ទៀន

អំណោយពីសេសជាងគេសម្រាប់ខ្ញុំឆ្នាំនេះគឺ ទៀនមួយដើម! ទៀនមួយដើមនោះហើយដែល គេបានទិញឲ្យខ្ញុំ! ទៀនមួយដើមនោះហើយ ដែលគេបានផ្លុំជំនួសខ្ញុំ! ទៀនមួយដើមនោះហើយ ដែលគេឲ្យខ្ញុំដោយផ្ទាល់!

ដូចដែលខ្ញុំធ្លាប់ប្រាប់អ៊ីចឹង ថាខ្ញុំស្អប់ថ្ងៃ ២៥ ធ្នូ ព្រោះរាល់ឆ្នាំ ព្រោះរាល់ឆ្នាំ ខ្ញុំមិនដែលបានសប្បាយចិត្តទេ មានតែបញ្ហា! ថ្ងៃ ២៥ ធ្នូ ឆ្នាំនេះ ខ្ញុំជួបទឹកភ្នែកទៀតហើយ តែមិនមែនទឹកភ្នែកដូចរាល់ឆ្នាំទេ! ខ្ញុំជាមនុស្សចំលែកស្រាប់ហើយ ចុះម៉េចចាំបាច់មានរឿងចំលែកកើតឡើងចំថ្ងៃ ២៥ ធ្នូនេះទៀតធ្វើអី!

យប់ម៉ិញនេះ ខ្ញុំខកចិត្តដូចរាល់ឆ្នាំអ៊ីចឹង ឡើងសុំាទៅហើយ! តែណ្ហើយ ទោះបីជាវាជាខួបកំណើតដ៏ចំលែកក៏ដោយចុះ ក៏ខ្ញុំសប្បាយចិត្តដែរ ព្រោះនៅថ្ងៃកំណើតខ្ញុំ ជាថ្ងៃដែលខ្ញុំបានឃើញអ្វីដែលផ្ទុយពីថ្ងៃ ២៥ ធ្នូ កាលពីដប់ឆ្នាំមុន និងរាល់ឆ្នាំ! ដប់ឆ្នាំមុន ថ្ងៃ ២៥ ធ្នូ គ្រួសារបែកបាក់! ថ្ងៃ ២៥ ធ្នូ ឆ្នាំនេះ មានទឹកភ្នែក មានការខកចិត្ត មានការខឹងសម្បារ មានការថប់ព្រួយ តែចុងបញ្ចប់នៃរឿងដែលខ្ញុំធ្លាប់ជួបកាលពី ១០ឆ្នាំមុន គឺផ្ទុយស្រលះ! ក្តីស្រលាញ់! មិនមែនការបែកបាក់ទៀតទេ!

អរគុណថ្ងៃ ២៥ ធ្នូ ដ៏ចំលែក!

ថ្ងៃអាទិត្យ, December 26, 2010

នៅម៉ោង 3:15pm

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: