អត់លុយ

គិតទៅខ្ញុះនេះពិតជាយ៉ាប់មែនទែន! អត់លុយហើយនៅមានបញ្ហាច្រើនទៀត! ដំបូងមានលុយច្រើន ចាយនោះ ចាយ មិនដឹងជាចាយទៅ លើស្អីខ្លះទេ! នេះមកពីខ្ញុំអត់មានគម្រោងច្បាស់លាស់ក្នុងការចាយវាយរបស់ខ្ញុំ! ម្យ៉ាងគិតថាការងារដែលនៅថ្ងៃមុខ និងផ្តល់លុយមកបន្ថែមទៀត! តែដល់ថ្ងៃនោះមកដល់គ្រប់យ៉ាងក៏ផ្លាស់ប្តូរអស់។ ខ្ញុំត្រូវប្រលងបញ្ចប់ការសិក្សារបស់ខ្ញុំ ធ្វើឲ្យអាក់ខានមិនអាចទៅធ្វើការបាន! ចប់! ដែលចប់នោះ គឺថាអត់ការងារធ្វើក៏អត់លុយចាយដែរ! ធ្វើម៉េចទៅខ្ញុំ? ចុះគម្រោងជាច្រើនដែលនឹងមកដល់ទៅ ជាយ៉ាងម៉េចទៅ? រវាងស្រមោចនិង រៃ ខ្ញុំតែងតែកោតសរសើរស្រមោច និងស្តីបន្ទោសតួអង្គរៃជានិច្ច។ តែពេលនេះតួអង្គ រៃនោះគឺជារូបខ្ញុំយ៉ាងប្រាកដ T.T។ ខ្ញុំស្អប់ណាស់ ការជំពាក់បំណុលគេ តែពេលនេះខ្ញុំមានបំណុលជុំទិស អ្នកមិនដឹងនៅ តែមិនដឹង អ្នកដឹងបានដឹង ថាទោះបី ជាខ្ញុំអត់លុយក៏ដោយ ក៏ខ្ញុំនៅ សម្តែងភាពលេចធ្លោ នៅក្នុងចំនោមមិត្តភក្តិ ដដែល តែក្នុងហោប៉ៅវិញមានលុយទិញ បាយមិនគ្រប់ឆីផង! អតាហិអតាណោនាថោ ខ្លួនទីពឹងលុយ រីឯលុយនៅ ក្នុងដៃមនុស្សមិនចេះប្រើប្រាស់វាគឺរលាយដូចអំបិលក្នុងទឹកអ៊ីចឹង!

យគយ!

ការទាល់ច្រកធ្វើឲ្យយើងក្លាយទៅ ជាមនុស្សដែលមិនគួរឲ្យទុកចិត្តសម្រាប់គេគ្រប់គ្នា សូម្បី តែខ្លួនឯង ក៏ពិបាកនឹងទុកចិត្តបានដែរ។ តែខ្ញុំគិតថាវាមិនទាន់ហួសពេលសម្រាប់មនុស្សម្នាក់ ក្នុងការកែប្រែទេ ខ្ញុំពិតជាអាចកែប្រែបាន។ ខ្ញុំសូមសន្យានឹងខ្លួនឯងថា ខ្ញុំនឹងគ្រប់គ្រងថវិការដែលខ្ញុំមានឲ្យបានប្រយ័ត្នប្រយែង ជាទីបំផុត ហើយខ្ញុំនឹងតាំងជំហររបស់ខ្លួនឯងឲ្យបានរឹងមាំឡើងវិញ។ ខ្ញុំនឹងប្រើប្រាស់ពេលវេលាឲ្យមានប្រយោជន៍។ ខ្ញុំនឹងគោរពខ្លួនឯង គោរពពាក្យសំដីដែលខ្លួននិយាយ និយាយហើយត្រូវតែធ្វើ ធ្វើហើយ ត្រូវធ្វើឲ្យល្អទៀតផង។ មានអ្វី ដែលចង់និយាយច្រើនទៀត តែធ្វើប៉ុណ្ណេះឲ្យបានសិនចាំនិយាយទៀត។ សង្ឃឹមថាគ្រប់យ៉ាងនឹងល្អប្រសើរឡើងវិញ! នេះជារឿងអត់ប្រយោជន៍ទេ តែសង្ឃឹមថា អ្នកដែលកំពុងស្ថិតក្នុងសភាពដូចតួអង្គដែលបរិយាយនេះនឹងខិតខំប្រឹងប្រែងដូចគ្នា! រាត្រីសួស្តី»»»

២៧ ធ្នូ ២០១០
និពន្ធដោយ ឌីយ៉ា

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

%d bloggers like this: