ភាព​ទូទៅ​នៃ​រេស៊ី​ស្តង់​រូប​ធាតុ

១. និយមន័យ៖

ជា​ផ្នែក​នៃ​មេកានិច​អនុវត្តន៍​ ដែល​សិក្សា​អំពី​លក្ខណៈ​នៃ​អង្គធាតុ​រឹង​ ដែល​រ​ងអំពើ​នៃ​បន្ទុក​ប្លែកៗ។

វាអនុញ្ញាត​ឲ្យ​គេ​កំណត់​ឲ្យ​រក​មុខ​កាត់​ទទឹង នៃ​ធាតុ​រចនា​សម្ព័ន្ធ ដោយ​ធានា​នូវ​សុវត្ថិ​ភាព សេដ្ឋកិច្ច​ និង​សោភ័ណ​ភាព។

២. ប្រវត្តិសង្ខេប

នៅ​ ស.វទី ១៦ ហ្គាលីឡេ បាន​ពិសោធន៍​ដំបូង​ទៅ​លើ​ទំនាញ​ និង​កំណត់។

ឆ្នាំ ១៦៧៨ Hooke បានកំណត់ច្បាប់​សមាមាត្រ​រវាង​បំរែ​បម្រួល​រាង​និង​កម្លាំង​ ហើយ​ក្នុង​សម័យ​នោះ​ដែរ Mriotte និង Bernuoulli បានសិក្សា​អំពី​ប្លង់។

ឆ្នាំ ១៧៧៣ Parent បន្ទាប់​មក​ទៀត Coulomb បាន​ឲ្យ​ទ្រឹស្តីយ៉ាង​ត្រឹម​ត្រូវ​លើ​ពំនត់​សាមញ្ញ។

ឆ្នាំ ១៨២៣ លោក ណាវីយើ បាន​ចងក្រង​មុខ​វិជ្ជា​នេះ។

៣. វត្ថុបំណង

កំណត់​មុខកាត់​របស់​ធាតុ​សំណង់

សិក្សាបម្រែបម្រួល​រាង

៤. សារៈសំខាន់​នៃ​តេស្ត (ពិសោធន៍)

ការ​ពិសោធន៍​ជា មូល​ដ្ឋានទ្រឹស្តី

៥. ចំនោទរេស៊ីស្តង់រូបធាតុ ដំបូងជាចំណោទស្តាទិច

គេបានរកប្រតិកម្មទំរនៃធ្នឹមសាមញ្ញ រួចមកហើយតាមស្តាទិច។ រេស៊ីស្តង់រូបធាតុចង់សិក្សាថា​ តើ​មាន​អ្វី​កើតឡើង​នៅ​ខាង​ក្នុង​រូបធាតុ។ គេសន្មតថា កាត់របារជាពីរ រួចពិនិត្រលំនឹងរបស់វា នេះហើយជាចំណោទស្តាទិច។

៦. សម្មតិកម្មនៃរេស៊ីស្តង់រូបធាតុ

ក. សម្មតិកម្មរូបធាតុ

ភាពស្មើសាចៈ ទម្រង់អាតាមមានលក្ខណៈជាប់ហើយដូចគ្នាតែមួយ។

លក្ខណៈអ៊ីស្យត្រូបៈ នៅជុំវិញចំនុចសាមញ្ញមួយនៃរូបធាតុ គេឃើញមានលក្ខណៈមកានិចតែមួយដូចគ្នា។

ខ. សម្មតិកម្ម លើបម្រែបម្រួលរាង

បំរែបំរួលរាងធ្នឹមតែតែតូចគឺថា មិននាំឲ្យមានកុងត្រាំងលើពីលីមីតអេឡាស្តិចទេ។

គោលការណ៍ Navier-Bernoulli: មុខកាត់ធ្នឹមនៅតែកែងនឹងខ្សែមធ្យមជានិច្ច ក្នុងខណៈមុននឹក្រោយបំរែបម្រួលរាង។

គ. គោលការណ៍តម្រួតផល

វិចទ័របំរែបម្រួលរាង ដែលបានពីប្រព័ន្ធកម្លាំងមួយ ស្មើនឹងផលបូកធរណីមាត្រនៃវិចទ័របម្រែបម្រួលរាង របស់កម្លាំងនីមួយៗ ដែលជា​ធាតុរបស់ប្រព័ន្ធ។

នៅត្រង់ចំនុចសាមញ្ញមួយនៃមុខកាត់វិចទ័រកុងត្រាំងសារុបរបស់ប្រព័ន្ធកម្លាំង ជាផលបូកធរណីមាត្រនៃវិចទ័រ កុងត្រាំង ដែលបណ្តាលមកពីកម្លាំងនីមួយៗ។

 

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: