ភូគព្ភសាស្រ្ត (សង្ខេប)

១. និយមន័យភូគព្ភសាស្រ្ត៖ សំដៅលើការសិក្សាអំពីដី ស្រទាប់ដីដែលមាននៅក្នុង ស្រទាប់ខាងក្រោមក៏ដូចជា ស្រទាប់ខាងលើនៃផែនដី បង្ហាញអំពីធាតុរួមផ្សំទាក់ទងនឹងដី អភិវឌ្ឍន៏សំភារៈទាំងឡាយណា ដែលកើតឡើងដូចជា លក្ខណៈរូប លក្ខណៈគីមី ឬជាលក្ខណៈជីវិត ដែលមានការផ្លាស់ប្តូរប្រែប្រួលតាមសម័យកាល។

២. គោលការណ៌ទាំង ៥របស់ទេពកោសល្យភូគព្ភសាស្ត្រគឺ -រ៉ែភូគព្ភសាស្ត្រ -វិស្វកម្មភូគព្ភសាស្ត្រ -ធារាសាស្ត្រកសិកម្ម -វារីភូគព្ភសាស្ត្រ -វិស្វកម្មសំណង់។

៣. ការកើតឡើងនៃសន្ទស្សន៎ម៉ាកម៉ា ឬបន្ទុះភ្នំភ្លើង៖ កើតមានដោយសារការរលាយដោយធម្មជាតិមួយក្រោមអិទ្ធិពលនៃសី/ភាពខ្ពស់ដែលអាចបង្កើតឡើង បែបទំរង់ជាសំណុំឯកកោរមួយ នៅក្នុងស្រទាប់ថ្ម រឹងមាំ្ [ស្រទាប់ទីពីរ ឬស្រទាប់ម៉ង់តូ] នឹងសំបកស្រទាប់ផែនដីដែលហៅថាស្រទាប់ទីមួយ។

៤. ចំនាត់ថ្នាក់នៃសិលាម៉ាក់ម៉ាគឺជាការរាប់បញ្ចូលនៃសមាសធាតុខនិជទាំងឡាយណា និងរូបធាតុនៃសមាសធាតុគីមី ដែលអាចចូលរួមផ្សំ ដើម្បីបង្កើតបានទៅជាសិលានោះ។

៥. ប្រភេទសិលាម៉ាក់ម៉ា៖ មានពីរ៖ សិលាម៉ាកម៉ាអាំងទ្រូស៊ីវ [intrusive] និងសិលាម៉ាកម៉ា អែហ្វូស៊ីវ [Effusive]។

៦. កំនើតសិលាម៉ាកម៉ាអាំងទ្រូស៊ីវ៖ អាស្រ័យទៅលើស្ថានភាពភូគព្ភសាស្ត្រខាងក្នុងស្រទាប់ផែនដី ពោលគឺវាអាចទាក់ទងទៅនឹង ផលិតផលនៃសន្ទស្សន៏ម៉ាកម៉ា ហើយទាក់ទងនឹងចលនានៃពុំនើងផ្នត់ នៃស្រទាប់សំបកផែនដី។
៧. កំនើតសិលាម៉ាកម៉ាអែហ្វូសីវ បានប្រមូលផ្តុំនិង កកើតឡើងក្នុងលក្ខណនៃការ បាក់បែកប្រេះស្រាំនៃផ្ទាំងសិលា ក្នុងចុងនៃស្រទាប់ផែនដី និង ដើមនៃស្រទាប់ទី២ នៃម៉ង់តូ ហើយកើតឡើងតាមស្នាមឆ្នូតប្រេះ អាចបង្កើតទៅជាម៉ាកម៉ា រហូតដល់ផ្ទៃខាងលើនៃស្រទាប់ផែនដី។

៨. កំនើតសិលាកំទេចកំណ៖ បានមកពីការបាក់បែកពីបណ្តុំនៃសិលា នៃការប្រែប្រួលរូបធាតុដើម  វាក៏កើតពីក្រោមអិទ្ធិពលនៃចរន្តទឹក ការរអិលធ្លាក់ពីស្រទាប់លើមកស្រទាប់ក្រោម ឬតាមការរអិលតាមដំនាក់ការហូរច្រោះតាមរដូវ ឬតាមរយៈខ្យល់។

៩. លក្ខណៈពិសេសនៃសិលាកំទេចកំណមានបីប្រភេទគឺវាមាននូវ៖ -ជាតិស៊ីលីស្យូម si=20% -ជាតិកាបូន CaCo3=8% -ជាតិដីអិដ្ត Al2O3=70%។ ក្រៅពីនេះមាន លោហៈជាតិអំបិល -ផូស្វ័រ -លោហៈ -ជាតិចំហេះ។

១០. លក្ខណៈប្រែរូបនៃសិលាប្រែរូប ឬសិលាប្រែកំនើត៖ ជាការបំលែងនៃសិលា ក្រោមអំពើរនឹងទំរង់ ទៅលើការវិវត្តន៍ នៃកំនដែលបានបង្កើតពីខាងក្នុង ហើយបង្កើតអោយមានលក្ខណៈក្នុងការកែទំរង់ នៃលក្ខខ័ណ្ឌរបស់រូបនិងលក្ខណៈគីមីនៃសារធាតុរបស់សិលា ក្រោមដីក៏ដូចជានៅលើដីដែរ។

១១. សិលាប្រែរូបចែកចេញជាពីរប្រភេទគឺ៖ …………………………………………………………………………………………

១២. លក្ខណៈរូប និងលក្ខណៈគីមីរបស់ទឹកគឺគ្មានក្លិន។

១៣. កំនើតទឹកក្រោមដី៖ វាជាប្រភពទឹកដែលបង្កើតអោយមានទឹកក្រោមដី ហើយដែលគេអាចចាត់ទុកថាជា ផ្នែកមួយសំខាន់ជាងគេ និង ជាផ្នែកមួយនៃពពួកជំរក សារជាតិខនិជ (Deposit of Mineral) ឬជាអូស្ម័ន(Gas) និងប្រេងកាត (Petroleum)។

១៤. ភាពកខ្វក់នៃទឹកក្រោមដី មានពីរប្រភពគឺ៖

-ភាពកខ្វក់ពីធម្មជាតិ៖ ទឹកនៅជាប់ឆ្នេរសំបូរកំទេចផូស៊ីល ដីជីវសាស្ត្រ នឹងការជ្រាបចូលពីទឹកប្រៃនៃជាតិអំបិលមកជាមួយ ទាំងអស់នេះជាប្រភពមេរោគ។

-ភាពកខ្វក់សប្បនិម្មិត៖ កើតពីការកង្វះអនាម័យលើទឹក ដូចជា ការប្រើថ្នាំបំផ្លាញសត្វល្អិតលើដីរួចជ្រាបទៅក្នុងទឹក ការប្រើរណ្តៅបូតិករ ការបន្ទោរបង់ក្នុងទឹក ការចាក់បង្ហូរជីទឹកនោមសត្វ និងការប្រើផលិតផលគីមីជាដើម។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

7 thoughts on “ភូគព្ភសាស្រ្ត (សង្ខេប)

  1. អគុណលោកគ្រូ!ខ្ញុំគ្រាន់តែនិយាយលែងជាមួយមិត្តខ្ញុំទេ!

    Like

  2. ក្បួន​ចិន​សែ​អី ក្បួន​បច្ចេក​វិស្វកម្ម​សោះ​ហ្នឹង

    Like

  3. សំលាញ់ញ៉ុមឥឡូវចេះក្បួនចិនសែទៀត! 😀

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: