

 

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

5 thoughts on “បច្ចេកទេស​នៃ​ការ​រគូរ​ ឬ រៀប​ចំ

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: